International Fishers
  • International Fishers
  • Khmer
    • CBI 2015
    • CPTI 2015
    • CPTI 2022
    • Khmer Audio
  • Khmer Blog
  • Blog
  • Radio
    • Reason Radio
    • Truth Talks 1 to 6 >
      • Truth Talk 1
      • Truth Talk 2
      • Truth Talk 3
      • Truth Talk 4
      • Truth Talk 5
      • Truth Talk 6
    • Truth Talks 7 to 12 >
      • Truth Talk 7
      • Truth Talk 8
      • Truth Talk 9
      • Truth Talk 10
      • Truth Talk 11
      • Truth Talk 12
    • Truth Talks 13 to 19 >
      • Truth Talk 13
      • Truth Talk 14
      • Truth Talk 15
      • Truth Talk 16
      • Truth Talk 17
      • Truth Talk 18
      • Truth Talk 19
    • Truth Talks 20 to 26 >
      • Truth Talk 20
      • Truth Talk 21
      • Truth Talk 22
      • Truth Talk 23
      • Truth Talk 24
      • Truth Talk 25
      • Truth Talk 26
    • Relationships 1 to 6 >
      • Relationships 1
      • Relationships 2
      • Relationships 3
      • Relationships 4
      • Relationships 5
      • Relationships 6
    • Relationships 7 to 12 >
      • Relationships 7
      • Relationships 8
      • Relationships 9
      • Relationships 10
      • Relationships 11
      • Relationships 12
    • Relationships 13 to 19 >
      • Relationships 13
      • Relationships 14
      • Relationships 15
      • Relationships 16
      • Relationships 17
      • Relationships 18
      • Relationships 19
    • Relationships 20 to 26 >
      • Relationships 20
      • Relationships 21
      • Relationships 22
      • Relationships 23
      • Relationships 24
      • Relationships 25
      • Relationships 26
    • Experience 1 to 6 >
      • Experience 1
      • Experience 2
      • Experience 3
      • Experience 4
      • Experience 5
      • Experience 6
    • Experience 7 to 12 >
      • Experience 7
      • Experience 8
      • Experience 9
      • Experience 10
      • Experience 11
      • Experience 12
    • Experience 13 to 19 >
      • Experience 13
      • Experience 14
      • Experience 15
      • Experience 16
      • Experience 17
      • Experience 18
      • Experience 19
    • Experience 20 to 26 >
      • Experience 20
      • Experience 21
      • Experience 22
      • Experience 23
      • Experience 24
      • Experience 25
      • Experience 26
  • Videos
    • Archaeology and Bible
    • Bible Instructions
    • Technology >
      • Flight English
      • Flight Khmer
    • DNA >
      • DNA English
      • DNA Japanese
      • DNA Khmer
    • History >
      • History English
      • History Khmer
      • History Spanish
    • Life >
      • Life English
      • Life Japanese
      • Life Khmer
      • Life Spanish
    • Rescue >
      • Rescue English
      • Rescue Khmer
    • Real Joy (Khmer Audio)
    • Samoeun Intal
  • Chinese
  • English
  • Japanese
  • Spanish
  • Missions
  • Eternal Impact
  • International Fishers
  • Khmer
    • CBI 2015
    • CPTI 2015
    • CPTI 2022
    • Khmer Audio
  • Khmer Blog
  • Blog
  • Radio
    • Reason Radio
    • Truth Talks 1 to 6 >
      • Truth Talk 1
      • Truth Talk 2
      • Truth Talk 3
      • Truth Talk 4
      • Truth Talk 5
      • Truth Talk 6
    • Truth Talks 7 to 12 >
      • Truth Talk 7
      • Truth Talk 8
      • Truth Talk 9
      • Truth Talk 10
      • Truth Talk 11
      • Truth Talk 12
    • Truth Talks 13 to 19 >
      • Truth Talk 13
      • Truth Talk 14
      • Truth Talk 15
      • Truth Talk 16
      • Truth Talk 17
      • Truth Talk 18
      • Truth Talk 19
    • Truth Talks 20 to 26 >
      • Truth Talk 20
      • Truth Talk 21
      • Truth Talk 22
      • Truth Talk 23
      • Truth Talk 24
      • Truth Talk 25
      • Truth Talk 26
    • Relationships 1 to 6 >
      • Relationships 1
      • Relationships 2
      • Relationships 3
      • Relationships 4
      • Relationships 5
      • Relationships 6
    • Relationships 7 to 12 >
      • Relationships 7
      • Relationships 8
      • Relationships 9
      • Relationships 10
      • Relationships 11
      • Relationships 12
    • Relationships 13 to 19 >
      • Relationships 13
      • Relationships 14
      • Relationships 15
      • Relationships 16
      • Relationships 17
      • Relationships 18
      • Relationships 19
    • Relationships 20 to 26 >
      • Relationships 20
      • Relationships 21
      • Relationships 22
      • Relationships 23
      • Relationships 24
      • Relationships 25
      • Relationships 26
    • Experience 1 to 6 >
      • Experience 1
      • Experience 2
      • Experience 3
      • Experience 4
      • Experience 5
      • Experience 6
    • Experience 7 to 12 >
      • Experience 7
      • Experience 8
      • Experience 9
      • Experience 10
      • Experience 11
      • Experience 12
    • Experience 13 to 19 >
      • Experience 13
      • Experience 14
      • Experience 15
      • Experience 16
      • Experience 17
      • Experience 18
      • Experience 19
    • Experience 20 to 26 >
      • Experience 20
      • Experience 21
      • Experience 22
      • Experience 23
      • Experience 24
      • Experience 25
      • Experience 26
  • Videos
    • Archaeology and Bible
    • Bible Instructions
    • Technology >
      • Flight English
      • Flight Khmer
    • DNA >
      • DNA English
      • DNA Japanese
      • DNA Khmer
    • History >
      • History English
      • History Khmer
      • History Spanish
    • Life >
      • Life English
      • Life Japanese
      • Life Khmer
      • Life Spanish
    • Rescue >
      • Rescue English
      • Rescue Khmer
    • Real Joy (Khmer Audio)
    • Samoeun Intal
  • Chinese
  • English
  • Japanese
  • Spanish
  • Missions
  • Eternal Impact

