![]() បុរាណវិទ្យានិងព្រះគម្ពីរគឺជាវិធីមួយដែលអាចឱ្យយើងអាចបញ្ជាក់ថាព្រះគម្ពីរដែលអាចទុកចិត្ត បានគឺតាមរយៈបុរាណវិទ្យា។ បុរាណវិទ្យាគឺ “សិក្សាប្រវិត្តរបស់មនុស្សតាមរយៈការជីកទី កន្លែង និងសិក្សាវិភាគវត្ថុដែលនៅសម័យកាលបុរាណ និងរូបកាយមនុស្សដែលនៅសល់ពី ដើម។” នៅពេលដែលយើងសិក្សាពីភស្តុតាងអំពីព្រះគម្ពីរ យើថអាចមើលឃើញថាការរុករក ឃើញទាំងអស់របស់អ្នកបុរាណវិទូអាចបញ្ជាក់ពីាការពិតរបស់ព្រះម្ពីរ។ តោះយើងទៅពិនិត្យ មើលពីការរកឃើញមួយចំនួនដែលបញ្ចាក់ពីព្រះគម្ពីរ។ ចាប់តាំងពីឆ្នាំ ១៩៦៤ បុរាណវិទូជា ច្រើននៅប្រទេសស៊ីរីបានរកឃើញផ្ទាំងថ្មអ៊ីប្លា (Ebla) ចំនួន 17000។ មកដល់សព្វថ្ងៃនេះផ្ទាំងថ្មដីឥដ្ឋ ទាំងនោះបានបង្ហាញនូវគំនិតខុស ឆ្គងជាច្រើនដែលប្រឆាំងនឹងសម្ពន្ធមេត្រីចាស់។ អ្នកវិភាគបានប្រកាសថាការសរសេរមិនទាន់ មាននៅឡើយនៅសម័យកាលរបស់លោកម៉ូសេ ហើយព្រះគម្ពីរសម្ពន្ធមេត្រីចាស់ទីសម័យកាលមុន គ្មានអ្វីក្រៅពីការនិទានរឿងតៗគ្នាដែលជាវប្បមធ៌និទានប្រាប់តពីមួយជំនាន់ទៅមួយជំនាន់ ហើយ មិនអាចយកជាការបានឡើយ។ ផ្ទាំងថ្មអ៊ីប្លា (Ebla) បានបង្ហាញថាមួយពាន់ឆ្នាំមុនលោកម៉ូសេ ក្រឹត្តវិន័យ ទំនៀមទំលាប់ និងព្រឹត្តការណ៍ទាំងអស់ដែលបានកត់ត្រានៅក្នុងការសរសេរនៅកន្លែង ដែលមាននៅក្នុងពិភពលោកជាកន្លែងដែលគេនិពន្ធសម្ពន្ធមេត្រីចាស់។ អ្នកវិភាគបានបញ្ជាក់ទៀត ថា ទីក្រុងសូដុម កូម៉ូរា អេដម៉ា សេបោម និងសូអា ដែលមាននិយាយនៅក្នុងលោកុប្បត្តិ ១៤ មិនមាន ទៀតឡើយ។ ផ្ទាំងអ៊ីប្លា (Ebla) បានបញ្ជាក់ថាទីក្រុងទាំងនោះពិតជាមានមែន។ ព្រះគម្ពីរសម្ពន្ធមេត្រី ចាស់បានក៏បាននិយាយដែលថាអាណាចក្រអាសេរ៉ាដែលមានបានដណ្ដើមយកអ៊ីស្រាអែលនៅ ចន្លោះឆ្នាំ 722 មុនគ្រិស្តសករាជ។ សម្រាប់ឆ្នាំ អ្នកវិភាគបានប្រកាសថាគ្មានអាណាចក្រនោះឡើយ។ តែទោះជាយ៉ាងណា នៅក្នុងឆ្នាំ 1843 លោកប៉ូល អ៊ីមែ ប៉ូតា បានរកឃើញវត្ថុបុរាណដែលមានពត៌ មានលម្អិតអំពីសើកុនទីពីរ ដែលជាព្រះមហាក្សត្ររបស់ប្រទេសអាស្ស៊ីរីដែលមាននិយាយនៅក្នុង អេសាយ 20:1. អ្នកវិភាគក៏មានកំហុសដែលបាននិយាយអំពីការវាយប្រហារ ដែលនិយាយជាច្រើន សារនៅក្នុងព្រះគម្ពីររួមបញ្ចូលទាំងព្រះគម្ពីរយ៉ូស្វេ 1:4 ថាមិនមានឡើយ។ ថ្មីៗនេះ វត្ថុបុរាណជាង 1200 ឆ្នាំនៃការវាយប្រហារម្ដងហើយម្ដងទៀតទៅលើប្រជាជនត្រូវបានរកឃើញ។ អ្នកវិភាគមានកំហុស ឆ្គងម្ដងទៀត។ នៅក្នុងយ៉ូស្វេ 6:20 នៅក្នុងព្រះគម្ពីរបានសរសេរអំពីការបាក់ចុះនៃកំពែងក្រុងយេរេខូ ហើយជនជាតិមានចោទប្រកាន់ផ្ទាល់តែម្ដង។ នៅពេលដែលអ្នកវិភាគរុករកទីក្រុងពួកគេបានរក