![]() ឆូសុន គឺជាអាណាចក្រកូរ៉េដែលមានវត្តមានចាប់ពីឆ្នាំ១៣៩២ ដល់១៨៩៧នៃគ.ស។ វាជាអាណាចក្រមួយដែលដាច់ឆ្ងាយ តែឯង ចេញពីទ្វីបអឺរ៉ុប ដូច្នេះហើយបានជាអាណាចក្រនេះមិនដែលលឺសោះនូវអ្វីដែលហៅថាជាគ្រីស្ទសាសនាឬសាសនាយូដានោះឡើយ។នៅក្នុងឆ្នាំ១៦៥៣ ក្រុមអ្នកដើរសមុទ្រប្រចាំប្រទេសណូវ៉េលសេឡង់ បានធ្វើដំណើរមកកាន់ ទឹកដីជប៉ុន តែជាអកុសល ត្រូវទូកលិចនៅលើកោះជេជូ ដែលជាដែនសមុទ្រក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង។ក្នុងចំនោមអ្នកដើរសមុទ្រទាំង៣៦នាក់ដែលសុទ្ធតែជាជនជាតិហូឡង់នោះបាននៅរស់ពីការលិចទឹក តែពួកគេត្រូវអ្នកនៅលើកោះជេជូនោះចាប់ដាក់គុក នៅចំកណ្តាលរដ្ឋធានីជេជូតែម្តង។គេបានចំណាយពេលចំនួន១២ឆ្នាំនៅក្នុងប្រទេសកូរ៉េ ហើយទន្ទឹមនឹងនោះពួកគេក៏បានរៀនភាសាកូរ៉េផងដែរ។ ក្រោយមក ក្នុងឆ្នាំ១៦៦៦ ក្នុងចំនោមពួកគេដែលជាប់គុកទាំង៣៦នាក់ មាន៨នាក់បានរត់គេចខ្លួនរួចទៅកាន់ដែនដីនៃប្រទេសជប៉ុន។ ក្នុងចំនោម៨នាក់នោះ មានម្នាក់ឈ្មោះលោក ហេនឌ្រីក ហាម៉េល បានចំនាយពេលមួយឆ្នាំនៅណាកាសាគី ដើម្បីសរសេរពីរឿងរ៉ាវ និងបទពិសោធន៍ដែលលោកជួបប្រទះកំឡុងពេលដែលលោកជាប់គុកនៅក្នុងកោះជេជូប្រទេសកូរ៉េ។សៀវភៅដែលលោកសរសេរ ហើយក្រោយមកត្រូវបកប្រែជាភាសាអង់គ្លេសដែលមានចំណងជើងថា«កំណត់ហេតុ ហាម៉ែល» ។គាត់សរសេរអំពីក្តីជំនឿរបស់ពួកសង្ឃដែលកាន់លិទ្ធិខុងជឺ។ គាត់សរសេរថា« មានសង្ឃកាន់លិទ្ធិខុងជឺជាច្រើននៅកូរ៉េ បានជឿថា កាលពីយូរលង់ណាស់មកហើយ គ្រប់មនុស្សគឺសុទ្ធតែមានភាសាតែមួយ និងនិយាយភាសាតែមួយ ប៉ុន្តែនៅពេលមនុស្សខំសាងសង់ប៉មបាបិល ដើម្បីបំពេញមហិច្ឆតាចង់ទៅដល់នគរស្ថានសួគ៌នោះ ស្រាប់តែពិភពលោកមានភាពក្រឡាប់ចាក់។ តើសង្ឃខុងជឺទាំងនោះ មានជំនឿ(លើប៉មបាបិល ហើយ ពីមុនមនុស្សទាំងអស់និយាយភាសាតែមួយ)បែបនេះបានយ៉ាងដូចម្តេចទៅ ? មើលទៅពួកគេមិនទាន់ទាំងបានស្គាល់ពីគ្រីស្ទបរិស័ទ ឬអ្នកកាន់សាសនាយូដា ឬគម្ពីរប៊ីប យ៉ាងម៉េចផង តើអោយគេមានការយល់ឃើញបែបនេះយ៉ាងម៉េចទៅកើត! យើងអាចនិយាយបានថាវាជាភាពចៃដន្យក៏អាចថាបាន ប៉ុន្តែប្រសិនបើយើងប្រៀបធៀបទៅនឹង រឿងរ៉ាវដែលបានចែងទុកនៅក្នុងព្រះគម្ពីរប៊ីបទាក់ទងនឹង ព្រឹត្តិការណ៍នៃការសាងសង់ប៉មបាបិលនេះទៅ វាដូចជាមិនមែនជារឿងចៃដន្យនោះឡើយ។ នៅក្នុងព្រះគម្ពីរលោកុប្បត្តិជំពូក១១ ពីខ១ដល់ខ៩បានចែងថា«១ រីឯនៅផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ ២ ហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើត នោះក៏ប្រទះឃើញវាល១នៅស្រុកស៊ីណើរ ហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះ ៣ គេនិយាយគ្នាទៅវិញទៅមកថា