ការបំភ្លឺចិត្តឲ្យសរសេរព្រះគម្ពីរគឺជាមូលដ្ឋានគ្រឹះដល់ការសង្រ្គោះព្រោះការចែងពីជីវិតរបស់ព្រះយេស៊ូគ្រិស្ត ការសុគតទ្រង់ និងការមានព្រះជន្មរស់ឡើងវិញ ទាំងអស់ស្របទៅតាមសេចក្តីពិតមានចែងក្នុងព្រះគម្ពីរ។ ១កូរិនថូស ១៥៖៣-៨ មានព្រះបន្ទូលថា “មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី ស្របតាមគម្ពីរ ។ ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមសាវ័ក* ទាំងដប់ពីររូបឃើញដែរ ។ បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញ ក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួលមរណភាព ផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឲ្យលោក យ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ” ។ ប្រសិនបើព្រះគម្ពីរមិនពិតអំពីព្រះបន្ទូលព្រះទេ នោះសេចក្តីស្លាប់ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូនឹងគ្មានន័យអ្វីទាំងអស់។ ១កូរិនថូស ១៥៖១៤-១៥ បានចែងបន្តពីព្រះបន្ទូលនេះថា ”ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូនក៏គ្មានន័យអ្វីដែរ។ បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយអំពីព្រះជាម្ចាស់ ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ។ ប៉ុន្តែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះអង្គក៏មិនបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញដែរ” តាមរយៈព្រះបន្ទូលនេះយើងឃើញថា ប្រសិនបើព្រះគម្ពីរចែងខុសអំពីអំពើបាបលោកអាដាំ និងនាងអេវ៉ានៅក្នុងសួនអេដែនកាលពីដើមកំណើតពិភពលោកមែននោះ នោះព្រះគម្ពីរក៏ចែងខុសអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូដែរ ដែលជាគ្រឹះនៃសេចក្តីសង្ឃឹមរបស់គ្រិស្តបរិស័ទស្តីពីការសង្រ្គោះ និងឋានសួគ៌។ យើងត្រូវជឿជាក់ថាព្រះជាម្ចាស់មានព្រះជន្មគង់នៅនោះយើងក៏អាចជឿជាក់ផងដែរថាព្រះគម្ពីរគឺជាព្រះបន្ទូលដែលជំរុញឲ្យតាក់តែងដោយព្រះជាម្ចាស់។ នៅពេលយើងជឿជាក់ថាព្រះគម្ពីរជាព្រះបន្ទូលដែលបំភ្លឺឲ្យតាក់តែងដោយព្រះជាម្ចាស់ នោះយើងក៏អាចជឿជាក់ដែរថា ព្រះយេស៊ូគឺជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែរ ពីព្រោះព្រះគម្ពីរជាមូលដ្ឋានចែងអំពីជីវិតព្រះយេស៊ូគ្រិស្ត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ បើយើងបានដឹង និងទទួលព្រះយេស៊ូគ្រិស្តជាព្រះអង្គសង្រ្គោះ យើងនឹងទទួលបានការសង្រ្គោះ។ ១យ៉ូហាន ៥៖១៣ បានចែងថា “ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ” ។ ដូច្នេះ តើយើងអាចជឿជាក់ថាព្រះជាម្ចាស់មានព្រះជន្មគង់នៅដោយរបៀបណា? ព្រះគម្ពីរ រ៉ូម ១៖២០-២៣ ចែងថា “លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេក៏បែរទៅជាងងឹតសូន្យសុងដែរ។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។ គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ” ។ ចូរធ្វើការកត់សម្គាល់ពីព្រះបន្ទូលនេះ “កិច្ចការទាំងនោះងាយយល់ណាស់តាមរយៈអ្វីដែលព្រះជាម្ចាស់បានបង្កើតមក” ។ អាចនិយាយតាមបែបម្យ៉ាងទៀតថា យើងអាចបញ្ជាក់អះអាងថាមានព្រះជាម្ចាស់ តាមការសិក្សាស្វែងយល់ពីអ្វីៗដែលទ្រង់បង្កើតមក។ យើងអាចសិក្សាស្វែងយល់ពីការតាក់តែងដ៏អស្ចារ្យនៃសកលលោក ប្រព័ន្ធព្រះអាទិត្យ ប្រព័ន្ធបរិស្ថាន បរិយាកាស និងសភាវមានជីវិតផ្សេងៗដូចជា