ឃើញកំពែងនៃទីក្រុងយេរេខូពិតជាបានដួលរលំមែន។ កំពែងទីក្រុងដួលចេញមកក្រៅ និងដួលជាកំនរ មួយជាន់ដែលធ្វើឱ្យពួកទាហានងាយស្រួលយកទៅវាយខាងក្នុងទីក្រុង។ នៅក្នុងយ៉ូស្វេ 24:32 លោកយ៉ួសែបត្រួវបានគេបញ្ចុះសពនៅស៊ីគេម ប្រទេសប៉ាលីស្ទីន ។ យោងទៅតាមកំណត់ត្រាព្រះគម្ពីរ លោក យ៉ូសែបគឺជាជនជាតិអ៊ីស្រាអែលដែលត្រូវបានគេលក់ឱ្យធ្វើជាទាសករនៅអេស៊ីប។ លោកបានក្លាយ ជាអ្នកដឹកនាំដ៏សំខាន់នៅអេស៊ីប។ នៅពេលដែលអ៊ីស្រាអែលបានចាកចេញពីប្រទេសអេស៊ីបពួកគេ បានយកធាតុរបស់លោកយ៉ូសែបទៅជាមួយពួកគេដែល ហើយបានបញ្ចុះធាតុរបស់លោកនៅ ស៊ីគេម។ យើងទៅតាមព្រឹទ្ធាចារ្យយ៉ូហានបាននិយាយថា “មកដល់សតវត្សនេះពិតជាមានផ្នូរនៅ ស៊ីគេមដែលគេសនិ្នដ្ឋានជាផ្នូររបស់លោកយ៉ូសែប។ ប៉ុន្មានឆ្នាំមុន ផ្នូរនោះត្រូវបានគេបើក។ នៅក្នុងនោះ គេរកឃើញសពដែលមានសំលៀកបំពាក់យោងទៅតាមប្រពៃណីអេស៊ីប ហើយនៅក្នុង ផ្នូរមានរបស់របរមួយចំនួនដូចជា ដាវដែលជាប្រភេទដាវរបស់មន្រ្តីអេស៊ីប”។ តាមការស្រាវជ្រាវរបស់ អ្នកវិទ្យាសាស្រ្ត និងអ្នកបុរាណវិទូបានបញ្ជាក់ពិតប្រាកដថា ព្រះគម្ពីរបានធ្វើឱ្យបាត់បង់ការទុកចិត្តនៃ សៀវភៅពិសិដ្ឋរបស់សាសនាមួយចំនួនដូចជា សៀវភៅមូមិនរបស់សាសនាព្រះយេស៊ួនៃថ្ងៃចុងក្រោយ។ ដែលរកឃើញដោយលោក យ៉ូសែបស្មិត ដែលបានប្រកាសថាសៀវភៅមូមិនគឺជាប្រវិត្តសាស្រ្តពិតប្រាកដរបស់ អាមេរិក។ តែទោះជាយ៉ាងណា វត្ថុបុរាណមួយចំនួន ទីក្រុង មនុស្ស និងទីកន្លែង ឬក៏ព្រឹត្តការណ៍ដែល មាននិយាយនៅក្នុងសៀវភៅមូមិនត្រូវបានពួកបុរាណរិទ្យារកឃើញនោះឡើយ។ ការស្រាវជ្រាវ DNA ក៏បដិសេធនឹងការប្រកាសរបស់សៀវភៅមូមិនដែលបានលើកឡើងថាជនជាតិដើមរបស់អាមេរិក បានមកពីប្រទេសអ៊ីស្រាអែលដែលការពិតពួកគេពិតជាមកពីតំបន់អាស៊ីមែន។ នេះគ្រាន់តែជាការលើក ឧទាហរណ៍មួយចំនួននៃការរុករកទាំងនោះដែលបានបញ្ជាក់ពីប្រវិត្តសាស្រ្តដែលត្រឹមត្រូវអំពីព្រះគម្ពីរ។ មិនដួចជាសៀវភៅពិសិដ្ឋនៃសាសនាមួយចំនួនដែលសូម្បីតែបុរាណវិទ្យាមិនអាចសិក្សា ឬគួរឱ្យជឿ តាមរយៈការរុករករបស់អ្នកបុរាណវិទ្យា។ យើងកាន់តែសិក្សាស្រាវជ្រាវនៅលើមុខវិជ្ជានេះ ជំនឿរបស់ យើងនឹងកាន់តែរឹងមាំ។ ពីព្រោះព្រះគម្ពីរគឺជាសេចក្ដីពិតអំពី មនុស្ស ទីកន្លែង និងព្រឹត្តការណ៍នៃប្រវិត្ត សាស្រ្តពីសម័យបុរាណ ហើយយើងអាចទុកចិត្តទៀតថាសេចក្ដីពិតទាំងនេះគឺជាការបង្រៀន និងជា ការអស្ចារ្យផងដែរ។ ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.facebook.com/internationalfishers www.youtube.com/evidencecambodia ![]()
0 Comments
|
AuthorDarryl Record Archives
November 2021
Categories |