International Fishers
  • International Fishers
  • Khmer
    • CBI 2015
    • CPTI 2015
    • CPTI 2022
    • Khmer Audio
  • Khmer Blog
  • Blog
  • Radio
    • Reason Radio
    • Truth Talks 1 to 6 >
      • Truth Talk 1
      • Truth Talk 2
      • Truth Talk 3
      • Truth Talk 4
      • Truth Talk 5
      • Truth Talk 6
    • Truth Talks 7 to 12 >
      • Truth Talk 7
      • Truth Talk 8
      • Truth Talk 9
      • Truth Talk 10
      • Truth Talk 11
      • Truth Talk 12
    • Truth Talks 13 to 19 >
      • Truth Talk 13
      • Truth Talk 14
      • Truth Talk 15
      • Truth Talk 16
      • Truth Talk 17
      • Truth Talk 18
      • Truth Talk 19
    • Truth Talks 20 to 26 >
      • Truth Talk 20
      • Truth Talk 21
      • Truth Talk 22
      • Truth Talk 23
      • Truth Talk 24
      • Truth Talk 25
      • Truth Talk 26
    • Relationships 1 to 6 >
      • Relationships 1
      • Relationships 2
      • Relationships 3
      • Relationships 4
      • Relationships 5
      • Relationships 6
    • Relationships 7 to 12 >
      • Relationships 7
      • Relationships 8
      • Relationships 9
      • Relationships 10
      • Relationships 11
      • Relationships 12
    • Relationships 13 to 19 >
      • Relationships 13
      • Relationships 14
      • Relationships 15
      • Relationships 16
      • Relationships 17
      • Relationships 18
      • Relationships 19
    • Relationships 20 to 26 >
      • Relationships 20
      • Relationships 21
      • Relationships 22
      • Relationships 23
      • Relationships 24
      • Relationships 25
      • Relationships 26
    • Experience 1 to 6 >
      • Experience 1
      • Experience 2
      • Experience 3
      • Experience 4
      • Experience 5
      • Experience 6
    • Experience 7 to 12 >
      • Experience 7
      • Experience 8
      • Experience 9
      • Experience 10
      • Experience 11
      • Experience 12
    • Experience 13 to 19 >
      • Experience 13
      • Experience 14
      • Experience 15
      • Experience 16
      • Experience 17
      • Experience 18
      • Experience 19
    • Experience 20 to 26 >
      • Experience 20
      • Experience 21
      • Experience 22
      • Experience 23
      • Experience 24
      • Experience 25
      • Experience 26
  • Videos
    • Archaeology and Bible
    • Bible Instructions
    • Technology >
      • Flight English
      • Flight Khmer
    • DNA >
      • DNA English
      • DNA Japanese
      • DNA Khmer
    • History >
      • History English
      • History Khmer
      • History Spanish
    • Life >
      • Life English
      • Life Japanese
      • Life Khmer
      • Life Spanish
    • Rescue >
      • Rescue English
      • Rescue Khmer
    • Real Joy (Khmer Audio)
    • Samoeun Intal
  • Chinese
  • English
  • Japanese
  • Spanish
  • Missions
  • Eternal Impact
  • International Fishers
  • Khmer
    • CBI 2015
    • CPTI 2015
    • CPTI 2022
    • Khmer Audio
  • Khmer Blog
  • Blog
  • Radio
    • Reason Radio
    • Truth Talks 1 to 6 >
      • Truth Talk 1
      • Truth Talk 2
      • Truth Talk 3
      • Truth Talk 4
      • Truth Talk 5
      • Truth Talk 6
    • Truth Talks 7 to 12 >
      • Truth Talk 7
      • Truth Talk 8
      • Truth Talk 9
      • Truth Talk 10
      • Truth Talk 11
      • Truth Talk 12
    • Truth Talks 13 to 19 >
      • Truth Talk 13
      • Truth Talk 14
      • Truth Talk 15
      • Truth Talk 16
      • Truth Talk 17
      • Truth Talk 18
      • Truth Talk 19
    • Truth Talks 20 to 26 >
      • Truth Talk 20
      • Truth Talk 21
      • Truth Talk 22
      • Truth Talk 23
      • Truth Talk 24
      • Truth Talk 25
      • Truth Talk 26
    • Relationships 1 to 6 >
      • Relationships 1
      • Relationships 2
      • Relationships 3
      • Relationships 4
      • Relationships 5
      • Relationships 6
    • Relationships 7 to 12 >
      • Relationships 7
      • Relationships 8
      • Relationships 9
      • Relationships 10
      • Relationships 11
      • Relationships 12
    • Relationships 13 to 19 >
      • Relationships 13
      • Relationships 14
      • Relationships 15
      • Relationships 16
      • Relationships 17
      • Relationships 18
      • Relationships 19
    • Relationships 20 to 26 >
      • Relationships 20
      • Relationships 21
      • Relationships 22
      • Relationships 23
      • Relationships 24
      • Relationships 25
      • Relationships 26
    • Experience 1 to 6 >
      • Experience 1
      • Experience 2
      • Experience 3
      • Experience 4
      • Experience 5
      • Experience 6
    • Experience 7 to 12 >
      • Experience 7
      • Experience 8
      • Experience 9
      • Experience 10
      • Experience 11
      • Experience 12
    • Experience 13 to 19 >
      • Experience 13
      • Experience 14
      • Experience 15
      • Experience 16
      • Experience 17
      • Experience 18
      • Experience 19
    • Experience 20 to 26 >
      • Experience 20
      • Experience 21
      • Experience 22
      • Experience 23
      • Experience 24
      • Experience 25
      • Experience 26
  • Videos
    • Archaeology and Bible
    • Bible Instructions
    • Technology >
      • Flight English
      • Flight Khmer
    • DNA >
      • DNA English
      • DNA Japanese
      • DNA Khmer
    • History >
      • History English
      • History Khmer
      • History Spanish
    • Life >
      • Life English
      • Life Japanese
      • Life Khmer
      • Life Spanish
    • Rescue >
      • Rescue English
      • Rescue Khmer
    • Real Joy (Khmer Audio)
    • Samoeun Intal
  • Chinese
  • English
  • Japanese
  • Spanish
  • Missions
  • Eternal Impact

