What About Those Who Never Heard About Jesus Christ?មានបង្ហាញមួយដែលតែងតែប្រឆាំងនឹងគ្រិស្តបរិស័ទគឺថា “ តើព្រះជាម្ចាស់បញ្ជូនមនុស្សដែលមិនដែលឮ សោះ អំពីព្រះយេស៊ូទៅស្ថាននរកដោយរបៀបណា? ព្រះគម្ពីរបានបង្រៀនយើងថា មនុស្សទាំងអស់មានឧកាសក្នុងការស្គាល់ព្រះហស្តរបស់ព្រះជាម្ចាស់តាមរយៈ ស្នាមការបង្កើតរបស់ព្រះអង្គ។ នៅក្នុងរ៉ូម ១: ១៨-២៣ បាននិយាយថា “ ព្រះជាម្ចាស់សម្តែងព្រះពិរោធ ពីស្ថានបរមសុខ*មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ព្រះអង្គ ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែលមនុស្សលោកប្រព្រឹត្ត ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្តែងឲ្យគេឃើញ។ 20លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ ។ ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។ 22គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។ គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។ ទោះបីជាព្រះជាម្ចាស់ប្រាប់មនុស្សយ៉ាងច្បាស់តានរយៈស្នាព្រះហស្ត ក៍មនុស្សបែរចេញពីភស្តុតាង នៃការបង្កើត ហើយទៅគោរពព្រះក្លែងក្លាយដដែល។ នៅលើគោលចំហរតែម៉្យាងនេះ យើងអាច និយាយបានថា ព្រះជាម្ចាស់គឺត្រឹមត្រូវក្នុងការបញ្ជូនពួកគេទាំងអស់នៅទៅស្ថាននរក ពួកគេបាន បដិសេធព្រះអង្គដែលជាព្រះអាទិករ ហើយបានបែរទៅរកព្រះក្លែងក្លាយ។ រ៉ូម ២:១៤-១៥ បាននិយាយថា “ពេលសាសន៍ដទៃដែលពុំស្គាល់ក្រឹត្យវិន័យ នាំគ្នាប្រតិបត្តិតាមសេចក្ដីដែលក្រឹត្យវិន័យចែងទុកដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះបីគេមិនស្គាល់ក្រឹត្យវិន័យក៏ដោយ។ ត្រង់នេះ គេបង្ហាញឲ្យឃើញថា កិច្ចការដែលគម្ពីរវិន័យចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្តរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។ ទោះបីមនុស្សមិនដែលស្គាល់អំពីព្រះគ្រីស្តយ៉ាងណាក៏ដោយ ក៏ព្រះគម្ពីរនៅតែដឹងច្បាស់ពីត្រូវ និងខុស ប៉ុន្តែមនុស្សជ្រើសរើសបដិសេធអ្វីដែលត្រឹមត្រូវ។ ទោះជាយ៉ាងណា ព្រះជាម្ចាស់គឺមានព្រះទ័យមេត្តាករុណា។ ២ពេត្រុស ៣:៩ និយាយថា “ ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះទ្រង់មិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។” ព្រះជាម្ចាស់បានប្រទានឲ្យមនុស្សនៅពេលវេលាកំណត់ដើម្បីកែប្រែចិត្តគំនិតពីព្រោះព្រះអង្គមានព្រះហឬទ័យ អត់ធ្មត់។ កិច្ចការ ១៧:២៦-២៧ និយាយថា “ព្រះអង្គប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ ប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ពីព្រោះព្រះជាម្ចាស់មិនចង់ឲ្យនរណាម្នាក់ត្រូវបំផ្លាយឡើយ ប៉ុន្តែព្រះអង្គបានប្រទានឲ្យពួកគេមាន ឱកាសកែប្រែចិត្តគំនិតទៅវិញ ព្រះជាម្ចាស់បានរៀបចំពេលវេលាជាក់លាក់ និងទីកន្លែងមួយ សម្រាប់យើងម្នាក់ៗ ដើម្បីឲ្យយើងទទួលបានឱកាសដ៏ល្អមួយក្នុងការស្វែងរកព្រះអង្គ និងទទួល បានការសង្គ្រោះ។ អស់អ្នកដែលស្វែងរកព្រះអង្គនឹងទទួលបានការសង្គ្រោះ។ ប្រហែលជាព្រះជាម្ចាស់នឹងប្រទាន គ្រិស្តបរិស័ទ ឲ្យធ្វើជាបេសកជន ឬ ដឹកនាំម្នាក់នឹងឲ្យចាកចេញពីស្រុកកំណើតរបស់គេ ហើយធ្វើ ដំណើរទៅកន្លែងមួយចំនួនដែលជាកន្លែងដែលពួកគេនឹងចែកចាយដំណឹងល្អ។ មានអ្នកខ្លះ នឹង រៀបរាប់ពីសុបិនដែលបានដឹកនាំគេឲ្យនាំដំណឹងល្អ ហើយមានអ្នកខ្លះបានកែប្រែ ចិត្តគំនិត។ នៅក្នុងសម័យបច្ចេកទេសទំនើបមានការងាយស្រួលបន្ថែម ហើយបន្ថែមទៀតសម្រាប់មនុស្ស ឲ្យឮពីដំណឹងល្អនៅក្នុងភាសារបស់ពួកគេទូទាំងប្រទេស។ ព្រះយេស៊ូបានយាងមកដើម្បី “ ស្វែងរក និងសង្គ្រោះអ្នកដែលបាត់បង់” លូកា ១៩:១០។ ព្រះជាម្ចាស់សព្វព្រះហឬទ័យក្នុងការសង្គ្រោះអស់ដែលកំពុងតែបាត់បង់។ ព្រះជាម្ចាស់ជ្រាបដឹង ពីជម្រៅចិត្តរបស់មនុស្សទាំងអស់ ហើយជ្រាបដឹងថានរណានឹងទទួលព្រះអង្គ និងនរណាដែល មិនទទួលព្រះអង្គ។ ប្រសិនបើមាននរណាម្នាក់បានស្វែងរកព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងបញ្ជូន ដំណឹងល្អទៅកាន់គេ ឬក៏ដឹកនាំគេទៅកាន់ដំណឹងល្អ។ មានឧទាហរណ៍ច្រើននៅក្នុងព្រះគម្ពីរ ហើយវាក៏បានកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរប់យើងដែរ។ វីវរណៈ ៧:៩ និយាយថា “រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែង ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។ យើងអាចទុកចិត្តថាព្រះជាម្ចាស់នឹងសង្គ្រោះអស់អ្នកដែលពិតជាចង់បានការសង្គ្រោះ ហើយយើង នឹងជួបពួកគេនៅឯនរគស្ថានសួគ៌។ ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.internationalfishers.com/khmerblog www.facebook.com/internationalfishers www.youtube.com/evidencecambodia ![]()
1 Comment
![]() “លោកប៉ុល វ៉េសស័រ បានមានប្រសាសន៍ថា «គ្មាននរណាគេចង់រៀនព្រះបន្ទូលព្រះតទៅទៀតនោះទេ ។ពួកគេគ្រាន់តែ ចង់ស្តាប់ បទចម្រៀង ហើយនិងអានពាក្យដែលនៅពីក្រោយអាវយឺតរបស់គ្រីស្ទបរិស័ទតែប៉ុណ្ណោះ»។ សំនួរ៖ ហេតុអ្វីបានមនុស្សលែងចាប់អារម្មណ៍ទៅលើគោលលទ្ធិ ឬការបង្រៀនព្រះបន្ទលព្រះ? ចម្លើយ៖ ដោយសារតែការអធិប្បាយវាគួរឲ្យធុញទ្រាន់ពេក។ នេះគឺជាមូលហេតុដែលគេធុញទ្រាន់ ហើយអ្វីដេលត្រូវធ្វើនោះគឺ ធ្វើយ៉ាងម៉េចបង្វែរឲ្យគេចាប់អារម្មណ៍ឡើងវិញ។ បញ្ហាដែលលោកប៉ុល វេស័របានលើកឡើងនោះ គឹសូម្បីតែឥឡូវនេះ វាកាន់តែអាក្រក់មែនទែន( មិនត្រឹមតែព្រះបន្ទូលទេដែលគេលែងស្តាប់ សូម្បីតែចម្រៀងសរសើរតម្កើងឬអាវយឺត ក៏គេលែងចាប់អារម្មណ៍ទៅទៀត)។ខ្ញុំតែងតែយកបញ្ហាទាំងនេះមកពិចារណា ហើយនិងស្វែងរកមូលហេតុនិងវិធីសាស្ត្រ នានា ដើម្បីមកដោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាដែលថាហេតុអ្វីបានជាមនុស្សលែងចាប់អារម្មណ៍ទៅលើ ការបង្រៀនព្រះបន្ទូលព្រះទៅវិញនោះ។ខ្ញុំអាចឆ្លើយបានយ៉ាងខ្លីថា បើទោះបីជាខ្ញុំពិតជាស្មោះត្រង់ទៅនឹងការរៀននិងបង្រៀនព្រះបន្ទូលនៅក្នុងព្រះគម្ពីរយ៉ាងណាក្តី ក៏ពេលខ្លះខ្ញុំក៏សារភាពចំពោះខ្លួនឯងថាខ្លួនក៏មានអារម្មណ៍ធុញទៅនឹងព្រះបន្ទូលទាំងនោះផងដែរ។កុំឲ្យខុសទាន់ សុំមើលការបង្ហោះទាំងស្រុងជាមុនសិន។ ក្នុងនាមជាអ្នកបម្រើព័ន្ធកិច្ចជំនាញខាងការការពារសេចក្តីជំនឿគ្រីស្ទបរិស័ទម្នាក់ ខ្ញុំតែងតែដាក់សេចក្តីស្មោះត្រង់របស់ខ្លួនក្នុងការបង្ហាត់បង្ហាញប្រាប់ក្រុមជំនុំឲ្យចេះស្តាប់នូវការអធិប្បាយព្រះបន្ទូល របស់គ្រូគង្វាល ព្រមទាំងយកព្រះបន្ទូលដែលជាសេចក្តីពិតទាំងអស់នោះមកអនុវត្តនៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃទៀតផង ដូចមានចែងនៅក្នុងគម្ពីរសុភាសិត27: 17 « ដែករមែងសំលៀងដែក ឯមនុស្ស ក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ» វាជាការសំខាន់នៅពេលយើងឲ្យនិយមន័យ នៃពាក្យ« បង្រៀន »ចេញពីព្រះគម្ពី ។ «១២ គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ ១៣ ដ្បិតអស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ ១៤ ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ។ (ហេព្រើ5:12-14)» ការបង្រៀនព្រះបន្ទូលសម្រាប់គ្រីស្ទបរិស័ទ ក៏វាមិនខុសពី ការចម្អិនសាច់គោស្ទេក ឲ្យឆ្ងាញ់នោះដែរ។ យើងត្រូវដឹងថាធ្វើសាច់ស្ទេកមួយឲ្យបានឆ្ងាញ់ លុះត្រាតែចុងភៅនោះជំនាញខាងលាយគ្រឿងត្រូវ និងពូកែចម្អិន យ៉ាងណាមិញវាមិនខុសពីគ្រូគង្វាលម្នាក់គឺត្រូវតែចេះបង្រៀនពីព្រះបន្ទូលព្រះ ធ្វើយ៉ាងម៉េចឲ្យងាយយល់ ត្រឹមត្រូវ និងឲ្យអ្នករៀនមានការផ្លាស់ប្តូរក្នុងជីវិត។ចំពោះខ្ញុំ ជាមនុស្សម្នាក់ដែលមិនសូវ ចេះធ្វើម្ហូបទេ តែពូកែខាងញាំ។ ខ្ញុំក៏ធ្លាប់បានធ្វើជាអ្នកចែកចាយម្ហូបអាហារ មួយរយៈផងដែរ។ ខ្ញុំក៏មិនមែនជាគ្រូគង្វាលអីដែរ តែមកដល់ឥឡូវនេះ ខ្ញុំធ្លាប់បានស្តាប់ការអធិប្បាយព្រះបន្ទូលរាប់ពាន់ដង ក្នុងមួយជីវិតរបស់ខ្ញុំ។ ចំនុចមួយចំនួនខាងក្រោមនេះ គឹជាក្បួនខ្លះៗតាមទស្សនៈរបស់ខ្លួនខ្ញុំផ្ទាល់ ក្នុងនាមជាបេសកជនផង គ្រូសាលាគម្ពីរផង ហើយក៏ជាអ្នកបម្រើព័ន្ធកិច្ចជំនាញខាងការការពារសេចក្តីជំនឿគ្រីស្ទបរិស័ទផងដែរនោះ គឺខ្ញុំមានការជឿជាក់ថា ក្បួនខាងក្រោមនេះ វាពិតជាអាចជួយឲ្យគ្រូគង្វាល ចេះអធិប្បាយនិងចេះបង្រៀនដល់ក្រុមជំនុំប្រកបដោយប្រសិទ្ធភាពបាន។ 1.