International Fishers
  • International Fishers
  • Khmer
    • CBI 2015
    • CPTI 2015
    • CPTI 2022
    • Khmer Audio
  • Khmer Blog
  • Blog
  • Radio
    • Reason Radio
    • Truth Talks 1 to 6 >
      • Truth Talk 1
      • Truth Talk 2
      • Truth Talk 3
      • Truth Talk 4
      • Truth Talk 5
      • Truth Talk 6
    • Truth Talks 7 to 12 >
      • Truth Talk 7
      • Truth Talk 8
      • Truth Talk 9
      • Truth Talk 10
      • Truth Talk 11
      • Truth Talk 12
    • Truth Talks 13 to 19 >
      • Truth Talk 13
      • Truth Talk 14
      • Truth Talk 15
      • Truth Talk 16
      • Truth Talk 17
      • Truth Talk 18
      • Truth Talk 19
    • Truth Talks 20 to 26 >
      • Truth Talk 20
      • Truth Talk 21
      • Truth Talk 22
      • Truth Talk 23
      • Truth Talk 24
      • Truth Talk 25
      • Truth Talk 26
    • Relationships 1 to 6 >
      • Relationships 1
      • Relationships 2
      • Relationships 3
      • Relationships 4
      • Relationships 5
      • Relationships 6
    • Relationships 7 to 12 >
      • Relationships 7
      • Relationships 8
      • Relationships 9
      • Relationships 10
      • Relationships 11
      • Relationships 12
    • Relationships 13 to 19 >
      • Relationships 13
      • Relationships 14
      • Relationships 15
      • Relationships 16
      • Relationships 17
      • Relationships 18
      • Relationships 19
    • Relationships 20 to 26 >
      • Relationships 20
      • Relationships 21
      • Relationships 22
      • Relationships 23
      • Relationships 24
      • Relationships 25
      • Relationships 26
    • Experience 1 to 6 >
      • Experience 1
      • Experience 2
      • Experience 3
      • Experience 4
      • Experience 5
      • Experience 6
    • Experience 7 to 12 >
      • Experience 7
      • Experience 8
      • Experience 9
      • Experience 10
      • Experience 11
      • Experience 12
    • Experience 13 to 19 >
      • Experience 13
      • Experience 14
      • Experience 15
      • Experience 16
      • Experience 17
      • Experience 18
      • Experience 19
    • Experience 20 to 26 >
      • Experience 20
      • Experience 21
      • Experience 22
      • Experience 23
      • Experience 24
      • Experience 25
      • Experience 26
  • Videos
    • Archaeology and Bible
    • Bible Instructions
    • Technology >
      • Flight English
      • Flight Khmer
    • DNA >
      • DNA English
      • DNA Japanese
      • DNA Khmer
    • History >
      • History English
      • History Khmer
      • History Spanish
    • Life >
      • Life English
      • Life Japanese
      • Life Khmer
      • Life Spanish
    • Rescue >
      • Rescue English
      • Rescue Khmer
    • Real Joy (Khmer Audio)
    • Samoeun Intal
  • Chinese
  • English
  • Japanese
  • Spanish
  • Missions
  • Eternal Impact
  • International Fishers
  • Khmer
    • CBI 2015
    • CPTI 2015
    • CPTI 2022
    • Khmer Audio
  • Khmer Blog
  • Blog
  • Radio
    • Reason Radio
    • Truth Talks 1 to 6 >
      • Truth Talk 1
      • Truth Talk 2
      • Truth Talk 3
      • Truth Talk 4
      • Truth Talk 5
      • Truth Talk 6
    • Truth Talks 7 to 12 >
      • Truth Talk 7
      • Truth Talk 8
      • Truth Talk 9
      • Truth Talk 10
      • Truth Talk 11
      • Truth Talk 12
    • Truth Talks 13 to 19 >
      • Truth Talk 13
      • Truth Talk 14
      • Truth Talk 15
      • Truth Talk 16
      • Truth Talk 17
      • Truth Talk 18
      • Truth Talk 19
    • Truth Talks 20 to 26 >
      • Truth Talk 20
      • Truth Talk 21
      • Truth Talk 22
      • Truth Talk 23
      • Truth Talk 24
      • Truth Talk 25
      • Truth Talk 26
    • Relationships 1 to 6 >
      • Relationships 1
      • Relationships 2
      • Relationships 3
      • Relationships 4
      • Relationships 5
      • Relationships 6
    • Relationships 7 to 12 >
      • Relationships 7
      • Relationships 8
      • Relationships 9
      • Relationships 10
      • Relationships 11
      • Relationships 12
    • Relationships 13 to 19 >
      • Relationships 13
      • Relationships 14
      • Relationships 15
      • Relationships 16
      • Relationships 17
      • Relationships 18
      • Relationships 19
    • Relationships 20 to 26 >
      • Relationships 20
      • Relationships 21
      • Relationships 22
      • Relationships 23
      • Relationships 24
      • Relationships 25
      • Relationships 26
    • Experience 1 to 6 >
      • Experience 1
      • Experience 2
      • Experience 3
      • Experience 4
      • Experience 5
      • Experience 6
    • Experience 7 to 12 >
      • Experience 7
      • Experience 8
      • Experience 9
      • Experience 10
      • Experience 11
      • Experience 12
    • Experience 13 to 19 >
      • Experience 13
      • Experience 14
      • Experience 15
      • Experience 16
      • Experience 17
      • Experience 18
      • Experience 19
    • Experience 20 to 26 >
      • Experience 20
      • Experience 21
      • Experience 22
      • Experience 23
      • Experience 24
      • Experience 25
      • Experience 26
  • Videos
    • Archaeology and Bible
    • Bible Instructions
    • Technology >
      • Flight English
      • Flight Khmer
    • DNA >
      • DNA English
      • DNA Japanese
      • DNA Khmer
    • History >
      • History English
      • History Khmer
      • History Spanish
    • Life >
      • Life English
      • Life Japanese
      • Life Khmer
      • Life Spanish
    • Rescue >
      • Rescue English
      • Rescue Khmer
    • Real Joy (Khmer Audio)
    • Samoeun Intal
  • Chinese
  • English
  • Japanese
  • Spanish
  • Missions
  • Eternal Impact

​International Fishers:
​Christian Evidence Ministry

ប្រសិនបើខ្ញុំក្លាយទៅជាគ្រិស្តសាសនិកម្នាក់ តើព្រះជាម្ចាស់នឹងនាំយកនូវរាល់បញ្ហាចេញពីខ្ញុ

11/10/2021

0 Comments

 

If I Become Christian Will God Take Away All My Problems? 

0 Comments

មូលហេតុ និង របៀបដែលគ្រិស្ទបរិស័ទគួររួបរួមគ្នា? Why and How Should Christians be United?