​International Fishers:
​Christian Evidence Ministry

បចេ្ចកវិជ្ជារបស់ព្រះជាម្ចាស់៖ សត្វស្លាប ធៀបនិងយន្តហោះ (Flight: God's Technology vs. Human Technology)

10/24/2018

0 Comments

 
Picture
Picture
    នៅក្នុងលំហអាកាស មានពោរពេញទៅដោយបច្ចេកវិជ្ជា ​ម៉ាស៊ីនហោះហើរដ៍ទំនើបៗ​ ល្អ​អស្ចារ្យ​ជាង​​យន្តហោះទាំងឡាយ ដែលមនុស្សធ្លាប់បានបង្កើតមកទៅទៀត។ តើអ្វីទៅជាវត្ថុហោះហើរ ដែលមាន​បច្ចេកវិជ្ជា​ខ្ពស់ ដ៏ទំនើប​នោះ?
    ការនេះពិតជាគ្មានអ្វីជាអាថ៌កំបាំងទេ បច្ចេកវិជ្ជាដ៍ទំនើបអស្ចារ្យ​ ដែលហោះហើរជុំវិញយើង និង​ហោះ​​នៅ​លើមេឃទាំងអស់នោះ គឺជាសត្វស្លាប នឹងសត្វល្អិតដែលហើរ។ ទោះបីជាយើងឃើញ សត្វទាំង​អស់​នោះជារៀងរាល់ថ្ងៃក៏ដោយ យើងតែងតែមិនសូវបានយកចិត្តទុកដាក់ថា​ សត្វទាំងអស់នោះ​ពិតជា​មានបច្ចេក​វិជ្ជាដ៍ទំនើបអស្ចារ្យយ៉ាងណា នោះទេ។
    មើលនេះជាឧទាហរណ៍ដែលបញ្ជាក់ថា សត្វស្លាប នឹងសត្វល្អិតមានបច្ចេកវិជ្ជាទំនើបអស្ចារ្យជាង​ យន្តហោះ ឧទ្ធម្ភាគចក្រ កាំជ្រួចផ្លោង និងសូម្បីតែយានអវកាសដែលមនុស្សបានបង្កើតមកហើយនោះ។
    ដំបូងបង្អស់ បក្សី​ និងសត្វល្អិត ​គឺមានជីវិត។​ ​គ្រប់អ្វីៗទាំងអស់​ដែលមានជីវិត​ ត្រូវបានបង្កើត​ឡើង ដោយបច្ចេកវិជ្ជាដ៍ទំនើប​បំផុត​ ដូចជាឌីអិនអេ​ ​នឹងកោសិកា។​ ​ឌីអិនអេ​មានកម្រិតបច្ចេកវិជ្ចាខ្ពស់​ជាង​ប្រពន្ធ័កម្មវិធីកុំព្យូទ័រណាមួយ ដែលមនុស្សធ្លាប់បានដាក់ឲ្យប្រើ​ទៅទៀត​ ហើយឯកោសិកាវិញ ​មាន​ដូចជា​ទីក្រុងអតិសុខុមទស្សន៍ជាច្រើន។ បច្ចេកវិជ្ជាដ៏មានកម្រិត​ខ្ពស់បំផុតមួយរបស់មនុស្ស មិនអាចនឹង​បង្កើតឡើង ដើម្បីប្រកួត​ប្រជែងជាមួយ សូម្បីតែវត្ថុធាតុមានជីវិត ដ៍តូចមួយនេះបានទេ។