ធ្វើម៉េចកុំឲ្យសាច់ស្ទេកខ្លោច. ការបង្រៀនព្រះបន្ទូលភាគច្រើនដែលខ្ញុំធ្លាប់លឺគឺវាមិនខុសសាច់ស្ទេកដែលខ្លោចនោះទេ។បើអាចទៅរួច ការអធិប្បាយដែលល្អវាគួរតែដូចជាសាច់ស្ទេកដែលមិនសូវឆ្អិនល្អវាប្រសើរជាង ។សាច់ស្ទេកដែលមិនសូវឆ្អិនល្អវាមានពណ៌ផ្កាឈូកឬក្រហម ដូចទៅនឹងការលះបង់ សេចក្តីស្រឡាញ់និងព្រះលោហិតរបស់អង្គព្រះយេស៊ូវគ្រីស្ទ។ ហើយរសជាតិនៃស្ទេកគួរតែឆ្ងាញ់ ដែលវាមិនខុសអីពីការដឹកនាំ ការសន្មតហើយនិងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ ដើម្បីធ្វើការងារនេះបាន ការដែលសំខាន់គឺត្រូវបង្រៀនអ្វីដែលព្រះគម្ពីរបានចែងក្នុងបរិបទបែបប្រវត្តិសាស្ត្រដែលត្រឹមត្រូវ ការកាត់ស្រាយច្បាស់ៗ ត្រឹមត្រូវ ដោយផ្អែកតាមភាសាដើម)។ សំខាន់មួយទៀតគឺត្រូវធ្វើម៉េចឲ្យគម្ពីរនិយាយដោយខ្លួនឯងជាជាងការយកគំនិតរបស់ទេវវិទូដែលអ្នកចូលចិត្តមកបន្ថែមបន្ថយ ។បើអ្នកយកឈ្មោះទេវវិទូ ដែលល្បីៗជាជាងយកព្រះនាមរបស់ព្រះយេស៊ូវ ជាសំខាន់ គឺមិនខុសអីពីការយកឆាសាច់គោចិញ្រាំ មកឲ្យខ្ញុំញាំជំនួសសាច់គោស្ទេកនោះឡើយ។ បើការអធិប្បាយរបស់លោកអ្នកមិនបានជំរុញទឹកចិត្តឲ្យក្រុមជំនុំ មានចិត្តក្នុងថ្វាយបង្គំ ផ្សាយដំណឹងល្អ បម្រើនិងលន់តួបាបនោះទេ គឺវាមិនខុសពីការយកសាច់ជ្រូកឬសាច់មាន់ជំនួសសាច់ស្ទេកឲ្យគេញាំនោះទេ។ « គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ១៧ ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ»។(ធីម៉ូថេទី២ 3:16-17) 2. កុំភ្លេចលាយគ្រឿងឲ្យត្រូវ បញ្ហាចោទមួយទៀតគឺស្ថិតនៅត្រង់ថា ការបង្រៀនព្រះបន្ទូលភាគច្រើនគឺមិនសមស្របដើម្បីយកទៅអនុវត្តនៅក្នុងជីវិត។ចុងភៅដែលជំនាញគឺគេដឹងពីរបៀបលាយគ្រឿងស្ទេកសាច់គោយ៉ាងម៉េចឲ្យចូលជាតិ និងមានឳជារសឆ្ងាញ់ ។មិនខុសគ្នាពី គ្រូគង្វាលនោះទេ ដើម្បីឲ្យការអធិប្បាយព្រះបន្ទូលប៉ះពាល់ដល់អ្នកស្តាប់ គឺគ្រូគង្វាលត្រូវតែចេះលាយគ្រឿង ពោលគឺត្រូវមានអំណះអំណាង(ការការពារខាងឯសេចក្តីជំនឿ)ដើម្បីជួយឲ្យសមាជិកពួកជំនុំមានទំនុកចិត្តកាន់តែខ្លាំងទៅលើព្រះបន្ទូលដ៏រស់របស់ព្រះ។បើគេជឿលើព្រះគម្ពីរ គេប្រាកដជាយកការបង្រៀននៅក្នុងព្រះគម្ពីរទៅអនុវត្ត ។ចំពោះខ្ញុំ ខ្ញុំអត់បន្ទោសភាពកម្សោយរបស់គ្រូគង្វាលនោះទេ តែខ្ញុំបន្ទោសទៅលើកម្មវិធីសិក្សារបស់សាលាគម្ពីរ ឬវិទ្យាស្ថានទេវវិទ្យាបណ្តុះបណ្តាលគ្រូគង្វាលទៅវិញនោះទេ។ភាគច្រើនលើសលុប នៃសិស្សសាលាគម្ពីរភាគច្រើនចំណាយពេលជាង៩៥%នៃពេលដែលខ្លួនមានដើម្បីឆ្លើយទៅនឹងសំនួរដែលចោទសួរថា «តើគម្ពីរបាននិយាយពីរឿងរ៉ាវអ្វីខ្លះ?» ក៏ប៉ុន្តែ ពួកគេភាគតិចណាស់ដែលបានយកចិត្តទុកដាក់ឆ្លើយទៅលើសំនួរដែលចោទសួរថា «ហេតុអ្វីបានជាគេថាព្រះគម្ពីរគឺជាសេចក្តីពិត?»