4/22/2021

0 Comments

 
​មូលហេតុ និង របៀបដែលគ្រិស្ទបរិស័ទគួររួបរួមគ្នា? 
មូលហេតុអ្វីដែលគ្រិស្ទបរិស័ទគួររួបរួមគ្នា? គ្រីស្ទបរិស័ទគួររួបរួមគ្នាទៅវិញទៅមក ព្រោះព្រះគម្ពីរបង្គាប់បញ្ជាជាច្រើនអំពីការរួបរួមគ្នា ។ 
ជាឧទាហរណ៍ ក្នុងគម្ពីរយ៉ូហាន ១៧:២៣ ព្រះយេស៊ូវបានអធិស្ឋាន “គឺ​ទូលបង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូលបង្គំ​ដែរ។ “
ហេតុដូច្នេះ យោងទៅតាមយ៉ូហាន ១៧:២៣ ការរួបរួមក្នុងចំណោមគ្រីស្ទបរិស័ទជាភស្តុតាងមួយ ដែលបញ្ជាក់ថាព្រះយេស៊ូវត្រូវបានចាត់បញ្ជូនដោយព្រះជាម្ចាស់។ 
ក្នុងយ៉ូហាន ១៣:៣៤-៣៥ “ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ  គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ “ 
មានអត្ថបទគម្ពីរជាច្រើនផ្សេងទៀតសម្រាប់អ្នកសិក្សាលើប្រធានបទនេះដូចជាៈ ១កូរិនថូស ១:១០, ២កូរិនថូស ១៣:១១, កាឡាទី ៣:២៨,​ ភីលីព ២:២-៣ និង ខគម្ពីរផ្សេងទៀត ។ 
តើគ្រីស្ទបរិស័ទគួរតែរួបរួមគ្នាដោយរបៀបណា? ការរួបរួមគ្នាមិនមានន័យថាឯកសណ្ឋានភាពនោះទេ ។ គ្រីស្ទបរិស័ទអាចរួបរួមគ្នា ទោះបីពួកគេមិនឯកភាពជាមួយគ្នាលើកិច្ចការជាច្រើនក៏ដោយ ។ ទោះបីជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាគួរតែឯកភាពអំពីដំណឹងល្អ ។ យើងអាចសួរខ្លួនយើងអំពីសំណួរនេះ “ ប្រសិនបើគ្រីស្ទបរិស័ទដទៃទៀតខុសឆ្គងទាំងស្រុងអំពីជំនឿនេះ តើពួកគេទទួលសេចក្តីសង្គ្រោះដែរឬទេ?”។ ប្រសិនបើគោលលទ្ធិនេះមិនទប់ស្កាត់អោយយើងចេញពីសេចក្តីសង្គ្រោះពិតប្រាកដទេ យើងមិនគួរបាក់បែកគ្នានោះឡើយ ។ យើងនៅតែមានសេរីភាពមិនឯកភាពជាមួយពួកគេ និង កែតម្រូវកំហុសរបស់ពួកគេដោយសេចក្តីស្រឡាញ់
គ្រីស្ទបរិស័ទ ។ 
ជាអកុសល ជាច្រើនដង គ្រីស្ទបរិស័ទបាក់បែកគ្នាលើភាពខុសប្លែកគ្នាមិនសំខាន់ ដែលមិនឃ្លាតចេញពីសេចក្តីសង្គ្រោះពិតនោះទេ ។ ក្នុង ២ធីម៉ូថេ ២:២៣-២៥មានបន្ទូលថា “កុំ​ឲ្យ​ព្រម​ស្តាប់​សេចក្តី​ដេញ​ដោល​ចំកួត ហើយ​ឥត​ច្បាប់​នោះ​ឡើយ ដោយ​ដឹង​ថា សេចក្តី​ទាំង​នោះ​នាំ​ឲ្យ​មាន​សេចក្តី​ឈ្លោះ​ប្រកែក​គ្នា​ទេ  ក៏​មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះអម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់ធ្មត់​ផង ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹងទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្តាប់​សេចក្តី​ពិត​វិញ” ។ 
តើមានអ្វីកើតឡើង ប្រសិនបើនរណាម្នាក់អះអាងថាខ្លួនជាគ្រីស្ទបរិស័ទ ប៉ុន្តែ ជឿ ឬ បង្រៀនអ្វីដែលឃ្លាតចេញពីសេចក្តីសង្គ្រោះពិត? ក្នុងករណីនេះ ពួកគេមិនមែនជាគ្រីស្ទបរិស័ទពិតប្រាកដទេ ហើយយើងគួរផ្សាយដំណឹងល្អពិតជាមួយពួកគេ ។ 
ក្នុងកាឡាទី ១:៨ មានបន្ទូលថា “ប៉ុន្តែ បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថានសួគ៌ នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ! “ 
អត្ថបទគម្ពីរមួយទៀត ដើម្បីសិក្សាលើប្រធានបទនេះគឺម៉ាថាយ ២៥:៣១-៤៦ ដែលបង្រៀនថាមិនមែនគ្រប់គ្នាដែលអះអាងថាខ្លួនជាគ្រីស្ទបរិស័ទ ជាគ្រីស្ទបរិស័ទពិតប្រាកដឡើយ ។ 
តើអ្វីជាសេចក្តីសង្គ្រោះពិត? សេចក្តីសង្គ្រោះត្រូវបានបង្រៀនយ៉ាងជាក់ច្បាស់ក្នុងព្រះគម្ពីរ ។ 
យ៉ូហានជំពូក៣ជាកណ្ឌគម្ពីរចាប់ផ្តើមដ៏ល្អដើម្បីសិក្សា ។ ខគម្ពីរពីរដើម្បីផ្តោតលើក្នុងយ៉ូហានជំពូក៣ ។ 
យ៉ូហាន ៣:៣មានបន្ទូលថា “ព្រះយេស៊ូវឆ្លើយតបថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ”
យ៉ូហាន ៣:១៦មានបន្ទូលថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ” ។ 
ក្នុងអេភេសូរ ២:៨-៩”ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ  ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន” ។ 
កិច្ចការ ៤:១០-១២ “នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផង ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ  ព្រះអង្គ​នោះ ជា​ថ្ម​ដែល​លោក​រាល់​គ្នា ជា​ជាង​សង់​ផ្ទះ បាន​មើលងាយ ប៉ុន្តែ​ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ ហើយ​គ្មាន​សេចក្តី​សង្គ្រោះ ដោយសារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ” ។
រ៉ូម ១០:៩-១០ “បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត  ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ​ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់” ។
គោលបំណងនៃការរួបរួមរវាងគ្រីស្ទបរិស័ទពិត ដើម្បីយើងទាំងអស់គ្នាចែកចាយរាជសារតែមួយនៃសេចក្តីសង្គ្រោះចេញពីព្រះគម្ពីរ ។ ការរួបរួមនេះលើកតម្កើងព្រះគ្រីស្ទ និង ជួយមនុស្សជាច្រើនអោយស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និង ព្រះសង្គ្រោះរបស់ពួកគេ ដើម្បីអោយពួកគេអាចមានសេចក្តីសង្ឃឹមនៃស្ថានសួគ៌ ដែលយើងមាន ។ 
 
0 Comments

របៀបសម្គាល់ហោរាក្លែងក្លាយ ឬនិកាយខុសឆ្គង How to Recognize False Christs

4/2/2021

0 Comments

 
របៀបសម្គាល់ហោរាក្លែងក្លាយ ឬនិកាយខុសឆ្គង

មានប្រទេសជាច្រើននៅលើពិភពលោក មិនថា អតីតកាល ឬបច្ចុប្បន្នកាលនេះទេ មានមនុស្សជាច្រើន   បា​នអះអាងថាខ្លួនជាព្រះគ្រីស្ទចាប់ជាតិឬព្រះគ្រីស្ទដែលយោងកំណើតមក។​តើការណ៍​ទាំងអស់​នេះវាត្រឹមត្រូវ​តាមបទគម្ពីរដែរឬទេ? ឬក៏នេះគ្រាន់តែជា​ព្រះគ្រីស្ទ​ក្លែងក្លាយ ?តាមរយៈ​ការសិក្សាព្រះបន្ទូល​របស់ព្រះ យើងនឹងរកឃើញនូវចម្លើយនៃសំណួរទាំងអស់នេះ។ 
នៅក្នុងព្រះគម្ពីរកិច្ចការ1:9:11  បានសម្តែងថា ៩ កាល​ទ្រង់​បាន​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវ័ក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់ ពី​ភ្នែក​គេ។១០ កំពុង​ដែល​គេ​ងើយ​សំឡឹង​មើល​ទៅ​លើ​មេឃ ក្នុង​កាល​ដែល​ទ្រង់​យាង​ទៅនោះ​ឃើញ​មាន​២​នាក់ ស្លៀកពាក់​ស ឈរ​នៅ​ជិត និយាយ​ថា ១១ ពួក​អ្នក​ស្រុក​កាលីឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះព្រះយេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថានសួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ

នៅក្នុងខគម្ពីរនេះបានសម្តែងថា ព្រះយេស៊ូវនឹងយាងមកកាន់ផែនដីម្តងទៀតនៅក្នុងសណ្ឋានជា​រូបកាយ​ដ៏ល្អឥតខ្ចោះនៅក្នុងពពក។គ្មាននរណាម្នាក់ដែលអះអាងថាខ្លួនជាព្រះយេស៊ូវគ្រីស្ទ អាចយាង​មកកាន់​ផែនដី​នៅក្នុងសណ្ឋាន​បែបនេះបានឡើយ។

នៅក្នុងព្រះគម្ពីរវិវរណៈ​1:7 បានសម្តែងថា៧ មើល ទ្រង់​យាង​មក​តាម​ពពក នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផងរួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ទ្រង់ អើ មែន​ហើយ អាម៉ែន។
ដូច្នេះ  ព្រះគ្រីស្ទមិនត្រឹមតែយាងត្រឡប់មកផែនដីជាសណ្ឋានដ៏ល្អឥតខ្ចោះនៅក្នុងពពកតែប៉ុណ្ណោះទេ ទ្រង់ថែមទាំងឲ្យគ្រប់គ្នាបានឃើញទ្រង់ផងដែរ។ អស់អ្នកដែលអះអាងថាខ្លួនជាព្រះគ្រីស្ទ ក៏គ្មាន​នរណា​ម្នាក់​យាង​មកដូច សណ្ឋានដែលព្រះទ្រង់យាងមកដែរ។ព្រះ​យេស៊ូវក៏​បាន​​ព្រមានផងដែរថា នឹងមាន ហោរាឬព្រះគ្រីស្ទក្លែងក្លាយ និងលេចខ្លួនឡើងនៅថ្ងៃអនាគត។ 
នៅក្នុងព្រះគម្ពីរម៉ាថាយ24:23-24 បានសម្តែងថា ២៣ គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះគ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះនោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ ២៤ ដ្បិត​នឹង​មាន​ព្រះគ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ហើយ​និង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន ។

យើងត្រូវចាំថា ពួកអ្នកដែលអះអាងថាខ្លួនជាព្រះគ្រីស្ទ គឺសុទ្ធតែជាព្រះគ្រីស្ទក្លែងក្លាយទាំងអស់ ហើយយើងក៏មិនត្រូវជឿនោះដែរ។ពួកព្រះគ្រីស្ទក្លែងក្លាយ អាចនឹងមានអំណាចក្នុងការសម្តែងការអស្ចារ្យ ដែលមើលទៅគឺដូចជាការអស្ចារ្យមកពីព្រះ តែសុំយើងកុំជឿឲ្យសោះ។ ការអស្ចារ្យដ៏ពិត​គឺមកពីព្រះជា​ម្ចាស់ តែការអស្ចារ្យក្លែងក្លាយអាចចេញមកពីអំណាចអាគមងងឹត របស់អារក្សសាតាំងឬជាការឆ្ពិន​ភ្នែកតែ​ប៉ុណ្ណោះ។ 

ការព្រមានមួយទៀត អំពីព្រះគ្រីស្ទក្លែងក្លាយ គឺមានចែងនៅព្រះគម្ពីរម៉ាថាយ 24:26-27 ២៦ ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ទ្រង់​គង់​នៅ​ទី​រហោស្ថាន នោះ​កុំ​ឲ្យ​ចេញ​ទៅ​ឡើយ ឬ​ថា មើល ទ្រង់​គង់​នៅ​ក្នុង​បន្ទប់ នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ២៧ ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេកបន្ទោរ ដែល​ភ្លឺផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ ។

ជារឿយៗ ពួកអ្នកដែលដើរតាមព្រះគ្រីស្ទក្លែងក្លាយ ពួកគេតែងតែព្យាយាមបញ្ចុះបញ្ចូល មនុស្សឲ្យទៅ​និងមើលថា គេនៅកន្លែងនេះឬកន្លែងនោះក៏ប៉ុន្តែនៅក្នុងព្រះគម្ពីរពុំបាន​សម្តែងយ៉ាងដូច្នេះឡើយ។ នៅពេលព្រះគ្រីស្ទយាងមកម្តងទៀត​ទ្រង់នឹងឲ្យគេគ្រប់គ្នាឃើញ ហើយទ្រង់នឹងឲ្យពួកគេ​ដឹងថាទ្រង់គឺ​ជានរណា។ ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ទ្រង់​គង់​នៅ​ទី​រហោស្ថាន នោះ​កុំ​ឲ្យ​ចេញ​ទៅ​ឡើយ ឬ​ថា មើល ទ្រង់​គង់​នៅ​ក្នុង​បន្ទប់ នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ។

យើងត្រូវចាំថា គ្រូក្លែងក្លាយមួយចំនួន បើទោះបីជាពួកគេពុំបានអះអាងថាខ្លួនគេជាព្រះគ្រីស្ទក៏ដោយ តែពួកគេបានបង្រៀនអ្វីដែលប្រាសចាកពីព្រះគម្ពីរទាក់ទងទៅនឹងព្រះគ្រីស្ទនិងដំណឹងល្អ។

នៅក្នុងព្រះគម្ពីរកាឡាទី1:8 បានសម្តែងថា៨ ប៉ុន្តែ បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថានសួគ៌ នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ.  
ពួកព្រះគ្រីស្ទក្លែងក្លាយតែងតែបង្រៀនអំពីដំណឹងល្អដែលខុសពីដំណឹងល្អដ៏ពិតដែលបានចែងនៅក្នុងព្រះគម្ពីរបរិសុទ្ធ។
ជាឧទាហរណ៍ , នៅក្នុងព្រះគម្ពីរយ៉ូហាន 3:16 បានសម្តែងថា ១៦ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ

យើងត្រូវចាំថា ពួកព្រះគ្រីស្ទក្លែងក្លាយ ឬពួកបង្រៀនខុសឆ្គង គឺគេតែងតែបង្រៀនថា ដើម្បីទទួល​ការ​សង្គ្រោះ​​បាន អ្នកជឿនោះត្រូវតែបំពេញកាតព្វកិច្ចអ្វីមួយ ឬបង់ថ្លៃ និងដោះ​ដូរជាលុយកាក់ជាដើម ដែលការនេះគឺសុទ្ធតែប្រាសចាកពីបទគម្ពីរទាំងស្រុង ដ្បិតព្រះគម្ពីរបានសម្តែងថាការសង្គ្រោះគឺ​កើ​តពី​សេចក្តីជំនឿដោយគ្មានការបង់ថ្លៃអ្វីទាំងអស់ វាជាអំណោយដោយឥតបង់ថ្លៃរបស់ព្រះ​ចំពោះមនុស្ស។ ពួកព្រះគ្រីស្ទក្លែងក្លាយ ឬពួកបង្រៀនខុសឆ្គង គឺតែងតែបង្វែ​យើងឲ្យចេញឆ្ងាយពីសេចក្តី​សង្គ្រោះពិតដែលបានចែងនៅក្នុងព្រះគម្ពីរ។​

វាជាការដែលសំខាន់ណាស់ដែលយើងត្រូវសិក្សាព្រះបន្ទូលព្រះឲ្យបានម៉ត់ចត់និងច្បាស់លាស់ ប្រយោជន៍​ដើម្បីកុំយើងជំពប់ដួលនឹងនិកាយខុសឆ្គង ជាពិសេសវាអាចជួយយើងឲ្យប្រាប់អ្នកដទៃបាន អំពីការសម្គាល់នូវអ្វីដែលជាសេចក្តីពិតនិងភាពក្លែងក្លាយនៃដំណឹងល្អ។
 
0 Comments

ព្រះបានបំផុសគំនិតព្រះគម្ពីរ God Inspired the Bible

2/4/2019

0 Comments

 
ការបំភ្លឺចិត្តឲ្យសរសេរព្រះគម្ពីរគឺជាមូលដ្ឋានគ្រឹះដល់ការសង្រ្គោះព្រោះការចែងពីជីវិតរបស់ព្រះយេស៊ូគ្រិស្ត ការសុគតទ្រង់ និងការមានព្រះជន្មរស់ឡើងវិញ ទាំងអស់ស្របទៅតាមសេចក្តីពិតមានចែងក្នុងព្រះគម្ពីរ។ ១កូរិនថូស ១៥៖៣-៨ មានព្រះបន្ទូលថា “មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។ គេ​បាន​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ ។ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក* ​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ ។ បន្ទាប់​មក ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បងប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ​បាន​ទទួល​មរណ‌ភាព ផុត​ទៅ​ហើយ។ បន្ទាប់​មក​ទៀត ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ យ៉ាកុប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។ ក្រោយ​បង្អស់ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ” ។ ប្រសិនបើព្រះគម្ពីរមិនពិតអំពីព្រះបន្ទូលព្រះទេ នោះសេចក្តីស្លាប់ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូនឹងគ្មានន័យអ្វីទាំងអស់។ 

១កូរិនថូស ១៥៖១៤-១៥ បានចែងបន្តពីព្រះបន្ទូលនេះថា ”ហើយ​បើ​ព្រះ‌គ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បងប្អូន​ក៏​គ្មាន​ន័យ​អ្វី​ដែរ។ បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែង‌ក្លាយ​អំពី​ព្រះ‌ជាម្ចាស់ ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះអង្គ​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះអង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ដែរ”
តាមរយៈព្រះបន្ទូលនេះយើងឃើញថា ប្រសិនបើព្រះគម្ពីរចែងខុសអំពីអំពើបាបលោកអាដាំ និងនាងអេវ៉ានៅក្នុងសួនអេដែនកាលពីដើមកំណើតពិភពលោកមែននោះ នោះព្រះគម្ពីរក៏ចែងខុសអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូដែរ ដែលជាគ្រឹះនៃសេចក្តីសង្ឃឹមរបស់គ្រិស្តបរិស័ទស្តីពីការសង្រ្គោះ និងឋានសួគ៌។

យើងត្រូវជឿជាក់ថាព្រះជាម្ចាស់មានព្រះជន្មគង់នៅនោះយើងក៏អាចជឿជាក់ផងដែរថាព្រះគម្ពីរគឺជាព្រះបន្ទូលដែលជំរុញឲ្យតាក់តែងដោយព្រះជាម្ចាស់។​ នៅពេលយើងជឿជាក់ថាព្រះគម្ពីរជាព្រះបន្ទូលដែលបំភ្លឺឲ្យតាក់តែងដោយព្រះជាម្ចាស់ នោះយើងក៏អាចជឿជាក់ដែរថា ព្រះយេស៊ូគឺជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែរ ពីព្រោះព្រះគម្ពីរជាមូលដ្ឋានចែងអំពីជីវិតព្រះយេស៊ូគ្រិស្ត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ បើយើងបានដឹង និងទទួលព្រះយេស៊ូគ្រិស្តជាព្រះអង្គសង្រ្គោះ យើងនឹងទទួលបានការសង្រ្គោះ។ ១យ៉ូហាន ៥៖១៣ បានចែងថា “ខ្ញុំ
​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ មាន​ជីវិត​អស់‌កល្ប​ជានិច្ច​ហើយ” ។​

​ដូច្នេះ តើយើងអាចជឿជាក់ថាព្រះជាម្ចាស់មានព្រះជន្មគង់នៅដោយរបៀបណា? ព្រះគម្ពីរ រ៉ូម ១៖២០-២៣ ចែងថា “លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ  ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ​ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។ គេ​អួត‌អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។  គេ​មិន​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ” ។

ចូរធ្វើការកត់សម្គាល់ពីព្រះបន្ទូលនេះ “កិច្ចការទាំងនោះងាយយល់ណាស់តាមរយៈអ្វីដែលព្រះជាម្ចាស់បានបង្កើតមក” ។​ អាចនិយាយតាមបែបម្យ៉ាងទៀតថា​ យើងអាចបញ្ជាក់អះអាងថាមានព្រះជាម្ចាស់ តាមការសិក្សាស្វែងយល់ពីអ្វីៗដែលទ្រង់បង្កើតមក។ យើងអាចសិក្សាស្វែងយល់ពីការតាក់តែងដ៏អស្ចារ្យនៃសកលលោក ប្រព័ន្ធព្រះអាទិត្យ ប្រព័ន្ធបរិស្ថាន បរិយាកាស​ និងសភាវមានជីវិតផ្សេងៗដូចជា ប្រព័ន្ធគ្រប់ផ្នែកនៃរូបរាងកាយ​រួមទាំងខួរក្បាលជាដើម។ យើងក៏អាចឃើញការតាក់តែងបង្កើតឲ្យមានកោសិកាមានជីវិតដូចជាទីក្រុងនៃកោសិការតូចល្អិតដែលមិនអាចមើលឃើញដោយនឹងភ្នែកឡើយ។ នៅក្នុងកោសិកាទាំងនោះមាន ឌី អិន អេ ដែលលោក បៀលហ្គេតជាស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយថា “ឌី អិន អេ ប្រៀបដូចជាកម្មវិធីកុំព្យុទ័រមួយដែលបានបង្កើតមកជាយូលុងណាស់មកហើយ នៅមុនកម្មវិធីកុំព្យុទ័រណាៗទាំងអស់កើតមានទៅទៀត” ។ គ្រប់ភស្តុតាង​ទាំងអស់នេះហើយ ពេលយើងសិក្សាស្វែងយល់ដោយបើកចិត្តទូលាយ​ នោះយើងអាចជឿជាក់បានថា ព្រះជាម្ចាស់ដែលជាព្រះអាទិករ ពិតជាកំពុងមានជីវិតគង់នៅ ហើយថាមនុស្សលោកមិនមែនកើតមកដោយចៃដន្យដោយមិនអាចជឿថាគ្មានព្រះជាម្ចាស់បានបង្កើតនោះទេ។

ឥឡូវនេះយើងដឹងយ៉ាងប្រាកដថាមានព្រះជាម្ចាស់គង់នៅ តើមនុស្សយើងដឹងថាព្រះគម្ពីរជាព្រះបន្ទូលព្រះដោយរបៀបណា? ខាងក្រោមនេះជាហេតុផលមួយចំនួន៖

