If I Become Christian Will God Take Away All My Problems?
0 Comments
មូលហេតុ និង របៀបដែលគ្រិស្ទបរិស័ទគួររួបរួមគ្នា?
មូលហេតុអ្វីដែលគ្រិស្ទបរិស័ទគួររួបរួមគ្នា? គ្រីស្ទបរិស័ទគួររួបរួមគ្នាទៅវិញទៅមក ព្រោះព្រះគម្ពីរបង្គាប់បញ្ជាជាច្រើនអំពីការរួបរួមគ្នា ។ ជាឧទាហរណ៍ ក្នុងគម្ពីរយ៉ូហាន ១៧:២៣ ព្រះយេស៊ូវបានអធិស្ឋាន “គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយ៍បានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។ “ ហេតុដូច្នេះ យោងទៅតាមយ៉ូហាន ១៧:២៣ ការរួបរួមក្នុងចំណោមគ្រីស្ទបរិស័ទជាភស្តុតាងមួយ ដែលបញ្ជាក់ថាព្រះយេស៊ូវត្រូវបានចាត់បញ្ជូនដោយព្រះជាម្ចាស់។ ក្នុងយ៉ូហាន ១៣:៣៤-៣៥ “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។ “ មានអត្ថបទគម្ពីរជាច្រើនផ្សេងទៀតសម្រាប់អ្នកសិក្សាលើប្រធានបទនេះដូចជាៈ ១កូរិនថូស ១:១០, ២កូរិនថូស ១៣:១១, កាឡាទី ៣:២៨, ភីលីព ២:២-៣ និង ខគម្ពីរផ្សេងទៀត ។ តើគ្រីស្ទបរិស័ទគួរតែរួបរួមគ្នាដោយរបៀបណា? ការរួបរួមគ្នាមិនមានន័យថាឯកសណ្ឋានភាពនោះទេ ។ គ្រីស្ទបរិស័ទអាចរួបរួមគ្នា ទោះបីពួកគេមិនឯកភាពជាមួយគ្នាលើកិច្ចការជាច្រើនក៏ដោយ ។ ទោះបីជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាគួរតែឯកភាពអំពីដំណឹងល្អ ។ យើងអាចសួរខ្លួនយើងអំពីសំណួរនេះ “ ប្រសិនបើគ្រីស្ទបរិស័ទដទៃទៀតខុសឆ្គងទាំងស្រុងអំពីជំនឿនេះ តើពួកគេទទួលសេចក្តីសង្គ្រោះដែរឬទេ?”។ ប្រសិនបើគោលលទ្ធិនេះមិនទប់ស្កាត់អោយយើងចេញពីសេចក្តីសង្គ្រោះពិតប្រាកដទេ យើងមិនគួរបាក់បែកគ្នានោះឡើយ ។ យើងនៅតែមានសេរីភាពមិនឯកភាពជាមួយពួកគេ និង កែតម្រូវកំហុសរបស់ពួកគេដោយសេចក្តីស្រឡាញ់ គ្រីស្ទបរិស័ទ ។ ជាអកុសល ជាច្រើនដង គ្រីស្ទបរិស័ទបាក់បែកគ្នាលើភាពខុសប្លែកគ្នាមិនសំខាន់ ដែលមិនឃ្លាតចេញពីសេចក្តីសង្គ្រោះពិតនោះទេ ។ ក្នុង ២ធីម៉ូថេ ២:២៣-២៥មានបន្ទូលថា “កុំឲ្យព្រមស្តាប់សេចក្តីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្តីទាំងនោះនាំឲ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្តាប់សេចក្តីពិតវិញ” ។ តើមានអ្វីកើតឡើង ប្រសិនបើនរណាម្នាក់អះអាងថាខ្លួនជាគ្រីស្ទបរិស័ទ ប៉ុន្តែ ជឿ ឬ បង្រៀនអ្វីដែលឃ្លាតចេញពីសេចក្តីសង្គ្រោះពិត? ក្នុងករណីនេះ ពួកគេមិនមែនជាគ្រីស្ទបរិស័ទពិតប្រាកដទេ ហើយយើងគួរផ្សាយដំណឹងល្អពិតជាមួយពួកគេ ។ ក្នុងកាឡាទី ១:៨ មានបន្ទូលថា “ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ! “ អត្ថបទគម្ពីរមួយទៀត ដើម្បីសិក្សាលើប្រធានបទនេះគឺម៉ាថាយ ២៥:៣១-៤៦ ដែលបង្រៀនថាមិនមែនគ្រប់គ្នាដែលអះអាងថាខ្លួនជាគ្រីស្ទបរិស័ទ ជាគ្រីស្ទបរិស័ទពិតប្រាកដឡើយ ។ តើអ្វីជាសេចក្តីសង្គ្រោះពិត? សេចក្តីសង្គ្រោះត្រូវបានបង្រៀនយ៉ាងជាក់ច្បាស់ក្នុងព្រះគម្ពីរ ។ យ៉ូហានជំពូក៣ជាកណ្ឌគម្ពីរចាប់ផ្តើមដ៏ល្អដើម្បីសិក្សា ។ ខគម្ពីរពីរដើម្បីផ្តោតលើក្នុងយ៉ូហានជំពូក៣ ។ យ៉ូហាន ៣:៣មានបន្ទូលថា “ព្រះយេស៊ូវឆ្លើយតបថា “ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ” យ៉ូហាន ៣:១៦មានបន្ទូលថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ” ។ ក្នុងអេភេសូរ ២:៨-៩”ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន” ។ កិច្ចការ ៤:១០-១២ “នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ” ។ រ៉ូម ១០:៩-១០ “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់” ។ គោលបំណងនៃការរួបរួមរវាងគ្រីស្ទបរិស័ទពិត ដើម្បីយើងទាំងអស់គ្នាចែកចាយរាជសារតែមួយនៃសេចក្តីសង្គ្រោះចេញពីព្រះគម្ពីរ ។ ការរួបរួមនេះលើកតម្កើងព្រះគ្រីស្ទ និង ជួយមនុស្សជាច្រើនអោយស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និង ព្រះសង្គ្រោះរបស់ពួកគេ ដើម្បីអោយពួកគេអាចមានសេចក្តីសង្ឃឹមនៃស្ថានសួគ៌ ដែលយើងមាន ។ របៀបសម្គាល់ហោរាក្លែងក្លាយ ឬនិកាយខុសឆ្គង
មានប្រទេសជាច្រើននៅលើពិភពលោក មិនថា អតីតកាល ឬបច្ចុប្បន្នកាលនេះទេ មានមនុស្សជាច្រើន បានអះអាងថាខ្លួនជាព្រះគ្រីស្ទចាប់ជាតិឬព្រះគ្រីស្ទដែលយោងកំណើតមក។តើការណ៍ទាំងអស់នេះវាត្រឹមត្រូវតាមបទគម្ពីរដែរឬទេ? ឬក៏នេះគ្រាន់តែជាព្រះគ្រីស្ទក្លែងក្លាយ ?តាមរយៈការសិក្សាព្រះបន្ទូលរបស់ព្រះ យើងនឹងរកឃើញនូវចម្លើយនៃសំណួរទាំងអស់នេះ។ នៅក្នុងព្រះគម្ពីរកិច្ចការ1:9:11 បានសម្តែងថា ៩ កាលទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនោះរួចជាស្រេច ហើយពួកសាវ័កកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ។១០ កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅនោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា ១១ ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ នៅក្នុងខគម្ពីរនេះបានសម្តែងថា ព្រះយេស៊ូវនឹងយាងមកកាន់ផែនដីម្តងទៀតនៅក្នុងសណ្ឋានជារូបកាយដ៏ល្អឥតខ្ចោះនៅក្នុងពពក។គ្មាននរណាម្នាក់ដែលអះអាងថាខ្លួនជាព្រះយេស៊ូវគ្រីស្ទ អាចយាងមកកាន់ផែនដីនៅក្នុងសណ្ឋានបែបនេះបានឡើយ។ នៅក្នុងព្រះគម្ពីរវិវរណៈ1:7 បានសម្តែងថា៧ មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផងរួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។ ដូច្នេះ ព្រះគ្រីស្ទមិនត្រឹមតែយាងត្រឡប់មកផែនដីជាសណ្ឋានដ៏ល្អឥតខ្ចោះនៅក្នុងពពកតែប៉ុណ្ណោះទេ ទ្រង់ថែមទាំងឲ្យគ្រប់គ្នាបានឃើញទ្រង់ផងដែរ។ អស់អ្នកដែលអះអាងថាខ្លួនជាព្រះគ្រីស្ទ ក៏គ្មាននរណាម្នាក់យាងមកដូច សណ្ឋានដែលព្រះទ្រង់យាងមកដែរ។ព្រះយេស៊ូវក៏បានព្រមានផងដែរថា នឹងមាន ហោរាឬព្រះគ្រីស្ទក្លែងក្លាយ និងលេចខ្លួនឡើងនៅថ្ងៃអនាគត។ នៅក្នុងព្រះគម្ពីរម៉ាថាយ24:23-24 បានសម្តែងថា ២៣ គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះនោះកុំឲ្យជឿគេឡើយ ២៤ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន ។ យើងត្រូវចាំថា ពួកអ្នកដែលអះអាងថាខ្លួនជាព្រះគ្រីស្ទ គឺសុទ្ធតែជាព្រះគ្រីស្ទក្លែងក្លាយទាំងអស់ ហើយយើងក៏មិនត្រូវជឿនោះដែរ។ពួកព្រះគ្រីស្ទក្លែងក្លាយ អាចនឹងមានអំណាចក្នុងការសម្តែងការអស្ចារ្យ ដែលមើលទៅគឺដូចជាការអស្ចារ្យមកពីព្រះ តែសុំយើងកុំជឿឲ្យសោះ។ ការអស្ចារ្យដ៏ពិតគឺមកពីព្រះជាម្ចាស់ តែការអស្ចារ្យក្លែងក្លាយអាចចេញមកពីអំណាចអាគមងងឹត របស់អារក្សសាតាំងឬជាការឆ្ពិនភ្នែកតែប៉ុណ្ណោះ។ ការព្រមានមួយទៀត អំពីព្រះគ្រីស្ទក្លែងក្លាយ គឺមានចែងនៅព្រះគម្ពីរម៉ាថាយ 24:26-27 ២៦ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ២៧ ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ ។ ជារឿយៗ ពួកអ្នកដែលដើរតាមព្រះគ្រីស្ទក្លែងក្លាយ ពួកគេតែងតែព្យាយាមបញ្ចុះបញ្ចូល មនុស្សឲ្យទៅនិងមើលថា គេនៅកន្លែងនេះឬកន្លែងនោះក៏ប៉ុន្តែនៅក្នុងព្រះគម្ពីរពុំបានសម្តែងយ៉ាងដូច្នេះឡើយ។ នៅពេលព្រះគ្រីស្ទយាងមកម្តងទៀតទ្រង់នឹងឲ្យគេគ្រប់គ្នាឃើញ ហើយទ្រង់នឹងឲ្យពួកគេដឹងថាទ្រង់គឺជានរណា។ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ។ យើងត្រូវចាំថា គ្រូក្លែងក្លាយមួយចំនួន បើទោះបីជាពួកគេពុំបានអះអាងថាខ្លួនគេជាព្រះគ្រីស្ទក៏ដោយ តែពួកគេបានបង្រៀនអ្វីដែលប្រាសចាកពីព្រះគម្ពីរទាក់ទងទៅនឹងព្រះគ្រីស្ទនិងដំណឹងល្អ។ នៅក្នុងព្រះគម្ពីរកាឡាទី1:8 បានសម្តែងថា៨ ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ. ពួកព្រះគ្រីស្ទក្លែងក្លាយតែងតែបង្រៀនអំពីដំណឹងល្អដែលខុសពីដំណឹងល្អដ៏ពិតដែលបានចែងនៅក្នុងព្រះគម្ពីរបរិសុទ្ធ។ ជាឧទាហរណ៍ , នៅក្នុងព្រះគម្ពីរយ៉ូហាន 3:16 បានសម្តែងថា ១៦ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ យើងត្រូវចាំថា ពួកព្រះគ្រីស្ទក្លែងក្លាយ ឬពួកបង្រៀនខុសឆ្គង គឺគេតែងតែបង្រៀនថា ដើម្បីទទួលការសង្គ្រោះបាន អ្នកជឿនោះត្រូវតែបំពេញកាតព្វកិច្ចអ្វីមួយ ឬបង់ថ្លៃ និងដោះដូរជាលុយកាក់ជាដើម ដែលការនេះគឺសុទ្ធតែប្រាសចាកពីបទគម្ពីរទាំងស្រុង ដ្បិតព្រះគម្ពីរបានសម្តែងថាការសង្គ្រោះគឺកើតពីសេចក្តីជំនឿដោយគ្មានការបង់ថ្លៃអ្វីទាំងអស់ វាជាអំណោយដោយឥតបង់ថ្លៃរបស់ព្រះចំពោះមនុស្ស។ ពួកព្រះគ្រីស្ទក្លែងក្លាយ ឬពួកបង្រៀនខុសឆ្គង គឺតែងតែបង្វែយើងឲ្យចេញឆ្ងាយពីសេចក្តីសង្គ្រោះពិតដែលបានចែងនៅក្នុងព្រះគម្ពីរ។ វាជាការដែលសំខាន់ណាស់ដែលយើងត្រូវសិក្សាព្រះបន្ទូលព្រះឲ្យបានម៉ត់ចត់និងច្បាស់លាស់ ប្រយោជន៍ដើម្បីកុំយើងជំពប់ដួលនឹងនិកាយខុសឆ្គង ជាពិសេសវាអាចជួយយើងឲ្យប្រាប់អ្នកដទៃបាន អំពីការសម្គាល់នូវអ្វីដែលជាសេចក្តីពិតនិងភាពក្លែងក្លាយនៃដំណឹងល្អ។ ការបំភ្លឺចិត្តឲ្យសរសេរព្រះគម្ពីរគឺជាមូលដ្ឋានគ្រឹះដល់ការសង្រ្គោះព្រោះការចែងពីជីវិតរបស់ព្រះយេស៊ូគ្រិស្ត ការសុគតទ្រង់ និងការមានព្រះជន្មរស់ឡើងវិញ ទាំងអស់ស្របទៅតាមសេចក្តីពិតមានចែងក្នុងព្រះគម្ពីរ។ ១កូរិនថូស ១៥៖៣-៨ មានព្រះបន្ទូលថា “មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី ស្របតាមគម្ពីរ ។ ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមសាវ័ក* ទាំងដប់ពីររូបឃើញដែរ ។ បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញ ក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួលមរណភាព ផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឲ្យលោក យ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ” ។ ប្រសិនបើព្រះគម្ពីរមិនពិតអំពីព្រះបន្ទូលព្រះទេ នោះសេចក្តីស្លាប់ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូនឹងគ្មានន័យអ្វីទាំងអស់។ ១កូរិនថូស ១៥៖១៤-១៥ បានចែងបន្តពីព្រះបន្ទូលនេះថា ”ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូនក៏គ្មានន័យអ្វីដែរ។ បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយអំពីព្រះជាម្ចាស់ ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ។ ប៉ុន្តែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះអង្គក៏មិនបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញដែរ” តាមរយៈព្រះបន្ទូលនេះយើងឃើញថា ប្រសិនបើព្រះគម្ពីរចែងខុសអំពីអំពើបាបលោកអាដាំ និងនាងអេវ៉ានៅក្នុងសួនអេដែនកាលពីដើមកំណើតពិភពលោកមែននោះ នោះព្រះគម្ពីរក៏ចែងខុសអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូដែរ ដែលជាគ្រឹះនៃសេចក្តីសង្ឃឹមរបស់គ្រិស្តបរិស័ទស្តីពីការសង្រ្គោះ និងឋានសួគ៌។ យើងត្រូវជឿជាក់ថាព្រះជាម្ចាស់មានព្រះជន្មគង់នៅនោះយើងក៏អាចជឿជាក់ផងដែរថាព្រះគម្ពីរគឺជាព្រះបន្ទូលដែលជំរុញឲ្យតាក់តែងដោយព្រះជាម្ចាស់។ នៅពេលយើងជឿជាក់ថាព្រះគម្ពីរជាព្រះបន្ទូលដែលបំភ្លឺឲ្យតាក់តែងដោយព្រះជាម្ចាស់ នោះយើងក៏អាចជឿជាក់ដែរថា ព្រះយេស៊ូគឺជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែរ ពីព្រោះព្រះគម្ពីរជាមូលដ្ឋានចែងអំពីជីវិតព្រះយេស៊ូគ្រិស្ត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ បើយើងបានដឹង និងទទួលព្រះយេស៊ូគ្រិស្តជាព្រះអង្គសង្រ្គោះ យើងនឹងទទួលបានការសង្រ្គោះ។ ១យ៉ូហាន ៥៖១៣ បានចែងថា “ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ” ។ ដូច្នេះ តើយើងអាចជឿជាក់ថាព្រះជាម្ចាស់មានព្រះជន្មគង់នៅដោយរបៀបណា? ព្រះគម្ពីរ រ៉ូម ១៖២០-២៣ ចែងថា “លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេក៏បែរទៅជាងងឹតសូន្យសុងដែរ។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។ គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ” ។ ចូរធ្វើការកត់សម្គាល់ពីព្រះបន្ទូលនេះ “កិច្ចការទាំងនោះងាយយល់ណាស់តាមរយៈអ្វីដែលព្រះជាម្ចាស់បានបង្កើតមក” ។ អាចនិយាយតាមបែបម្យ៉ាងទៀតថា យើងអាចបញ្ជាក់អះអាងថាមានព្រះជាម្ចាស់ តាមការសិក្សាស្វែងយល់ពីអ្វីៗដែលទ្រង់បង្កើតមក។ យើងអាចសិក្សាស្វែងយល់ពីការតាក់តែងដ៏អស្ចារ្យនៃសកលលោក ប្រព័ន្ធព្រះអាទិត្យ ប្រព័ន្ធបរិស្ថាន បរិយាកាស និងសភាវមានជីវិតផ្សេងៗដូចជា ប្រព័ន្ធគ្រប់ផ្នែកនៃរូបរាងកាយរួមទាំងខួរក្បាលជាដើម។ យើងក៏អាចឃើញការតាក់តែងបង្កើតឲ្យមានកោសិកាមានជីវិតដូចជាទីក្រុងនៃកោសិការតូចល្អិតដែលមិនអាចមើលឃើញដោយនឹងភ្នែកឡើយ។ នៅក្នុងកោសិកាទាំងនោះមាន ឌី អិន អេ ដែលលោក បៀលហ្គេតជាស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយថា “ឌី អិន អេ ប្រៀបដូចជាកម្មវិធីកុំព្យុទ័រមួយដែលបានបង្កើតមកជាយូលុងណាស់មកហើយ នៅមុនកម្មវិធីកុំព្យុទ័រណាៗទាំងអស់កើតមានទៅទៀត” ។ គ្រប់ភស្តុតាងទាំងអស់នេះហើយ ពេលយើងសិក្សាស្វែងយល់ដោយបើកចិត្តទូលាយ នោះយើងអាចជឿជាក់បានថា ព្រះជាម្ចាស់ដែលជាព្រះអាទិករ ពិតជាកំពុងមានជីវិតគង់នៅ ហើយថាមនុស្សលោកមិនមែនកើតមកដោយចៃដន្យដោយមិនអាចជឿថាគ្មានព្រះជាម្ចាស់បានបង្កើតនោះទេ។ ឥឡូវនេះយើងដឹងយ៉ាងប្រាកដថាមានព្រះជាម្ចាស់គង់នៅ តើមនុស្សយើងដឹងថាព្រះគម្ពីរជាព្រះបន្ទូលព្រះដោយរបៀបណា? ខាងក្រោមនេះជាហេតុផលមួយចំនួន៖ ហេតុផលទី១៖មនុស្សមានសុភវិនិច្ឆ័យដឹងខុស និងត្រូវបើគ្មានព្រះជាម្ចាស់ទេ នោះគ្មានហេតុផលដែលត្រូវមានសីលធម៌នោះឡើយ។ រ៉ូម ២៖១២-១៦ ចែងថា “អស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយមិនស្គាល់ក្រឹត្យវិន័យ*របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានក្រឹត្យវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយស្គាល់ក្រឹត្យវិន័យ គេនឹងត្រូវទទួលទោសស្របតាមក្រឹត្យវិន័យដែរ ដ្បិតមិនមែនអ្នកឮក្រឹត្យវិន័យប៉ុណ្ណោះទេ ដែលបានសុចរិត*នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គឺអ្នកប្រតិបត្តិតាមគម្ពីរវិន័យវិញឯណោះ ដែលព្រះអង្គប្រោសឲ្យសុចរិត។ ពេលសាសន៍ដទៃដែលពុំស្គាល់ក្រឹត្យវិន័យ នាំគ្នាប្រតិបត្តិតាមសេចក្ដីដែលក្រឹត្យវិន័យចែងទុកដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះបីគេមិនស្គាល់ក្រឹត្យវិន័យក៏ដោយ។ ត្រង់នេះ គេបង្ហាញឲ្យឃើញថា កិច្ចការដែលគម្ពីរវិន័យចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្តរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។ ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក គឺព្រះអង្គនឹងវិនិច្ឆ័យ តាមរយៈព្រះគ្រិស្ដយេស៊ូ នូវអំពើដែលគេប្រព្រឹត្តដោយលាក់កំបាំង ស្របតាមដំណឹងល្អ*ដែលខ្ញុំផ្សព្វផ្សាយ” ។ សូមគិតយ៉ាងដូច្នេះ មុនពេលអ្នកអានព្រះគម្ពីរ ឬមុនពេលស្គាល់ព្រះយេស៊ូនៅឡើយ តើអ្នកមានអារម្មណ៍ថាខុសទេនៅពេលអ្នកនិយាយកុហក់ លួចទ្រព្យសម្បត្តិគេ ឬអ្នកប្រព្រឹត្តិអំពើអាក្រក់ណាមួយ? តើអ្នកមិនបានដឹងជាមុនទេថាពេលអ្នកសម្លាប់មនុស្ស និងលួចគេគឺជាកំហុស? អារម្មណ៍ថាមានទុក្ខទោស និងមនសិការគឺជាភស្តុតាងដែលបញ្ជាក់អះអាងថា គំនិត ដួងចិត្ត និងព្រលឹងយើងត្រូវបានបង្កើតមកឲ្យចេះដឹងខុស និងដឹងត្រូវរួចមកហើយ ដោយព្រះជាម្ចាស់ជាព្រះអាទិករយើង។ ដូចគ្នាដែរ ពេលយើងទិញកុំព្យុទ័រ ឬទូរស័ព្ទទំនើបថ្មីមួយ ពេលយើងបើកវា យើងដឹងថាមានកម្មវិធីផ្សេងៗត្រូវបានតម្លើងរួចស្រេចទៅហើយ។ ហេតុផលទី២៖ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ត ១កូរិនថូស ១៥៖៣-៨ ចែងថា “មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមសាវ័ក*ទាំងដប់ពីររូបឃើញដែរ។ បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញ ក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួលមរណភាព ផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ” ។ មានភស្តុតាងជាច្រើនទាំងក្នុងព្រះគម្ពីរ និងក្រៅព្រះគម្ពីរដែលបញ្ជាក់ថាព្រះយេស៊ូពិតជាមានជីវិតគង់នៅ សុគត់លើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញពីសេចក្តីស្លាប់។ អ្នកមិនជឿលើព្រះម្នាក់ដែលមានសញ្ញាបត្រផ្នែកច្បាប់ឈ្មោះ Lee Strobel បានសិក្សាពីភស្តុតាងស្តីពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្តអស់រយៈពេល២ឆ្នាំ ព្រោះគាត់ចង់បញ្ជាក់អះអាងថាវាជំនឿក្លែងក្លាយ។ ភរិយាគាត់គឺជាគ្រិស្តបរិស័ទ ហើយគាត់ចង់បញ្ចុះបញ្ចូលប្រាប់ភរិយាឲ្យបោះបង់ និងត្រឡប់ទៅជាអ្នកមិនជឿលើព្រះវិញ។ ទីបញ្ចប់ លោក Lee Strobel បានក្លាយជាគ្រិស្តបរិស័ទ ហើយបាននិពន្ធសៀវភៅមួយឈ្មោះ “រឿងក្តីសម្រាប់ព្រះគ្រិស្ត” ។ ហេតុផលទី៣៖ ពាក្យថ្លែងទំនាយត្រូវបានកើតឡើង ២ពេត្រុស ១៖២១ បានចែងថា “ដ្បិតព្រះបន្ទូលដែលព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្តរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្តលោកទាំងនោះឲ្យថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់” ។ វិជ្ជបណ្ឌិត D. James Kennedy បានសរសេរថា “មានពាក្យថ្លែងទំនាយជាក់លាក់ជាង២០០០ នៅក្នុងព្រះគម្ពីរដែលបានកើតឡើង។ វាគួរឲ្យភ្ញាក់ផ្អើលព្រោះមិនមានពាក្យទំនាយបែបនេះនៅក្នុង “ព្រះគម្ពីរ” នៃសាសនាដ៏ទៃ។ ហេតុផលទី៤៖ បុរាណវិទូក៏បញ្ជាក់អះអាងស្របទៅតាមព្រះគម្ពីរ សាស្រ្តាចារ្យ Nelson Glueck ដែលត្រូវបានគេទទួលស្គាល់ថាជាមនុស្សអស្ចារ្យម្នាក់ក្នុងចំណោមមនុស្ស ”អស្ចារ្យ” ទាំងប្រាំដែលជំនាញខាងបុរាណវិទ្យាទាក់ទងនឹងព្រះគម្ពីរបាននិយាយថា “ខ្ញុំបានជីកគាស់ព្រះគម្ពីរអស់រយៈពេលជាង៣០ឆ្នាំ ដោយដៃម្ខាងកាន់ព្រះគម្ពីរ និងម្ខាងទៀតកាន់ប៉ែលជីក បើធៀបទៅនឹងទស្សនប្រវត្តិសាស្រ្ត ប៉ុន្តែខ្ញុំមិនបានរកឃើញថាព្រះគម្ពីរមានកំហុសត្រង់ណានោះទេ” ឥឡូវនេះលោកអ្នកមានជំនឿជាក់ហើយថាព្រះគម្ពីរពិតជាព្រះបន្ទូល តើព្រះគម្ពីរបង្រៀនយើងអ្វីខ្លះពីរបៀបដែលព្រះអង្គបណ្តាលឲ្យតាក់តែងឡើង? នេះជាខគម្ពីរមួយចំនួនដែលជួយយើងឲ្យយល់កាន់តែច្បាស់ពីរបៀបដែលទ្រង់បំភ្លឺឲ្យតែងនៅពេលព្រះគម្ពីរត្រូវបានសរសេររាប់ពាន់ឆ្នាំមុន។ ២ធីម៉ូថេ ៣៖១៦ ចែងថា “គ្រប់អត្ថបទគម្ពីរសុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឲ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឲ្យរស់តាមសេចក្ដីសុចរិត” ១កូរិនថូស ២៖១៣ “យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ” ហេប្រឺ ៤៖១២ “ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស” យេរេមា ១៖៩ “បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ” ដោយការជឿជាក់ថាព្រះគម្ពីរគឺជាព្រះបន្ទូល នោះយើងក៏អាចមានជំនឿជាក់ពីសេចក្តីសន្យាទ្រង់អំពីការសង្រ្គោះដែរ។ យ៉ូហាន ៣៖១៦ ចែងថា “ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ” ។ សូមធ្វើការសិក្សាស្វែងយល់ពីព្រះបន្ទូលទ្រង់ ហើយស្វែងរកឲ្យឃើញនូវព្រះបន្ទូលសន្យាទ្រង់ពីជីវិតអស់កល្បជានិច្ច និងឋានសួគ៌។ ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.internationalfishers.com/khmerblog www.facebook.com/internationalfishers www.youtube.com/evidencecambodia ![]()
ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.internationalfishers.com/khmerblog www.facebook.com/internationalfishers www.youtube.com/evidencecambodia ![]()
ចូរយើងស្រមៃ នៅពេលដែលចៅហ្វាយគាត់ប្រាប់ឲ្យយើងទៅព្រលានយន្តហោះដើម្បីទទួលកូនប្រុសរបស់គាត់ ។ ជំនួសឲ្យការបង្ហាញនូវរូបថត គាត់បានរៀបរាប់អំពីកូនប្រុសរបស់គាត់មកកាន់យើង ហើយប្រាប់យើងពីពេលវេលាដែលកូននឹងមកដល់ ។ ពេលនោះគាត់អាចនឹងរៀបរាប់អំពី អាយុ កម្ពស់ មាឌ ភ្នែក សក់ ស្បែក និងសម្លៀកបំពាក់ដែលកូនគាត់ពាក់ នៅពេលមកដល់ព្រលានយន្តហោះ ។ ប្រសិនបើយើងចាប់អារម្មណ៍ឲ្យបានជិតជាមួយនិងដំណើរដើមទងដែលបានប្រាប់នោះ យើងអាចនិងរកឃើញកូនប្រុសរបស់ចៅហ្វាយនាយយើងជាមិនខាន ។ មានគ្រិស្តបរិស័ទជាច្រើន បានចំណាយពេលវេលាសិក្សាអំពីព្រះយេស៊ូតាមរយៈព្រះគម្ពីរសញ្ញាថ្មី ក៏ប៉ុន្តែគេអាចមិនបានយល់ អំពីការរៀបរាប់របស់ព្រះវរបិតាស្តីអំពីរូបអង្គព្រះយេស៊ូគ្រិស្ត ដែលបានសម្តែងក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលកើតមានតាំងពីយូរលង់រាប់រយឆ្នាំ មុនពេលព្រះអង្គយាងមកចាប់កំណើត ។ ការរៀបរាប់ទាំងឡាយ គឺជារូបភាពមួយយ៉ាងសំខាន់ ដែលអាចជួយឲ្យយើងយល់កាន់តែខ្លាំងឡើង ពីជីវិតនិងសេចក្តីបង្រៀនរបស់ព្រះយេស៊ូ ។ ហើយក៏ជាការបើកសម្តែងយ៉ាងជាស្តែងផងដែរ (សម្រាប់គ្រូៗ) ដល់អ្នកដឹកនាំសាសនាជនជាតិយូដា មុនពេលដែលព្រះយេស៊ូបានប្រសូត ដែលពួកគេតែងបង្រៀនអំពីការយាងមកដល់របស់ព្រះអង្គសង្រ្គោះ ឬ ព្រះមែស៊ី ។ គួរឲ្យសោកស្តាយដែលអ្នកដឹកនាំទាំងនោះ បានបដិសេដ្ឋ មិនទទួលព្រះអង្គជាព្រះសង្គ្រោះ នៅគ្រាដែលទ្រង់បានយាងមកដល់ ទោះជាយ៉ាងនេះក្តី ទំនាយទំាំងឡាយបានបង្ហាញថាគឺទ្រង់នេះហើយ ។ ជាលទ្ធផលដែលគេបានធ្វើគឺសហការជាមួយជនជាតិរ៉ូម ដើម្បីឆ្កាងព្រះយេស៊ូ ។ លុះក្រោយមក ព្រះអង្គបានរស់ឡើងវិញ ទ្រង់បានជួបជាមួយនិងសិស្សពីរនាក់ដែលដើរតាមផ្លូវទៅកាន់ភូមិ អេម៉ោស ស ។ លូកា ២៤:១៤-២៧ “គេកំពុងតែនិយាយគ្នា ពីអស់ទាំងការដែលកើតមានមកនោះ កាលគេកំពុងតែនិយាយគ្នា ហើយរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយនឹងគេដែរ តែភ្នែកគេត្រូវថ្ពឹន មិនឲ្យស្គាល់ទ្រង់ទេ ទ្រង់មានព្រះបន្ទូលទៅគេថា តើរឿងអ្វី ដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅ ដោយមានមុខស្រងូតដូច្នេះ ឯម្នាក់ដែលឈ្មោះក្លេវប៉ាស គាត់ឆ្លើយថា តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ ទ្រង់មានព្រះបន្ទូលថា តើការអ្វីហ្នឹង នោះគេឆ្លើយថា គឺពីដំណើរលោកយេស៊ូវ ពីស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ និងពាក្យសំដីរបស់លោក សុទ្ធតែមានឫទ្ធិ នៅចំពោះព្រះ និងបណ្តាជនទាំងឡាយផង ហើយពីបែបយ៉ាងណា ដែលពួកសង្គ្រាជ និងពួកនាម៉ឺនយើងខ្ញុំ បានបញ្ជូនលោកទៅ ឲ្យជាប់ទោសដល់ជីវិត ហើយឆ្កាងលោកផង តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនេះហើយ ជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ឥឡូវនេះ ក៏មានការនេះថែមទៀត ដ្បិតនេះគំរប់៣ថ្ងៃហើយ តាំងពីការទាំងនោះកើតមក ហើយមានស្ត្រីខ្លះក្នុងពួកយើងខ្ញុំបាននាំឲ្យឆ្ងល់ដែរ ដោយបានទៅឯផ្នូរពីព្រលឹម តែរកសពលោកមិនឃើញសោះ ហើយគេមកប្រាប់យើងថា ឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ មានពួកយើងខ្ញុំខ្លះបានទៅឯផ្នូរដែរ ក៏ឃើញដូចជាពួកស្រីបានថាមែន តែមិនបានឃើញរូបលោកទេ នោះទ្រង់មានព្រះបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី រួចទ្រង់ក៏ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក។ ” សាវកប៉ុលក៏បានផ្តល់នូវភស្តុតាងបែបនេះដែរ នៅក្នុងព្រះគម្ពីរកិច្ចការ ១៧: ១-៣ “ រីឯកាលបានដើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនា នោះគេទៅដល់ក្រុងថែស្សាឡូនីច ជាកន្លែងដែលមានសាលាប្រជុំរបស់សាសន៍យូដា ប៉ុលក៏ចូលទៅឯគេតាមទំលាប់គាត់ ហើយជជែកពន្យល់ដល់គេតាមគម្ពីរ ក្នុង៣ថ្ងៃឈប់សំរាក ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គាត់ក៏និយាយថា ព្រះយេស៊ូវនេះឯង ដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នា ទ្រង់ជាព្រះគ្រីស្ទនោះហើយ។” នៅក្នុងកិច្ចការ ១៨:២៧-២៨ លោកអាប៉ូឡូស ក៏បានប្រើប្រាស់តំណរដូចគ្នានេះដែរ ធ្វើជាភស្តុតាងសម្រាប់បង្ហាញថា ព្រះយេស៊ូគ្រិស្ត គឺជាព្រះមែស៊ី ។ “ រួចគាត់គិតនឹងទៅឯស្រុកអាខៃ នោះពួកជំនុំក៏ធ្វើសំបុត្រផ្ញើទៅ ទូន្មានពួកសិស្សឲ្យទទួលគាត់ លុះដល់ហើយ គាត់ក៏ជួយយ៉ាងសន្ធឹក ដល់ពួកអ្នកដែលជឿដោយព្រះគុណ ព្រោះគាត់ជជែកផ្ចាញ់ពួកសាសន៍យូដា នៅកណ្តាលជំនុំ ដោយប៉ិនប្រសប់ ទាំងបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទមែន។ ” មានអ្នកប្រាជ្ញជាច្រើន បានស្រាវជ្រាវជុំវិញទំនាយជាង៤០០ក្នុងព្រះគម្ពីរសញ្ញាថ្មី អំពីការយាងមកដល់របស់ព្រះមែស៊ីដែលទំនាយទាំងនោះគឺសម្រេចលើអង្គព្រះយេស៊ូគ្រិស្ត ។ អ្នកប្រាជ្ញសាសន៍យូដាជាច្រើន បានផ្លាស់ប្តូរការបកស្រាយទំនាយរបស់ខ្លួន អំពីការយាងមករបស់ព្រះមែស៊ី ក្រោយពេលដែលព្រះយេស៊ូរស់ពីសុគតឡើងវិញ ហេតុនេះគេមិនបានសំដៅមនុស្សទៅនិងព្រះយេស៊ូគ្រិស្ត ដែលជាព្រះមួយអង្គគត់ ដែលជាអ្នកសម្រេចគ្រប់សេចក្តីទំនាយទាំងឡាយ ។ នៅក្នុងខ្សែរវីដេអូ (ក្នុងអាសយដ្ឋានកេហទំព័រ) យើងនឹងឃើញឧទាហរណ៍មួយចំនួន នៃសេចក្តីទំនាយដែលបានសម្រេចនៅក្នុងជីវិតរបស់ព្រះយេស៊ូគ្រិស្ត ។ បទទំនាយទី១ ៖ ព្រះមែស៊ីនឹងត្រូវប្រសូត្រតាមរយៈស្រ្តីព្រហ្មចារី ក្នុងព្រះគម្ពីរ លោកុប្បត្តិ ៣:១៥ បាននិយាយថា “អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ” ទំនាយនេះគឺសំដៅលើព្រះយេស៊ូគ្រិស្តដែលមានកំណើតបរិសុទ្ធ ។ គ្រប់ទាំងមនុស្សជាតិនៅលើផែនដី គឺមានកំណើតពីពូជពង្សរបស់ឧពុកម្តាយ ។ ព្រះយេស៊ូគ្រិស្ត ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ គឺកើតចេញពីនារីព្រហ្មចារីតែម្នាក់គត់ ដែលជាម្តាយ គឺនាងម៉ារី ។ យើងមើលឃើញនូវទំនាយដែលបានសម្រេចនៅក្នុងព្រះគម្ពីរម៉ាថាយ ១:១៨ “រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា” ព្រះគម្ពីរអេសាយ ៧:១៣-១៤ ក៏បានទទួលស្គាល់ទំនាយទាំងឡាយ ស្តីពីព្រះមែស៊ីដែលត្រូវកើតមកចេញពីស្រ្តីព្រហ្មចារី ។ “ដូច្នេះ អេសាយទូលថា ឱពូជពង្សរបស់ដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬអី បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀតផង ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល” បទទំនាយទី២ ៖ ព្រះមែស៊ីត្រូវយាងមកក្នុងតំណរវង្សលោកអាប្រាហាំ និង អ៊ីសាក ព្រះគម្ពីរលោកុប្បត្តិ ២៦:២-៥ គឺជាទំនាយអំពីព្រះមែស៊ី ដែលត្រូវយាងមក តាមរយៈវង្សត្រកូលលោកអាប្រាហាំនិងអ៊ីសាក ។ “នោះព្រះយេហូវ៉ាលេចមកឯគាត់មានព្រះបន្ទូលថា កុំឲ្យចុះទៅឯស្រុកអេស៊ីព្ទឡើយ ចូរឯងនៅក្នុងស្រុកដែលអញនឹងប្រាប់ឯងវិញ ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯងនឹងពូជឯង ហើយអញនឹងសំរេចតាមសេចក្តីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ហើយនឹងឲ្យស្រុកទាំងនេះទៅពូជឯង រួចគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរ ដោយសារពូជឯង ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ និងបញ្ញត្ត ហើយច្បាប់ និងក្រឹត្យវិន័យរបស់អញ។” ព្រះគម្ពីរម៉ាថាយ ១:២ បានបង្ហាញនូវបញ្ជីឈ្មោះវង្សត្រកូលរបស់លោកអាប្រាហាំនិងលោកអ៊ីសាក ដែលជាអយការ(ដូនតា)របស់ព្រះយេស៊ូគ្រិស្ត ។ “អ័ប្រាហាំបង្កើតអ៊ីសាកៗ បង្កើតយ៉ាកុបៗ បង្កើតយូដា ហើយនិងបងប្អូនគាត់” បទទំនាយទី៣ ៖ ព្រះមែស៊ី ត្រូវយាងមកតាមរយៈវង្សត្រកូលរបស់ស្តេចដាវីដ អេសាយ ១១:១ ក៏បានរកឃើញនូវទំនាយអំពីព្រះមែស៊ី ថាទ្រង់ត្រូវប្រសូតក្នុងវង្សត្រកូលស្តេចដាវីដ “មានលំពង់១នឹងដុះចេញពីគល់របស់អ៊ីសាយហើយមែក១ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ” ម៉ាថាយ ១:១ បានមានបន្ទូលថា “នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ និងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ” បទទំនាយទី៤ ៖ ព្រះមែស៊ី ត្រូវយាងមកប្រសូតនៅក្នុងភូមិបេថ្លេហឹម ព្រះគម្ពីរមីកា៥:១-២ ក៏បានទាយទុកមកថា ព្រះមែស៊ីត្រូវប្រសូតនៅភូមិបេថ្លេហឹម ។ “តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់កំណត់នៃនាង ដែលឈឺនឹងសំរាលបានកើតកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ” នៅទីនេះមានឈ្មោះ “បេថ្លេហឹម” ពីរក្នុងប្រទេសអ៊ីស្រាអែល” ។ មួយជាភូមិ បេថ្លេហឹមក្នុងស្រុក អេប្រាថា និងមួយទៀតគឺជាបេថ្លេហឹមក្នុងស្រុកកាលីឡេ ។ “ភូមិបេថ្លេហឹមក្នុងស្រុក អេប្រាថា គឺជាភូមិតូចមួយជិតក្រុងយេរូសាឡឹម ក្បែរតំបន់វេសប៊ែង នៃទន្លេយ័រដាន់ដែលជារាជវាំងមុនរបស់ស្តេចដាវីដ ហើយក៏ជាកន្លែងដែលព្រះយេស៊ូបានប្រសូតមក ។” យើងមើលឃើញទំនាយបានសម្រេចក្នុងព្រះគម្ពីរម៉ាថាយ ២:១-៦ “កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ នោះមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡិម សួរថា តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់។ កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្តីវិតក្កព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង កាលបានប្រជុំពួកសង្គ្រាជ និងពួកអាចារ្យនៃបណ្តាជនមកសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា នោះគេក៏ទូលទ្រង់ថា នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា ព្រោះហោរាបានចែងសេចក្តីទុកមកដូច្នេះថា «ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយ នៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ»។” បទទំនាយទី៥៖ ព្រះមែស៊ី ត្រូវគេឆ្កាង ក្នុងព្រះគម្ពីរអេសាយ ៥៣:៣-៤ មានបន្ទូលថា “ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។ ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា” ព្រះគម្ពីរអេសាយ ៥៣:៧ ក៏បានមានបន្ទូលដែរ “ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ” ទំនុកតម្កើង ២២:១ មានបន្ទូលថា “ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ ឬស្តាប់សេចក្តីដំងូររបស់ទូលបង្គំដូច្នេះ” ទំនុកតម្កើង ២២:១៥-១៨ មានបន្ទូលថា “កំឡាំងទូលបង្គំហួតខ្សោះទៅ ដូចអំបែងឆ្នាំងអណ្តាតទូលបង្គំជាប់នៅក្រអូមមាត់ ទ្រង់បាននាំទូលបង្គំចុះទៅក្នុងធូលីនៃសេចក្តីស្លាប់ព្រោះមានឆ្កែមកឡោមព័ទ្ធទូលបង្គំហើយ មានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទំលុះដៃជើងនៃទូលបង្គំ អស់ទាំងឆ្អឹងក្នុងរាងកាយនៃទូលបង្គំរាប់បានទាំងអស់ គេគន់មើល ហើយសំឡឹងមកទូលបង្គំ គេយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេក៏ធ្វើឆ្នោតចាប់យក ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង” ទំនាយទាំងអស់ ត្រូវបានទាយទុកអស់រយៈពេលរាប់រយឆ្នាំមក មុនពេលដែលព្រះយេស៊ូបានកើតមក ហើយដែលសុទ្ធសឹងទាយទុកពីការដែលព្រះយេស៊ូត្រូវឆ្កាង ។ ការប្រហារជីវិតដោយឆ្កាង ក៏មិនបានប្រើនៅក្នុងគ្រាទំនាយនោះដែរ ។ យ៉ូហាន ១៩:១៧-២៤ បង្ហាញយើងនូវព្រឹត្តិការណ៍ជាច្រើន ជុំវិញការឆ្កាងលើព្រះគ្រិស្ត ដែលបានសម្រេចតាមសេចក្តីទំនាយក្នុងព្រះគម្ពីរសញ្ញាចាស់ ។ “ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំលលាដ៏ក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយ និងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល លោកពីឡាត់ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្តីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា» មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ក្រេក និងឡាតាំង ដូច្នេះ ពួកសង្គ្រាជរបស់សាសន៍យូដា គេជំរាបលោកពីឡាត់ថា សូមលោកកុំសរសេរថា នេះជាស្តេចនៃសាសន៍យូដាឡើយ សូមសរសេរតាមវានិយាយវិញថា ខ្ញុំជាស្តេចនៃសាសន៍យូដា លោកពីឡាត់ឆ្លើយថា ឯសេចក្តីដែលខ្ញុំសរសេរ នោះបានសរសេរស្រេចទៅហើយ ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ ដូច្នេះ គេនិយាយគ្នាថា កុំហែកអាវនេះឡើយ ចូរយើងចាប់ឆ្នោតវិញ ឲ្យបានដឹងជាអាវនេះនឹងទៅជារបស់អ្នកណា នោះដើម្បីឲ្យបានសំរេចបទគម្ពីរដែលថា «គេបានយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ជាឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។” បទទំនាយទី៦៖ សពរបស់ព្រះមែស៊ីត្រូវគេបញ្ចុះនៅក្នុងផ្នូររបស់បុរសជាអ្នកមានម្នាក់ ព្រះគម្ពីរអេសាយ ៥៣:៩ បានបន្ទូលថា .. “ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង។” ព្រះគម្ពីរម៉ាថាយ ២៧:៥៧-៦០ បានបង្ហាញច្បាស់នូវទំនាយដែលបានសម្រេចពីការបញ្ចុះសពព្រះយេស៊ូ ។ “ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់ បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់ រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទម៉ាត់ផ្នូរហើយ នោះក៏ចេញទៅបាត់។” បទទំនាយទី៧៖ ស្តេចដាវីដបានទាយអំពីការរស់ឡើងវិញរបស់ព្រះមែស៊ី ទំនុកតម្កើង ១៦:៨-១១ មានបន្ទូលថា “ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ ហេតុនោះចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃទូលបង្គំក៏នឹងនៅដោយសាន្តត្រាណដែរ ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្តីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់មានសេចក្តីអរសប្បាយ ជាដរាបតទៅ។” យ៉ូហាន ២០:៨-១០ បង្ហាញនូវការសម្រេចទំនាយនោះដោយរបៀបណា “សិស្សមួយនោះដែលមកដល់ផ្នូរមុន គាត់ក៏ចូលទៅឃើញដូច្នោះដែរ រួចគាត់ជឿ ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញ សិស្សទាំង២ក៏ត្រឡប់ទៅឯផ្ទះគេវិញ។” បទទំនាយទី៨៖ ព្រះមែស៊ីនឹងនាំសេចក្តីសង្រ្គោះមកកាន់គ្រប់ផ្នែកនៃផែនដី ព្រញគម្ពីរអេសាយ ៤៩:៦ មានបន្ទូលថា “ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព” ម៉ាថាយ ២៨:១៨-២០ គូសបញ្ជាក់ថា “ឯព្រះយេស៊ូវ ទ្រង់យាងមកមានព្រះបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។” នៅក្នុងរយៈពេលពីរពាន់ឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញចំនួនគ្រិស្តបរិស័ទមានការលូតលាស់ចាប់តាំងពីសាវកដែលដើរតាមតែប៉ុន្មាននាក់ប៉ុណ្ណោះចេញពីក្រុងយេរូសាឡឹម រហូតកើនជាង២.២ពាន់លាននាក់ នៅទូទាំងពិភពលោក ។ ចំនួននេះ ក៏ដោយសារតែមានការបៀតបៀនជាច្រើនបន្តបន្ទាប់ និងការរិតបន្តឹងដោយអំណាច ដែលបានព្យាយាមបញ្ឈប់ការរីកចម្រើន និងបំផ្លាញដល់គ្រិស្តបរិស័ទផង ។ ទំនាញទាំងអស់នេះ និងផ្សេងៗទៀត សុទ្ធតែបានបង្ហាញថា ព្រះគ្រិស្តគឺពិតជាព្រះមែស៊ី (ព្រះអង្គសង្រ្គោះ) ប្រាកដមែន ។ ទ្រង់គឺជាព្រះដែលយាងមកសង្រ្គោះ ។ ក្នុងព្រះគម្ពីរ យ៉ូហាន ៣:១៦ មានបន្ទូលថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ” ដោយសេចក្តីជំនឿ យើងអាចទទួលបានសេចក្តីសង្រ្គោះពីព្រះយេស៊ូ ដោយមិនចាំបាច់បង់ប្រាក់នោះឡើយ ៕ ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.internationalfishers.com/khmerblog www.facebook.com/internationalfishers www.youtube.com/evidencecambodia ![]()
![]() ឆូសុន គឺជាអាណាចក្រកូរ៉េដែលមានវត្តមានចាប់ពីឆ្នាំ១៣៩២ ដល់១៨៩៧នៃគ.ស។ វាជាអាណាចក្រមួយដែលដាច់ឆ្ងាយ តែឯង ចេញពីទ្វីបអឺរ៉ុប ដូច្នេះហើយបានជាអាណាចក្រនេះមិនដែលលឺសោះនូវអ្វីដែលហៅថាជាគ្រីស្ទសាសនាឬសាសនាយូដានោះឡើយ។នៅក្នុងឆ្នាំ១៦៥៣ ក្រុមអ្នកដើរសមុទ្រប្រចាំប្រទេសណូវ៉េលសេឡង់ បានធ្វើដំណើរមកកាន់ ទឹកដីជប៉ុន តែជាអកុសល ត្រូវទូកលិចនៅលើកោះជេជូ ដែលជាដែនសមុទ្រក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង។ក្នុងចំនោមអ្នកដើរសមុទ្រទាំង៣៦នាក់ដែលសុទ្ធតែជាជនជាតិហូឡង់នោះបាននៅរស់ពីការលិចទឹក តែពួកគេត្រូវអ្នកនៅលើកោះជេជូនោះចាប់ដាក់គុក នៅចំកណ្តាលរដ្ឋធានីជេជូតែម្តង។គេបានចំណាយពេលចំនួន១២ឆ្នាំនៅក្នុងប្រទេសកូរ៉េ ហើយទន្ទឹមនឹងនោះពួកគេក៏បានរៀនភាសាកូរ៉េផងដែរ។ ក្រោយមក ក្នុងឆ្នាំ១៦៦៦ ក្នុងចំនោមពួកគេដែលជាប់គុកទាំង៣៦នាក់ មាន៨នាក់បានរត់គេចខ្លួនរួចទៅកាន់ដែនដីនៃប្រទេសជប៉ុន។ ក្នុងចំនោម៨នាក់នោះ មានម្នាក់ឈ្មោះលោក ហេនឌ្រីក ហាម៉េល បានចំនាយពេលមួយឆ្នាំនៅណាកាសាគី ដើម្បីសរសេរពីរឿងរ៉ាវ និងបទពិសោធន៍ដែលលោកជួបប្រទះកំឡុងពេលដែលលោកជាប់គុកនៅក្នុងកោះជេជូប្រទេសកូរ៉េ។សៀវភៅដែលលោកសរសេរ ហើយក្រោយមកត្រូវបកប្រែជាភាសាអង់គ្លេសដែលមានចំណងជើងថា«កំណត់ហេតុ ហាម៉ែល» ។គាត់សរសេរអំពីក្តីជំនឿរបស់ពួកសង្ឃដែលកាន់លិទ្ធិខុងជឺ។ គាត់សរសេរថា« មានសង្ឃកាន់លិទ្ធិខុងជឺជាច្រើននៅកូរ៉េ បានជឿថា កាលពីយូរលង់ណាស់មកហើយ គ្រប់មនុស្សគឺសុទ្ធតែមានភាសាតែមួយ និងនិយាយភាសាតែមួយ ប៉ុន្តែនៅពេលមនុស្សខំសាងសង់ប៉មបាបិល ដើម្បីបំពេញមហិច្ឆតាចង់ទៅដល់នគរស្ថានសួគ៌នោះ ស្រាប់តែពិភពលោកមានភាពក្រឡាប់ចាក់។ តើសង្ឃខុងជឺទាំងនោះ មានជំនឿ(លើប៉មបាបិល ហើយ ពីមុនមនុស្សទាំងអស់និយាយភាសាតែមួយ)បែបនេះបានយ៉ាងដូចម្តេចទៅ ? មើលទៅពួកគេមិនទាន់ទាំងបានស្គាល់ពីគ្រីស្ទបរិស័ទ ឬអ្នកកាន់សាសនាយូដា ឬគម្ពីរប៊ីប យ៉ាងម៉េចផង តើអោយគេមានការយល់ឃើញបែបនេះយ៉ាងម៉េចទៅកើត! យើងអាចនិយាយបានថាវាជាភាពចៃដន្យក៏អាចថាបាន ប៉ុន្តែប្រសិនបើយើងប្រៀបធៀបទៅនឹង រឿងរ៉ាវដែលបានចែងទុកនៅក្នុងព្រះគម្ពីរប៊ីបទាក់ទងនឹង ព្រឹត្តិការណ៍នៃការសាងសង់ប៉មបាបិលនេះទៅ វាដូចជាមិនមែនជារឿងចៃដន្យនោះឡើយ។ នៅក្នុងព្រះគម្ពីរលោកុប្បត្តិជំពូក១១ ពីខ១ដល់ខ៩បានចែងថា«១ រីឯនៅផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ ២ ហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើត នោះក៏ប្រទះឃើញវាល១នៅស្រុកស៊ីណើរ ហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះ ៣ គេនិយាយគ្នាទៅវិញទៅមកថា ចូរយើងធ្វើឥដ្ឋដុតឲ្យឆ្អិនទៅ នោះគេមានឥដ្ឋទុកជាថ្ម និងជ័រដីទុកជាបាយអ ៤ រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សំរាប់យើង និងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ ៥ នោះព្រះយេហូវ៉ាទ្រង់យាងចុះមក ដើម្បីទតមើលទីក្រុង ហើយនឹងប៉មដែលពួកមនុស្សជាតិកំពុងធ្វើ ៦ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល គេជាពួកតែ១ ក៏និយាយភាសាតែ១ គេចាប់ផ្តើមធ្វើអំពើយ៉ាងដូច្នេះហ្ន៎ ឥឡូវនេះ គ្មានអ្វីនឹងឃាត់មិនឲ្យគេធ្វើកើតតាមបំណងចិត្តនោះទេ ៧ ចូរយើងចុះទៅបំភាន់ភាសាគេ ដើម្បីកុំឲ្យគេស្តាប់គ្នាបានទៀត ៨ ដូច្នេះ ព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេ ពីទីនោះទៅគ្រប់លើផែនដីវិញ ហើយគេក៏លែងសង់ទីក្រុងនោះទៅ៩ ដោយហេតុនោះ បានជាគេហៅឈ្មោះក្រុងនោះថា បាបិល ពីព្រោះនៅទីនោះព្រះយេហូវ៉ាទ្រង់បានបំភាន់ភាសាលោកីយ៍ទាំងអស់ ហើយកំចាត់កំចាយគេពីទីនោះទៅគ្រប់លើផែនដី។» ឥឡូវនេះ យើងសាកប្រៀបធៀប ពីការយល់ឃើញរបស់សង្ឃខុងជីកូរ៉េ ហើយនិងអត្ថបទព្រះគម្ពីរលោកុប្បត្តិខាងលើសាកមើល៍។ កណ្ឌ័លោកុប្បត្តិ ត្រូវបានសរសេរឡើង នៅក្នុងតំបន់ក្បែរ ទឹកដីអ៊ីស្រាអែល ក្នុងកំឡុងឆ្នាំ១៤៥០ ដល់ឆ្នាំ ១៤១០ មុនគ.ស។ចំនែកឯពួកសង្ឃខុងជឺកូរ៉េ គេជឿរឿងមនុស្សគ្រប់គ្នាពីមុន និយាយភាសាតែមួយហ្នឹង ទើបតែនៅក្នុងឆ្នាំ១៦៦០នៃគ.សនេះទេ។អញ្ចឹងមានន័យថា រឿងរ៉ាវនៃការយល់ឃើញ នេះគឺមានគម្លាតពីគ្នា ដល់ទៅជាង៣១០០ឆ្នាំ ហើយមានចម្ងាយពីគ្នាដល់ទៅ ៨០៦៥គ.មឯណោះ។ បើយោងតាមភស្តុតាងរបស់សង្ឃកូរ៉េ៖