។ ខ្ញុំសប្បាយចិត្តនៅពេលដឹងថាគោលដៅនៃសំណួរនេះគឺបើកផ្លូវដើម្បីនាំទៅរកការផ្លាស់ប្តូរ។ រូបខ្ញុំបាទ គឺជាគ្រូបង្រៀនខាងផ្នែកហេតុផលនិងអំណះអំណាងក្នុងសេចក្តីជំនឿ នៅឯសាលាព្រះគម្ពីរ ព្រមទាំងវិទ្យាស្ថានទេវវិទ្យានៅក្នុងប្រទេសកម្ពុជា។ ក្នុងការងារព័ន្ធកិច្ច គ្រូគង្វាលទាំងឡាយគឺតែងតែជាប់រវល់ពេក មិនបានធ្វើការស្រាវជ្រាវទៅលើសំនួរដែល បានចោទសួរថា ហេតុអ្វីបានជាព្រះគម្ពីរពិត? ដោយហេតុថា កាលពួកគេរៀននៅសាលាគម្ពីរ សាលាអត់បានផ្តោតលើចំនុចនោះទេ ។ហើយគ្រូគង្វាលភាគច្រើនគេន្មតថាប្រហែលជាចំនុចហ្នឹងមិនសូវសំខាន់ក្នុងការឆ្លើយទៅវិញ។ក៏ប៉ុន្តែនៅពេលសមាជិកពួកជំនុំ នៅតាមកន្លែងធ្វើការ សាលារៀន ប្រព័ន្ធផ្សព្វផ្សាយ ឬបណ្តាញសង្គម ត្រូវបានអ្នកអត់ជឿព្រះចោរទសួរ គឺភាគច្រើនគេមិនចោទសួរលើសំណួរថា តើព្រះគម្ពីរបាននិយាយពីរឿងរ៉ាវអ្វីខ្លះនោះទេ ព្រោះគេមិនចាប់អារម្មណ៍ លុះត្រាតែគេដឹងពីហេតុផលនៃសេចក្តីជំនឿសិនទើបគេមានទំនុកចិត្ត។ សេចក្តីពិតទាំងមូលនៃការបង្រៀនព្រះបន្ទូលរបស់គ្រីស្ទបរិស័ទ ព្រមទាំងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឹអាស្រ័យលើសេចក្តីពិតដែលបានចែងនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី១ ជំពូកទី១៥ ខ១៤ហើយនិង ខ២០ដល់២២ «១៤ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ។២០ តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ ២១ ដ្បិតដែលសេចក្តីស្លាប់បានមកដោយសារមនុស្ស នោះសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សដែរ ២២ ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះ»។ ត្រូវ ចាំ ថា របៀបនៃការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទ ហើយនិងអ័ដាម គឺសុទ្ធតែត្រូវបានគេយកបង្ហាញថាជាព្រឹត្តិការណ៍ពិតនៅក្នុងប្រវត្តិសាស្ត្រ។ ហេតុដូច្នេះហើយ ប្រសិនបើការបង្រៀន ក្នុងសេចក្តី អធិប្បាយ របស់លោកអ្នកពុំមានអំណះអំណាងទាំងផ្ទាល់និងប្រយោលដើម្បីធ្វើការសរុប ពីការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះទេ វាជារឿងមួយដែលគ្រោះថ្នាក់។ “៣ ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត ៤ គេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ ៥ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង ” (2 ធីម៉ូថេ 4:3-5) 3.