ចូរយើងធ្វើឥដ្ឋដុតឲ្យឆ្អិនទៅ នោះគេមានឥដ្ឋទុកជាថ្ម និងជ័រដីទុកជាបាយអ ៤ រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សំរាប់យើង និងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ ៥ នោះព្រះយេហូវ៉ាទ្រង់យាងចុះមក ដើម្បីទតមើលទីក្រុង ហើយនឹងប៉មដែលពួកមនុស្សជាតិកំពុងធ្វើ ៦ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល គេជាពួកតែ១ ក៏និយាយភាសាតែ១ គេចាប់ផ្តើមធ្វើអំពើយ៉ាងដូច្នេះហ្ន៎ ឥឡូវនេះ គ្មានអ្វីនឹងឃាត់មិនឲ្យគេធ្វើកើតតាមបំណងចិត្តនោះទេ ៧ ចូរយើងចុះទៅបំភាន់ភាសាគេ ដើម្បីកុំឲ្យគេស្តាប់គ្នាបានទៀត ៨ ដូច្នេះ ព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេ ពីទីនោះទៅគ្រប់លើផែនដីវិញ ហើយគេក៏លែងសង់ទីក្រុងនោះទៅ៩ ដោយហេតុនោះ បានជាគេហៅឈ្មោះក្រុងនោះថា បាបិល ពីព្រោះនៅទីនោះព្រះយេហូវ៉ាទ្រង់បានបំភាន់ភាសាលោកីយ៍ទាំងអស់ ហើយកំចាត់កំចាយគេពីទីនោះទៅគ្រប់លើផែនដី។» ឥឡូវនេះ យើងសាកប្រៀបធៀប ពីការយល់ឃើញរបស់សង្ឃខុងជីកូរ៉េ ហើយនិងអត្ថបទព្រះគម្ពីរលោកុប្បត្តិខាងលើសាកមើល៍។ កណ្ឌ័លោកុប្បត្តិ ត្រូវបានសរសេរឡើង នៅក្នុងតំបន់ក្បែរ ទឹកដីអ៊ីស្រាអែល ក្នុងកំឡុងឆ្នាំ១៤៥០ ដល់ឆ្នាំ ១៤១០ មុនគ.ស។ចំនែកឯពួកសង្ឃខុងជឺកូរ៉េ គេជឿរឿងមនុស្សគ្រប់គ្នាពីមុន និយាយភាសាតែមួយហ្នឹង ទើបតែនៅក្នុងឆ្នាំ១៦៦០នៃគ.សនេះទេ។អញ្ចឹងមានន័យថា រឿងរ៉ាវនៃការយល់ឃើញ នេះគឺមានគម្លាតពីគ្នា ដល់ទៅជាង៣១០០ឆ្នាំ ហើយមានចម្ងាយពីគ្នាដល់ទៅ ៨០៦៥គ.មឯណោះ។ បើយោងតាមភស្តុតាងរបស់សង្ឃកូរ៉េ៖
នេះគឺជាភស្តុតាងមួយទៀតដែលយើងមិនគួរមើលរំលង ជាការពិតណាស់ដែលថា មានភាសាជាង៦៥០០ ត្រូវបានពិភពលោកសព្វថ្ងៃកំពុងប្រើប្រាស់។ ភាសាមួយចំនួនត្រូវបានបាត់បង់នៅក្នុងអតីតកាល។ អ្នកវិទ្យាសាស្ត្រ ដែលមិនមែនជាគ្រីស្ទបរិស័ទ បានបញ្ជាក់ថា គ្រប់ទាំងសភាវៈឈ្មោលទាំងអស់(មនុស្សភេទប្រុស)គឺសុទ្ធតែជា ពូជពង្សរបស់មនុស្សដំបូងតែម្នាក់គត់ដែលត្រូវបានគេឲ្យឈ្មោះថា ក្រូម៉ូសូមអាដាម Y។ ពួកគេក៏បានសរុបជារូមដែលថា គ្រប់ទាំងសភាវៈទាំងឡាយទាំងប្រុសនិងស្រី គឺសុទ្ធតែជាពូជពង្សចេញពីសភាវៈញីមួយដែលគេឈ្មោះថា មីតូខុនឌ្រាល អេវ៉ា។បើទោះបីជាអ្នកវិទ្យាសាស្ត្រទាំងនោះមិនទាន់បានបញ្ជាក់ថា ក្រូម៉ូសូមអាដាម Y និង មីតូខុនឌ្រាល អេវ៉ា បានរៀបការហើយបង្កើតកូនជាមួយគ្នាក៏ដោយ តែពួកគេនៅតព្យាយាមស្វែងរកភស្តុតាង ជាច្រើនដើម្បីបញ្ជាក់ ជាជាងទាត់ចោលអំណះអំណាង មនុស្សនៅក្នុងគម្ពីរគឺអដាម និងអេវ៉ានោះ។ ព្រះគម្ពីរបានបង្រៀនថា ពូជពង្សរបស់អដាម និងអេវ៉ា ស្ទើរតែទាំងអស់ គឺត្រូវលិចទឹកស្លាប់ នៅក្នុងមហាវិនាសកម្មទឹកជំនន់ពិភពលោក អំឡុងជំនាន់លោកណូអេ ដែលមានចែងក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក៦ដល់៨ជាភស្តុតាងស្រាប់។មានមនុស្សតែ៨នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត នៅក្នុងព្រឹត្តិការណ៍នៃទឹកជំនន់នោះ ពោលគឺលោកណូអេ ប្រពន្ធគាត់ កូនប្រុសគាត់៣នាក់ហើយនិងកូនប្រសាស្រីគាត់៣នាក់។ យោងតាម រឿងរ៉ាវអំពីប៉មបាបិល គឺវាបានផ្តល់ឲ្យយើងនូវការពន្យល់មួយដ៏សមហេតុសមផល ទាក់ទងទៅនឹងចម្ងល់ដែលចោទសួរថា ហេតុអីបានជាមានភាសាដល់៦៥០០ នៅក្នុងលោកសព្វថ្ងៃនេះ។ មានមនុស្សជាច្រើនដែលបានបដិសេធនូវព្រឹត្តិការណ៍ប៉មបាបិល ហើយគេគ្រាន់តែចាត់ទុកថា វាជារឿងទេវកថាតែប៉ុណ្ណោះ។អ្នកទាំងអស់នោះ គឺមិនបានទទួលស្គាល់ ការពិតដែលថាប្រសិនបើមនុស្សមិនបានបង្កើត ហើយគ្រាន់តែកើតមកពីស្វានោះ ម្ល៉េះសម មនុស្សប្រើភាសាតែមួយទៅហើយ យ៉ាងហោចណាស់ក៏ចាប់ពីជំនាន់ពូជអំបូរមនុស្សជាតិដំបូងដែរ។តែពូកគេក៏មានការលំបាក ក្នុងការរុករកនូវការពន្យល់មួយអំពីថា តើហេតុអ្វីបានជាភាសាត្រូវបានបំបែកដល់ទៅជាង៦៥០០ ដែលជាលទ្ធផលគឺធ្វើឲ្យ មនុស្សក្នុងពិភពលោកនេះពិបាកក្នុងការយល់គ្នាឬទំនាក់ទំនងជាមួយគ្នាជាដើមនោះ។ ដោយសារតែបញ្ហាខាងភាសា ធ្វើឲ្យមនុស្សពិបាកក្នុងការធ្វើជំនួញជាមួយគ្នា ហើយដោយសារតែបញ្ហាខាងភាសានេះធ្វើឲ្យមនុស្សបង្កើតសង្គ្រាមទាស់គ្នារវាងសាសន៍មួយទៅសាសន៍មួយដែលមានភាសាខុសគ្នា។បើយោងតាមទ្រឹស្តីនៃការវិវត្ត គឺយើងអាចសន្មតបានថា ហេតុផលដែលគេលើកឡើងមកពន្យល់ គឺមិនសូវច្បាស់លាស់ទាក់ទងនឹងការណ៍ដែលគេថា ភាសាជាច្រើនគឺកើតឡើងព្រមគ្នាតែម្តងនោះ។ ព្រះបានបំបែកភាសាមនុស្សនៅក្នុងព្រឹត្តិការណ៍នៃប៉មបាបិល ដោយហេតុថាមនុស្សចចេស លោភលន់ ធ្វើតាមចិត្តខ្លួនឯង មិនថ្វាយសិរីល្អនិងស្តាប់បង្គាប់ព្រះអង្គ។ដូចនៅក្នុងគម្ពីរលោកុប្បត្តិ11:4 បានចែងថា « ចូរយើងសង់ទីក្រុង១សំរាប់យើង និងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ»។ទង្វើទាំងនេះគឺជាការមិនស្តាប់បង្គាប់ដោយប្រយោលរបស់ពួកគេ ទៅនឹងបញ្ញត្តិរបស់ទ្រង់ដែលចែងក្នុងគម្ពីរលោកុប្បត្តិ1:28 ដែលបានចែងថា «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង» ព្រះទ្រង់ក៏បានបំបែកភាសាពួកគេ ដើម្បីការពារកុំឲ្យមនុស្សទាំងអស់ ក្លាយទៅជាអាក្រក់ទាំងស្រុង ដូចជាអ្វីដែលបានកើតឡើងក្នុងព្រឹត្តិការណ៍ទឹកជំនន់ណូអេនោះ។ យើងអាចអានបាន អំពីទង្វើដ៏ស្មោគគ្រោករបស់មនុស្សដែលបានប្រព្រឹត្តិនៅក្នុងគម្ពីរលោកុប្បត្តិ6:5-8។ ត្រូវចាំថា គ្រប់ទាំងជាតិសាន៍របស់មនុស្សទាំងអស់ គឺប្រហែលជានិយាយភាសាតែមួយ មុននឹងព្រឹត្តិការណ៍នៃទឹកជំនន់ណូអេ ទៅទៀត។នៅក្នុង គម្ពីរលោកុប្បត្តិ6:5-8 បានចែងថា« ៥ ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ ៦ នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ ៧ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ ចាប់តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ និងសត្វហើរលើអាកាសផង ដ្បិតអញស្តាយដែលអញបានបង្កើតគេមក ៨ ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ។ ព្រះបានបំបែកភាសាមនុស្សដើម្បីចៀសវាងកុំឲ្យពួកគេបំផ្លាញគ្នាម្តងទៀតដោយសារអំពើបាបដ៏សែនអាក្រក់ របស់ពួកគេ ហើយក៏កុំឲ្យពួកគេប្រព្រឹត្តិការអាក្រក់កាន់តែខ្លាំងដែលជាហេតុនាំឲ្យមនុស្សជាតិទាំងមូលមានការវិនាសដោយសារតែការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យារបស់ពួកគេនោះ។ ពេលខ្លះយើងគិតថាបច្ចេកវិទ្យាទំនើប អាចជួយមនុស្សបាន ដោយសារបច្ចេកវិទ្យាទំនើបទាំងនោះមួយចំនួន ដូចជាថ្នាំពេទ្យ ឬគ្រឿងម៉ាស៊ីនកសិកម្មជាដើម នោះគឺវាពិតជាជួយមនុស្សបានច្រើនមែន។ក៏ប៉ុន្តែ កាលណាបច្ចេកវិទ្យាទំនើបកាន់តែរីកចម្រើន បច្ចេកវិទ្យាដែលគ្រោះថ្នាក់ក៏កាន់តែរីកចម្រើនព្រមគ្នាដែរ តួយ៉ាងដូចជា អាវុធនុយក្លេអ៊ែជាដើមនោះ។ ដោយសារតែព្រឹត្តិការណ៍នៃប៉មបាបិលនេះហើយទើបធ្វើឲ្យការរីកចម្រើននៃបច្ចេកវិទ្យាពុំមានសន្ទុះ អញ្ចឹងហើយបានជាពេលវេលាចេះតែកន្លងរាប់ពានឆ្នាំ ហើយពិភពលោកនៅតែមានស្ថិរភាព ពុំសូវមានមហាវិនាសកម្មដ៏ធំធេងណាមួយដែលគួរឲ្យកត់សំគាល់បាន។ ទន្ទឹមនឹងនោះដែរ ក៏មានភស្តុតាងមួយទៀត អំពីប៉មបាបិលផងដែរ។ភស្តុតាងនោះគឺគេថា ប៉មបាបិល គឺត្រូវបានរកឃើញដោយ អ្នករុករកដែលមិនមែនជាគ្រីស្ទបរិស័ទ។ផ្ទាំងសិលា ដែលមានអាយុកាល៦០០ឆ្នាំមុនគ.ស ត្រូវបានរកឃើញនៅ បាប៊ីឡូន ដែលជាទឹកដីអេរ៉ាក់កាលពី១០០ឆ្នាំមុន។ អ្នកជំនាញនោះនៅតែមិនអាចអានអក្សរនៅលើនោះដាច់រហូតទល់មកដល់សព្វថ្ងៃ។ លោកបណ្ឌិត ចច អនទ្រេដែលជាបណ្ឌិតប្រចាំសាកលវិទ្យាល័យឡុនដុន លោកទើបតែអាចនឹងបកប្រែនូវសំណេរដែលចារនៅលើផ្ទាំងសិលានោះថ្មីៗ ហើយក្នុងសំណេរនោះលោកបានរកឃើញថា រឿងរ៉ាវនៃការបាក់បែកនៃប៉មបាបិលនោះ គឺដូចគ្នាបេះបិទទៅនឹងព្រឹត្តិការណ៍ប៉មបាបិលនៅក្នុងគម្ពីរលោកុប្បត្តិ។លោក ដែលជាអ្នកស្រាវជ្រាវមួយរូបជាមួយនឹងព័ន្ធកិច្ចគ្រីស្ទបរិស័ទ បានឯកភាពថា ផ្ទាំងសិលានោះពិតជាបាននិយាយពីព្រឹត្តិការណ៍នៃប៉មបាបិលដែលបានសម្តែងនៅក្នុងព្រះគម្ពីរលោកុប្បត្តិពិតប្រាកដមែន។ អ្នកខ្លះគេប្រហែលជាអាចសួរថា បើប៉មបាបិលពិតជាមានមែន ហេតុអ្វីបានជា អ្នកបុរាណវិទ្យា នៅមិនទាន់រកឃើញអញ្ចឹង? ខាងក្រោមនេះគឺជាការពន្យល់ដែលយើងគួរតែពិចារណា។