នេះគឺជាភស្តុតាងមួយទៀតដែលយើងមិនគួរមើលរំលង ជាការពិតណាស់ដែលថា មានភាសាជាង៦៥០០ ត្រូវបានពិភពលោកសព្វថ្ងៃកំពុងប្រើប្រាស់។ ភាសាមួយចំនួនត្រូវបានបាត់បង់នៅក្នុងអតីតកាល។ អ្នកវិទ្យាសាស្ត្រ ដែលមិនមែនជាគ្រីស្ទបរិស័ទ បានបញ្ជាក់ថា គ្រប់ទាំងសភាវៈឈ្មោលទាំងអស់(មនុស្សភេទប្រុស)គឺសុទ្ធតែជា ពូជពង្សរបស់មនុស្សដំបូងតែម្នាក់គត់ដែលត្រូវបានគេឲ្យឈ្មោះថា ក្រូម៉ូសូមអាដាម Y។ ពួកគេក៏បានសរុបជារូមដែលថា គ្រប់ទាំងសភាវៈទាំងឡាយទាំងប្រុសនិងស្រី គឺសុទ្ធតែជាពូជពង្សចេញពីសភាវៈញីមួយដែលគេឈ្មោះថា មីតូខុនឌ្រាល អេវ៉ា។បើទោះបីជាអ្នកវិទ្យាសាស្ត្រទាំងនោះមិនទាន់បានបញ្ជាក់ថា ក្រូម៉ូសូមអាដាម Y និង មីតូខុនឌ្រាល អេវ៉ា បានរៀបការហើយបង្កើតកូនជាមួយគ្នាក៏ដោយ តែពួកគេនៅតព្យាយាមស្វែងរកភស្តុតាង ជាច្រើនដើម្បីបញ្ជាក់ ជាជាងទាត់ចោលអំណះអំណាង មនុស្សនៅក្នុងគម្ពីរគឺអដាម និងអេវ៉ានោះ។ ព្រះគម្ពីរបានបង្រៀនថា ពូជពង្សរបស់អដាម និងអេវ៉ា ស្ទើរតែទាំងអស់ គឺត្រូវលិចទឹកស្លាប់ នៅក្នុងមហាវិនាសកម្មទឹកជំនន់ពិភពលោក អំឡុងជំនាន់លោកណូអេ ដែលមានចែងក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក៦ដល់៨ជាភស្តុតាងស្រាប់។មានមនុស្សតែ៨នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត នៅក្នុងព្រឹត្តិការណ៍នៃទឹកជំនន់នោះ ពោលគឺលោកណូអេ ប្រពន្ធគាត់ កូនប្រុសគាត់៣នាក់ហើយនិងកូនប្រសាស្រីគាត់៣នាក់។ យោងតាម រឿងរ៉ាវអំពីប៉មបាបិល គឺវាបានផ្តល់ឲ្យយើងនូវការពន្យល់មួយដ៏សមហេតុសមផល ទាក់ទងទៅនឹងចម្ងល់ដែលចោទសួរថា ហេតុអីបានជាមានភាសាដល់៦៥០០ នៅក្នុងលោកសព្វថ្ងៃនេះ។ មានមនុស្សជាច្រើនដែលបានបដិសេធនូវព្រឹត្តិការណ៍ប៉មបាបិល ហើយគេគ្រាន់តែចាត់ទុកថា វាជារឿងទេវកថាតែប៉ុណ្ណោះ។អ្នកទាំងអស់នោះ គឺមិនបានទទួលស្គាល់ ការពិតដែលថាប្រសិនបើមនុស្សមិនបានបង្កើត ហើយគ្រាន់តែកើតមកពីស្វានោះ ម្ល៉េះសម មនុស្សប្រើភាសាតែមួយទៅហើយ យ៉ាងហោចណាស់ក៏ចាប់ពីជំនាន់ពូជអំបូរមនុស្សជាតិដំបូងដែរ។តែពូកគេក៏មានការលំបាក ក្នុងការរុករកនូវការពន្យល់មួយអំពីថា តើហេតុអ្វីបានជាភាសាត្រូវបានបំបែកដល់ទៅជាង៦៥០០ ដែលជាលទ្ធផលគឺធ្វើឲ្យ មនុស្សក្នុងពិភពលោកនេះពិបាកក្នុងការយល់គ្នាឬទំនាក់ទំនងជាមួយគ្នាជាដើមនោះ។ ដោយសារតែបញ្ហាខាងភាសា ធ្វើឲ្យមនុស្សពិបាកក្នុងការធ្វើជំនួញជាមួយគ្នា ហើយដោយសារតែបញ្ហាខាងភាសានេះធ្វើឲ្យមនុស្សបង្កើតសង្គ្រាមទាស់គ្នារវាងសាសន៍មួយទៅសាសន៍មួយដែលមានភាសាខុសគ្នា។បើយោងតាមទ្រឹស្តីនៃការវិវត្ត គឺយើងអាចសន្មតបានថា ហេតុផលដែលគេលើកឡើងមកពន្យល់ គឺមិនសូវច្បាស់លាស់ទាក់ទងនឹងការណ៍ដែលគេថា ភាសាជាច្រើនគឺកើតឡើងព្រមគ្នាតែម្តងនោះ។ ព្រះបានបំបែកភាសាមនុស្សនៅក្នុងព្រឹត្តិការណ៍នៃប៉មបាបិល ដោយហេតុថាមនុស្សចចេស លោភលន់ ធ្វើតាមចិត្តខ្លួនឯង មិនថ្វាយសិរីល្អនិងស្តាប់បង្គាប់ព្រះអង្គ។ដូចនៅក្នុងគម្ពីរលោកុប្បត្តិ11:4 បានចែងថា « ចូរយើងសង់ទីក្រុង១សំរាប់យើង និងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ»។ទង្វើទាំងនេះគឺជាការមិនស្តាប់បង្គាប់ដោយប្រយោលរបស់ពួកគេ ទៅនឹងបញ្ញត្តិរបស់ទ្រង់ដែលចែងក្នុងគម្ពីរលោកុប្បត្តិ1:28 ដែលបានចែងថា «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង» ព្រះទ្រង់ក៏បានបំបែកភាសាពួកគេ ដើម្បីការពារកុំឲ្យមនុស្សទាំងអស់ ក្លាយទៅជាអាក្រក់ទាំងស្រុង ដូចជាអ្វីដែលបានកើតឡើងក្នុងព្រឹត្តិការណ៍ទឹកជំនន់ណូអេនោះ។ យើងអាចអានបាន អំពីទង្វើដ៏ស្មោគគ្រោករបស់មនុស្សដែលបានប្រព្រឹត្តិនៅក្នុងគម្ពីរលោកុប្បត្តិ6:5-8។ ត្រូវចាំថា គ្រប់ទាំងជាតិសាន៍របស់មនុស្សទាំងអស់ គឺប្រហែលជានិយាយភាសាតែមួយ មុននឹងព្រឹត្តិការណ៍នៃទឹកជំនន់ណូអេ ទៅទៀត។នៅក្នុង គម្ពីរលោកុប្បត្តិ6:5-8 បានចែងថា« ៥ ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ ៦ នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ ៧ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ ចាប់តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ និងសត្វហើរលើអាកាសផង ដ្បិតអញស្តាយដែលអញបានបង្កើតគេមក ៨ ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ។ ព្រះបានបំបែកភាសាមនុស្សដើម្បីចៀសវាងកុំឲ្យពួកគេបំផ្លាញគ្នាម្តងទៀតដោយសារអំពើបាបដ៏សែនអាក្រក់ របស់ពួកគេ ហើយក៏កុំឲ្យពួកគេប្រព្រឹត្តិការអាក្រក់កាន់តែខ្លាំងដែលជាហេតុនាំឲ្យមនុស្សជាតិទាំងមូលមានការវិនាសដោយសារតែការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យារបស់ពួកគេនោះ។ ពេលខ្លះយើងគិតថាបច្ចេកវិទ្យាទំនើប អាចជួយមនុស្សបាន ដោយសារបច្ចេកវិទ្យាទំនើបទាំងនោះមួយចំនួន ដូចជាថ្នាំពេទ្យ ឬគ្រឿងម៉ាស៊ីនកសិកម្មជាដើម នោះគឺវាពិតជាជួយមនុស្សបានច្រើនមែន។ក៏ប៉ុន្តែ កាលណាបច្ចេកវិទ្យាទំនើបកាន់តែរីកចម្រើន បច្ចេកវិទ្យាដែលគ្រោះថ្នាក់ក៏កាន់តែរីកចម្រើនព្រមគ្នាដែរ តួយ៉ាងដូចជា អាវុធនុយក្លេអ៊ែជាដើមនោះ។ ដោយសារតែព្រឹត្តិការណ៍នៃប៉មបាបិលនេះហើយទើបធ្វើឲ្យការរីកចម្រើននៃបច្ចេកវិទ្យាពុំមានសន្ទុះ អញ្ចឹងហើយបានជាពេលវេលាចេះតែកន្លងរាប់ពានឆ្នាំ ហើយពិភពលោកនៅតែមានស្ថិរភាព ពុំសូវមានមហាវិនាសកម្មដ៏ធំធេងណាមួយដែលគួរឲ្យកត់សំគាល់បាន។ ទន្ទឹមនឹងនោះដែរ ក៏មានភស្តុតាងមួយទៀត អំពីប៉មបាបិលផងដែរ។ភស្តុតាងនោះគឺគេថា ប៉មបាបិល គឺត្រូវបានរកឃើញដោយ អ្នករុករកដែលមិនមែនជាគ្រីស្ទបរិស័ទ។ផ្ទាំងសិលា ដែលមានអាយុកាល៦០០ឆ្នាំមុនគ.ស ត្រូវបានរកឃើញនៅ បាប៊ីឡូន ដែលជាទឹកដីអេរ៉ាក់កាលពី១០០ឆ្នាំមុន។ អ្នកជំនាញនោះនៅតែមិនអាចអានអក្សរនៅលើនោះដាច់រហូតទល់មកដល់សព្វថ្ងៃ។ លោកបណ្ឌិត ចច អនទ្រេដែលជាបណ្ឌិតប្រចាំសាកលវិទ្យាល័យឡុនដុន លោកទើបតែអាចនឹងបកប្រែនូវសំណេរដែលចារនៅលើផ្ទាំងសិលានោះថ្មីៗ ហើយក្នុងសំណេរនោះលោកបានរកឃើញថា រឿងរ៉ាវនៃការបាក់បែកនៃប៉មបាបិលនោះ គឺដូចគ្នាបេះបិទទៅនឹងព្រឹត្តិការណ៍ប៉មបាបិលនៅក្នុងគម្ពីរលោកុប្បត្តិ។លោក ដែលជាអ្នកស្រាវជ្រាវមួយរូបជាមួយនឹងព័ន្ធកិច្ចគ្រីស្ទបរិស័ទ បានឯកភាពថា ផ្ទាំងសិលានោះពិតជាបាននិយាយពីព្រឹត្តិការណ៍នៃប៉មបាបិលដែលបានសម្តែងនៅក្នុងព្រះគម្ពីរលោកុប្បត្តិពិតប្រាកដមែន។ អ្នកខ្លះគេប្រហែលជាអាចសួរថា បើប៉មបាបិលពិតជាមានមែន ហេតុអ្វីបានជា អ្នកបុរាណវិទ្យា នៅមិនទាន់រកឃើញអញ្ចឹង? ខាងក្រោមនេះគឺជាការពន្យល់ដែលយើងគួរតែពិចារណា។
ប៉មបាបិល ពិតជាបង្ហាញពួកយើងទាំងអស់គ្នា ឲ្យបានដឹងថា ព្រះទ្រង់បានបំបែកភាសាដើម្បីរារាំងបាបរបស់មនុស្សនិង ការបំផ្លិចបំផ្លាញរបស់ខ្លួនពួកគេ។ទោះបីជាយ៉ាងណាក៏ដោយ រឿងរ៉ាវមិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេ។ អំពើបាបរបស់មនុស្សបានធ្វើឲ្យមានការបែកចែកនូវភាសាហើយនិង ជាតិសាសន៍ផ្សេងៗជាច្រើន តែព្រះទ្រង់បានចាត់បញ្ចូន ព្រះរាជបុត្រាទ្រង់តែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីមកសង្គ្រោះយើង ឲ្យរួចពីអំពើបាប ហើយនឹងនាំយើងត្រឡប់មកវិញជាមួយគ្នា នៅក្នុងក្តីស្រឡាញ់ និងការរួបរួម។ យ៉ូហាន 3:16 បានសម្តែងថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ម៉ាកុស 16:15 ព្រះយេស៊ូវមានបន្ទូលថា, “ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ។ ថ្ងៃណាមួយ អស់អ្នកដែលបានទទួលនូវដំណឹងល្អ ហើយដាក់ក្តីជំនឿគេលើអង្គព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនោះ ពួកគេនឹងទទួលចំណែក ក្នុងការគ្រងមរតកនៅនគរស្ថានសួគ៌។ វិវរណៈ 7:9-10 បានចែងថា«ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ ១០ គេបន្លឺសំឡេងថា សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង ។ ដោយសារតែអង្គព្រះយេស៊ូវគ្រីស្ទ បាបលែងបំបែកយើងឲ្យនិយាយភាសាខុសគ្នាទៀតហើយ ហើយយើងក៏អាចមានសេចក្តីសុខសាន្តនិង ការរួបរួមជាមួយនឹងព្រះវិញ ដែលនេះគឺត្រូវបានគេហៅថាដំណឹងល្អ។ To Read This Article in English Please Visit: www.internationalfishers.com/blog/did-the-tower-of-babel-really-exist ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.internationalfishers.com/khmerblog www.facebook.com/internationalfishers www.youtube.com/evidencecambodia One way that we can be sure that the Bible comes from God is that it contains scientific facts that were not discovered by scientists until thousands of years after the Bible was written.
