តើព្រះយេស៊ូគឺជាសេចក្តីសង្គ្រោះតែមួយប៉ុណ្ណោះឬ? (Is Jesus Christ the Only Way to Be Saved?)10/26/2018 ពេលខ្លះមានគេមកសួរថា «តើជំនឿលើព្រះយេស៊ូគ្រិស្ត ជាវិធីតែមួយគត់ឬ ដើម្បីទទួលការសង្គ្រោះនោះ? ចុះសាសនាដទៃវិញ " កិច្ចការ ៤: ១១-១២ ឆ្លើយសំណួរនេះដូច្នេះថា: ១១ ព្រះយេស៊ូបានបញ្ជាក់នៅក្នុងបទគម្ពីរថា ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ”។ ១២ ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។ សម្រាប់មនុស្សជាច្រើនស្តាប់ទៅហាក់មានន័យមិនធម្មតា, មានន័យថា (មិនល្អ) ហើយដូចជាចង្អៀតចង្អុរ។ អ្នកមិនមែនជាគ្រិស្តបរិស័ទភាគច្រើនយល់ចំពោះខនេះថា ជាហេតុផលដែលគេបដិសេធគ្រិស្តសាសនា និង គ្រិស្តបរិស័ទ ដែលអាចធ្វើឱ្យគេទៅជាលាក់បាំង ឬ សម្របខ្លួនដូចខគម្ពីរនេះចំពោះមិត្តភក្តិដែលជាអ្នកមិនមែនគ្រិស្តបរិស័ទ ។ ជាដំបូង ព្រះគម្ពីរប្រកាសថាជាព្រះបន្ទូលរបស់ព្រះជាម្ចស់ ដូច្នេះបើពាក្យទាំងនេះមិនពិតទាំងស្រុង នោះព្រះបន្ទូលទ្រង់គឺមិនពិតឡើយ។ មានច្រើនភស្តុតាងដែលបញ្ជាក់ថាព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះអង្គ ដូច្នេះយើងមិនអាចព្រងើយកន្តើយ ផ្លាស់ប្តូរ ធ្វើឱ្យព្រះបន្ទូលរបស់ព្រះខ្សោយទេ នៅពេលដែលយើងមិនសូវមានអារម្មណ៍ថាយល់អំពីព្រះបន្ទូលរបស់ព្រះនោះ ។ ទីពីរមានចម្លើយដ៏ល្អទៅកាន់ ការជំទាស់ដែលបង្ហាញពីសេចក្ដីស្រឡាញ់និងក្តីសប្បុរសរបស់ព្រះ ដែលមិនមានភាពកម្សោយនៅក្នុងសិទ្ធិអំណាចនៃព្រះគម្ពីរនេះ។ ចូរស្រមៃថាអ្នកបានស្ថិតនៅក្នុងទូកមួយនៅកណ្តាលសមុទ្រ ហើយភ្លាមនោះទូករបស់អ្នកបានលិច។ អ្នកអាចហែលទឹកសម្រាប់មួយខណៈពេល តែមួយស្របក់ក្រោយមកនៅទីបំផុត អ្នក អស់កម្លាំងហើយ ក៏លង់ទឹក។ សូម្បីតែតាំងពីអាដាមនិងអេវ៉ាបានប្រព្រឹត្ដអំពើបាប មនុស្សគ្រប់គ្នាក៏ បានលង់ទឹកនៅក្នុងសមុទ្រនៃអំពើបាបដែរ។ មនុស្សម្នាបានព្យាយាមអ្វីគ្រប់យ៉ាងដើម្បីមិនឱ្យលង់ក្នុងអំពើបាបរបស់ពួកគេនោះទេប៉ុន្តែមិនមានអ្វីជួយបាន។ យើងបានព្យាយាមលះបង់ ធ្វើកិច្ចការល្អ និង កិច្ចការសាសនាជាច្រើន ប៉ុន្តែទោះបីប្រឹងយ៉ាងណា ក៏យើង មិនអាចជួយសង្គ្រោះខ្លួនយើងបានដែរ។ ឥឡូវនេះចូរស្រមៃថាអ្នកមើលឡើងទៅលើ និង មើលឃើញឧទ្ធម្ភាគចក្រសង្គ្រោះមួយនៅពីលើអ្នក។ អ្នកហែលទឹកសង្គ្រោះ បានទម្លាក់ខ្លួន ទៅក្នុងទឹកជាមួយនឹងអ្នក។ គេបានហែលទៅកាន់អ្នក និង ជួយសង្រ្គោះអ្នកដោយទាញអ្នកឡើងទៅក្នុងឧទ្ធម្ភាគចក្រមួយនឹង គេ ។ តើអ្នកនឹងធ្វើអ្វី? តើអ្នកអរគុណដល់គេ ដែលមកជួយសង្រ្គោះអ្នកនិងទទួលយកការ ការសង្គ្រោះរបស់គេដោយអំណរឬ? ឬតើអ្នកនឹងបដិសេធ ហើយនិយាយថា "ហេតុអ្វីបានជាមាន ឧទ្ធម្ភាចក្រតែមួយ និង មានតែអ្នកសង្គ្រោះម្នាក់មកសង្គ្រោះខ្ញុំដូច្នេះ? តើវាដូចជាហួសហេតុពេក, កំណាញ់, និងមានគំនិតចង្អៀតចង្អុរ? " គម្ពីរភីលីព ២: ៥-១១ ចែងថា: ៥ព្រះគ្រិស្ដយេស៊ូមានចិត្តគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។ ៦ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្ដាប់ ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ ៧ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជា មនុស្សសាមញ្ញដែរ។ ៨ ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាង ថែមទៀតផង។ ៩ ហេតុនេះហើយបានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានអោយព្រះអង្គ មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ ១០ ដើម្បីអោយអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ ១១ និងអោយមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតា។ ដូចជាឧទ្ធម្ភាគចក្រសង្គ្រោះ និង អ្នកហែលទឹកជួយសង្គ្រោះម្នាក់ចេញមកដើម្បីជួយសង្រ្គោះមនុស្សពីការលង់ទឹកក្នុងមហាសមុទ្រនោះដែរគឺព្រះយេស៊ូ បានយាងមក ដើម្បីសង្គ្រោះយើងពីការលិចលង់ដោយសារអំពើបាបរបស់យើង។ ព្រះអង្គមិនគ្រាន់តែបានយាងមក និង ស្លាប់សម្រាប់យើងទេ ប៉ុន្តែព្រះអង្គជ្រើសរើសដើម្បីសសង្គ្រោះយើងដោយសារទ្រង់ស្រឡាញ់យើង។ យើងគួរ តែអរគុណដល់អ្នកដែលបានយាងមកសង្គ្រោះយើង។ យើងត្រូវការព្រះអង្គសង្គ្រោះបានតែមួយអង្គប៉ុណ្ណោះ ហើយ ព្រះជាម្ចាស់បានប្រទានដល់យើង។ ប្រសិនបើមានជម្រើសកាន់តែច្រើននោះធ្វើឱ្យយើងមានការភ័ន្តច្រឡំ ។ មានវិធីតែមួយគត់ដើម្បីបានសង្គ្រោះព្រោះមានតែព្រះជាម្ចាស់មួយអង្គដែលបានប្រទានព្រះរាជបុត្រាទ្រង់តែមួយគឺព្រះយេស៊ូ គ្រិស្ត ។ ព្រះយេស៊ូវគ្រិស្ត បានប្រទានជីវិតរបស់ទ្រង់ដើម្បីសង្រ្គោះយើង ដោយព្រោះទ្រង់ស្រឡាញ់យើង។ ព្រះយេស៊ូវគ្រិស្តបានសួរ យើងរាល់គ្នាថា: «តើអ្នកចង់បានសេចក្តីសង្គ្រោះដែរឬទេ?»តើអ្នកនឹងឆ្លើយទៅកាន់ព្រះយេស៊ូឬទេ? តើអ្នកនឹងទទួលយក សេចក្ដីសង្គ្រោះរបស់ទ្រង់បានទេ? ឬមួយអ្នកនឹងបដិសេធវានិងលង់នៅក្នុងអំពើបាបរបស់អ្នក? ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers/khmer www.facebook.com/internationalfishers www.youtube.com/evidencecambodia ![]()
0 Comments
Leave a Reply. |
AuthorDarryl Record Archives
November 2021
Categories |