ហេតុផលទី១៖មនុស្សមានសុភវិនិច្ឆ័យដឹងខុស
និងត្រូវបើគ្មានព្រះជាម្ចាស់ទេ​ នោះគ្មានហេតុផលដែលត្រូវមានសីលធម៌នោះឡើយ។ រ៉ូម ២៖១២
-១៦ ចែងថា “អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ នឹង​ត្រូវ​វិនាស​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ស្គាល់​ក្រឹត្យ‌វិន័យ គេ​នឹង​ត្រូវ​ទទួល​ទោស​ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ ដ្បិត​មិន​មែន​អ្នក​ឮ​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត*​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ គឺ​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​វិញ​ឯ‌ណោះ ដែល​ព្រះអង្គ​ប្រោស​ឲ្យ​សុចរិត។ ពេល​សាសន៍​ដទៃ​ដែល​ពុំ​ស្គាល់​ក្រឹត្យ‌វិន័យ នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​ដោយ​មិន​ដឹង​ខ្លួន គឺ​ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ‌វិន័យ ទោះ​បី​គេ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ក៏​ដោយ។ ត្រង់​នេះ គេ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ចការ​ដែល​គម្ពីរ‌វិន័យ​ចែង​ទុក​ឲ្យ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្រាប់​ហើយ។ មន‌សិការ​របស់​គេ ព្រម​ទាំង​ការ​រិះគិត​របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះ‌សា​ខ្លួន ក៏​ផ្ដល់​សក្ខីភាព​អំពី​ការ​នេះ​ដែរ។ ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​ព្រះអង្គ​នឹង​វិនិច្ឆ័យ តាម​រយៈ​ព្រះគ្រិស្ដ‌យេស៊ូ នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ” ។ សូមគិតយ៉ាងដូច្នេះ មុនពេលអ្នកអានព្រះគម្ពីរ ឬមុនពេលស្គាល់ព្រះយេស៊ូនៅឡើយ តើអ្នកមានអារម្មណ៍ថាខុសទេនៅពេលអ្នកនិយាយកុហក់ លួចទ្រព្យសម្បត្តិគេ ឬអ្នកប្រព្រឹត្តិអំពើអាក្រក់ណាមួយ? តើអ្នកមិនបានដឹងជាមុនទេថាពេលអ្នកសម្លាប់មនុស្ស និងលួចគេគឺជាកំហុស?​ អារម្មណ៍ថាមានទុក្ខទោស និងមនសិការគឺជាភស្តុតាងដែលបញ្ជាក់អះអាងថា គំនិត ដួងចិត្ត និងព្រលឹងយើងត្រូវបានបង្កើតមកឲ្យចេះដឹងខុស​ និងដឹងត្រូវរួចមកហើយ ដោយព្រះជាម្ចាស់ជាព្រះអាទិករយើង។ ដូចគ្នាដែរ ពេលយើងទិញកុំព្យុទ័រ ឬទូរស័ព្ទទំនើបថ្មីមួយ ពេលយើងបើកវា យើងដឹងថាមានកម្មវិធីផ្សេងៗត្រូវបានតម្លើងរួចស្រេចទៅហើយ។

ហេតុផលទី២៖ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ត

១កូរិនថូស ១៥៖៣-៨ ចែងថា “មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។ គេ​បាន​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ។ បន្ទាប់​មក ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បងប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ​បាន​ទទួល​មរណ‌ភាព ផុត​ទៅ​ហើយ។ បន្ទាប់​មក​ទៀត ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។ ក្រោយ​បង្អស់ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ” ។​ មានភស្តុតាងជាច្រើនទាំងក្នុងព្រះគម្ពីរ និងក្រៅព្រះគម្ពីរដែលបញ្ជាក់ថាព្រះយេស៊ូពិតជាមានជីវិតគង់នៅ សុគត់លើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញពីសេចក្តីស្លាប់។ អ្នកមិនជឿលើព្រះម្នាក់ដែលមានសញ្ញាបត្រផ្នែកច្បាប់ឈ្មោះ Lee Strobel បានសិក្សាពីភស្តុតាងស្តីពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្តអស់រយៈពេល២ឆ្នាំ ព្រោះគាត់ចង់បញ្ជាក់អះអាងថាវាជំនឿក្លែងក្លាយ។ ភរិយាគាត់គឺជាគ្រិស្តបរិស័ទ ហើយគាត់ចង់បញ្ចុះបញ្ចូលប្រាប់ភរិយាឲ្យបោះបង់ និងត្រឡប់ទៅជាអ្នកមិនជឿលើព្រះវិញ។ ទីបញ្ចប់ លោក Lee Strobel បានក្លាយជាគ្រិស្តបរិស័ទ ហើយបាននិពន្ធសៀវភៅមួយឈ្មោះ “រឿងក្តីសម្រាប់ព្រះគ្រិស្ត” ។​
ហេតុផលទី៣៖ ពាក្យថ្លែងទំនាយត្រូវបានកើតឡើង
២ពេត្រុស ១៖២១ បានចែងថា “ដ្បិត​ព្រះ‌បន្ទូល​ដែល​ព្យាការី​បាន​ថ្លែង​ទុក​មក​នោះ មិន​មែន​ចេញ​ពី​បំណង​ចិត្ត​របស់​មនុស្ស​ទេ គឺ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​វិញ​ឯ‌ណោះ ដែល​ជំរុញ​ចិត្ត​លោក​ទាំង​នោះ​ឲ្យ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌ជា‌ម្ចាស់” ។​ វិជ្ជបណ្ឌិត D. James Kennedy បានសរសេរថា “មានពាក្យថ្លែងទំនាយជាក់លាក់ជាង២០០០ នៅក្នុងព្រះគម្ពីរដែលបានកើតឡើង។ វាគួរឲ្យភ្ញាក់ផ្អើលព្រោះមិនមានពាក្យទំនាយបែបនេះនៅក្នុង “ព្រះគម្ពីរ” នៃសាសនាដ៏ទៃ។

ហេតុផលទី៤៖ បុរាណវិទូក៏បញ្ជាក់អះអាងស្របទៅតាមព្រះគម្ពីរ
សាស្រ្តាចារ្យ Nelson Glueck ដែលត្រូវបានគេទទួលស្គាល់ថាជាមនុស្សអស្ចារ្យម្នាក់ក្នុងចំណោមមនុស្ស ”អស្ចារ្យ” ទាំងប្រាំដែលជំនាញខាងបុរាណវិទ្យាទាក់ទងនឹងព្រះគម្ពីរបាននិយាយថា “ខ្ញុំបានជីកគាស់ព្រះគម្ពីរអស់រយៈពេលជាង៣០ឆ្នាំ ដោយដៃម្ខាងកាន់ព្រះគម្ពីរ និងម្ខាងទៀតកាន់ប៉ែលជីក បើធៀបទៅនឹងទស្សនប្រវត្តិសាស្រ្ត ប៉ុន្តែខ្ញុំមិនបានរកឃើញថាព្រះគម្ពីរមានកំហុសត្រង់ណានោះទេ”​​

ឥឡូវនេះលោកអ្នកមានជំនឿជាក់ហើយថាព្រះគម្ពីរពិតជាព្រះបន្ទូល តើព្រះគម្ពីរបង្រៀនយើងអ្វីខ្លះពីរបៀបដែលព្រះអង្គបណ្តាលឲ្យតាក់តែងឡើង? នេះជាខគម្ពីរមួយចំនួនដែលជួយយើងឲ្យយល់កាន់តែច្បាស់ពីរបៀបដែលទ្រង់បំភ្លឺឲ្យតែងនៅពេលព្រះគម្ពីរត្រូវបានសរសេររាប់ពាន់ឆ្នាំមុន។

២ធីម៉ូថេ ៣៖១៦ ចែងថា “គ្រប់​អត្ថ‌បទ​គម្ពីរ​សុទ្ធ​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បំភ្លឺ​ឲ្យ​តែង និង​មាន​ប្រយោជន៍​សម្រាប់​បង្រៀន រក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​ឲ្យ​រស់​តាម​សេចក្ដី​សុចរិត”