របៀបមួយដែលយើងអាចដឹងយ៉ាងប្រាកដថាព្រះគម្ពីរចេញមកពីព្រះជាម្ចាស់គឺថាព្រះគម្ពីរបានបង្ហាញនូវការពិតខាងវិទ្យាសាស្រ្តរាប់ពាន់ឆ្នាំ មុនពេលអ្នកវិទ្យាសាស្រ្តរកឃើញទៅទៀត បន្ទាប់ពីពេលព្រះគម្ពីរត្រូវបានសរសេរឡើង។ Fact #1 The universe has a beginning. ការពិតទី១៖ សាកលលោកទាំងមូលមានការចាប់ផ្តើមមួយ In Genesis 1:1 we read. “In the beginning God created the heavens and the earth.” លោកុប្បត្តិ ១៖១ “កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី” For thousands of years many people thought that the universe always existed. However in the early 1900s, scientists discovered that the universe had a beginning. If the universe had a beginning, it must have had a cause. The only one powerful enough to cause the universe to come into being is God. រយៈពេលរាប់ពាន់ឆ្នាំ មនុស្សជាច្រើនគិតថាសកលលោកទាំងមូលកើតមានជារូបរាងរួចហើយ ប៉ុន្តែនៅដើមឆ្នាំ១៩០០ អ្នកវិទ្យាសាស្រ្តរកឃើញថា សកលលោកទាំងមូលមានការចាប់ផ្តើមមួយ។ បើសកលលោកទាំងមូលមានការចាប់ផ្តើមមួយ នោះវាត្រូវតែមានបុព្វហេតុ។ មានតែឬទ្ធានុភាពតែមួយគត់ដែលមានអំណាចគ្រប់គ្រាន់ដើម្បីនាំឲ្យសកលលោកនេះចេញជារូបរាងបាន នោះគឺព្រះជាម្ចាស់។ Fact #2 The universe is expanding. ការពិតទី២៖ សកលលោកទាំងមូលបានរីកធំឡើង Job 9:8 says “He alone stretches out the heavens and treads on the waves of the sea.” យ៉ូប ៩៖៨ ចែងថា “ព្រះអង្គលាតសន្ធឹងផ្ទៃមេឃដោយគ្មាននរណាជួយ ព្រះអង្គយាង នៅលើរលកសមុទ្រ” Isaiah 42:5 says, “This is what God the Lord says- the Creator of the heavens, who stretches them out, who spreads out the earth with all that springs from it, who gives breath to its people and life to those who walk on it:” អេសាយ ៤២៖៥ ចែងថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះដែលបានបង្កើត និងលាតផ្ទៃមេឃ ព្រះអង្គបានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗទាំងអស់កកើតឡើង។ ព្រះអង្គបានប្រទានដង្ហើមចេញចូលឲ្យសត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតឲ្យអស់អ្នកដែលចរយាត្រានៅលើ ផែនដីនេះ” Jeremiah 51:5 says, “He made the earth by his power; he founded the world by his wisdom and stretched out the heavens by his understanding.” យេរេមា ៥១៖១៥ ចែងថា “ព្រះអម្ចាស់បានសូនផែនដីដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃដោយព្រះ តម្រិះរបស់ព្រះអង្គ” In 1929 Dr. Edwin Hubble discovered that the universe was expanding. Before that, most people believed that the universe remained the same size. នៅឆ្នាំ១៩២៩ បណ្ឌិត អិតវីន ហាប់បល (Edwin Hubble) បានរកឃើញថា សកលលោកទាំងមូលរីកធំឡើង ដែលកាលពីមុនការរកឃើញនេះ មានមនុស្សជាច្រើនជឿថាផែនដីទាំងមូលមានទំហំដដែល។ Fact #3 The sun is moving. ការពិតទី៣៖ ព្រះអាទិត្យមានចលនា Psalm 19:4-6 says, “Yet their voice goes out into all the earth, their words to the ends of the world. In the heavens God has pitched a tent for the sun. It is like a bridegroom coming out of his chamber, like a champion rejoicing to run its course. It rises at one end of the heavens and makes its circuit to the other; nothing is deprived of its warmth.” ទំនុកតម្កើង១៩៖៤-៦ បានចែងថា “ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វា ត្រាច់ចរលើផែនដីទាំងមូល ហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃ ជាកន្លែងដែលព្រះជាម្ចាស់បានដំឡើងពន្លា សម្រាប់ព្រះអាទិត្យ។ រីឯព្រះអាទិត្យក៏រះឡើង ប្រៀបបីដូចជាកូនកំលោះចេញមកសំពះផ្ទឹម និងប្រៀបបីដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងដោយអរសប្បាយ។ ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មាននរណាអាចបំបាំងកម្ដៅ របស់ព្រះអាទិត្យបានឡើយ” Recently scientists have discovered that the sun is moving at 828,000 kilometers per hour around the Milky Way Galaxy. For many years people thought that the sun wasn’t moving at all. ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ព្រះអាទិត្យរំកិលក្នុងល្បឿន ៨២៨០០០ គីឡូម៉ែត្រក្នុងមួយម៉ោងជុំវិញ Milky Way Galaxy។ អស់ពេលជាច្រើនឆ្នាំ មនុស្សតែងគិតថាព្រះអាទិត្យមិនបានរំកិលទេ។ Fact #4 The earth is free floating in space. ការពិតទី៤៖ ផែនដីអណ្តែតក្នុងលំហអវកាស Job 26:7 says, “He spreads the northern skies over empty space. He suspends the earth over nothing.” យ៉ូប ២៦៖៧ ចែងថា “ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាស ព្រះអង្គព្យួរផែនដីនៅលើលំហ” Job was written around 3000 BC. In 1475 Copernicus discovered that the earth is free floating in space just as the Bible says. Other cultures believed that the earth was sitting on the backs of elephants which were standing on the back of a giant turtle. Or they believed that the god Atlas was carrying the earth on his back. Or that the earth was held up by a giant tree. ព្រះគម្ពីរ យ៉ូប បានសរសេរឡើងប្រមាណជា ៣០០០ឆ្នាំមុនគ្រីស្ទស័ករាជ្យ។ នៅឆ្នាំ១៤៧៥ លោក Copernicus បានរកឃើញថាផែនដីអណ្តែតនៅក្នុងលំហអវកាស ស្របទៅនឹងអ្វីដែលព្រះគម្ពីរបានចែង។ ចំពោះវប្បធម៌មួយចំនួន គេជឿថាផែនដីស្ថិតនៅលើខ្នងដំរីជាច្រើនដែលកំពុងឈរលើខ្នងអណ្តើកយក្សមួយ ឬពួកគេជឿថាព្រះ Atlas កំពុងលីផែនដីនៅលើខ្នង ឬថាផែនដីត្រូវបានទ្រដោយដើមឈើ យក្សធំមួយ។ Fact #5 Ocean Currents ការពិតទី៥៖ សមុទ្រមានចរន្ត Psalms 8:8 says, “the birds in the sky and the fish in the sea and all that swim the paths of the seas.” ទំនុកតម្កើង ៨៖៨ ចែងថា “ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ” In the 1850s Matthew Maury discovered that there were ocean currents. នៅក្នុងឆ្នាំ១៨៥០ Matthew Maury រកឃើញថាមានចរន្តនៅក្នុងទឹកសមុទ្រ Fact #6 Springs of water in the ocean ការពិតទី៦៖ ប្រភពទឹកផុសនៅក្នុងសមុទ្រ Job 38:16 says, “Have you journeyed to the springs of the sea or walked in the recesses of the deep? យ៉ូប ៣៨៖១៦ បានចែងថា “តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រ ហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ?” Until the 1970s, many scientists thought that the oceans were fed only by rain and rivers. Recently they discovered that there are springs in the ocean. នៅមុនឆ្នាំ១៩៧០ អ្នកវិទ្យាសាស្រ្តតែងតែគិតថាមហាសមុទ្រត្រូវចាក់បំពេញដោយទឹកភ្លៀង និងទឹកទន្លេ ប៉ុន្តែទើបតែថ្មីៗនេះពួកគេរកឃើញថាមានប្រភពទឹកផុសនៅក្នុងសមុទ្រ។ Fact#7 Noah’s Ark could float ការពិតទី៧៖ ទូកធំរបស់ណូអេអាចអណ្តែតទឹកបាន Genesis 6:14-16 says, “So make yourself an ark of cypress wood; make rooms in it and coat it with pitch inside and out. This is how you are to build it: the ark is to be three hundred cubits long, fifty cubits wide, and thirty cubits high. Make a roof for it, leaving below the roof an opening one cubit high all around. Put a door in the side of the ark and make lower, middle and upper decks.” លោកុប្បត្តិ ៦៖១៤-១៦ ចែងថា “ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្ដោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។ អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កំពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី” Modern shipbuilding experts studied the design of the ark and determined that it could withstand waves up to 30 meters high. អ្នកជំនាញសាងសង់ទូកនៅសម័យទំនើបនេះបានសិក្សាពីការតាក់តែងធ្វើទូកធំ ហើយបានបញ្ជាក់ថា ទូកធំណូអេអាចទប់ទល់នឹងកម្លាំងទឹករលករហូតដល់កំពស់៣០ម៉ែត្រ។ There are many more scientific facts in the Bible that were only recently discovered by scientists. មានការពិតខាងវិទ្យាសាស្រ្តជាច្រើនទៀតដែលមានចែងនៅក្នុងព្រះគម្ពីរ ដែលទើបតែថ្មីៗនេះត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្ត Proverbs 25:2 says, “It is the glory of God to conceal a matter; to search out a matter is the glory of kings. សុភាសិត ២៥៖២ ចែងថា “សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ” If the Bible is