![]() តើអ្នកដែលមានអារម្មណ៍ថាជីវិតអ្នកគ្មានគោលបំណង និង ដូចជាគ្នានរណាម្នាក់ដឹងអំពីអ្នក ឬ ស្រឡាញ់អ្នកទោះបីអ្នកជាមនុស្សយ៉ាងម៉េចដែរឬទេ? មានមនុស្សជាច្រើនមានអារម្មណ៍ បែបនេះ ពីព្រោះគេជឿថាជីវិតរបស់គេ គឺជាលទ្ធផលដែលកើតឡើងដោយចៃដន្យឬ ដោយ ការវិវដ្តន៍ ។ ពួកគេមិនបានដឹងថាព្រះជាម្ចាស់បានបង្កើតយើងម្នាក់ៗ មកមានលក្ខណៈពិសេស ជាកិច្ចការខាងសីល្បៈមួយផ្នែក ។ ព្រះជាម្ចាស់បានបង្កើតយើងមកដូចនឹងព្រះអង្គ និង ផ្តល់គុណតម្លៃខ្ពស់សម្រាប់យើង ដែលគ្មាននរណាម្នាក់អាចដកពីយើងបានឡើយ ។ គម្ពីរទំនុកតម្កើង ១៣៩: ១៣ ចែងថា « ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ» ។ នៅពេលដែលអ្នកវិទ្យាសាស្ត្រ បន្តសិក្សាអំពី រាងកាយរបស់មនុស្ស ពួកគេបានរកឃើញរឿង រ៉ាវ ដ៏អស្ចារ្យជាច្រើនទៀត ! រាងកាយរបស់មនុស្ស ត្រូវបានបង្កើតឡើងដោយកោសិកា ជាង ១០០កោដិ ។ កោសិកានីមួយៗរបស់មនុស្ស មានប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ ដូចជាទីក្រុងដ៏ទំនើបមួយ ។ កោសិកាទាំងឡាយមានប្រព័ន្ធនៃដំណើរការ រោងចក្រ រោងចក្រថាមពល ការគ្រប់គ្រងកាកសំណល់ និង បំណែកភាគល្អិតតូចៗ ដូចជាដំណើរការនៃការរៀបចំរបស់ទីក្រុងមួយ ។ គួឲ្យអស្ចារ្យមែនទែន! ដូចជាដំណើរការនៃការរៀបចំរបស់ទីក្រុងមួយ គឺត្រូវគ្រប់គ្រងដោយ ប្រព័ន្ធច្បាប់ជាច្រើន ច្បាប់របស់កោសិកានីមួយៗ ត្រូវកំណត់លេខកូដសម្ងាត់ដែលជារចនា សម្ព័ន្ធពិសេសហៅថា ឌីអិនអេ (DNA) ។ គ្រប់ទាំងប្រព័ន្ធទាំងអស់នៅក្នុងកោសិការបស់យើង មានមុខងារ សម្រួលដល់ការរស់នៅរបស់យើងឱ្យមានសុខភាពល្អ ។ គម្ពីរទំនុកតម្កើង ១៣៩: ១៤-១៦ បានចែងថា ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដ្បិតទូលបង្គំជាស្នាព្រះហស្ដដ៏ល្អអស្ចារ្យ ទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើ សុទ្ធតែល្អអស្ចារ្យទាំងអស់។ នៅពេលទូលបង្គំកកើតឡើង ក្នុងទីលាក់កំបាំង គឺនៅក្នុងផ្ទៃមាតា រូបកាយរបស់ទូលបង្គំមិនបានលាក់កំបាំង នឹងព្រះអង្គទេ។ កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយ ព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយ ព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត របស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គ មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។ នៅពេលដែលយើងសិក្សាអំពីកោសិការស់ទាំងនេះ យើងបានរកឃើញថា យើងពិតជាបានបង្កប់នៅក្នុងផ្ទៃម្តាយ ដោយមានខ្សែ ឌីអិនអេ (DNA) និង ចង្វាក់ប្រូតេអ៊ីន ដូចដែលគម្ពីរទំនុកតម្កើង ១៣៩បានចែង ។ ឌីអិនអេ គឺជាសារធាតុស្មុគស្មាញ និង អស្ចារ្យ ។ វាត្រូវបង្កើតឡើងដោយ គំនិតប្រាជ្ញាវ័យឆ្លាត! វាមិនមែនកើតឡើងដោយចៃដន្ននោះទេ ។ លោក បៀលហ្គេត ជាអ្នកបង្កើត មៃក្រូសោហ្វ (Microsoft) បាននិយាយថា «ឌីអិនអេ គឺប្រៀបបីដូចជាកម្មវិធី សោហ្វវែ (Software)មួយដែរ តែវាគ្រាន់តែមានលក្ខណៈស្មុគ្រស្មាញជាងអ្វីដែលយើងធ្លាប់ប្រើ» ។ សោហ្វវែ (Software) របស់កុំព្យូរទ័រ ដូចជា មៃក្រូសោហ្វ វីនដូ (Microsoft Windows) ដែរ គឺវាសរសេរឡើង ដោយមានលក្ខណៈស្មុគ្រស្មាញ ដែលយើងដឹងថាកម្មវិធីទាំងអស់នេះមិនអាចកើតឡើងបានដោយចៃដន្នឡើយ ។ គឺវាត្រូវបានសរសេរឡើង ដោយមានគោលបំណង និង វិធីសាស្រ្ត ដោយវិស្វករ ខាងផ្នែក សោហ្វវែ (Software) ដ៏ប៉ិនប្រសប់ ។ អ្នកបង្កើត ឌីអិនអេ (DNA) គឺរឹតតែមានភាពឆ្លាតវៃប៉ិនប្រសប់ជាងវិស្វករសោហ្វវែ (software engineers) នៅលើពិពភលោកនេះទៅទៀត ។ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ឌីអិនអេ (DNA) ប្រៀបបីដូចជាអក្ខរក្រមដែលត្រូវគ្នាជាមួយ អក្សរចំនួនបួនទៀតគឺ ជី អេ ធី និង ស៊ី (G. A. T. and C) ប្រសិនបើ ព័ត៌មាន នៃ ឌីអិនអេ សម្រាប់មនុស្ស ដែលជាក្រូមូសូមម្យ៉ាងរបស់មនុស្ស ត្រូវបានថតចម្លងចេញ គឺវាត្រូវ ប្រើ ៤០០.០០០ ទំព័រ ឬ ៨០០ក្បាល ដែលមួយក្បាលៗមាន ៥០០ ទំព័រ ។ អាល់បឺត អ៊ីនស្ទែន (Albert Einstein) ជាអ្នកវិទ្យាសាស្រ្តម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្រ្តជាច្រើនទៀត ដែលនៅមានជីវិតរស់នៅឡើយ បានមានប្រសាសន៍ថា «ខ្ញុំមិនមែនជាបុគ្គលដែលមិនជឿលើសាសនា ណាមួយទេ …គឺយើងប្រៀបដូចជាកុមារា ឬ កុមារីម្នាក់ដែលកំពុងតែ ទទួលការចាក់បំពេញ ពីបណ្ណាល័យសៀវភៅដ៏ច្រើនសម្បើម … ហើយកុមារនេះត្រូវបានស្គាល់អ្នកនិពន្ធថាជាអ្នកសរសេរសៀវភៅទាំងនេះ»។ វាជាការពិតណាស់ដែលថា សៀវភៅទាំងអស់មានអ្នកនិពន្ធ ។ តើនរណាជាអ្នកនិពន្ធជីវិត? នៅក្នុងទំនុកតម្កើង ១៣៩: ១៦-១៨ បានចែងថា «កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយ ព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយ ព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត របស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គ មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។ ឱព្រះជាម្ចាស់អើយ ព្រះតម្រិះរបស់ព្រះអង្គជ្រៅជ្រះណាស់ ហើយមានច្រើនឥតគណនាទៀតផង ប្រសិនបើទូលបង្គំរាប់ ក៏រាប់មិនអស់ដែរ ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់» ។ ព្រះជាម្ចាស់មិនគ្រាន់តែបានបង្កើតព័ត៌មានក្រូម៉ូសូម តែ៤០០,០០០ទំព័រប៉ុណ្ណោះទេ សម្រាប់មនុស្សទាំងអស់ប៉ុណ្ណោះនោះទេ តែព្រះអង្គបានបង្កើត ប្រហែល ៤០០០ ទំព័រ ដែលសុទ្ធតែ ជាព័ត៌មានពិសេសនៅក្នុងយើងម្នាក់ៗ ។ ប្រសិនបើអ្នកត្រូវបានបង្គាប់ឲ្យសរសេរព័ត៌មានអំពីអ្នក តើអ្នកអាចសរសេរបាន ៤០០០ទំព័រដែរឬទេ? តើអ្នកអាចសរសេរបានដល់ ៤០០,០០០ ដែរឬទេ? ព្រះជាម្ចាស់អាច! ព្រះជាម្ចាស់ស្គាល់យើងប្រសើរជាងយើងស្គាល់ខ្លួនឯង ។ គម្ពីរទំនុកតម្កើង ១៣៩:១-៤ ចែងថា «ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ដល់ ជំរៅចិត្តទូលបង្គំ ហើយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំអង្គុយ ពេលណាដែលទូលបង្គំក្រោកឈរ ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ តាំងពីចម្ងាយ។ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ ពេលណាដែលទូលបង្គំសំរាក ហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗ ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។ ព្រះអម្ចាស់អើយ ពាក្យសំដីមិនទាន់ចេញពីមាត់ទូលបង្គំផង ព្រះអង្គជ្រាបសេចក្ដីដែលទូលបង្គំបម្រុង នឹងនិយាយនោះរួចស្រេចទៅហើយ។ នៅពេលដែលអ្នកវិទ្យាសាស្រ្តរៀនច្រើនថែមទៀតអំពីការរចនាឡើងដ៏អស្ចារ្យនៃរាងកាយរបស់មនុស្ស ភស្តុតាងកាន់តែបង្ហាញច្បាស់ឡើង ច្បាស់ឡើងថា យើងមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺយើងត្រូវបង្កើតឡើងដោយ GOD (ព្រះជាម្ចាស់) ។ ឌីអិនអេ បង្ហាញ យើងថា បច្ចេកវិទ្យា ដែលព្រះជាម្ចាស់ប្រើដើម្បីបង្កើតមនុស្សឡើង គឺលើសជាងបច្ចេក វិទ្យាដែលមនុស្សបានបង្កើតឡើង! ព្រះជាម្ចាស់មាន ប្រាជ្ញាញាណ អំណាច និង ការចេះដឹងលើសជាងអ្វី អំបាលម៉ាណទៅទៀត! ដូច្នេះហើយ បានជាធ្វើឲ្យយើង យល់ច្បាស់ថា យើងត្រូវតែ ទុកចិត្តឱ្យព្រះអង្គដឹកនាំជីវិតយើង ។ ព្រះជាម្ចាស់មិនត្រឹមតែស្គាល់យើងប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គក៏ស្រឡាញ់យើងខ្លាំងណាស់ ព្រះអង្គបានចាត់ ព្រះយេស៊ូគ្រិស្តឲ្យសុគត់នៅលើឈើឆ្កាងដើម្បីទទួលទណ្ឌកម្មជំនួសអំពើបាបយើង ហើយប្រសិនបើយើងជឿលើព្រះអង្គ និង ដាក់សេចក្តីទុកចិត្តរបស់យើងលើព្រះអង្គ យើងនឹងទទួលការលើកលែងទោសអំពើបាប និង ទទួលបានជីវិតអស់កល្ប ។ ឌីអិនអេ (DNA) ក៏បានបង្ហាញពីសេចក្តីពិតរបស់ព្រះជាម្ចាស់ ថា ជីវិតរបស់យើងមានគោលបំណង៖ ដើម្បស្គាល់ព្រះ ជាព្រះដែលបង្កើតយើងផ្ទាល់ និង មានទំនាក់ទំនងពិតប្រាកដជាមួយព្រះអង្គ ។ តាមរយៈទំនាក់ទំនង និង ការដាក់សេចក្តីទុកចិត្ត លើព្រះអង្គ និង ស្តាប់បង្គាប់ព្រះអង្គ យើងអាចមានសន្តិភាព ដែលព្រះអង្គកំពុង ដឹកនាំក្នុងជីវិតរបស់យើង ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យ មានទំនាក់ទំនងជាមួយយើងម្នាក់ៗ និង ព្រះអង្គសម្រេចផែនការដ៏គ្រប់លក្ខណ៍របស់ព្រះអង្គសម្រាប់ជីវិតយើង! ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.facebook.com/internationalfishers www.youtube.com/evidencecambodia ![]()
0 Comments
|
AuthorDarryl Record Archives
November 2021
Categories |