១កូរិនថូស ២៖១៣ “យើង​និយាយ​សេចក្ដី​ទាំង​នេះ ដោយ​មិន​ប្រើ​ពាក្យ‌ពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​ព្រះ‌វិញ្ញាណ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ”

ហេប្រឺ ៤៖១២ “ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​មាន​ជីវិត និង​មាន​មហិទ្ធិ‌ឫទ្ធិ​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ ព្រះ‌បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ ព្រះ‌បន្ទូល​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស”

យេរេមា ១៖៩ “បន្ទាប់​មក ព្រះ‌អម្ចាស់​លាត​ព្រះ‌ហស្ដ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ” 

ដោយការជឿជាក់ថាព្រះគម្ពីរគឺជាព្រះបន្ទូល នោះយើងក៏អាចមានជំនឿជាក់ពីសេចក្តីសន្យាទ្រង់អំពីការសង្រ្គោះដែរ។ យ៉ូហាន ៣៖១៦ ចែងថា “ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះអង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់‌កល្ប​ជានិច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ” ។ សូមធ្វើការសិក្សាស្វែងយល់ពីព្រះបន្ទូលទ្រង់ ហើយស្វែងរកឲ្យឃើញនូវព្រះបន្ទូលសន្យាទ្រង់ពីជីវិតអស់កល្បជានិច្ច និងឋានសួគ៌។


​ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម:

​If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at:

​www.internationalfishers.com/khmer

​www.internationalfishers.com/khmerblog
www.facebook.com/internationalfishers
​​
www.youtube.com/evidencecambodia​​
​

Inspiration of the Bible English and Khmer.pdf
File Size: 274 kb
File Type: pdf
Download File

0 Comments

តើព្រះយេស៊ូវពិតជាបានរស់ពីសុគតឡើងវិញទេ? Did Jesus Really Rise From the Dead?

1/16/2019

1 Comment

 
Picture
Picture
Picture
Picture
ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម:

​If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at:

​www.internationalfishers.com/khmer

​www.internationalfishers.com/khmerblog
www.facebook.com/internationalfishers
​​
www.youtube.com/evidencecambodia​​
Did Jesus Really Rise From the Grave.pdf
File Size: 288 kb
File Type: pdf
Download File

1 Comment

ទំនាយអំពីព្រះយេស៊ូបានសម្រេច (Prophecies That Jesus Christ Fulfilled)

12/20/2018

1 Comment

 
ចូរយើងស្រមៃ នៅពេលដែលចៅហ្វាយគាត់ប្រាប់ឲ្យយើងទៅព្រលានយន្តហោះដើម្បីទទួលកូនប្រុសរបស់គាត់ ។ ជំនួសឲ្យការ​បង្ហាញនូវរូបថត គាត់បានរៀបរាប់​អំពីកូនប្រុសរបស់គាត់មកកាន់យើង ហើយប្រាប់​យើងពីពេលវេលាដែលកូន​នឹងមកដល់ ។  ពេលនោះគាត់អាចនឹងរៀបរាប់អំពី អាយុ កម្ពស់ មាឌ  ភ្នែក សក់ ស្បែក និងសម្លៀកបំពាក់ដែលកូនគាត់ពាក់ នៅពេលមកដល់ព្រលានយន្តហោះ ។ ប្រសិនបើយើងចាប់អារម្មណ៍ឲ្យបានជិតជាមួយនិងដំណើរដើមទងដែលបានប្រាប់នោះ យើងអាចនិងរកឃើញកូនប្រុសរបស់ចៅហ្វាយនាយយើងជាមិនខាន ។ 

​មានគ្រិស្តបរិស័ទជាច្រើន បានចំណាយពេលវេលាសិក្សាអំពីព្រះយេស៊ូតាមរយៈព្រះគម្ពីរសញ្ញាថ្មី ក៏ប៉ុន្តែគេអាចមិនបានយល់ អំពីការរៀបរាប់របស់ព្រះវរបិតាស្តីអំពីរូបអង្គព្រះយេស៊ូគ្រិស្ត ដែលបានសម្តែងក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលកើតមានតាំងពីយូរលង់រាប់រយឆ្នាំ មុនពេលព្រះអង្គយាងមកចាប់កំណើត  ។ ការរៀបរាប់ទាំងឡាយ គឺជារូបភាពមួយយ៉ាងសំខាន់ ដែលអាចជួយឲ្យយើងយល់កាន់តែខ្លាំងឡើង ពីជីវិតនិងសេចក្តីបង្រៀនរបស់ព្រះយេស៊ូ ។ ហើយក៏ជាការបើកសម្តែងយ៉ាងជាស្តែងផងដែរ (សម្រាប់គ្រូៗ) ដល់អ្នកដឹកនាំសាសនាជនជាតិយូដា មុនពេលដែលព្រះយេស៊ូបានប្រសូត ដែលពួកគេតែងបង្រៀនអំពីការយាងមកដល់របស់ព្រះអង្គសង្រ្គោះ ឬ ព្រះមែស៊ី ។

គួរឲ្យសោកស្តាយដែលអ្នកដឹកនាំទាំងនោះ បានបដិសេដ្ឋ មិនទទួលព្រះអង្គជាព្រះសង្គ្រោះ នៅគ្រាដែលទ្រង់បានយាងមកដល់  ទោះជាយ៉ាងនេះក្តី ទំនាយទំាំងឡាយបានបង្ហាញថាគឺទ្រង់នេះហើយ ។ ជាលទ្ធផលដែលគេបានធ្វើគឺសហការជាមួយជនជាតិរ៉ូម  ដើម្បីឆ្កាងព្រះយេស៊ូ ។ 

លុះក្រោយមក ព្រះអង្គបានរស់ឡើងវិញ ទ្រង់បានជួបជាមួយនិងសិស្សពីរនាក់ដែលដើរតាមផ្លូវទៅកាន់ភូមិ អេម៉ោស ស ។

លូកា ២៤:១៤-២៧ “គេ​កំពុង​តែ​និយាយ​គ្នា ពី​អស់​ទាំង​ការ​ដែល​កើត​មាន​មក​នោះ ​ កាល​គេ​កំពុង​តែ​និយាយ​គ្នា ហើយ​រិះគិត​ដូច្នេះ នោះ​ព្រះយេស៊ូវ​ក៏​ចូល​មក យាង​ជា​មួយ​នឹង​គេ​ដែរ ​តែ​ភ្នែក​គេ​ត្រូវ​ថ្ពឹន មិន​ឲ្យ​ស្គាល់​ទ្រង់​ទេ ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា តើ​រឿង​អ្វី ដែល​អ្នក​និយាយ​គ្នា កំពុង​ដែល​ដើរ​ទៅ ដោយ​មាន​មុខ​ស្រងូត​ដូច្នេះ ​ ឯ​ម្នាក់​ដែល​ឈ្មោះ​ក្លេវប៉ាស គាត់​ឆ្លើយ​ថា តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូសាឡិម​តែ​ម្នាក់​ឯង​ទេ​ឬ​អី បាន​ជា​មិន​ដឹង​ការ​ដែល​កើត​មក​នៅ​គ្រា​នេះ ​ ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​ការ​អ្វី​ហ្នឹង នោះ​គេ​ឆ្លើយ​ថា គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណាសារ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ និង​ពាក្យ​សំដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ និង​បណ្តាជន​ទាំងឡាយ​ផង ​ ហើយ​ពី​បែប​យ៉ាង​ណា ដែល​ពួក​សង្គ្រាជ និង​ពួក​នាម៉ឺន​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ​ឆ្កាង​លោក​ផង ​ តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នេះ​ហើយ ជា​ព្រះ​ដែល​រៀប​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ឥឡូវ​នេះ ក៏​មាន​ការ​នេះ​ថែម​ទៀត ដ្បិត​នេះ​គំរប់​៣​ថ្ងៃ​ហើយ តាំង​ពី​ការ​ទាំង​នោះ​កើត​មក ​ ហើយ​មាន​ស្ត្រី​ខ្លះ​ក្នុង​ពួក​យើង​ខ្ញុំ​បាន​នាំ​ឲ្យ​ឆ្ងល់​ដែរ ដោយ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម ​ តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ ​ មាន​ពួក​យើង​ខ្ញុំ​ខ្លះ​បាន​ទៅ​ឯ​ផ្នូរ​ដែរ ក៏​ឃើញ​ដូច​ជា​ពួក​ស្រី​បាន​ថា​មែន តែ​មិន​បាន​ឃើញ​រូប​លោក​ទេ ​ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្តី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ ​ តើ​មិន​គួរ​ឲ្យ​ព្រះគ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ ហើយ​ចូល​ទៅ​ក្នុង​សិរីល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ​អី ​ រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្តី ដែល​តម្រូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំងឡាយ ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀង​មក។ ​”