correct about so many scientific facts that humans did not discover until thousands of years later, we can also trust its teachings about God, Jesus, salvation, and heaven. ប្រសិនបើព្រះគម្ពីរត្រឹមត្រូវ តាមការបង្ហាញពីការពិតខាងវិទ្យាសាស្រ្តជាច្រើន ដែលអស់រយៈពេលរាប់ពាន់ឆ្នាំក្រោយមក ទើបមនុស្សលោករកឃើញ នោះយើងក៏អាចរឹតតែទុកចិត្តថែមទៀតអំពីសេចក្តីបង្រៀនពីព្រះជាម្ចាស់ ពីព្រះយេស៊ូគ្រីស្ត ការសង្រ្គោះ និងពីឋានសួគ៌។ នៅក្នុងពិភពលោកយើងនេះ មានអ្នកដឹកនាំ អ្នកវិទ្យាសាស្ត្រ គ្រួបង្រៀន និងមនុស្សជាច្រើនទៀត ដែលមានសិទ្ធិប្រកាសពីការស្គាល់ និង បង្រៀនពីសេក្តីពិត។ ប៉ុន្តែ នៅពេលយើងស្តាប់ពីពួកគេ យើងបានរកឃើញថាពួកគេបានបង្រៀនខុសពីគ្នា។ នេះបញ្ជាក់ថាពួកគេមិនអាចប្រាប់ ពីសេចក្តីពិតបានឡើយ។ ប្រហែលជាអ្នកមានសិទ្ធិទាំងនេះសម្តែងក្នុងការប្រាប់ពីសេចក្តីពិត។ ប៉ុន្តែ តើយើងអាចដឹងថាតើអ្នកណាខុស អ្នកណាត្រូវបានទេ។ វាប្រហែលជាអាចដែលថាអ្នកជំនាញទាំងអស់នេះគឺខុស ដូច្នេះហើយយើងត្រូវតែរកឲ្យ ឃើញ និងស្គាល់ពីសេចក្តីពិតដោយខ្លួនយើងផ្ទាល់។ នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ជំពូក ៨:៣២ ព្រះយេស៊ូមានបន្ទូលថា ”អ្នករាល់គ្នានឹងស្គាល់ សេចក្តីពិត ហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព។” នៅពេលដែលយើងជឿទៅលើរឿងដែលមិនពិត ទោះបីជាមកពីវប្បធម៌ គ្រូសារ គ្រូបង្រៀន ឬក៏សូម្បីតែអ្នកដែលបានប្រកាសថាខ្លូនជាអ្នកជំនាញក៏ដោយ វាបានផ្តល់ឲ្យយើងជាប់នូវចំណង។ គ្រប់ពេលយើងជឿលើរឿងដែលមិនពិតប្រាកដ វាប្រាកដណាស់ដែលយើងនិង បដិសេធ សេចក្តីពិតផ្សេងទៀត ហើយទទួលយកនូវរឿងកុហកមួយផ្សេងទៀត។ ដំណើរការនេះនៅតែបន្តៗរហូតទាល់តែយើង មិនអាចគិតឲ្យបានច្បាស់លាស់ផង។ ប៉ុន្តែនៅពេលយើងទទួលយកសេចក្តីពិតភ្លាម វានឹងដឹកនាយើង ដើម្បីកុំឲ្យទទួលយកនូវការកុហក និងរកឃើញពីសេចក្តីពិតដទៃទៀត រហូតទាល់តែយើងមានសេរីភាពម្តងទៀត។ នៅក្នុងកណ្ឌគម្ពីរ រ៉ូម ជំពូក ១២:២ បានចែងថា “មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យព្រះជាម្ចាស់កែប្រែចិត្តគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងគ្រប់លក្ខណៈ។” ពេលខ្លះយើងត្រូវបានល្បួងឲ្យជឿតាមអ្វីដែលអ្នកជំនាញទាំងនោះបាននិយាយ ដោយព្រោះតែពួកគេមានចំណេះដឹងខ្ពស់ ឫក៏មានតំណែងដែលមានសិទ្ធិអំណាច។ ប៉ុន្តែមានអ្នកដឹកនាំដែលដើរតាមសេចក្តីងងឹត ហើយសូម្បីតែអ្នកដឹកនាំសាសនាមួយចំនួនគឺមិនត្រូវបានលើកទឹកចិត្តដោយព្រះគម្ពីរឡើយ។ កណ្ឌគម្ពីរកិច្ចការ ជំពូក១៧:១១ ចែងថា “សាសន៍យូដានៅក្រុងនេះ មានសន្តានចិត្តល្អ ជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះបន្ទូលដោយចិត្តស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្តីដែលលោកប៉ូល និងលោកស៊ីឡាស មានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។” ក្នុងករណីនេះ លោកសាវ័កប៉ូល គឺជាអ្នកដែលមានចំណេះដឹងខ្ពស់ម្នាក់ ហើយគាត់ត្រូវបានតែងតាំងយ៉ាងពិសេសជាតំណែងសាវ័ក ដោយអង្គព្រះយេស៊ូ ផ្ទាល់។ ជាងនេះទៅទៀត លោកប៉ូល នៅក្រោមការបណ្តាលចិត្តដោយព្រះវិញ្ញាណបរិសុទ្ធ ឲ្យសរសេរសបុត្រជាច្រើន ដែលឥឡូវនេះ វាគឺជាផ្នែកដ៏ធំមួយនៃ កណ្ឌគម្ពីរសញ្ញាថ្មី។ ប៉ុន្តែ បើទោះបីជាមានសិទ្ធិអំណាចទាំងនេះ លោកប៉ូលនៅតែត្រូវបានលើកទឹកចិត្តដោយសាសន៍យូដា ដើម្បីស្រាវជ្រាវពីបទគម្ពីរ ដើម្បីឲ្យដឹងថា អ្វីដែលគាត់បង្រៀនគឹជាការពិត។ សេចក្តីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូគ្រិស្ត ពឹងទៅលើការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ត។ កណ្ឌគម្ពីរ ១កូរិនថូស ជំពូក១៥:១៤ បញ្ចាក់យ៉ាងច្បាស់ថា “ហើយបើព្រះគ្រិស្ត មិនបានរស់ឡើងវិញទេ សេចក្តីដែលយើងប្រកាស មុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។” ព្រះយេស៊ូ មិនគ្រាន់តែបានប្រកាសថាមានព្រះអង្គមានព្រះជន្មរស់ឡើងវិញពីសេចក្តីស្លាប់ទេ ហើយទ្រង់មិនបានសង្ឃឹមថាអ្នកដើរតាមទ្រង់នឹងជឿងទ្រង់នោះទេ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញអង្គទ្រង់ទៅកាន់ពួកគេដោយផ្ទាល់។ សាវ័កប៉ូល ក៏បានសរសេរនៅក្នុងកណ្ឌគម្ពីរ១កូរិនថូស ១៥:៣-៩ “មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្តីដែលខ្ញុំបានទទូល គឺថា ព្រះគ្រិស្តបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមសាវ័ក ទាំងដប់ពីររូបឃើញដែរ។ បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួល មរណភាព ផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួន ឲ្យលោកយ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ។ ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុម ជំនុំរបស់ព្រះជាម្ចាស់។” វាគឺជារឿងបែបនេះ និងមានភស្តុតាងផ្សេងទៀត ដែលក្រុមសាវ័កមានជាជំនឿរបស់ពួកគេ ហើយគ្រិស្តបរិស័ទត្រូវបានកើតមក និងបានយកឈ្នះលើការបៀតបៀនទាំងអស់។ ដូច្នេះហើយ តើអ្វីដែលជាសេចក្តីពិតរបស់ព្រះយេស៊ូគ្រិស្ត? ប្រហែលជាមានសេចក្តីសង្ខេបខ្លីនៅក្នុងកណ្ឌគម្ពីរយ៉ូហាន ជំពូក ៣:១៦ ដែលព្រះយេស៊ូមានបន្ទូលថា “ព្រះជាម្ចាស់ស្រឡាញ់ មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រា តែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។” ព្រះយេស៊ូគ្រិស្តគឺជាព្រះ និងជាមនុស្ស១០០ភាគរយ។ ទ្រង់បានប្រទានដំណឹងល្អដល់យើង និងបានបញ្ជាក់ថាវាជាសេចក្តីពិត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ។ គ្មាននរណាម្នាក់មានសិទ្ធិកែប្រែសេចក្តីពិតឡើយ។ លោកសាវ័កប៉ូល បានបញ្ចាក់យ៉ាងច្បាស់នៅក្នុង កណ្ឌគម្ពីរ កាឡាទីជំពូក ១:៨ “ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្តី ឬទេវតា ណាមួយពីស្ថានបរមសុខក្តី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អ ដែលយើងបាននាំមកជូនបងប្អូន សូមឲ្យអ្នកនោះ ត្រូវបណ្តាសាទៅចុះ!។” មានសាសនាខុសឆ្គងជាច្រើនបានកើតមានឡើង ដោយព្រោះមានមនុស្សមា្នក់មានស្តាប់សាតាំង ដែលបានតាំងខ្លួនជាទេវតាម្នាក់ ហើយបានបង្រៀនព្រះបន្ទូលដល់ពួកគេ ដែលខុសពីសេចក្តីពិតរបស់ព្រះយេស៊ូគ្រិស្ត។ នេះហើយគឺជាគំនិតដ៏ល្អមួយក្នុងការអាន និងរៀនពីព្រះបន្ទូល ដែលគ្រូគង្វាល ឬក៏អ្នកដឹកនាំក្រុមជំនុំណាម្នាក់បង្រៀនដោយខ្លួនឯងផ្ទាល់ ប្រសើរជាងការគ្រាន់តែស្តាប់ការបង្រៀនព្រះបន្ទូល ដោយពុំមានការពិចារណា ថាតើគ្រូគង្វាលបង្រៀនត្រូវ ឬក៏ខុស។ របៀបនេះនឹងបង្រៀនអ្នកឲ្យសិក្សាថែមទៀតអំពីព្រះជាម្ចាស់ និងយល់ពីព្រះគម្ពីរថែមទៀត ទាំងនៅព្រះវិហារ និងនៅផ្ទះ។ ជំហានបន្ទាប់ទៀត គឺជាការប្រើប្រាស់របៀបដូចគ្នានៃអ្នកស្រាវជ្រាវដោយផ្ទាល់ និងបញ្ជាក់នៅសាសា កន្លែងការងារ នៅពេលអ្នកអានសៀវភៅជាច្រើន ការប្រើប្រាស់អ៊ីនធឺណែត ឬក៏មើលវីឌីអូដូចនេះ។ ជាយូរមកហើយ យើងជឿទៅលើសេចក្តីកុហក ពីព្រោះពួកគេគឺមកពីមនុស្ស ដែលយើងគិតថាជាអ្នកជំនាញ ឬក៏ជាអ្នកដើរតួដែលមានសិទ្ធិអំណាច។ ការនេះត្រូវបានគេហៅថា “ភស្តុតាងមកពីគ្រូក្លែងក្លាយ។” វាគឺមានលក្ខណៈដូចនេះ ១. បុគ្គល A មានសិទ្ធិអំណាចទៅលើប្រធានបទមួយដ៏ជាក់លាក់។ ឧទាហរណ៍ បុគ្គល A មានសញ្ញាប័ត្របណ្ឌិត ហើយគឺជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ។ ២. បុគ្គល A បាននិយាយអំពីប្រធានបទនោះ។ ៣. ដូច្នេះហើយ អ្វីដែលបុគ្គល A និយាយាគឺត្រឹមត្រូវ។ តើអ្នកឃើញបញ្ហានេះទេ? បុគ្គល A អាចនឹងធ្វើខុស កំពុងកុហក ឬក៏ ត្រឹមត្រូវ។ អ្នកមិនដឹងពិតប្រាកដទេ លុះត្រាតែអ្នកពិនិត្យមើលទៅលើគំនិតរបស់បុគ្គល A ដែលប្រឆាំងទៅនឹងភស្តុតាង ដែលពួកគេបានផ្តល់ឲ្យ ហើយនិងភស្តុតាងដទៃទៀត មកពីប្រភពផ្សេងទៀត ដោយព្រោះភស្តុតាងរបស់ពួកគេ អាចនិងក្លែងក្លាយផងដែរ។ នេះគឺជាឧទាហរណ៍ពីជីវិតពិតមួយ។ លោកបណ្ឌិត រីឆាត ដាវឃីន ( Richard Dr. Dawkins) គឺជាអ្នកដែលមិនជឿទៅលើព្រះអាទិទេពដ៏ល្បីម្នាក់ និងត្រូវបានគេគោរពបំផុតនៅក្នុងពិភពលោក។ គាត់មានសញ្ញាប័ត្រ បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិត ជាអ្នកសិក្សាខាង សត្វ។ គាត់ទទួលបានរង្វាន់ជ័យលាភីណូបែលពីការបង្រៀនរបស់គាត់។ ដូច្នេះហើយ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញម្នាក់។ លោកបណ្ឌិត រីឆាត ដាវឃីន (Richard Dr. Dawkins) បានសរសេរសៀវភៅមួយក្បាលនៅក្នុងឆ្នាំ២០០៩ ដែលគាត់បានបកស្រាយពីផ្នែកនៃរាងកាយ គាត់បានគិតថា “ការរចនាដោយមិនមានភាពឆ្លាតវៃ” នៅក្នុងខ្លួនសត្វ និងមនុស្ស ហើយគាត់បានសរសេរថា “គំនិតដ៏លើសលប់ ដែលអ្នកបានទទួលពីការស្រាវជ្រាវពីគ្រប់ផ្នែកនៃសត្វដ៏ធំមួយគឺវាមានភាពស៊ាំញ៉ាំ!...