    មានមនុស្សភាគច្រើនអាចកំណត់អត្តសញ្ញាណឧទាហរណ៍នៃបច្ចេកវិជ្ចា ដែលមនុស្សបានបង្កើត យ៉ាងងាយស្រួល។ បច្ចេកវិជ្ចាទាំងនោះ មានដូចជា យន្តហោះ រថយន្ត​ កុំព្យូទ័រ អគារ ​និងអ្វីៗ ផ្សេងទៀតជាច្រើន ដែលមនុស្សបានបង្កើតឡើង។ ទោះជាយ៉ាងណាក៏ដោយ ​មនុស្សភាគច្រើនមិនអាច​កំណត់ ពីគំរូនៃបច្ចេកវិទ្យាដែលព្រះបានបង្កើតឡើង បាននោះទេ។ ​បច្ចេកវិជ្ជារបស់ព្រះ អាចរកឃើញ​នៅក្នុងធម្មជាតិ​ ដែលមាននៅក្នុងសកលលោក ផែនដី បក្សី សត្វល្អិត ហើយនឹងមនុស្ស។
    ឥឡូវនេះ ចូរឲ្យ​យើង​ធ្វើការប្រៀបធៀប រវាងបច្ចេកវិជ្ជារបស់ព្រះ​ដែលមាននៅក្នុង​បក្សី​ នឹងសត្វ​ល្អិត ទៅនឹងបច្ចេកវិជ្ជាដ៍មានកម្រិតខ្ពស់បំផុតរបស់មនុស្ស។​ ​នៅក្នុងករណីនេះ ចូរយើងប្រៀបធៀប​បច្ចេកវិជ្ចារបស់មនុស្ស ដូចជាយន្តហោះ ​ទៅនឹងបច្ចេកវិជ្ចារបស់ព្រះ​ដែលមាននៅក្នុងបក្សី ក្នុង៥ប្រភេទ​ផ្សេងៗគ្នា៖
    ១. រចនាល្អ គ្មានគូប្រៀប
    ២. ល្បឿនសម្រាប់ទំហំ
    ៣. ការចុះចត
    ៤. ការជួសជុល និង
    ៥. ផលិតកម្ម
    ប្រភេទទី១ នៅក្នុងការប្រកួតនេះ គឺការរចនា។ ​ទោះបីជាបងប្អូនប្រុស វ្រៃ(wright)​ បានសាង​សង់​យន្ត​ហោះ​ទទួលជោគជ័យជាលើកដំបូងនៅក្នុងឆ្នាំ១៩០៣ យ៉ាងណាក៏ដោយ បក្សី​​ និងសត្វល្អិតបាន​ហោះហើររួចទៅហើយ ចាប់តាំងពីព្រះបានបង្កើតពួកគេមកម្លេះ។ អស់រយៈពេលរាប់រយពាន់ឆ្នាំមកហើយ​ ដែល​​មនុស្សយើងបានសង្កេតមើលសត្វស្លាប ​ហើយនិងសត្វល្អិតទាំងអស់នោះ ទាំងព្យាយាមថតចម្លងរូប​រាង និងការហោះហើររបស់ពួកវា។ ​ទោះបីជាយន្តហោះសម័យទំនើបមានល្បឿនលឿន ​ហើយអាចហោះ​បានឆ្ងាយជាងយន្តហោះដែលបានបង្កើតឡើង ដោយបងប្អូនវ្រៃ(wright)យ៉ាងណាក៏ដោយ។ ក៏​វិស្វករ​យន្តហោះសព្វថ្ងៃ នៅតែបន្តថតចម្លងម៉ូដរបស់បក្សី​ និងសត្វល្អិត ​ដើម្បីធ្វើអោយយន្តហោះ​កាន់តែប្រសើរ​ជាងមុនទៅទៀត។ តាមរយៈការថតចំលងការរចនារបស់ព្រះជាម្ចាស់ ​បានរកឃើញនៅក្នុង​សត្វស្លាប ​និងសត្វល្អិតហោះហើរទាំងនោះ ពួកវិស្វករដែលបង្កើតយន្តហោះទាំងនោះ ​បានអះអាងទទួលស្គាល់ថា បច្ចេកវិជ្ជារបស់ព្រះ មានការេចនាខ្ពស់​ អស្ចារ្យជាងបច្ចេកវិជ្ចារបស់ពួកគេ។ ​ដូចនេះ ផ្នែក​បច្ចេវិជ្ជា និង​ការរចនារបស់ព្រះជាម្ចាស់ ឈ្នះការប្រកួតនៅក្នុងចំណាត់ថ្នាក់ទី១នេះ។