ប៉មបាបិល ពិតជាបង្ហាញពួកយើងទាំងអស់គ្នា ឲ្យបានដឹងថា ព្រះទ្រង់បានបំបែកភាសាដើម្បីរារាំងបាបរបស់មនុស្សនិង ការបំផ្លិចបំផ្លាញរបស់ខ្លួនពួកគេ។ទោះបីជាយ៉ាងណាក៏ដោយ រឿងរ៉ាវមិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេ។ អំពើបាបរបស់មនុស្សបានធ្វើឲ្យមានការបែកចែកនូវភាសាហើយនិង ជាតិសាសន៍ផ្សេងៗជាច្រើន តែព្រះទ្រង់បានចាត់បញ្ចូន ព្រះរាជបុត្រាទ្រង់តែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីមកសង្គ្រោះយើង ឲ្យរួចពីអំពើបាប ហើយនឹងនាំយើងត្រឡប់មកវិញជាមួយគ្នា នៅក្នុងក្តីស្រឡាញ់ និងការរួបរួម។ យ៉ូហាន 3:16 បានសម្តែងថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ម៉ាកុស 16:15 ព្រះយេស៊ូវមានបន្ទូលថា, “ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ។ ថ្ងៃណាមួយ អស់អ្នកដែលបានទទួលនូវដំណឹងល្អ ហើយដាក់ក្តីជំនឿគេលើអង្គព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនោះ ពួកគេនឹងទទួលចំណែក ក្នុងការគ្រងមរតកនៅនគរស្ថានសួគ៌។ វិវរណៈ 7:9-10 បានចែងថា«ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ ១០ គេបន្លឺសំឡេងថា សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង ។ ដោយសារតែអង្គព្រះយេស៊ូវគ្រីស្ទ បាបលែងបំបែកយើងឲ្យនិយាយភាសាខុសគ្នាទៀតហើយ ហើយយើងក៏អាចមានសេចក្តីសុខសាន្តនិង ការរួបរួមជាមួយនឹងព្រះវិញ ដែលនេះគឺត្រូវបានគេហៅថាដំណឹងល្អ។ To Read This Article in English Please Visit: www.internationalfishers.com/blog/did-the-tower-of-babel-really-exist ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.internationalfishers.com/khmerblog www.facebook.com/internationalfishers www.youtube.com/evidencecambodia
2 Comments
An extremely wonderful blog entry. We are extremely appreciative for your blog entry. You will discover a great deal of methodologies in the wake of visiting your post. I was actually scanning for. Much obliged for such post and please keep it up,Unbelievable Article it its genuinely informative and innovative update us as regularly as conceivable with new redesigns. its was genuinely significant. thankful.
Reply
Leave a Reply. |
AuthorDarryl Record Archives
November 2021
Categories |