ប្រព័ន្ធគ្រប់ផ្នែកនៃរូបរាងកាយរួមទាំងខួរក្បាលជាដើម។ យើងក៏អាចឃើញការតាក់តែងបង្កើតឲ្យមានកោសិកាមានជីវិតដូចជាទីក្រុងនៃកោសិការតូចល្អិតដែលមិនអាចមើលឃើញដោយនឹងភ្នែកឡើយ។ នៅក្នុងកោសិកាទាំងនោះមាន ឌី អិន អេ ដែលលោក បៀលហ្គេតជាស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយថា “ឌី អិន អេ ប្រៀបដូចជាកម្មវិធីកុំព្យុទ័រមួយដែលបានបង្កើតមកជាយូលុងណាស់មកហើយ នៅមុនកម្មវិធីកុំព្យុទ័រណាៗទាំងអស់កើតមានទៅទៀត” ។ គ្រប់ភស្តុតាងទាំងអស់នេះហើយ ពេលយើងសិក្សាស្វែងយល់ដោយបើកចិត្តទូលាយ នោះយើងអាចជឿជាក់បានថា ព្រះជាម្ចាស់ដែលជាព្រះអាទិករ ពិតជាកំពុងមានជីវិតគង់នៅ ហើយថាមនុស្សលោកមិនមែនកើតមកដោយចៃដន្យដោយមិនអាចជឿថាគ្មានព្រះជាម្ចាស់បានបង្កើតនោះទេ។ ឥឡូវនេះយើងដឹងយ៉ាងប្រាកដថាមានព្រះជាម្ចាស់គង់នៅ តើមនុស្សយើងដឹងថាព្រះគម្ពីរជាព្រះបន្ទូលព្រះដោយរបៀបណា? ខាងក្រោមនេះជាហេតុផលមួយចំនួន៖ ហេតុផលទី១៖មនុស្សមានសុភវិនិច្ឆ័យដឹងខុស និងត្រូវបើគ្មានព្រះជាម្ចាស់ទេ នោះគ្មានហេតុផលដែលត្រូវមានសីលធម៌នោះឡើយ។ រ៉ូម ២៖១២-១៦ ចែងថា “អស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយមិនស្គាល់ក្រឹត្យវិន័យ*របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានក្រឹត្យវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយស្គាល់ក្រឹត្យវិន័យ គេនឹងត្រូវទទួលទោសស្របតាមក្រឹត្យវិន័យដែរ ដ្បិតមិនមែនអ្នកឮក្រឹត្យវិន័យប៉ុណ្ណោះទេ ដែលបានសុចរិត*នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គឺអ្នកប្រតិបត្តិតាមគម្ពីរវិន័យវិញឯណោះ ដែលព្រះអង្គប្រោសឲ្យសុចរិត។ ពេលសាសន៍ដទៃដែលពុំស្គាល់ក្រឹត្យវិន័យ នាំគ្នាប្រតិបត្តិតាមសេចក្ដីដែលក្រឹត្យវិន័យចែងទុកដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះបីគេមិនស្គាល់ក្រឹត្យវិន័យក៏ដោយ។ ត្រង់នេះ គេបង្ហាញឲ្យឃើញថា កិច្ចការដែលគម្ពីរវិន័យចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្តរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។ ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក គឺព្រះអង្គនឹងវិនិច្ឆ័យ តាមរយៈព្រះគ្រិស្ដយេស៊ូ នូវអំពើដែលគេប្រព្រឹត្តដោយលាក់កំបាំង ស្របតាមដំណឹងល្អ*ដែលខ្ញុំផ្សព្វផ្សាយ” ។ សូមគិតយ៉ាងដូច្នេះ មុនពេលអ្នកអានព្រះគម្ពីរ ឬមុនពេលស្គាល់ព្រះយេស៊ូនៅឡើយ តើអ្នកមានអារម្មណ៍ថាខុសទេនៅពេលអ្នកនិយាយកុហក់ លួចទ្រព្យសម្បត្តិគេ ឬអ្នកប្រព្រឹត្តិអំពើអាក្រក់ណាមួយ? តើអ្នកមិនបានដឹងជាមុនទេថាពេលអ្នកសម្លាប់មនុស្ស និងលួចគេគឺជាកំហុស? អារម្មណ៍ថាមានទុក្ខទោស និងមនសិការគឺជាភស្តុតាងដែលបញ្ជាក់អះអាងថា គំនិត ដួងចិត្ត និងព្រលឹងយើងត្រូវបានបង្កើតមកឲ្យចេះដឹងខុស និងដឹងត្រូវរួចមកហើយ ដោយព្រះជាម្ចាស់ជាព្រះអាទិករយើង។ ដូចគ្នាដែរ ពេលយើងទិញកុំព្យុទ័រ ឬទូរស័ព្ទទំនើបថ្មីមួយ ពេលយើងបើកវា យើងដឹងថាមានកម្មវិធីផ្សេងៗត្រូវបានតម្លើងរួចស្រេចទៅហើយ។ ហេតុផលទី២៖ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ត ១កូរិនថូស ១៥៖៣-៨ ចែងថា “មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមសាវ័ក*ទាំងដប់ពីររូបឃើញដែរ។ បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញ ក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួលមរណភាព ផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ” ។ មានភស្តុតាងជាច្រើនទាំងក្នុងព្រះគម្ពីរ និងក្រៅព្រះគម្ពីរដែលបញ្ជាក់ថាព្រះយេស៊ូពិតជាមានជីវិតគង់នៅ សុគត់លើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញពីសេចក្តីស្លាប់។ អ្នកមិនជឿលើព្រះម្នាក់ដែលមានសញ្ញាបត្រផ្នែកច្បាប់ឈ្មោះ Lee Strobel បានសិក្សាពីភស្តុតាងស្តីពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្តអស់រយៈពេល២ឆ្នាំ ព្រោះគាត់ចង់បញ្ជាក់អះអាងថាវាជំនឿក្លែងក្លាយ។ ភរិយាគាត់គឺជាគ្រិស្តបរិស័ទ ហើយគាត់ចង់បញ្ចុះបញ្ចូលប្រាប់ភរិយាឲ្យបោះបង់ និងត្រឡប់ទៅជាអ្នកមិនជឿលើព្រះវិញ។ ទីបញ្ចប់ លោក Lee Strobel បានក្លាយជាគ្រិស្តបរិស័ទ ហើយបាននិពន្ធសៀវភៅមួយឈ្មោះ “រឿងក្តីសម្រាប់ព្រះគ្រិស្ត” ។ ហេតុផលទី៣៖ ពាក្យថ្លែងទំនាយត្រូវបានកើតឡើង ២ពេត្រុស ១៖២១ បានចែងថា “ដ្បិតព្រះបន្ទូលដែលព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្តរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្តលោកទាំងនោះឲ្យថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់” ។ វិជ្ជបណ្ឌិត D. James Kennedy បានសរសេរថា “មានពាក្យថ្លែងទំនាយជាក់លាក់ជាង២០០០ នៅក្នុងព្រះគម្ពីរដែលបានកើតឡើង។ វាគួរឲ្យភ្ញាក់ផ្អើលព្រោះមិនមានពាក្យទំនាយបែបនេះនៅក្នុង “ព្រះគម្ពីរ” នៃសាសនាដ៏ទៃ។ ហេតុផលទី៤៖ បុរាណវិទូក៏បញ្ជាក់អះអាងស្របទៅតាមព្រះគម្ពីរ សាស្រ្តាចារ្យ Nelson Glueck ដែលត្រូវបានគេទទួលស្គាល់ថាជាមនុស្សអស្ចារ្យម្នាក់ក្នុងចំណោមមនុស្ស ”អស្ចារ្យ” ទាំងប្រាំដែលជំនាញខាងបុរាណវិទ្យាទាក់ទងនឹងព្រះគម្ពីរបាននិយាយថា “ខ្ញុំបានជីកគាស់ព្រះគម្ពីរអស់រយៈពេលជាង៣០ឆ្នាំ ដោយដៃម្ខាងកាន់ព្រះគម្ពីរ និងម្ខាងទៀតកាន់ប៉ែលជីក បើធៀបទៅនឹងទស្សនប្រវត្តិសាស្រ្ត ប៉ុន្តែខ្ញុំមិនបានរកឃើញថាព្រះគម្ពីរមានកំហុសត្រង់ណានោះទេ” ឥឡូវនេះលោកអ្នកមានជំនឿជាក់ហើយថាព្រះគម្ពីរពិតជាព្រះបន្ទូល តើព្រះគម្ពីរបង្រៀនយើងអ្វីខ្លះពីរបៀបដែលព្រះអង្គបណ្តាលឲ្យតាក់តែងឡើង? នេះជាខគម្ពីរមួយចំនួនដែលជួយយើងឲ្យយល់កាន់តែច្បាស់ពីរបៀបដែលទ្រង់បំភ្លឺឲ្យតែងនៅពេលព្រះគម្ពីរត្រូវបានសរសេររាប់ពាន់ឆ្នាំមុន។ ២ធីម៉ូថេ ៣៖១៦ ចែងថា “គ្រប់អត្ថបទគម្ពីរសុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺឲ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឲ្យរស់តាមសេចក្ដីសុចរិត” ១កូរិនថូស ២៖១៣ “យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ” ហេប្រឺ ៤៖១២ “ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស” យេរេមា ១៖៩ “បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ” ដោយការជឿជាក់ថាព្រះគម្ពីរគឺជាព្រះបន្ទូល នោះយើងក៏អាចមានជំនឿជាក់ពីសេចក្តីសន្យាទ្រង់អំពីការសង្រ្គោះដែរ។ យ៉ូហាន ៣៖១៦ ចែងថា “ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ” ។ សូមធ្វើការសិក្សាស្វែងយល់ពីព្រះបន្ទូលទ្រង់ ហើយស្វែងរកឲ្យឃើញនូវព្រះបន្ទូលសន្យាទ្រង់ពីជីវិតអស់កល្បជានិច្ច និងឋានសួគ៌។ ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.internationalfishers.com/khmerblog www.facebook.com/internationalfishers www.youtube.com/evidencecambodia ![]()
0 Comments
|
AuthorDarryl Record Archives
November 2021
Categories |