មូលហេតុ និង របៀបដែលគ្រិស្ទបរិស័ទគួររួបរួមគ្នា?
មូលហេតុអ្វីដែលគ្រិស្ទបរិស័ទគួររួបរួមគ្នា? គ្រីស្ទបរិស័ទគួររួបរួមគ្នាទៅវិញទៅមក ព្រោះព្រះគម្ពីរបង្គាប់បញ្ជាជាច្រើនអំពីការរួបរួមគ្នា ។ ជាឧទាហរណ៍ ក្នុងគម្ពីរយ៉ូហាន ១៧:២៣ ព្រះយេស៊ូវបានអធិស្ឋាន “គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយ៍បានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។ “ ហេតុដូច្នេះ យោងទៅតាមយ៉ូហាន ១៧:២៣ ការរួបរួមក្នុងចំណោមគ្រីស្ទបរិស័ទជាភស្តុតាងមួយ ដែលបញ្ជាក់ថាព្រះយេស៊ូវត្រូវបានចាត់បញ្ជូនដោយព្រះជាម្ចាស់។ ក្នុងយ៉ូហាន ១៣:៣៤-៣៥ “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។ “ មានអត្ថបទគម្ពីរជាច្រើនផ្សេងទៀតសម្រាប់អ្នកសិក្សាលើប្រធានបទនេះដូចជាៈ ១កូរិនថូស ១:១០, ២កូរិនថូស ១៣:១១, កាឡាទី ៣:២៨, ភីលីព ២:២-៣ និង ខគម្ពីរផ្សេងទៀត ។ តើគ្រីស្ទបរិស័ទគួរតែរួបរួមគ្នាដោយរបៀបណា? ការរួបរួមគ្នាមិនមានន័យថាឯកសណ្ឋានភាពនោះទេ ។ គ្រីស្ទបរិស័ទអាចរួបរួមគ្នា ទោះបីពួកគេមិនឯកភាពជាមួយគ្នាលើកិច្ចការជាច្រើនក៏ដោយ ។ ទោះបីជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាគួរតែឯកភាពអំពីដំណឹងល្អ ។ យើងអាចសួរខ្លួនយើងអំពីសំណួរនេះ “ ប្រសិនបើគ្រីស្ទបរិស័ទដទៃទៀតខុសឆ្គងទាំងស្រុងអំពីជំនឿនេះ តើពួកគេទទួលសេចក្តីសង្គ្រោះដែរឬទេ?”។ ប្រសិនបើគោលលទ្ធិនេះមិនទប់ស្កាត់អោយយើងចេញពីសេចក្តីសង្គ្រោះពិតប្រាកដទេ យើងមិនគួរបាក់បែកគ្នានោះឡើយ ។ យើងនៅតែមានសេរីភាពមិនឯកភាពជាមួយពួកគេ និង កែតម្រូវកំហុសរបស់ពួកគេដោយសេចក្តីស្រឡាញ់ គ្រីស្ទបរិស័ទ ។ ជាអកុសល ជាច្រើនដង គ្រីស្ទបរិស័ទបាក់បែកគ្នាលើភាពខុសប្លែកគ្នាមិនសំខាន់ ដែលមិនឃ្លាតចេញពីសេចក្តីសង្គ្រោះពិតនោះទេ ។ ក្នុង ២ធីម៉ូថេ ២:២៣-២៥មានបន្ទូលថា “កុំឲ្យព្រមស្តាប់សេចក្តីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្តីទាំងនោះនាំឲ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្តាប់សេចក្តីពិតវិញ” ។ តើមានអ្វីកើតឡើង ប្រសិនបើនរណាម្នាក់អះអាងថាខ្លួនជាគ្រីស្ទបរិស័ទ ប៉ុន្តែ ជឿ ឬ បង្រៀនអ្វីដែលឃ្លាតចេញពីសេចក្តីសង្គ្រោះពិត? ក្នុងករណីនេះ ពួកគេមិនមែនជាគ្រីស្ទបរិស័ទពិតប្រាកដទេ ហើយយើងគួរផ្សាយដំណឹងល្អពិតជាមួយពួកគេ ។ ក្នុងកាឡាទី ១:៨ មានបន្ទូលថា “ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ! “ អត្ថបទគម្ពីរមួយទៀត ដើម្បីសិក្សាលើប្រធានបទនេះគឺម៉ាថាយ ២៥:៣១-៤៦ ដែលបង្រៀនថាមិនមែនគ្រប់គ្នាដែលអះអាងថាខ្លួនជាគ្រីស្ទបរិស័ទ ជាគ្រីស្ទបរិស័ទពិតប្រាកដឡើយ ។ តើអ្វីជាសេចក្តីសង្គ្រោះពិត? សេចក្តីសង្គ្រោះត្រូវបានបង្រៀនយ៉ាងជាក់ច្បាស់ក្នុងព្រះគម្ពីរ ។ យ៉ូហានជំពូក៣ជាកណ្ឌគម្ពីរចាប់ផ្តើមដ៏ល្អដើម្បីសិក្សា ។ ខគម្ពីរពីរដើម្បីផ្តោតលើក្នុងយ៉ូហានជំពូក៣ ។ យ៉ូហាន ៣:៣មានបន្ទូលថា “ព្រះយេស៊ូវឆ្លើយតបថា “ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ” យ៉ូហាន ៣:១៦មានបន្ទូលថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ” ។ ក្នុងអេភេសូរ ២:៨-៩”ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន” ។ កិច្ចការ ៤:១០-១២ “នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ” ។ រ៉ូម ១០:៩-១០ “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់” ។ គោលបំណងនៃការរួបរួមរវាងគ្រីស្ទបរិស័ទពិត ដើម្បីយើងទាំងអស់គ្នាចែកចាយរាជសារតែមួយនៃសេចក្តីសង្គ្រោះចេញពីព្រះគម្ពីរ ។ ការរួបរួមនេះលើកតម្កើងព្រះគ្រីស្ទ និង ជួយមនុស្សជាច្រើនអោយស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និង ព្រះសង្គ្រោះរបស់ពួកគេ ដើម្បីអោយពួកគេអាចមានសេចក្តីសង្ឃឹមនៃស្ថានសួគ៌ ដែលយើងមាន ។
0 Comments
របៀបសម្គាល់ហោរាក្លែងក្លាយ ឬនិកាយខុសឆ្គង
មានប្រទេសជាច្រើននៅលើពិភពលោក មិនថា អតីតកាល ឬបច្ចុប្បន្នកាលនេះទេ មានមនុស្សជាច្រើន បានអះអាងថាខ្លួនជាព្រះគ្រីស្ទចាប់ជាតិឬព្រះគ្រីស្ទដែលយោងកំណើតមក។តើការណ៍ទាំងអស់នេះវាត្រឹមត្រូវតាមបទគម្ពីរដែរឬទេ? ឬក៏នេះគ្រាន់តែជាព្រះគ្រីស្ទក្លែងក្លាយ ?តាមរយៈការសិក្សាព្រះបន្ទូលរបស់ព្រះ យើងនឹងរកឃើញនូវចម្លើយនៃសំណួរទាំងអស់នេះ។ នៅក្នុងព្រះគម្ពីរកិច្ចការ1:9:11 បានសម្តែងថា ៩ កាលទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនោះរួចជាស្រេច ហើយពួកសាវ័កកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ។១០ កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅនោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា ១១ ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ នៅក្នុងខគម្ពីរនេះបានសម្តែងថា ព្រះយេស៊ូវនឹងយាងមកកាន់ផែនដីម្តងទៀតនៅក្នុងសណ្ឋានជារូបកាយដ៏ល្អឥតខ្ចោះនៅក្នុងពពក។គ្មាននរណាម្នាក់ដែលអះអាងថាខ្លួនជាព្រះយេស៊ូវគ្រីស្ទ អាចយាងមកកាន់ផែនដីនៅក្នុងសណ្ឋានបែបនេះបានឡើយ។ នៅក្នុងព្រះគម្ពីរវិវរណៈ1:7 បានសម្តែងថា៧ មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផងរួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។ ដូច្នេះ ព្រះគ្រីស្ទមិនត្រឹមតែយាងត្រឡប់មកផែនដីជាសណ្ឋានដ៏ល្អឥតខ្ចោះនៅក្នុងពពកតែប៉ុណ្ណោះទេ ទ្រង់ថែមទាំងឲ្យគ្រប់គ្នាបានឃើញទ្រង់ផងដែរ។ អស់អ្នកដែលអះអាងថាខ្លួនជាព្រះគ្រីស្ទ ក៏គ្មាននរណាម្នាក់យាងមកដូច សណ្ឋានដែលព្រះទ្រង់យាងមកដែរ។ព្រះយេស៊ូវក៏បានព្រមានផងដែរថា នឹងមាន ហោរាឬព្រះគ្រីស្ទក្លែងក្លាយ និងលេចខ្លួនឡើងនៅថ្ងៃអនាគត។ នៅក្នុងព្រះគម្ពីរម៉ាថាយ24:23-24 បានសម្តែងថា ២៣ គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះនោះកុំឲ្យជឿគេឡើយ ២៤ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន ។ យើងត្រូវចាំថា ពួកអ្នកដែលអះអាងថាខ្លួនជាព្រះគ្រីស្ទ គឺសុទ្ធតែជាព្រះគ្រីស្ទក្លែងក្លាយទាំងអស់ ហើយយើងក៏មិនត្រូវជឿនោះដែរ។ពួកព្រះគ្រីស្ទក្លែងក្លាយ អាចនឹងមានអំណាចក្នុងការសម្តែងការអស្ចារ្យ ដែលមើលទៅគឺដូចជាការអស្ចារ្យមកពីព្រះ តែសុំយើងកុំជឿឲ្យសោះ។ ការអស្ចារ្យដ៏ពិតគឺមកពីព្រះជាម្ចាស់ តែការអស្ចារ្យក្លែងក្លាយអាចចេញមកពីអំណាចអាគមងងឹត របស់អារក្សសាតាំងឬជាការឆ្ពិនភ្នែកតែប៉ុណ្ណោះ។ ការព្រមានមួយទៀត អំពីព្រះគ្រីស្ទក្លែងក្លាយ គឺមានចែងនៅព្រះគម្ពីរម៉ាថាយ 24:26-27 ២៦ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ២៧ ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ ។ ជារឿយៗ ពួកអ្នកដែលដើរតាមព្រះគ្រីស្ទក្លែងក្លាយ ពួកគេតែងតែព្យាយាមបញ្ចុះបញ្ចូល មនុស្សឲ្យទៅនិងមើលថា គេនៅកន្លែងនេះឬកន្លែងនោះក៏ប៉ុន្តែនៅក្នុងព្រះគម្ពីរពុំបានសម្តែងយ៉ាងដូច្នេះឡើយ។ នៅពេលព្រះគ្រីស្ទយាងមកម្តងទៀតទ្រង់នឹងឲ្យគេគ្រប់គ្នាឃើញ ហើយទ្រង់នឹងឲ្យពួកគេដឹងថាទ្រង់គឺជានរណា។ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ។ យើងត្រូវចាំថា គ្រូក្លែងក្លាយមួយចំនួន បើទោះបីជាពួកគេពុំបានអះអាងថាខ្លួនគេជាព្រះគ្រីស្ទក៏ដោយ តែពួកគេបានបង្រៀនអ្វីដែលប្រាសចាកពីព្រះគម្ពីរទាក់ទងទៅនឹងព្រះគ្រីស្ទនិងដំណឹងល្អ។ នៅក្នុងព្រះគម្ពីរកាឡាទី1:8 បានសម្តែងថា៨ ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ. ពួកព្រះគ្រីស្ទក្លែងក្លាយតែងតែបង្រៀនអំពីដំណឹងល្អដែលខុសពីដំណឹងល្អដ៏ពិតដែលបានចែងនៅក្នុងព្រះគម្ពីរបរិសុទ្ធ។ ជាឧទាហរណ៍ , នៅក្នុងព្រះគម្ពីរយ៉ូហាន 3:16 បានសម្តែងថា ១៦ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ យើងត្រូវចាំថា ពួកព្រះគ្រីស្ទក្លែងក្លាយ ឬពួកបង្រៀនខុសឆ្គង គឺគេតែងតែបង្រៀនថា ដើម្បីទទួលការសង្គ្រោះបាន អ្នកជឿនោះត្រូវតែបំពេញកាតព្វកិច្ចអ្វីមួយ ឬបង់ថ្លៃ និងដោះដូរជាលុយកាក់ជាដើម ដែលការនេះគឺសុទ្ធតែប្រាសចាកពីបទគម្ពីរទាំងស្រុង ដ្បិតព្រះគម្ពីរបានសម្តែងថាការសង្គ្រោះគឺកើតពីសេចក្តីជំនឿដោយគ្មានការបង់ថ្លៃអ្វីទាំងអស់ វាជាអំណោយដោយឥតបង់ថ្លៃរបស់ព្រះចំពោះមនុស្ស។ ពួកព្រះគ្រីស្ទក្លែងក្លាយ ឬពួកបង្រៀនខុសឆ្គង គឺតែងតែបង្វែយើងឲ្យចេញឆ្ងាយពីសេចក្តីសង្គ្រោះពិតដែលបានចែងនៅក្នុងព្រះគម្ពីរ។ វាជាការដែលសំខាន់ណាស់ដែលយើងត្រូវសិក្សាព្រះបន្ទូលព្រះឲ្យបានម៉ត់ចត់និងច្បាស់លាស់ ប្រយោជន៍ដើម្បីកុំយើងជំពប់ដួលនឹងនិកាយខុសឆ្គង ជាពិសេសវាអាចជួយយើងឲ្យប្រាប់អ្នកដទៃបាន អំពីការសម្គាល់នូវអ្វីដែលជាសេចក្តីពិតនិងភាពក្លែងក្លាយនៃដំណឹងល្អ។ |
AuthorDarryl Record Archives
November 2021
Categories |