    ប្រភេទទី២ គឺល្បឿនសម្រាប់ទំហំ។ វាជាការពិតណាស់ថា យន្តហោះមានទំហំធំជាង​ហើយលឿន​ជាង​សត្វបក្សី ឬការហោះហើររបស់សត្វល្អិត។ ​ក៏ប៉ុន្តែ ដើម្បីធ្វើឲ្យការប្រៀបធៀបមានភាពត្រឹមត្រូវ ​នោះ​យើងគួរតែគណនាសមាមាត្ររបស់ល្បឿនទៅនឹងទំហំ ឬក៏ប្រវែងរបស់ដងខ្លួន។ ​យន្តហោះដែលមាន​ល្បឿន​លឿនជាងគេបំផុតនោះគឺ SR-71 ហៅថាបក្សីខ្មៅ របស់សហរដ្ឋអាមេរិកដែល​មានល្បឿន​ដល់​ទៅ​៣២០០គីឡូម៉ែតក្នុងមួយម៉ោង។ ចំណែកឯបក្សីដែលហោះលឿនជាងគេ នោះគឺសត្វស្ទាំងដែលអាចហោះ​មានល្បឿន​ដល់ទៅ៣០០គីឡូម៉ែត ក្នុងមួយម៉ោង។​ យន្តហោះSR-71គឺមានប្រវែង៣១ម៉ែត ចំណែក​ឯ​សត្វ​​ស្ទាំងវិញ មានប្រវែងដងខ្លួនប្រមាណជា៤០សង្ទីម៉ែត្រ(០.៤ម៉ែត) តែប៉ុណ្ណោះ។ ​នេះមានន័យថា ​យន្ត​ហោះ​​មានទំហំធំជាងដល់ទៅ៧៧ដង វែងជាងបក្សី។​ នៅក្នុងករណីនេះ ប្រសិនបើបក្សីមានប្រវែងដូចគ្នា​ជាមួយនឹងយន្តហោះ នោះបក្សីអាចហោះលឿនជាង គឺមានល្បឿនដល់ទៅ៣២,០០០គីឡូម៉ែត ក្នុងមួយ​ម៉ោង។​ ដូច្នេះ បច្ចេកវិជ្ជារបស់ព្រះ ឈ្នះការប្រកួតប្រជែងនៅក្នុងផ្នែកនេះ ដោយប្រៀបធៀបពីទំហំ។
    ប្រភេទទី៣ នៅក្នុងការប្រកួតនេះ គឺការចុះចត។ យន្តហោះភាគច្រើន តម្រូវឲ្យមានផ្លូវចុះចត ​និង​ហោះឡើង ចម្ងាយវែង ​ប៉ុន្តែ ចំពោះបក្សីវិញ គឺមានភាព​ងាយស្រួលក្នុង​ការចុះលើ​សំបុក ឬក៏ទុំលើ​មែកឈើ។ មានយន្តហោះមួយចំនួនអាចធ្វើការឡើងចុះ​ ​ដោយមិនចាំបាច់ត្រូវការផ្លូវសម្រាប់ធ្វើការ​ចុះចត​ដែរ​ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺ យន្តហោះមិនអាចចុះចត​នៅលើមែកឈើ​ ឬក៏ទុំលើសំបុកបានទេ។ មាន​សត្វល្អិតជាច្រើនអាចទុំនៅលើជញ្ជាំង ឬក៏អាចទុំនៅលើពិដានក្បាលចុះក្រោមបាន។ ដូច្នេះ ​បច្ចេកវិជ្ជា​របស់ព្រះឈ្នះ ការប្រកួតប្រជែងនៅក្នុងផ្នែកនេះទៀតដែរ។