ការរចនាដ៏គ្រប់លក្ខណៈមួយ គឺមិនបានធ្វើឡើយដោយមានភាពស៊ាំញ៉ាំឡើយ នោះគឺជាការប្រទាក់ខ្វាត់ខ្វែងគ្នានៃ សរសៃឈាមក្រហាម សរសៃឈាមខ្មៅ ប្រព័ន្ធប្រសាទ ពោះវៀន បណ្តុំនៃសាច់ដុំ ក្រពេញរំអិល និងប្រព័ន្ធជាច្រើនទៀត។” ខណៈពេលដែលលោកបណ្ឌិត ដាវឃីន (Dr. Dawkins) អាចជាអ្នកឆ្លាតវៃម្នាក់ ត្រូវបានគេគោរព និងជាមនុស្សដែលមានចំនេះដឹងខ្ពស់។ យើងត្រូវតែប្រុងប្រយ័ត្ន មិនត្រូវទទួលយកគំនិតរបស់គាត់ដោយពុំមានការពិចារណនោះឡើយ ថាតើការនិយាយរបស់គាត់ពិត ឬក៏ខុស។ បញ្ហាមួយគឺថា លោកបណ្ឌិត ដាវឃីន (Dr. Dawkins) ប្រហែលជាគាត់បានចំណាយពេលច្រើននៅក្នុង បណាល័យ ឬក៏បន្ទប់ពិសោធន៍ ជាងជាងម៉ាងស៊ីនៅក្នុងហាង។ ប្រសិនបើគាត់បានជួសជុលរថយន្តមួយ ឬក៏ពិនិត្យយ៉ាងច្បាស់លាស់ ទៅលើម៉ាស៊ីនរថយន្តដែលកំពុងជួសជុល ភ្លាមនោះគាត់ប្រហែលជាអាចគត់សំគាល់ពីរថយន្តទំនើបនោះ វាក៏មានប្រព័ន្ធស៊ាំញ៉ាំមួយដែរ ដែលមាន ខ្សែភ្លើង ទុយយោ បំពង់ ខ្សែក្រវ៉ាត់ ឧបករណ៍ស្ទង់ ឧបករណ៍ស្រូប ម៉ាស៊ីប្រើកម្លាំងទឹក ម៉ាស៊ីបូម ប្រព័ន្ធម៉ាស៊ីន ប្រព័ន្ធចម្លង ប្រព័ន្ធម៉ាស៊ីត្រជាក់ ប្រព័ន្ធបញ្ឈប់ និងប្រព័ន្ធជាច្រើនទៀត។ ឥឡូវនេះ អ្នកអាចទិញរថយន្តហ្វដ(Ford) ស៊េរីថ្មី២០១៩នៅក្នុងប្រទេសកម្ពុជាបាន។ ហ្វដ គឺជាក្រុមហ៊ុនរថយន្តរបស់អាមេរិច ដូច្នេះហើយ ពួកគេក៏បានផលិតរថយន្តជាច្រើន អស់រយៈពេល១០០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩១៩។ ប្រសិនបើអ្នកប្រៀបធៀបរថយន្តពីរប្រភេទ ទាំងពីរផលិតដោយក្រុមហ៊ុនដូចគ្នា អ្នកនិងរកឃើញនៅក្នុងតួរថយន្តនោះ រថយន្តហ្វដ ស៊េរី២០១៩ មានប្រព័ន្ធជាច្រើន “ប្រព័ន្ធខ្វាត់ខ្វែងគ្នាស៊ាំញ៉ាំ” នៃ ខ្សែភ្លើង បំពង់ ខ្សែក្រវ៉ាត់ និងផ្នែកជាច្រើនទៀត ជាងរថយន្តហ្វដ ឆ្នាំ ១៩១៩។ លោកបណ្ឌិត ដាវឃីន (Dr. Dawkins) បាននិយាយថា “ប្រព័ន្ធខ្វាត់ខ្វែងស៊ាំញ៉ាំ” គឺជា ភស្តុតាងនៃការរចនាដ៏អាក្រក់។ តើវាជាការពិតទេ? រថយន្តហ្វដ ស៊េរី២០១៩ គឺមានល្បឿនលឿន សុវត្ថិភាព និងមានផាសុខភាពច្រើនជាង រថយន្តហ្វដ ស៊េរី ១៩១៩។ ហេតុផលដែល រថយន្តហ្វដ ស៊េរី ២០១៩ គឺល្អជាងនៅគ្រប់ផ្នែកទាំងអស់ ជាងរថយន្តហ្វដ ស៊េរី ១៩១៩ គឺដោយព្រោះ វាមាន ម៉ាស៊ីនត្រជាក់ ប្រព័ន្ធចម្លងដោយស្វ័យប្រវត្តិ ប្រព័ន្ធកំសាន្ត និង លក្ខណៈពិសេសៗជាច្រើនទៀត។ ប្រព័ន្ធបច្ចេកវិទ្យាទំនើបនីមួយៗ នៃរថយន្តហ្វដ ស៊េរី ២០១៩ ត្រូវការ ខ្សែភ្លើង ខ្សែងក្រវ៉ាត់ និងបំពង់ ជាច្រើនទៀត ហើយពួកវាក្លាយទៅជាប្រភេទដែលមានប្រព័ន្ធខ្វាត់ខ្វែងស៊ាំញ៉ាំមួយ។ ប្រសិនបើ អ្នកជឿថារថយន្តមួយមិនមាន ខ្សែភ្លើង ខ្សែក្រវ៉ាត់ និងបំពង់ខ្វាត់ខ្វែងស៊ាំញ៉ាំ គឺជាការរចនាដ៏ល្អប្រសើរនោះទេ អ្នកប្រហែលជាអាច ជ្រើសរើសកង់ ឬក៏ស្បែកជើងផ្ទាត់មួយគូរ ជំនួសឲ្យរថយន្តហ្វដ ស៊េរី ២០១៩វិញ ពីព្រោះសូម្បីតែ រថយន្តហ្វដ ស៊េរី ១៩១៩ ក៏មានប្រព័ន្ធខ្វាត់ខ្វែងស៊ាំញ៉ាំដែរ វាមានដូចជា ខ្សែភ្លើង ខ្សែងក្រវ៉ាត់ និងបំពង់ ប៉ុន្តែ វាគឺជារថយន្តហ្វដ ដែលបានរចនាដោយសាមាញ្ញមួយ ជាងរថយន្តហ្វដ ស៊េរី ២០១៩។ តើព្រះគម្ពីរបានចែងថាយ៉ាងដូចម្តេច អំពីការរចនាខ្លួនប្រាណមនុស្សរបស់ព្រះ? ទំនុកតម្កើង ជំពូក ១៣៩:១៣-១៤ បានចែងថា “ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមលើតម្កើងព្រះអង្គ ដ្បិតទូលបង្គំជាស្នាព្រះហស្ថដ៏ល្អអស្ចារ្យ ទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អអស្ចារ្យទាំងអស់។” អ្នកប្រាជ្ញខាងព្រះគម្ពីរ ជឿថា ទំនុកតម្កើងជំពូក ១៣៩ ត្រូវបានសរសេរដោយស្តេចដាវីឌ នៅក្នុងឆ្នាំ ១០៤៨ មុនគ្រិស្តសគរាជ ឬក៏ប្រហែលជានៅឆ្នាំ ៣០៦៦កន្លងមកហើយ។ បទគម្ពីរបានចែងថា ព្រះជាម្ចាស់បាន “បង្កប់ទូលបង្គំ។” ប្រសិនបើ អ្នកសិក្សាពីក្រណាត់ អ្នកនិងរកឃើញថា វាក៏មានភាពខ្វាត់ខ្វែងស៊ាំញ៉ាំនៃសរសៃអំម្បោះដែរ។ ក្រណាត់មិនមែនកើតមកដោយភាពចៃដន្យនោះទេ។ វាគឺត្រូវបានគេផលិតឡើង។ គោលបំណងនៃការ បដិសេធការបកស្រាយរបស់ លោកបណ្ឌិត ដាវឃីន (Dr. Dawkins) គឺមិនមែនធើ្វឲ្យមានការអៀនខ្មាស់ ឬក៏ការចំអកដល់គាត់ទេ។ បញ្ហាគឺថា មានមនុស្សជាច្រើន គឺពិតជាបានបដិសេធ នូវជីវិតអស់កល្ប ការសង្គ្រោះ និងការអត់ទោស ដែលបាន ផ្តល់ឲ្យតាមរយៈសេចក្តីពិតនៃព្រះយេស៊ូ ដោយព្រោះពួកគេជឿលើការនិយាយារបស់ លោកបណ្ឌិត រីឆាត ដាវឃីន (Dr. Dawkins) ដែលមិនមានព្រះទាល់តែសោះ។ មនុស្សជាច្រើន មិនបានចំណាយពេលពិនិត្យមើលពីគំនិតរបស់គាត់ ជាមួយនិងការពិត ឬក៏ភស្តុតាងរបស់ពួកគេផ្ទាល់ឡើយ។ សេចក្តីពិត គឺជាសេចក្តីពិត ហើយការកុហក គឺជាការកុហកមិនថានរណានិយាយាពីវាឡើយ។ នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ជំពូក ១៤:៦ “ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។” ប្រសិនបើ អ្នកបើកដួងចិត្តរបស់អ្នកទទួលយកសេចក្តីពិត អ្នកនិងទទួលបានសេរីភាព ការអត់ទោស និងការសង្គ្រោះនៅក្នុងព្រះយេស៊ូគ្រិស្ត។ ![]()
What About Those Who Never Heard About Jesus Christ?មានបង្ហាញមួយដែលតែងតែប្រឆាំងនឹងគ្រិស្តបរិស័ទគឺថា “ តើព្រះជាម្ចាស់បញ្ជូនមនុស្សដែលមិនដែលឮ សោះ អំពីព្រះយេស៊ូទៅស្ថាននរកដោយរបៀបណា? ព្រះគម្ពីរបានបង្រៀនយើងថា មនុស្សទាំងអស់មានឧកាសក្នុងការស្គាល់ព្រះហស្តរបស់ព្រះជាម្ចាស់តាមរយៈ ស្នាមការបង្កើតរបស់ព្រះអង្គ។ នៅក្នុងរ៉ូម ១: ១៨-២៣ បាននិយាយថា “ ព្រះជាម្ចាស់សម្តែងព្រះពិរោធ ពីស្ថានបរមសុខ*មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ព្រះអង្គ ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែលមនុស្សលោកប្រព្រឹត្ត ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្តែងឲ្យគេឃើញ។ 20លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ ។ ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។ 22គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។ គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។ ទោះបីជាព្រះជាម្ចាស់ប្រាប់មនុស្សយ៉ាងច្បាស់តានរយៈស្នាព្រះហស្ត ក៍មនុស្សបែរចេញពីភស្តុតាង នៃការបង្កើត ហើយទៅគោរពព្រះក្លែងក្លាយដដែល។ នៅលើគោលចំហរតែម៉្យាងនេះ យើងអាច និយាយបានថា ព្រះជាម្ចាស់គឺត្រឹមត្រូវក្នុងការបញ្ជូនពួកគេទាំងអស់នៅទៅស្ថាននរក ពួកគេបាន បដិសេធព្រះអង្គដែលជាព្រះអាទិករ ហើយបានបែរទៅរកព្រះក្លែងក្លាយ។ រ៉ូម ២:១៤-១៥ បាននិយាយថា “ពេលសាសន៍ដទៃដែលពុំស្គាល់ក្រឹត្យវិន័យ នាំគ្នាប្រតិបត្តិតាមសេចក្ដីដែលក្រឹត្យវិន័យចែងទុកដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះបីគេមិនស្គាល់ក្រឹត្យវិន័យក៏ដោយ។ ត្រង់នេះ គេបង្ហាញឲ្យឃើញថា កិច្ចការដែលគម្ពីរវិន័យចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្តរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។ ទោះបីមនុស្សមិនដែលស្គាល់អំពីព្រះគ្រីស្តយ៉ាងណាក៏ដោយ ក៏ព្រះគម្ពីរនៅតែដឹងច្បាស់ពីត្រូវ និងខុស ប៉ុន្តែមនុស្សជ្រើសរើសបដិសេធអ្វីដែលត្រឹមត្រូវ។ ទោះជាយ៉ាងណា ព្រះជាម្ចាស់គឺមានព្រះទ័យមេត្តាករុណា។ ២ពេត្រុស ៣:៩ និយាយថា “ ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះទ្រង់មិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។” ព្រះជាម្ចាស់បានប្រទានឲ្យមនុស្សនៅពេលវេលាកំណត់ដើម្បីកែប្រែចិត្តគំនិតពីព្រោះព្រះអង្គមានព្រះហឬទ័យ អត់ធ្មត់។ កិច្ចការ ១៧:២៦-២៧ និយាយថា “ព្រះអង្គប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ ប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ពីព្រោះព្រះជាម្ចាស់មិនចង់ឲ្យនរណាម្នាក់ត្រូវបំផ្លាយឡើយ ប៉ុន្តែព្រះអង្គបានប្រទានឲ្យពួកគេមាន ឱកាសកែប្រែចិត្តគំនិតទៅវិញ ព្រះជាម្ចាស់បានរៀបចំពេលវេលាជាក់លាក់ និងទីកន្លែងមួយ សម្រាប់យើងម្នាក់ៗ ដើម្បីឲ្យយើងទទួលបានឱកាសដ៏ល្អមួយក្នុងការស្វែងរកព្រះអង្គ និងទទួល បានការសង្គ្រោះ។ អស់អ្នកដែលស្វែងរកព្រះអង្គនឹងទទួលបានការសង្គ្រោះ។ ប្រហែលជាព្រះជាម្ចាស់នឹងប្រទាន គ្រិស្តបរិស័ទ ឲ្យធ្វើជាបេសកជន ឬ ដឹកនាំម្នាក់នឹងឲ្យចាកចេញពីស្រុកកំណើតរបស់គេ ហើយធ្វើ ដំណើរទៅកន្លែងមួយចំនួនដែលជាកន្លែងដែលពួកគេនឹងចែកចាយដំណឹងល្អ។ មានអ្នកខ្លះ នឹង រៀបរាប់ពីសុបិនដែលបានដឹកនាំគេឲ្យនាំដំណឹងល្អ ហើយមានអ្នកខ្លះបានកែប្រែ ចិត្តគំនិត។ នៅក្នុងសម័យបច្ចេកទេសទំនើបមានការងាយស្រួលបន្ថែម ហើយបន្ថែមទៀតសម្រាប់មនុស្ស ឲ្យឮពីដំណឹងល្អនៅក្នុងភាសារបស់ពួកគេទូទាំងប្រទេស។ ព្រះយេស៊ូបានយាងមកដើម្បី “ ស្វែងរក និងសង្គ្រោះអ្នកដែលបាត់បង់” លូកា ១៩:១០។ ព្រះជាម្ចាស់សព្វព្រះហឬទ័យក្នុងការសង្គ្រោះអស់ដែលកំពុងតែបាត់បង់។ ព្រះជាម្ចាស់ជ្រាបដឹង ពីជម្រៅចិត្តរបស់មនុស្សទាំងអស់ ហើយជ្រាបដឹងថានរណានឹងទទួលព្រះអង្គ និងនរណាដែល មិនទទួលព្រះអង្គ។ ប្រសិនបើមាននរណាម្នាក់បានស្វែងរកព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងបញ្ជូន ដំណឹងល្អទៅកាន់គេ ឬក៏ដឹកនាំគេទៅកាន់ដំណឹងល្អ។ មានឧទាហរណ៍ច្រើននៅក្នុងព្រះគម្ពីរ ហើយវាក៏បានកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរប់យើងដែរ។ វីវរណៈ ៧:៩ និយាយថា “រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែង ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។ យើងអាចទុកចិត្តថាព្រះជាម្ចាស់នឹងសង្គ្រោះអស់អ្នកដែលពិតជាចង់បានការសង្គ្រោះ ហើយយើង នឹងជួបពួកគេនៅឯនរគស្ថានសួគ៌។ ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.internationalfishers.com/khmerblog www.facebook.com/internationalfishers www.youtube.com/evidencecambodia ![]()
|
AuthorDarryl Record Archives
November 2021
Categories |