​International Fishers:
​Christian Evidence Ministry

ជីវិត:  កំណើតពិភពលោក ឬ ភាពចៃដន្យ (Life: Creation or Chance?)

10/31/2018

1 Comment

 
Picture
Many people believe that the universe, earth, plants, animals, and humans came into being by accident or chance.  If our lives are the result of an accident, how can we find value, purpose, and meaning in our lives?

មានមនុស្សជាច្រើនជឿថា ចក្រវាឡ ផែនដី ដើមឈើ សត្វ និង មនុស្សមានជីវិតឡើង ដោយភាពចៃដន្យ ។ ប្រសិនបើជីវិតរបស់យើងកើតឡើងដោយចៃដន្យមែននោះ តើអាច­ឲ្យយើងរក​ឃើញតម្លៃ គោលបំណង និង អត្ថន័យនៃជីវិតរបស់យើងដោយរបៀបណា? 

Imagine that you were walking through the forest and you found a simple clay pot lying on the ground.  You might ask, “Where did this clay pot come from?  Who made it?” Even though the clay pot has been there a long time, you would instinctively know that someone made it.
   

ចូរស្រមៃមើលថា អ្នកកំពុងដើរឆ្លងកាត់ព្រៃ ហើយអ្នកបានឃើញក្អមមួយនៅលើដី អ្នកប្រហែលជាសួរថា «តើក្អមនេះកើតមកពីណា? នរណារគេជាអ្នកធ្វើក្អម? ទោះបីជា​ក្អមនោះនៅទីនេះ យូរហើយក្តី អ្នកដឹងដោយខ្លួនឯងថា មានអ្នកដែលធ្វើក្អមនេះ ។

What if someone told you, “No one made the clay pot, it happened by chance.  Over millions of years, water softened the dirt to form clay.  Then, the wind blew and formed the clay into this special shape.  Finally, the heat of the sun was so intense that it baked this clay pot and made it hard.”

 តើមានអ្វីកើតឡើង ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នកថា «គ្មាននរណាម្នាក់ជាអ្នកធ្វើ​ក្អមនេះទេ គឺវាកើតឡើងដោយចៃដន្យ ។ រាប់លានឆ្នាំហើយ ទឹកបានប្រមូលផ្តុំដីក្លាយ​ទៅជាដីឥដ្ឋ បន្ទាប់មក ខ្យល់ បានផ្លុំឱ្យដីឥដ្ឋនេះ កើតជាទម្រង់ពិសេស ចុងក្រោយ កំដៅរបស់ព្រះអាទិត្យនៅលើមេឃចំហុយក្លាយជាក្អមនេះ ហើយធ្វើឱ្យវារឹងមាំ ឡើង»។

Would you believe this?  Could something as simple as a clay pot be formed by chance?  Or, is it much more likely that a potter formed the clay pot by hand and baked it in a kiln?  If a simple clay pot could not be formed by chance, how could plants, animals, or humans, which are much more complex?  

តើអ្នកជឿថាដូច្នេះទេ? តើអ្វីៗទាំងអស់ងាយស្រួលដូចជាក្អមកើតឡើងដោយចៃដន្យ​មែនទេ? ឬ តើមានជាងស្មូន? ប្រសិនបើក្អមធម្មតាមួយ ពិតជាមិនកើតដោយចៃដន្យ​មែនទេនោះ ចុះទំរាំ តែចក្រវាឡ ធម្មជាតិ សត្វ មនុស្ស ដែលរឹតតែស្មុគ្រស្មាញទៀតនោះ? 

Instead of believing that the clay pot formed by chance, you would know that a potter made it.  Who is the Creator of people?  Who is the one who designed you for a special purpose and gives your life meaning and value?

ផ្ទុយពីការជឿថាក្អមកើតឡើងដោយចៃដន្យនោះ អ្នកបានដឹងថាប្រាកដជាដោយសារ​ជាងស្មូនវិញ ។ ចុះតើនរណាជាព្រះអាទិករបង្កើតមនុស្ស? តើនរណាដែលជាអ្នករចនា​ជីវិតអ្នកឡើងដោយមានគោលបំណងពិសេស និង ផ្តល់ឲ្យអ្នកនូវជីវិតដែលមានន័យ និង តម្លៃនោះ?

