One way that we can be sure that the Bible comes from God is that it contains scientific facts that were not discovered by scientists until thousands of years after the Bible was written.
របៀបមួយដែលយើងអាចដឹងយ៉ាងប្រាកដថាព្រះគម្ពីរចេញមកពីព្រះជាម្ចាស់គឺថាព្រះគម្ពីរបានបង្ហាញនូវការពិតខាងវិទ្យាសាស្រ្តរាប់ពាន់ឆ្នាំ មុនពេលអ្នកវិទ្យាសាស្រ្តរកឃើញទៅទៀត បន្ទាប់ពីពេលព្រះគម្ពីរត្រូវបានសរសេរឡើង។ Fact #1 The universe has a beginning. ការពិតទី១៖ សាកលលោកទាំងមូលមានការចាប់ផ្តើមមួយ In Genesis 1:1 we read. “In the beginning God created the heavens and the earth.” លោកុប្បត្តិ ១៖១ “កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី” For thousands of years many people thought that the universe always existed. However in the early 1900s, scientists discovered that the universe had a beginning. If the universe had a beginning, it must have had a cause. The only one powerful enough to cause the universe to come into being is God. រយៈពេលរាប់ពាន់ឆ្នាំ មនុស្សជាច្រើនគិតថាសកលលោកទាំងមូលកើតមានជារូបរាងរួចហើយ ប៉ុន្តែនៅដើមឆ្នាំ១៩០០ អ្នកវិទ្យាសាស្រ្តរកឃើញថា សកលលោកទាំងមូលមានការចាប់ផ្តើមមួយ។ បើសកលលោកទាំងមូលមានការចាប់ផ្តើមមួយ នោះវាត្រូវតែមានបុព្វហេតុ។ មានតែឬទ្ធានុភាពតែមួយគត់ដែលមានអំណាចគ្រប់គ្រាន់ដើម្បីនាំឲ្យសកលលោកនេះចេញជារូបរាងបាន នោះគឺព្រះជាម្ចាស់។ Fact #2 The universe is expanding. ការពិតទី២៖ សកលលោកទាំងមូលបានរីកធំឡើង Job 9:8 says “He alone stretches out the heavens and treads on the waves of the sea.” យ៉ូប ៩៖៨ ចែងថា “ព្រះអង្គលាតសន្ធឹងផ្ទៃមេឃដោយគ្មាននរណាជួយ ព្រះអង្គយាង នៅលើរលកសមុទ្រ” Isaiah 42:5 says, “This is what God the Lord says- the Creator of the heavens, who stretches them out, who spreads out the earth with all that springs from it, who gives breath to its people and life to those who walk on it:” អេសាយ ៤២៖៥ ចែងថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះដែលបានបង្កើត និងលាតផ្ទៃមេឃ ព្រះអង្គបានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗទាំងអស់កកើតឡើង។ ព្រះអង្គបានប្រទានដង្ហើមចេញចូលឲ្យសត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតឲ្យអស់អ្នកដែលចរយាត្រានៅលើ ផែនដីនេះ” Jeremiah 51:5 says, “He made the earth by his power; he founded the world by his wisdom and stretched out the heavens by his understanding.” យេរេមា ៥១៖១៥ ចែងថា “ព្រះអម្ចាស់បានសូនផែនដីដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃដោយព្រះ តម្រិះរបស់ព្រះអង្គ” In 1929 Dr. Edwin Hubble discovered that the universe was expanding. Before that, most people believed that the universe remained the same size. នៅឆ្នាំ១៩២៩ បណ្ឌិត អិតវីន ហាប់បល (Edwin Hubble) បានរកឃើញថា សកលលោកទាំងមូលរីកធំឡើង ដែលកាលពីមុនការរកឃើញនេះ មានមនុស្សជាច្រើនជឿថាផែនដីទាំងមូលមានទំហំដដែល។ Fact #3 The sun is moving. ការពិតទី៣៖ ព្រះអាទិត្យមានចលនា Psalm 19:4-6 says, “Yet their voice goes out into all the earth, their words to the ends of the world. In the heavens God has pitched a tent for the sun. It is like a bridegroom coming out of his chamber, like a champion rejoicing to run its course. It rises at one end of the heavens and makes its circuit to the other; nothing is deprived of its warmth.” ទំនុកតម្កើង១៩៖៤-៦ បានចែងថា “ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វា ត្រាច់ចរលើផែនដីទាំងមូល ហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃ ជាកន្លែងដែលព្រះជាម្ចាស់បានដំឡើងពន្លា សម្រាប់ព្រះអាទិត្យ។ រីឯព្រះអាទិត្យក៏រះឡើង ប្រៀបបីដូចជាកូនកំលោះចេញមកសំពះផ្ទឹម និងប្រៀបបីដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងដោយអរសប្បាយ។ ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មាននរណាអាចបំបាំងកម្ដៅ របស់ព្រះអាទិត្យបានឡើយ” Recently scientists have discovered that the sun is moving at 828,000 kilometers per hour around the Milky Way Galaxy. For many years people thought that the sun wasn’t moving at all. ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ព្រះអាទិត្យរំកិលក្នុងល្បឿន ៨២៨០០០ គីឡូម៉ែត្រក្នុងមួយម៉ោងជុំវិញ Milky Way Galaxy។ អស់ពេលជាច្រើនឆ្នាំ មនុស្សតែងគិតថាព្រះអាទិត្យមិនបានរំកិលទេ។ Fact #4 The earth is free floating in space. ការពិតទី៤៖ ផែនដីអណ្តែតក្នុងលំហអវកាស Job 26:7 says, “He spreads the northern skies over empty space. He suspends the earth over nothing.” យ៉ូប ២៦៖៧ ចែងថា “ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាស ព្រះអង្គព្យួរផែនដីនៅលើលំហ” Job was written around 3000 BC. In 1475 Copernicus discovered that the earth is free floating in space just as the Bible says. Other cultures believed that the earth was sitting on the backs of elephants which were standing on the back of a giant turtle. Or they believed that the god Atlas was carrying the earth on his back. Or that the earth was held up by a giant tree. ព្រះគម្ពីរ យ៉ូប បានសរសេរឡើងប្រមាណជា ៣០០០ឆ្នាំមុនគ្រីស្ទស័ករាជ្យ។ នៅឆ្នាំ១៤៧៥ លោក Copernicus បានរកឃើញថាផែនដីអណ្តែតនៅក្នុងលំហអវកាស ស្របទៅនឹងអ្វីដែលព្រះគម្ពីរបានចែង។ ចំពោះវប្បធម៌មួយចំនួន គេជឿថាផែនដីស្ថិតនៅលើខ្នងដំរីជាច្រើនដែលកំពុងឈរលើខ្នងអណ្តើកយក្សមួយ ឬពួកគេជឿថាព្រះ Atlas កំពុងលីផែនដីនៅលើខ្នង ឬថាផែនដីត្រូវបានទ្រដោយដើមឈើ យក្សធំមួយ។ Fact #5 Ocean Currents ការពិតទី៥៖ សមុទ្រមានចរន្ត Psalms 8:8 says, “the birds in the sky and the fish in the sea and all that swim the paths of the seas.” ទំនុកតម្កើង ៨៖៨ ចែងថា “ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ” In the 1850s Matthew Maury discovered that there were ocean currents. នៅក្នុងឆ្នាំ១៨៥០ Matthew Maury រកឃើញថាមានចរន្តនៅក្នុងទឹកសមុទ្រ Fact #6 Springs of water in the ocean ការពិតទី៦៖ ប្រភពទឹកផុសនៅក្នុងសមុទ្រ Job 38:16 says, “Have you journeyed to the springs of the sea or walked in the recesses of the deep? យ៉ូប ៣៨៖១៦ បានចែងថា “តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រ ហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ?” Until the 1970s, many scientists thought that the oceans were fed only by rain and rivers. Recently they discovered that there are springs in the ocean. នៅមុនឆ្នាំ១៩៧០ អ្នកវិទ្យាសាស្រ្តតែងតែគិតថាមហាសមុទ្រត្រូវចាក់បំពេញដោយទឹកភ្លៀង និងទឹកទន្លេ ប៉ុន្តែទើបតែថ្មីៗនេះពួកគេរកឃើញថាមានប្រភពទឹកផុសនៅក្នុងសមុទ្រ។ Fact#7 Noah’s Ark could float ការពិតទី៧៖ ទូកធំរបស់ណូអេអាចអណ្តែតទឹកបាន Genesis 6:14-16 says, “So make yourself an ark of cypress wood; make rooms in it and coat it with pitch inside and out. This is how you are to build it: the ark is to be three hundred cubits long, fifty cubits wide, and thirty cubits high. Make a roof for it, leaving below the roof an opening one cubit high all around. Put a door in the side of the ark and make lower, middle and upper decks.” លោកុប្បត្តិ ៦៖១៤-១៦ ចែងថា “ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្ដោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។ អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កំពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី” Modern shipbuilding experts studied the design of the ark and determined that it could withstand waves up to 30 meters high. អ្នកជំនាញសាងសង់ទូកនៅសម័យទំនើបនេះបានសិក្សាពីការតាក់តែងធ្វើទូកធំ ហើយបានបញ្ជាក់ថា ទូកធំណូអេអាចទប់ទល់នឹងកម្លាំងទឹករលករហូតដល់កំពស់៣០ម៉ែត្រ។ There are many more scientific facts in the Bible that were only recently discovered by scientists. មានការពិតខាងវិទ្យាសាស្រ្តជាច្រើនទៀតដែលមានចែងនៅក្នុងព្រះគម្ពីរ ដែលទើបតែថ្មីៗនេះត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្ត Proverbs 25:2 says, “It is the glory of God to conceal a matter; to search out a matter is the glory of kings. សុភាសិត ២៥៖២ ចែងថា “សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ” If the Bible is correct about so many scientific facts that humans did not discover until thousands of years later, we can also trust its teachings about God, Jesus, salvation, and heaven. ប្រសិនបើព្រះគម្ពីរត្រឹមត្រូវ តាមការបង្ហាញពីការពិតខាងវិទ្យាសាស្រ្តជាច្រើន ដែលអស់រយៈពេលរាប់ពាន់ឆ្នាំក្រោយមក ទើបមនុស្សលោករកឃើញ នោះយើងក៏អាចរឹតតែទុកចិត្តថែមទៀតអំពីសេចក្តីបង្រៀនពីព្រះជាម្ចាស់ ពីព្រះយេស៊ូគ្រីស្ត ការសង្រ្គោះ និងពីឋានសួគ៌។
0 Comments
Leave a Reply. |
AuthorDarryl Record Archives
November 2021
Categories |