ចេះរក្សាន័យដើមនិងចេះរួបរួមគ្នា៖ មានការបង្រៀនពីរកម្រិត។ កម្រិតទី១គេឲ្យឈ្មោះថាការបង្រៀនកម្រិតបឋម(សេចក្តីសង្គ្រោះ)ជាការបង្រៀនដើម្បីឲ្យមនុស្សជឿប្រយោជន៍ដើម្បីគេបានទទួលការសង្គ្រោះដ៏ពិត។ឧទាហរណ៍៖ បើអ្នកមិនជឿលើការរស់ឡើងវិញរបស់អង្គព្រះយេស៊ូវគ្រីស្ទនោះទេ បានន័យថាអ្នកមិនមែនជាគ្រីស្ទបរិស័ទដ៏ពិតនោះឡើយ។ កម្រិតទី២ គេឲ្យឈ្មោះថា ការបង្រៀនកម្រិតមធ្យម (ការធ្វើខ្លួនឲ្យបានបរិសុទ្ធ) ជាការបង្រៀនមួយដែលសំខាន់សម្រាប់ហ្វឹកហាត់ជីវិតគ្រីស្ទបរិស័ទឲ្យបានបរិសុទ្ធនិងជោគជ័នៅចំពោះមុខព្រះ ប៉ុន្តែប្រសិនបើធ្វើខ្លួនខុសពីការបង្រៀននេះគឺលោកអ្នកនៅតែទទួលបាននូវការសង្គ្រោះ។ភាពខុសគ្នាខាងនិកាយជំរុញឲ្យមានការបែងចែក។ ជារឿងមួយដែលគូរឲ្យសោកស្តាយព្រោះថា ការអធិប្បាយព្រះបន្ទូលភាគច្រើនគឺគេយកការបង្រៀនកម្រិតទី២ជាជាងការបង្រៀនកម្រិតទី១។ជាលទ្ធផលទោះបីជាពួកគេជាគ្រីស្ទបរិស័ទដូចគ្នាយ៉ាងណាក៏ដោយ ក៏ពួកគេពិបាកនឹងរក្សាឲ្យបាននូវសេចក្តីរួបរួមគ្នាណាស់ ដ្បិតព្រះគ្រីស្ទបានអធិស្ឋាននៅមុនគេឆ្កាងព្រះអង្គ។ “គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយ៍បានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។” (យ៉ូហាន17:23) លោកយ៉ូសែបស្មីតដែលជាអ្នកបង្កើតនិកាយខុសឆ្គងមួយឈ្មោះថា ម៉ូម៉ូន បានសរសេរថា ដួងចិត្តខ្ញុំនៅពេលនោះ សប្បាយខុសធម្មតា ការយំសោកសង្រេងហើយនិងការយល់ច្រលំគឺបន្តឈប់ឈរ ឥតដាច់។ពួកព្រសប៊ីធើរាន ប្រឆាំងពួកប៉ាបទីស្ទនិងមេតូឌីស ហើយប្រើគ្រប់ទាំងអំណាចអមជាមួយ ហេតុផលព្រមទាំងការក្លែងបន្លំរបស់គេ ដើម្បីបង្ហាញពីភាពខុសឆ្គងរបស់ពួកគេ ហើយយ៉ាងហោចណាស់ ក៏វាធ្វើឲ្យអ្នកដទៃគិតថាពួកគេកំពុងតែខុសឆ្គង។រីឯពួកបាបទីស្ទហើយនិងមេតូឌីស គឺកំពុងជឿលង់និងស៊ប់ទៅលើការខំប្រឹងប្រែងដ៏ល្ងីល្ងើក្នុងការបង្កើតគោលលទ្ធិរបស់ខ្លួនហើយប្រឆាំងគេគ្រប់គ្នា»។ បើទោះបីជា និកាយផ្សេងៗមានចំនុចពិសេសខុសគ្នារៀងៗខ្លួនក្នុងការបង្រៀនកម្រិតទី២យ៉ាងណាក្តី តែពួកគេឯកភាពលើការបង្រៀនកម្រិតទី១ដូចៗគ្នា។មានគេថាលោកយ៉ូសែបស្មីតមិនដែលបានលឺពីដំណឹងល្អដូចគ្នាពីព្រះយេស៊ូវចេញពីពួកជំនុំទាំងបីនោះឡើយ។គ្រូគង្វាលទាំងឡាយ អ្នកមិនដែលដឹងទេថាតើ មានបុគ្គលណាខ្លះ តួយ៉ាងដូចជាលោកយ៉ូសែបស្មីតដែលពេញទៅដោយភាព ជាមេដឹកនាំនោះ បានលឺការអធិប្បាយរបស់អ្នកទាំងនៅក្នុងក្រុមជំនុំនិងនៅតាមអ៊ីនធ័រណិតនោះឡើយ។ សង្ឃឹមពួកទាំងនោះ លឺដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាជាង លឹពីគ្រីស្ទបរិស័ទដូចគ្នារិះគន់គ្នាទៅវិញទៅមកទៅចុះ។ ដើម្បីដឹងពីរបៀបក្នុងការឆ្លើយនឹងសំណួរដែលបានចោទសួរថា