Isaiah 64:8 says
“And yet, O LORD, you are our Father. We are the clay, and you are the potter. We all are formed by your hand.”
​
កណ្ឌគម្ពីរអេសាយ ៦៤:៨ ចែងថា
ក៏​ប៉ុន្តែ ព្រះអម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​បិតា​​របស់​​យើង​ខ្ញុំ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ដី​ឥដ្ឋ ហើយ​ព្រះអង្គ​ដូច​ជា​​ជាង​ស្មូន។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ស្នា​ព្រះហស្ដ របស់​ព្រះអង្គ។ 

​God created you.   He has a very special plan for your life.  You are not an accident.  God loves you so much that He gave his Son, Jesus Christ who gave His life to pay for your sins and give you new life in Him.  

​ព្រះជាម្ចាស់បានបង្កើតអ្នកមក ។ ព្រះអង្គមានផែនការពិសេសសម្រាប់ជីវិតរបស់អ្នក ។ អ្នកមិនមែនកើតឡើងដោយចៃដន្យទេ ។ ដ្បិតព្រះជាម្ចាស់ស្រឡាញ់អ្នកខ្លាំងណាស់ ទើបព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ត ដែលបានលះបង់ ព្រះជន្មព្រះអង្គលោះអំពើបាបរបស់អ្នក និង ប្រទានជីវិតថ្មីសម្រាប់អ្នក ។

ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម:

​If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at:


www.internationalfishers.com/khmer
​​www.internationalfishers.com/khmerblog
​
www.facebook.com/internationalfishers
www.youtube.com/evidencecambodia
Life Creation or Chance English Khmer.pdf
File Size: 66 kb
File Type: pdf
Download File

1 Comment

តើព្រះយេស៊ូគឺជាសេចក្តីសង្គ្រោះតែមួយប៉ុណ្ណោះឬ? (Is Jesus Christ the Only Way to Be Saved?)

10/26/2018

0 Comments

 
Picture
ពេលខ្លះមានគេមកសួរថា «តើជំនឿលើព្រះយេស៊ូគ្រិស្ត ជាវិធីតែមួយគត់ឬ ដើម្បីទទួលការ​សង្គ្រោះ​នោះ? ចុះសាសនាដទៃវិញ " កិច្ចការ ៤: ១១-១២ ឆ្លើយសំណួរនេះដូច្នេះថា:
១១ ព្រះយេស៊ូបានបញ្ជាក់នៅក្នុងបទគម្ពីរថា  ព្រះអង្គ​ហ្នឹង​ហើយ​ជា “ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ”​។

១២ ក្រៅ​ពី​ព្រះយេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។

សម្រាប់មនុស្សជាច្រើនស្តាប់ទៅហាក់មានន័យមិនធម្មតា, មានន័យថា (មិនល្អ) ហើយដូចជាចង្អៀត​ចង្អុរ។ អ្នកមិនមែនជាគ្រិស្តបរិស័ទភាគច្រើនយល់ចំពោះខនេះថា ជាហេតុផលដែលគេបដិសេធ​គ្រិស្តសាសនា និង គ្រិស្តបរិស័ទ ដែលអាចធ្វើឱ្យគេទៅជាលាក់បាំង ឬ សម្របខ្លួនដូចខគម្ពីរនេះ​ចំពោះ​មិត្តភក្តិដែលជាអ្នកមិនមែនគ្រិស្តបរិស័ទ ។

ជាដំបូង ព្រះគម្ពីរប្រកាសថាជាព្រះបន្ទូលរបស់ព្រះជាម្ចស់ ដូច្នេះបើពាក្យទាំងនេះមិនពិតទាំងស្រុង នោះព្រះបន្ទូលទ្រង់គឺមិនពិតឡើយ។ មានច្រើនភស្តុតាងដែលបញ្ជាក់ថាព្រះគម្ពីរជាព្រះបន្ទូលរបស់​ព្រះអង្គ ដូច្នេះយើងមិនអាចព្រងើយកន្តើយ ផ្លាស់ប្តូរ ធ្វើឱ្យព្រះបន្ទូលរបស់ព្រះខ្សោយទេ នៅពេល​ដែលយើងមិនសូវមានអារម្មណ៍ថា​យល់អំពីព្រះបន្ទូលរបស់ព្រះនោះ ។
ទីពីរមានចម្លើយដ៏ល្អទៅកាន់ ការជំទាស់ដែលបង្ហាញពីសេចក្ដីស្រឡាញ់និងក្តីសប្បុរសរបស់ព្រះ ដែលមិនមានភាពកម្សោយនៅក្នុងសិទ្ធិអំណាចនៃព្រះគម្ពីរនេះ។

ចូរស្រមៃថាអ្នកបានស្ថិតនៅក្នុងទូកមួយនៅកណ្តាលសមុទ្រ ហើយភ្លាមនោះទូករបស់អ្នកបានលិច។ អ្នកអាចហែលទឹកសម្រាប់មួយខណៈពេល តែមួយស្របក់ក្រោយមកនៅទីបំផុត អ្នក អស់កម្លាំងហើយ ក៏លង់ទឹក។ សូម្បីតែតាំងពី​អាដាមនិងអេវ៉ាបានប្រព្រឹត្ដអំពើបាប មនុស្សគ្រប់គ្នាក៏ បានលង់​ទឹកនៅក្នុងសមុទ្រនៃអំពើបាបដែរ។ មនុស្សម្នា​បានព្យាយាមអ្វីគ្រប់យ៉ាងដើម្បីមិនឱ្យលង់​ក្នុងអំពើបាប​របស់ពួកគេនោះទេប៉ុន្តែមិនមានអ្វីជួយបាន។ យើងបានព្យាយាមលះបង់ ធ្វើកិច្ចការល្អ និង កិច្ចការ​សាសនាជាច្រើន ប៉ុន្តែទោះបីប្រឹងយ៉ាងណា ក៏យើង មិនអាចជួយសង្គ្រោះ​ខ្លួនយើង​បានដែរ។ ឥឡូវ​នេះចូរស្រមៃថាអ្នកមើលឡើងទៅលើ និង មើលឃើញឧទ្ធម្ភាគចក្រសង្គ្រោះ​មួយនៅពីលើអ្នក។ អ្នក​ហែល​ទឹកសង្គ្រោះ បានទម្លាក់ខ្លួន ទៅក្នុងទឹកជាមួយនឹងអ្នក។ គេបានហែលទៅកាន់អ្នក និង ជួយ​សង្រ្គោះ​អ្នកដោយទាញអ្នកឡើងទៅក្នុងឧទ្ធម្ភាគចក្រមួយនឹង គេ ។