    ប្រភេទទី៤ សម្រាប់ការប្រកួតនេះ គឺការជួសជុល។ ​យន្តហោះត្រូវការពួកជាង ឲ្យធ្វើការជួស​ជុល ​នៅ​ពេលដែលវាត្រូវបានខូច។​ ចូរនឹកចាំថា មនុស្សគឺមានជីវិតរស់នៅ ដូច្នេះហើយត្រូវរាប់ថាជាបច្ចេកវិជ្ជា​របស់ព្រះជាម្ចាស់។ មួយវិញទៀត សត្វបក្សីមានសមត្ថភាពអាចជាសះស្បើយដោយខ្លួនឯង ពីការរងរបួស​ស្រាល ហើយនឹងត្រូវការជំនួយពីគ្រូពេទ្យសត្វ ប្រសិនបើមានរបួសធ្ងន់ធ្ងរ។ មើលចុះ បច្ចេកវិជ្ជារបស់ព្រះ បានឈ្នះ​ម្តង​ទៀត។
    ប្រភេទទី៥ និងជាការប្រកួតចុងក្រោយ គឺផលិតកម្ម។​ យន្តហោះត្រូវបានរចនាឡើងដោយវិស្វករ​មនុស្ស ហើយកសាងឡើងនៅក្នុងរោងចក្រ​ ដែលត្រូវបានសាងសង់ឡើងដោយមនុស្សដែរ។ ​និយាយ​ឲ្យ​ខ្លីទៅ គឺបច្ចេកវិជ្ជាទំនើបរបស់មនុស្ស ត្រូវពឹងផ្នែកលើបច្ចេកវិជ្ជារបស់ព្រះជាម្ចាស់ ក៏ប៉ុន្តែ បច្ចេក​វិជ្ជា​របស់​ព្រះមិនត្រូវការបច្ចេកវិជ្ជារបស់មនុស្សនោះទេ។ ​ម៉្យាងវិញទៀត ប្រសិនបើអ្នកមានសត្វបក្សីញី​ឈ្មោល​​មួយ​គូរ ឬសត្វល្អិតដែលហើរ នោះគឺពួកវាអាចបង្កើតឲ្យមានបក្សី និងសត្វល្អិតដូចជាពួកវាបាន​ទៀត។​ ឧទា​ហរណ៍​ សត្វរុយផ្លែរឈើញីមួយអាចបង្កើតពងបានប្រហែលជា៥០០ពង។ ​រីឯយន្ត​ហោះ​វិញ គឺមិនមាន​ជីវិត​រស់ វាមិនមានជាភេទញី ឬឈ្មោល​នោះទេ​ ហើយពួកវាមិនទាំងអាចចូលជិតគ្នា​ ដោយ​មិន​មានគ្រោះថ្នាក់​នោះក៏ទេដែរ។ ដូចនេះសរបញ្ជាក់​អោយយើងឃើញយ៉ាងច្បាស់ថា​ ​បច្ចេកវិជ្ជារបស់ព្រះ ​ក៏​បានឈ្នះ ការ​ប្រកួតប្រភេទនេះផងដែរ។ ​សរុបមកការប្រកួតនេះ លទ្ធផលគឺ​បច្ចេកវិជ្ជារបស់ព្រះ​ បាន​ឈ្នះលើ​បច្ចេក​វិជ្ជា​ទំនើបរបស់មនុស្ស ៥ទល់នឹងសូន្យ។
    ខាងក្រោមនេះ ជាមេរៀនដ៏សំខាន់មួយចំនួន ​ដែលយើងអាចរៀនពីការប្រៀបធៀបនៃ​បច្ចេក​វិទ្យា​ខ្ពស់​ និងបច្ចេកវិទ្យារបស់ព្រះ។
    ១. បច្ចេកវិជ្ជារបស់ព្រះ បានរកឃើញនៅក្នុងរបស់សព្វសាររពើដែលមានជីវិត ដូចជាសត្វល្អិត ​សត្វ​ស្លាប ​ហើយនិងមនុស្ស​ គឺជាបច្ចេកវិជ្ជាខ្ពង់ខ្ពស់ជាងម៉ាស៊ីនទាំងឡាយដែលជាបច្ចេកវិជ្ជារបស់មនុស្ស។​ព្រះជាម្ចាស់បានមានព្រះបន្ទូលនៅក្នុងគម្ពីរអេសាយ៥៥:៩ថា“ ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ ”។