សាវកប៉ុលក៏បានផ្តល់នូវភស្តុតាងបែបនេះដែរ នៅក្នុងព្រះគម្ពីរកិច្ចការ ១៧: ១-៣ “​ រីឯ​កាល​បាន​ដើរ​កាត់​ក្រុង​អាំភីប៉ូលី និង​ក្រុង​អ័ប៉ុឡូនា នោះ​គេ​ទៅ​ដល់​ក្រុង​ថែស្សាឡូនីច ជា​កន្លែង​ដែល​មាន​សាលា​ប្រជុំ​របស់​សាសន៍​យូដា ​ ប៉ុល​ក៏​ចូល​ទៅ​ឯ​គេ​តាម​ទំលាប់​គាត់ ហើយ​ជជែក​ពន្យល់​ដល់​គេ​តាម​គម្ពីរ ក្នុង​៣​ថ្ងៃ​ឈប់​សំរាក ​ ក៏​បើក​សំដែង​យ៉ាង​ច្បាស់​ថា ព្រះគ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គាត់​ក៏​និយាយ​ថា ព្រះយេស៊ូវ​នេះ​ឯង ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះគ្រីស្ទ​នោះ​ហើយ។” 

នៅក្នុងកិច្ចការ ១៨:២៧-២៨  លោកអាប៉ូឡូស ក៏បានប្រើប្រាស់តំណរដូចគ្នានេះដែរ ធ្វើជាភស្តុតាងសម្រាប់បង្ហាញថា ព្រះយេស៊ូគ្រិស្ត គឺជាព្រះមែស៊ី ។ “ រួច​គាត់​គិត​នឹង​ទៅ​ឯ​ស្រុក​អាខៃ នោះ​ពួក​ជំនុំ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ ទូន្មាន​ពួក​សិស្ស​ឲ្យ​ទទួល​គាត់ លុះ​ដល់​ហើយ គាត់​ក៏​ជួយ​យ៉ាង​សន្ធឹក ដល់​ពួក​អ្នក​ដែល​ជឿ​ដោយ​ព្រះគុណ ព្រោះ​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា នៅ​កណ្តាល​ជំនុំ ដោយ​ប៉ិនប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ​មែន។ ​” 

មានអ្នកប្រាជ្ញជាច្រើន បានស្រាវជ្រាវជុំវិញទំនាយជាង៤០០ក្នុងព្រះគម្ពីរសញ្ញាថ្មី អំពីការយាងមកដល់របស់ព្រះមែស៊ីដែលទំនាយទាំងនោះគឺសម្រេចលើអង្គព្រះយេស៊ូគ្រិស្ត ។ អ្នកប្រាជ្ញសាសន៍យូដាជាច្រើន បានផ្លាស់ប្តូរការបកស្រាយទំនាយរបស់ខ្លួន អំពីការយាងមករបស់ព្រះមែស៊ី ក្រោយពេលដែលព្រះយេស៊ូរស់ពីសុគតឡើងវិញ ហេតុនេះគេ​មិនបានសំដៅមនុស្សទៅនិងព្រះយេស៊ូគ្រិស្ត ដែលជាព្រះមួយអង្គគត់ ដែលជាអ្នកសម្រេចគ្រប់សេចក្តីទំនាយទាំងឡាយ ។

នៅក្នុងខ្សែរវីដេអូ (ក្នុងអាសយដ្ឋានកេហទំព័រ) យើងនឹងឃើញឧទាហរណ៍មួយចំនួន នៃសេចក្តីទំនាយដែលបានសម្រេចនៅក្នុងជីវិតរបស់ព្រះយេស៊ូគ្រិស្ត ។

បទទំនាយទី១ ៖ ព្រះមែស៊ីនឹងត្រូវប្រសូត្រតាមរយៈស្រ្តីព្រហ្មចារី

ក្នុងព្រះគម្ពីរ លោកុប្បត្តិ ៣:១៥ បាននិយាយថា “អញ​នឹង​ធ្វើ​ឲ្យ​ឯង ហើយ​និង​ស្ត្រី គឺ​ទាំង​ពូជ​ឯង និង​ពូជ​នាង​មាន​សេចក្តី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែងជើង​គេ” ទំនាយនេះគឺសំដៅលើព្រះយេស៊ូគ្រិស្តដែលមានកំណើតបរិសុទ្ធ ។ គ្រប់ទាំងមនុស្សជាតិនៅលើផែនដី គឺមានកំណើតពីពូជពង្សរបស់ឧពុកម្តាយ ។ ព្រះយេស៊ូគ្រិស្ត ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ គឺកើតចេញ​ពីនារីព្រហ្មចារីតែម្នាក់គត់ ដែលជាម្តាយ គឺនាងម៉ារី ។ យើងមើលឃើញនូវទំនាយដែលបានសម្រេចនៅក្នុងព្រះគម្ពីរម៉ាថាយ ១:១៨ “រីឯ​កំណើត​ព្រះយេស៊ូវគ្រីស្ទ នោះ​បាន​កើត​មក​យ៉ាង​ដូច្នេះ គឺ​នាង​ម៉ារា មាតា​ទ្រង់ កាល​ដែល​យ៉ូសែប​បាន​ដណ្តឹង​នាង​ហើយ នោះ​នាង​មាន​គភ៌ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ មុន​ដែល​បាន​នៅ​ជា​មួយ​គ្នា” ព្រះគម្ពីរអេសាយ ៧:១៣-១៤ ក៏បានទទួលស្គាល់ទំនាយទាំងឡាយ ស្តីពីព្រះមែស៊ីដែលត្រូវកើតមកចេញពីស្រ្តីព្រហ្មចារី​ ។ “ដូច្នេះ អេសាយ​ទូល​ថា ឱ​ពូជពង្ស​របស់​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ​អី បាន​ជា​ចង់​រំខាន​ដល់​ព្រះហឫទ័យ​នៃ​ព្រះ​របស់​ទូលបង្គំ​ទៀត​ផង ដូច្នេះ​ព្រះអម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះអង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល”  