តើអ្នកនឹងធ្វើអ្វី? តើអ្នកអរគុណដល់គេ ដែលមកជួយសង្រ្គោះអ្នកនិងទទួលយកការ ការសង្គ្រោះរបស់​គេដោយអំណរឬ? ឬតើអ្នកនឹងបដិសេធ ហើយនិយាយថា "ហេតុអ្វីបានជាមាន ឧទ្ធម្ភាចក្រតែមួយ និង មានតែអ្នកសង្គ្រោះម្នាក់មកសង្គ្រោះខ្ញុំដូច្នេះ?  តើវាដូចជាហួសហេតុពេក, កំណាញ់, និងមាន​គំនិត​ចង្អៀតចង្អុរ? "

គម្ពីរភីលីព ២: ៥-១១ ចែងថា:
៥ព្រះគ្រិស្ដយេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា បង​ប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ។
៦ ទោះបី​ព្រះអង្គ​មាន​ឋានៈ​ជា​ព្រះជាម្ចាស់ ក៏​ដោយ ក៏​ព្រះអង្គ​ពុំ​បាន​ក្ដោបក្ដាប់
ឋានៈ​ដែល​ស្មើ​នឹង​ព្រះជាម្ចាស់​នេះ ទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះអង្គ​ឡើយ។
៧ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់ មក​យក​ឋានៈ​ជា​ទាសករ
ព្រះអង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជា
មនុស្ស​សាមញ្ញ​ដែរ។

៨ ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះបញ្ជា រហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង ថែម​ទៀត​ផង។
៩ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់ លើក​តម្កើង​ព្រះអង្គ​ឡើង​យ៉ាង​ខ្ពង់ខ្ពស់​បំផុត
ព្រម​ទាំង​ប្រោស​ប្រទាន​អោយ​ព្រះអង្គ មាន​ព្រះនាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់
១០ ដើម្បី​អោយ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរមសុខ* ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី
នាំ​គ្នា​ក្រាប​ថ្វាយបង្គំ នៅ​ពេល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូ
១១ និងអោយ​មនុស្ស​គ្រប់​ភាសា​ប្រកាស​ឡើងថា ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់
ដើម្បី​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់ ជា​ព្រះបិតា។

ដូចជាឧទ្ធម្ភាគចក្រសង្គ្រោះ និង អ្នកហែលទឹកជួយសង្គ្រោះម្នាក់ចេញមកដើម្បីជួយសង្រ្គោះ​
មនុស្ស​ពីការលង់ទឹកក្នុងមហាសមុទ្រនោះ​ដែរគឺព្រះយេស៊ូ បានយាងមក ដើម្បីសង្គ្រោះយើងពីការលិចលង់​ដោយ​សារ​អំពើបាប​របស់យើង។ ព្រះអង្គមិនគ្រាន់តែបានយាងមក និង​ ស្លាប់សម្រាប់យើងទេ ប៉ុន្តែព្រះអង្គជ្រើសរើសដើម្បីសសង្គ្រោះយើងដោយសារទ្រង់ស្រឡាញ់យើង។ យើងគួរ តែអរគុណ​ដល់​អ្នកដែលបានយាងមកសង្គ្រោះយើង។

យើងត្រូវការព្រះអង្គសង្គ្រោះបានតែមួយអង្គប៉ុណ្ណោះ ហើយ ព្រះជាម្ចាស់បានប្រទានដល់យើង។ ប្រ​សិន​បើមានជម្រើសកាន់តែច្រើននោះធ្វើឱ្យយើងមានការភ័ន្តច្រឡំ ។ មានវិធីតែមួយ​គត់ដើម្បីបាន​សង្គ្រោះ​ព្រោះមានតែព្រះជាម្ចាស់មួយអង្គដែលបានប្រទានព្រះរាជបុត្រាទ្រង់តែមួយគឺព្រះ​យេស៊ូ គ្រិស្ត ។ ព្រះយេស៊ូវគ្រិស្ត បានប្រទានជីវិតរបស់ទ្រង់ដើម្បីសង្រ្គោះយើង ដោយព្រោះទ្រង់ស្រឡាញ់​យើង។
ព្រះយេស៊ូវគ្រិស្តបានសួរ យើងរាល់គ្នាថា: «តើអ្នកចង់បានសេចក្តីសង្គ្រោះដែរឬទេ?»​តើអ្នកនឹងឆ្លើយ​ទៅ​កាន់​ព្រះយេស៊ូឬទេ? តើអ្នកនឹងទទួលយក សេចក្ដីសង្គ្រោះរបស់ទ្រង់បានទេ? ឬមួយអ្នកនឹងបដិ​សេធ​វានិងលង់នៅក្នុងអំពើបាបរបស់អ្នក?

ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម:

​If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at:
​

www.internationalfishers/khmer
​www.facebook.com/internationalfishers
​www.youtube.com/evidencecambodia
Jesus Christ the Only Rescuer English.pdf
File Size: 98 kb
File Type: pdf
Download File

0 Comments

បចេ្ចកវិជ្ជារបស់ព្រះជាម្ចាស់៖ សត្វស្លាប ធៀបនិងយន្តហោះ (Flight: God's Technology vs. Human Technology)

10/24/2018

0 Comments

 
Picture
Picture
    នៅក្នុងលំហអាកាស មានពោរពេញទៅដោយបច្ចេកវិជ្ជា ​ម៉ាស៊ីនហោះហើរដ៍ទំនើបៗ​ ល្អ​អស្ចារ្យ​ជាង​​យន្តហោះទាំងឡាយ ដែលមនុស្សធ្លាប់បានបង្កើតមកទៅទៀត។ តើអ្វីទៅជាវត្ថុហោះហើរ ដែលមាន​បច្ចេកវិជ្ជា​ខ្ពស់ ដ៏ទំនើប​នោះ?
    ការនេះពិតជាគ្មានអ្វីជាអាថ៌កំបាំងទេ បច្ចេកវិជ្ជាដ៍ទំនើបអស្ចារ្យ​ ដែលហោះហើរជុំវិញយើង និង​ហោះ​​នៅ​លើមេឃទាំងអស់នោះ គឺជាសត្វស្លាប នឹងសត្វល្អិតដែលហើរ។ ទោះបីជាយើងឃើញ សត្វទាំង​អស់​នោះជារៀងរាល់ថ្ងៃក៏ដោយ យើងតែងតែមិនសូវបានយកចិត្តទុកដាក់ថា​ សត្វទាំងអស់នោះ​ពិតជា​មានបច្ចេក​វិជ្ជាដ៍ទំនើបអស្ចារ្យយ៉ាងណា នោះទេ។
    មើលនេះជាឧទាហរណ៍ដែលបញ្ជាក់ថា សត្វស្លាប នឹងសត្វល្អិតមានបច្ចេកវិជ្ជាទំនើបអស្ចារ្យជាង​ យន្តហោះ ឧទ្ធម្ភាគចក្រ កាំជ្រួចផ្លោង និងសូម្បីតែយានអវកាសដែលមនុស្សបានបង្កើតមកហើយនោះ។
    ដំបូងបង្អស់ បក្សី​ និងសត្វល្អិត ​គឺមានជីវិត។​ ​គ្រប់អ្វីៗទាំងអស់​ដែលមានជីវិត​ ត្រូវបានបង្កើត​ឡើង ដោយបច្ចេកវិជ្ជាដ៍ទំនើប​បំផុត​ ដូចជាឌីអិនអេ​ ​នឹងកោសិកា។​ ​ឌីអិនអេ​មានកម្រិតបច្ចេកវិជ្ចាខ្ពស់​ជាង​ប្រពន្ធ័កម្មវិធីកុំព្យូទ័រណាមួយ ដែលមនុស្សធ្លាប់បានដាក់ឲ្យប្រើ​ទៅទៀត​ ហើយឯកោសិកាវិញ ​មាន​ដូចជា​ទីក្រុងអតិសុខុមទស្សន៍ជាច្រើន។ បច្ចេកវិជ្ជាដ៏មានកម្រិត​ខ្ពស់បំផុតមួយរបស់មនុស្ស មិនអាចនឹង​បង្កើតឡើង ដើម្បីប្រកួត​ប្រជែងជាមួយ សូម្បីតែវត្ថុធាតុមានជីវិត ដ៍តូចមួយនេះបានទេ។
    មានមនុស្សភាគច្រើនអាចកំណត់អត្តសញ្ញាណឧទាហរណ៍នៃបច្ចេកវិជ្ចា ដែលមនុស្សបានបង្កើត យ៉ាងងាយស្រួល។ បច្ចេកវិជ្ចាទាំងនោះ មានដូចជា យន្តហោះ រថយន្ត​ កុំព្យូទ័រ អគារ ​និងអ្វីៗ ផ្សេងទៀតជាច្រើន ដែលមនុស្សបានបង្កើតឡើង។ ទោះជាយ៉ាងណាក៏ដោយ ​មនុស្សភាគច្រើនមិនអាច​កំណត់ ពីគំរូនៃបច្ចេកវិទ្យាដែលព្រះបានបង្កើតឡើង បាននោះទេ។ ​បច្ចេកវិជ្ជារបស់ព្រះ អាចរកឃើញ​នៅក្នុងធម្មជាតិ​ ដែលមាននៅក្នុងសកលលោក ផែនដី បក្សី សត្វល្អិត ហើយនឹងមនុស្ស។
    ឥឡូវនេះ ចូរឲ្យ​យើង​ធ្វើការប្រៀបធៀប រវាងបច្ចេកវិជ្ជារបស់ព្រះ​ដែលមាននៅក្នុង​បក្សី​ នឹងសត្វ​ល្អិត ទៅនឹងបច្ចេកវិជ្ជាដ៍មានកម្រិតខ្ពស់បំផុតរបស់មនុស្ស។​ ​នៅក្នុងករណីនេះ ចូរយើងប្រៀបធៀប​បច្ចេកវិជ្ចារបស់មនុស្ស ដូចជាយន្តហោះ ​ទៅនឹងបច្ចេកវិជ្ចារបស់ព្រះ​ដែលមាននៅក្នុងបក្សី ក្នុង៥ប្រភេទ​ផ្សេងៗគ្នា៖
    ១. រចនាល្អ គ្មានគូប្រៀប
    ២. ល្បឿនសម្រាប់ទំហំ
    ៣. ការចុះចត
    ៤. ការជួសជុល និង
    ៥. ផលិតកម្ម