    ២. ប្រសិនបើបច្ចេកវិជ្ជាបង្កើតយន្តហោះរបស់មនុស្ស មិនដែលអាចកើតឡើងដោយការចៃដន្យ​នោះ​ទេ​ ហើយថែមទាំងតម្រូវឲ្យមានអ្នករចនា នឹងអ្នកបង្កើតដ៏មានប្រាជ្ញាវាងវៃ។ ​ការនេះបានធ្វើឲ្យ​យើង​ដឹងយ៉ាងច្បាស់ថា អ្វីៗដែលមានជីវិតរស់នៅ ដូចជា​សត្វល្អិត ​សត្វបក្សី​ ហើយនឹងមនុស្ស ​ត្រូវតែបាន បង្កើតឡើង ដោយព្រះជាម្ចាស់។
    ៣. មនុស្សមានតម្លៃខ្ពស់ វិសេសជាងសត្វស្លាប សត្វល្អិត ហើយនឹងសត្វដ៍ទៃផ្សេងៗទៀត។​នៅក្នុងគម្ពីរម៉ាថាយ១០:២៩-៣១ ព្រះយេស៊ូគ្រីស្ទបានមានព្រះបន្ទូលថា​“  តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ ៣០សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ៣១យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន ”។
    វាពិតជាត្រឹមត្រូវណាស់ដែលថា បច្ចេកវិជ្ជារបស់មនុស្ស និងមិនដែលអាចប្រជែងជាមួយការបង្កើត របស់ព្រះជាម្ចាស់បានឡើយ ពីព្រោះថា យើងជាមនុស្សដែលព្រះបានបង្កើតមក។ កត្តានេះ មិនគួរ​ធ្វើ​ឲ្យ​យើងមានការអាក់អន់ចិត្តនោះទេ វាគួរតែធ្វើអោយយើងមានសន្តិភាពនៅក្នុងចិត្ត​ ពីព្រោះថាព្រះ​ជាម្ចាស់ មានអំណាច ​នឹងប្រាជ្ញាខ្ពស់ហួសវិស័យមនុស្ស។ ដូច្នេះហើយ ព្រះអង្គអាចមើលថែរក្សាយើងបាន។
    គម្ពីរយ៉ូហាន៣:១៦ពិតជាបានចែងថា“ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រ​ទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ”។ ប្រសិនបើយើងទទួលយកសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូគ្រិស្ត ដែល​ទ្រង់ប្រ​ទានឲ្យ យើង​អាច​មាន​​សេចក្តីសង្ឃឹមនៃជីវិតអស់កល្បជានិច្ចនៅឯឋានសួគ៌។ ​ពីព្រោះព្រះទ្រង់គង់នៅជា​ពិត ​ហើយទ្រង់ថែមទាំងធំប្រសើរឧត្តមជាងមនុស្ស ដែល​គ្មានអ្វីដែលមនុស្សណាមួយអាចធ្វើ​ ដើម្បីយក​សេចក្ដីសង្ខឹមនោះ ចេញពីយើងបានឡើយ។ នេះពិតជាដំណឹងល្អ​មែន! ​វាមិនមែនជាដំណឹងល្អ គ្រាន់តែ​ធ្ធ្វើឲ្យយើងមានអារម្មណ៍ល្អប៉ុណ្ណោះទេ។ វាជាដំណឹងល្អ ពីព្រោះនេះគឺជាការពិត៕

ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីព្រះដែលបង្ហាញខ្លួនគាត់នៅក្នុងធម្មជាតិនិងប្រវត្តិសាស្ត្រអ្នកអាចទាញយកនិងចែករំលែកវីដេអូភាសាខ្មែរដោយឥតគិតថ្លៃជាភាសាខ្មែរនៅ:

If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: 
​​
www.internationalfishers.com/khmer
www.facebook.com/internationalfishers
​​
www.youtube.com/evidencecambodia

Flight God's Technology vs. Human Technology English.pdf
File Size: 49 kb
File Type: pdf
Download File

Picture
Picture
0 Comments



Leave a Reply.

    Picture

    Author

    Darryl Record
    Missionary to Cambodia
    MA Christian Apologetics
    MA Teaching English (TESOL)

    Archives

    November 2021
    April 2021
    February 2019
    January 2019
    December 2018
    November 2018
    October 2018
    July 2017
    June 2017

    Categories

    All

    RSS Feed

    Picture
    International Fishers videos, in Khmer, are available in the NLF Cambodia app in the Resources (ធនធាន) tab. The NLF Cambodia app is available at the App Store (iOS) and the Google Play Store (Android).
    Picture
    Picture
    http://lighttimes.co ទស្សនាវដ្តីគ្រីស្ទានកម្ពុជាបោះពុម្ពជាភាសាខ្មែរ-អង់គ្លេស Light Times is the only Khmer/English bilingual Christian Magazine in Cambodia