ហេតុអ្វីបានជាព្រះគម្ពីរពិត នោះ យើងអាចបើកនៅគម្ពីរ ពេត្រុសទី១ ខ១៥ ដើម្បីឆ្លើយទៅកាន់ពួកគេបាន «ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយ(ហេតុផល=ការការពារសេចក្តីជំនឿ)ដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា» ខាងក្រោមនេះជាកំរងសំណួរមួយចំនួនដែលលោកអ្នកអាចសួរខ្លួនឯង ឬអាចសួរគ្រូគង្វាលរបស់លោកអ្នកបាន៖ 1. តើមានភស្តុតាងអ្វីខ្លះដែលបញ្ជាក់ថាព្រះមានពិត? 2. តើមានភស្តុតាងអ្វីខ្លះដែលថា ទ្រឹស្តីនៃកាបង្កើតពិភពលោកនៅក្នុងព្រះគម្ពីរពិត ហើយទ្រឹស្តីនៃការវិវត្ត ខុស? 3. តើមានភស្តុតាងអ្វីខ្លះដែលបញ្ជាក់ថាព្រះគម្ពីរពិត ហើយព្រះបន្ទូលត្រូវបានព្រះវិញ្ញាណបណ្តាលឲ្យតែងនោះ? 4.តើមានភស្តុតាងអ្វីខ្លះដែលបញ្ជាក់ថាព្រះយេស៊ូវគ្រីស្ទទ្រង់ពិតយកនិស្ស័យសាច់ឈាម រស់នៅជាមនុស្ស ត្រូវបានគេឆ្កាង ហើយត្រូវរស់ពីសុគតឡើងវិញនោះ? 5. ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវតែមួយគត់នាំទៅរកការសង្គ្រោះ? បើលោកអ្នកដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិច ខ្ញុំចង់ណែនាំលោកអ្នកឲ្យអានសៀវភៅដែលសរសេរដោយលោក លីស្ត្រូបេល (Lee Strobel )ព្រោះលោកធ្លាប់ជាអ្នកយកព័ត៌មានដែលមិនជឿលើសាសនាណាទាំងអស់ តែក្រោយមកលោកបានទទួលជឿព្រះ។ តំណរភ្ជាប់ខាងក្រោមនេះ គឹនិយាយពីតឹកតាងស្តីអំពីទ្រឹស្តីនៃការបង្កើត។ The Case For The Creator www.amazon.com/Case-Creator-Journalist-Investigates-Scientific/dp/B00HRF0HXG/ref=sr_1_3?s=books&ie=UTF8&qid=1539922123&sr=1-3&keywords=case+for+the+creator The Case for Christ www.amazon.com/Case-Christ-Journalists-Personal-Investigation/dp/0310339308 ប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជា លោកអ្នកអាចកម្មង់សៀវភៅ ហេតុផលនៃសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ ដែលនិពន្ធដោយលោក ដារីល រីខត និងលោកបណ្ឌិត ដុក ខលលីន( មានសរសេរជាភាសាអង់គ្លេសនិងខ្មែរ តម្លៃ៦ដុល្លាក្នុងមួយក្បាល អាចរកជាវបាននៅរោងបោះពុម្ពប្រភពទឹកនៃប្រាជ្ញា) រឺអាចចុចលើតំណភ្ជាប់ខាងក្រោម៖ www.fountofwisdomph.com/product/reasons-for-faith/ ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម: If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at: www.internationalfishers.com/khmer www.facebook.com/internationalfishers www.youtube.com/evidencecambodia www.internationalfishers.com/khmerblog ![]()
|
AuthorDarryl Record Archives
November 2021
Categories |