    ប្រភេទទី១ នៅក្នុងការប្រកួតនេះ គឺការរចនា។ ​ទោះបីជាបងប្អូនប្រុស វ្រៃ(wright)​ បានសាង​សង់​យន្ត​ហោះ​ទទួលជោគជ័យជាលើកដំបូងនៅក្នុងឆ្នាំ១៩០៣ យ៉ាងណាក៏ដោយ បក្សី​​ និងសត្វល្អិតបាន​ហោះហើររួចទៅហើយ ចាប់តាំងពីព្រះបានបង្កើតពួកគេមកម្លេះ។ អស់រយៈពេលរាប់រយពាន់ឆ្នាំមកហើយ​ ដែល​​មនុស្សយើងបានសង្កេតមើលសត្វស្លាប ​ហើយនិងសត្វល្អិតទាំងអស់នោះ ទាំងព្យាយាមថតចម្លងរូប​រាង និងការហោះហើររបស់ពួកវា។ ​ទោះបីជាយន្តហោះសម័យទំនើបមានល្បឿនលឿន ​ហើយអាចហោះ​បានឆ្ងាយជាងយន្តហោះដែលបានបង្កើតឡើង ដោយបងប្អូនវ្រៃ(wright)យ៉ាងណាក៏ដោយ។ ក៏​វិស្វករ​យន្តហោះសព្វថ្ងៃ នៅតែបន្តថតចម្លងម៉ូដរបស់បក្សី​ និងសត្វល្អិត ​ដើម្បីធ្វើអោយយន្តហោះ​កាន់តែប្រសើរ​ជាងមុនទៅទៀត។ តាមរយៈការថតចំលងការរចនារបស់ព្រះជាម្ចាស់ ​បានរកឃើញនៅក្នុង​សត្វស្លាប ​និងសត្វល្អិតហោះហើរទាំងនោះ ពួកវិស្វករដែលបង្កើតយន្តហោះទាំងនោះ ​បានអះអាងទទួលស្គាល់ថា បច្ចេកវិជ្ជារបស់ព្រះ មានការេចនាខ្ពស់​ អស្ចារ្យជាងបច្ចេកវិជ្ចារបស់ពួកគេ។ ​ដូចនេះ ផ្នែក​បច្ចេវិជ្ជា និង​ការរចនារបស់ព្រះជាម្ចាស់ ឈ្នះការប្រកួតនៅក្នុងចំណាត់ថ្នាក់ទី១នេះ។
    ប្រភេទទី២ គឺល្បឿនសម្រាប់ទំហំ។ វាជាការពិតណាស់ថា យន្តហោះមានទំហំធំជាង​ហើយលឿន​ជាង​សត្វបក្សី ឬការហោះហើររបស់សត្វល្អិត។ ​ក៏ប៉ុន្តែ ដើម្បីធ្វើឲ្យការប្រៀបធៀបមានភាពត្រឹមត្រូវ ​នោះ​យើងគួរតែគណនាសមាមាត្ររបស់ល្បឿនទៅនឹងទំហំ ឬក៏ប្រវែងរបស់ដងខ្លួន។ ​យន្តហោះដែលមាន​ល្បឿន​លឿនជាងគេបំផុតនោះគឺ SR-71 ហៅថាបក្សីខ្មៅ របស់សហរដ្ឋអាមេរិកដែល​មានល្បឿន​ដល់​ទៅ​៣២០០គីឡូម៉ែតក្នុងមួយម៉ោង។ ចំណែកឯបក្សីដែលហោះលឿនជាងគេ នោះគឺសត្វស្ទាំងដែលអាចហោះ​មានល្បឿន​ដល់ទៅ៣០០គីឡូម៉ែត ក្នុងមួយម៉ោង។​ យន្តហោះSR-71គឺមានប្រវែង៣១ម៉ែត ចំណែក​ឯ​សត្វ​​ស្ទាំងវិញ មានប្រវែងដងខ្លួនប្រមាណជា៤០សង្ទីម៉ែត្រ(០.៤ម៉ែត) តែប៉ុណ្ណោះ។ ​នេះមានន័យថា ​យន្ត​ហោះ​​មានទំហំធំជាងដល់ទៅ៧៧ដង វែងជាងបក្សី។​ នៅក្នុងករណីនេះ ប្រសិនបើបក្សីមានប្រវែងដូចគ្នា​ជាមួយនឹងយន្តហោះ នោះបក្សីអាចហោះលឿនជាង គឺមានល្បឿនដល់ទៅ៣២,០០០គីឡូម៉ែត ក្នុងមួយ​ម៉ោង។​ ដូច្នេះ បច្ចេកវិជ្ជារបស់ព្រះ ឈ្នះការប្រកួតប្រជែងនៅក្នុងផ្នែកនេះ ដោយប្រៀបធៀបពីទំហំ។
    ប្រភេទទី៣ នៅក្នុងការប្រកួតនេះ គឺការចុះចត។ យន្តហោះភាគច្រើន តម្រូវឲ្យមានផ្លូវចុះចត ​និង​ហោះឡើង ចម្ងាយវែង ​ប៉ុន្តែ ចំពោះបក្សីវិញ គឺមានភាព​ងាយស្រួលក្នុង​ការចុះលើ​សំបុក ឬក៏ទុំលើ​មែកឈើ។ មានយន្តហោះមួយចំនួនអាចធ្វើការឡើងចុះ​ ​ដោយមិនចាំបាច់ត្រូវការផ្លូវសម្រាប់ធ្វើការ​ចុះចត​ដែរ​ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺ យន្តហោះមិនអាចចុះចត​នៅលើមែកឈើ​ ឬក៏ទុំលើសំបុកបានទេ។ មាន​សត្វល្អិតជាច្រើនអាចទុំនៅលើជញ្ជាំង ឬក៏អាចទុំនៅលើពិដានក្បាលចុះក្រោមបាន។ ដូច្នេះ ​បច្ចេកវិជ្ជា​របស់ព្រះឈ្នះ ការប្រកួតប្រជែងនៅក្នុងផ្នែកនេះទៀតដែរ។
    ប្រភេទទី៤ សម្រាប់ការប្រកួតនេះ គឺការជួសជុល។ ​យន្តហោះត្រូវការពួកជាង ឲ្យធ្វើការជួស​ជុល ​នៅ​ពេលដែលវាត្រូវបានខូច។​ ចូរនឹកចាំថា មនុស្សគឺមានជីវិតរស់នៅ ដូច្នេះហើយត្រូវរាប់ថាជាបច្ចេកវិជ្ជា​របស់ព្រះជាម្ចាស់។ មួយវិញទៀត សត្វបក្សីមានសមត្ថភាពអាចជាសះស្បើយដោយខ្លួនឯង ពីការរងរបួស​ស្រាល ហើយនឹងត្រូវការជំនួយពីគ្រូពេទ្យសត្វ ប្រសិនបើមានរបួសធ្ងន់ធ្ងរ។ មើលចុះ បច្ចេកវិជ្ជារបស់ព្រះ បានឈ្នះ​ម្តង​ទៀត។
    ប្រភេទទី៥ និងជាការប្រកួតចុងក្រោយ គឺផលិតកម្ម។​ យន្តហោះត្រូវបានរចនាឡើងដោយវិស្វករ​មនុស្ស ហើយកសាងឡើងនៅក្នុងរោងចក្រ​ ដែលត្រូវបានសាងសង់ឡើងដោយមនុស្សដែរ។ ​និយាយ​ឲ្យ​ខ្លីទៅ គឺបច្ចេកវិជ្ជាទំនើបរបស់មនុស្ស ត្រូវពឹងផ្នែកលើបច្ចេកវិជ្ជារបស់ព្រះជាម្ចាស់ ក៏ប៉ុន្តែ បច្ចេក​វិជ្ជា​របស់​ព្រះមិនត្រូវការបច្ចេកវិជ្ជារបស់មនុស្សនោះទេ។ ​ម៉្យាងវិញទៀត ប្រសិនបើអ្នកមានសត្វបក្សីញី​ឈ្មោល​​មួយ​គូរ ឬសត្វល្អិតដែលហើរ នោះគឺពួកវាអាចបង្កើតឲ្យមានបក្សី និងសត្វល្អិតដូចជាពួកវាបាន​ទៀត។​ ឧទា​ហរណ៍​ សត្វរុយផ្លែរឈើញីមួយអាចបង្កើតពងបានប្រហែលជា៥០០ពង។ ​រីឯយន្ត​ហោះ​វិញ គឺមិនមាន​ជីវិត​រស់ វាមិនមានជាភេទញី ឬឈ្មោល​នោះទេ​ ហើយពួកវាមិនទាំងអាចចូលជិតគ្នា​ ដោយ​មិន​មានគ្រោះថ្នាក់​នោះក៏ទេដែរ។ ដូចនេះសរបញ្ជាក់​អោយយើងឃើញយ៉ាងច្បាស់ថា​ ​បច្ចេកវិជ្ជារបស់ព្រះ ​ក៏​បានឈ្នះ ការ​ប្រកួតប្រភេទនេះផងដែរ។ ​សរុបមកការប្រកួតនេះ លទ្ធផលគឺ​បច្ចេកវិជ្ជារបស់ព្រះ​ បាន​ឈ្នះលើ​បច្ចេក​វិជ្ជា​ទំនើបរបស់មនុស្ស ៥ទល់នឹងសូន្យ។
    ខាងក្រោមនេះ ជាមេរៀនដ៏សំខាន់មួយចំនួន ​ដែលយើងអាចរៀនពីការប្រៀបធៀបនៃ​បច្ចេក​វិទ្យា​ខ្ពស់​ និងបច្ចេកវិទ្យារបស់ព្រះ។
    ១. បច្ចេកវិជ្ជារបស់ព្រះ បានរកឃើញនៅក្នុងរបស់សព្វសាររពើដែលមានជីវិត ដូចជាសត្វល្អិត ​សត្វ​ស្លាប ​ហើយនិងមនុស្ស​ គឺជាបច្ចេកវិជ្ជាខ្ពង់ខ្ពស់ជាងម៉ាស៊ីនទាំងឡាយដែលជាបច្ចេកវិជ្ជារបស់មនុស្ស។​ព្រះជាម្ចាស់បានមានព្រះបន្ទូលនៅក្នុងគម្ពីរអេសាយ៥៥:៩ថា“ ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ ”។
    ២. ប្រសិនបើបច្ចេកវិជ្ជាបង្កើតយន្តហោះរបស់មនុស្ស មិនដែលអាចកើតឡើងដោយការចៃដន្យ​នោះ​ទេ​ ហើយថែមទាំងតម្រូវឲ្យមានអ្នករចនា នឹងអ្នកបង្កើតដ៏មានប្រាជ្ញាវាងវៃ។ ​ការនេះបានធ្វើឲ្យ​យើង​ដឹងយ៉ាងច្បាស់ថា អ្វីៗដែលមានជីវិតរស់នៅ ដូចជា​សត្វល្អិត ​សត្វបក្សី​ ហើយនឹងមនុស្ស ​ត្រូវតែបាន បង្កើតឡើង ដោយព្រះជាម្ចាស់។
    ៣. មនុស្សមានតម្លៃខ្ពស់ វិសេសជាងសត្វស្លាប សត្វល្អិត ហើយនឹងសត្វដ៍ទៃផ្សេងៗទៀត។​នៅក្នុងគម្ពីរម៉ាថាយ១០:២៩-៣១ ព្រះយេស៊ូគ្រីស្ទបានមានព្រះបន្ទូលថា​“  តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ ៣០សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ៣១យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន ”។
    វាពិតជាត្រឹមត្រូវណាស់ដែលថា បច្ចេកវិជ្ជារបស់មនុស្ស និងមិនដែលអាចប្រជែងជាមួយការបង្កើត របស់ព្រះជាម្ចាស់បានឡើយ ពីព្រោះថា យើងជាមនុស្សដែលព្រះបានបង្កើតមក។ កត្តានេះ មិនគួរ​ធ្វើ​ឲ្យ​យើងមានការអាក់អន់ចិត្តនោះទេ វាគួរតែធ្វើអោយយើងមានសន្តិភាពនៅក្នុងចិត្ត​ ពីព្រោះថាព្រះ​ជាម្ចាស់ មានអំណាច ​នឹងប្រាជ្ញាខ្ពស់ហួសវិស័យមនុស្ស។ ដូច្នេះហើយ ព្រះអង្គអាចមើលថែរក្សាយើងបាន។
    គម្ពីរយ៉ូហាន៣:១៦ពិតជាបានចែងថា“ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រ​ទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ”។ ប្រសិនបើយើងទទួលយកសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូគ្រិស្ត ដែល​ទ្រង់ប្រ​ទានឲ្យ យើង​អាច​មាន​​សេចក្តីសង្ឃឹមនៃជីវិតអស់កល្បជានិច្ចនៅឯឋានសួគ៌។ ​ពីព្រោះព្រះទ្រង់គង់នៅជា​ពិត ​ហើយទ្រង់ថែមទាំងធំប្រសើរឧត្តមជាងមនុស្ស ដែល​គ្មានអ្វីដែលមនុស្សណាមួយអាចធ្វើ​ ដើម្បីយក​សេចក្ដីសង្ខឹមនោះ ចេញពីយើងបានឡើយ។ នេះពិតជាដំណឹងល្អ​មែន! ​វាមិនមែនជាដំណឹងល្អ គ្រាន់តែ​ធ្ធ្វើឲ្យយើងមានអារម្មណ៍ល្អប៉ុណ្ណោះទេ។ វាជាដំណឹងល្អ ពីព្រោះនេះគឺជាការពិត៕

ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីព្រះដែលបង្ហាញខ្លួនគាត់នៅក្នុងធម្មជាតិនិងប្រវត្តិសាស្ត្រអ្នកអាចទាញយកនិងចែករំលែកវីដេអូភាសាខ្មែរដោយឥតគិតថ្លៃជាភាសាខ្មែរនៅ:

If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: 
​​
www.internationalfishers.com/khmer
www.facebook.com/internationalfishers
​​
www.youtube.com/evidencecambodia

Flight God's Technology vs. Human Technology English.pdf
File Size: 49 kb
File Type: pdf
Download File

Picture
Picture
0 Comments
    Picture

    Author

    Darryl Record
    Missionary to Cambodia
    MA Christian Apologetics
    MA Teaching English (TESOL)

    Archives

    November 2021
    April 2021
    February 2019
    January 2019
    December 2018
    November 2018
    October 2018
    July 2017
    June 2017

    Categories

    All

    RSS Feed

    Picture
    International Fishers videos, in Khmer, are available in the NLF Cambodia app in the Resources (ធនធាន) tab. The NLF Cambodia app is available at the App Store (iOS) and the Google Play Store (Android).
    Picture
    Picture
    http://lighttimes.co ទស្សនាវដ្តីគ្រីស្ទានកម្ពុជាបោះពុម្ពជាភាសាខ្មែរ-អង់គ្លេស Light Times is the only Khmer/English bilingual Christian Magazine in Cambodia