បទទំនាយទី២ ៖ ព្រះមែស៊ីត្រូវយាងមកក្នុងតំណរវង្សលោកអាប្រាហាំ និង អ៊ីសាក 

ព្រះគម្ពីរលោកុប្បត្តិ ២៦:២-៥  គឺជាទំនាយអំពីព្រះមែស៊ី ដែលត្រូវយាងមក តាមរយៈវង្សត្រកូលលោកអាប្រាហាំនិងអ៊ីសាក ។ “នោះ​ព្រះយេហូវ៉ា​លេច​មក​ឯ​គាត់​មាន​ព្រះបន្ទូល​ថា កុំ​ឲ្យ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូរ​ឯង​នៅ​ក្នុង​ស្រុក​ដែល​អញ​នឹង​ប្រាប់​ឯង​វិញ ចូរ​សំណាក់​នៅ​ក្នុង​ស្រុក​នេះ​ចុះ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ព្រម​ទាំង​ឲ្យ​ពរ​ផង អញ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ដល់​ឯង​នឹង​ពូជ​ឯង ហើយ​អញ​នឹង​សំរេច​តាម​សេចក្តី​សម្បថ ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រាហាំ​ឪពុក​ឯង អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ទៅ​ពូជ​ឯង រួច​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ ដោយសារ​ពូជ​ឯង ពី​ព្រោះ​អ័ប្រាហាំ​បាន​ស្តាប់​តាម​ពាក្យ​អញ ព្រម​ទាំង​រក្សា​បញ្ញើ និង​បញ្ញត្ត ហើយ​ច្បាប់ និង​ក្រឹត្យវិន័យ​របស់​អញ។” ព្រះគម្ពីរម៉ាថាយ ១:២ បានបង្ហាញនូវបញ្ជីឈ្មោះវង្សត្រកូលរបស់លោកអាប្រាហាំនិងលោកអ៊ីសាក ដែលជាអយការ(ដូនតា)របស់ព្រះយេស៊ូគ្រិស្ត ។ “អ័ប្រាហាំ​បង្កើត​អ៊ីសាកៗ បង្កើត​យ៉ាកុបៗ បង្កើត​យូដា ហើយ​និង​បង​ប្អូន​គាត់” 

បទទំនាយទី៣ ៖ ព្រះមែស៊ី ត្រូវយាងមកតាមរយៈវង្សត្រកូលរបស់ស្តេចដាវីដ 

អេសាយ ១១:១ ក៏បានរកឃើញនូវទំនាយអំពីព្រះមែស៊ី ថាទ្រង់ត្រូវប្រសូតក្នុងវង្សត្រកូលស្តេចដាវីដ “មាន​លំពង់​១​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ​ហើយ​មែក​១ ដែល​ចេញ​ពី​ឫស​គាត់ នឹង​កើត​មាន​ផល​ផ្លែ” ម៉ាថាយ ១:១ បានមានបន្ទូលថា “នេះ​បញ្ជី​ពង្សាវតារ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​វង្សា​ហ្លួង​ដាវីឌ និង​ជា​ជំនួរ​វង្ស​នៃ​លោក​អ័ប្រាហាំ​ដែរ” 

បទទំនាយទី៤ ៖ ព្រះមែស៊ី ត្រូវយាងមកប្រសូតនៅក្នុងភូមិបេថ្លេហឹម 

ព្រះគម្ពីរមីកា៥:១-២ ក៏បានទាយទុកមកថា ព្រះមែស៊ីត្រូវប្រសូតនៅភូមិបេថ្លេហឹម ។ “តែ​ឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់គ្រង​លើ​អ៊ីស្រាអែល ដើម​កំណើត​របស់​អ្នក​នោះ​បាន​ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់កល្ប​រៀង​មក ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ​ដរាប​ដល់​កំណត់​នៃ​នាង ដែល​ឈឺ​នឹង​សំរាល​បាន​កើត​កូន​មក នោះ​សំណល់​នៃ​ពួក​បង​ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ” នៅទីនេះមានឈ្មោះ “បេថ្លេហឹម” ពីរ​​ក្នុងប្រទេសអ៊ីស្រាអែល” ។ មួយជាភូមិ បេថ្លេហឹមក្នុងស្រុក អេប្រាថា និងមួយទៀតគឺជាបេថ្លេហឹមក្នុងស្រុកកាលីឡេ ។ “ភូមិបេថ្លេហឹមក្នុងស្រុក អេប្រាថា គឺជាភូមិតូចមួយជិតក្រុងយេរូសាឡឹម ក្បែរតំបន់វេសប៊ែង នៃទន្លេយ័រដាន់ដែលជារាជវាំងមុនរបស់ស្តេចដាវីដ ហើយក៏ជាកន្លែងដែលព្រះយេស៊ូបានប្រសូតមក  ។” ​យើងមើលឃើញទំនាយបានសម្រេចក្នុងព្រះគម្ពីរម៉ាថាយ ២:១-៦ “កាល​ព្រះយេស៊ូវ​ទ្រង់​ប្រសូត​មក នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ស្តេច​ហេរ៉ូឌ នោះ​មាន​ពួក​ហោរ ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូសាឡិម សួរ​ថា ​ តើ​ព្រះអង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា ពី​ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ​បង្គំ​ទ្រង់។

កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​សេចក្តី​វិតក្ក​ព្រួយ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​គ្នា​ផង ​​ កាល​បាន​ប្រជុំ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​នៃ​បណ្តាជន​មក​សាក​សួរ​ពី​ព្រះគ្រីស្ទ ដែល​ទ្រង់​ត្រូវ​ប្រសូត​នៅ​ឯ​ណា​  នោះ​គេ​ក៏​ទូល​ទ្រង់​ថា នៅ​ឯ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា ព្រោះ​ហោរា​បាន​ចែង​សេចក្តី​ទុក​មក​ដូច្នេះ​ថា ​ «ឯ​ឯង​បេថ្លេហិម ស្រុក​យូដា​អើយ ឯង​មិន​មែន​តូច​ជាង​គេ ក្នុង​ពួក​ចៅហ្វាយ នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​ចៅហ្វាយ​១​ចេញ​ពី​ឯង​មក ចៅហ្វាយ​នោះ​នឹង​ឃ្វាល​អ៊ីស្រាអែល ជា​រាស្ត្រ​អញ»។”

បទទំនាយទី៥៖  ព្រះមែស៊ី ត្រូវគេឆ្កាង 

ក្នុងព្រះគម្ពីរអេសាយ ៥៣:៣-៤ មានបន្ទូលថា “ទ្រង់​ត្រូវ​គេ​មើលងាយ ហើយ​ត្រូវ​មនុស្ស​បោះបង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់ ទ្រង់​ត្រូវ​គេ​មើលងាយ ដូច​ជា​អ្នក​ណា​ដែល​មនុស្ស​គេច​មុខ​ចេញ ហើយ​យើង​រាល់​គ្នា​មិន​បាន​រាប់អាន​ទ្រង់​សោះ។
 ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត ប៉ុន្តែ​យើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា”
ព្រះគម្ពីរអេសាយ ៥៣:៧ ក៏បានមានបន្ទូលដែរ “ទ្រង់​ត្រូវ​គេ​សង្កត់សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះឱស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សំឡាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ” 

ទំនុកតម្កើង ២២:១ មានបន្ទូលថា “ឱ​ព្រះ​នៃ​ទូលបង្គំ ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ ហើយ​គង់​ឆ្ងាយ​ឥត​ជួយ​ទូលបង្គំ ឬ​ស្តាប់​សេចក្តី​ដំងូររបស់​ទូលបង្គំ​ដូច្នេះ” 

ទំនុកតម្កើង ២២:១៥-១៨ មានបន្ទូលថា “កំឡាំង​ទូលបង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំងអណ្តាត​ទូលបង្គំ​ជាប់​នៅ​ក្រអូមមាត់ ទ្រង់​បាន​នាំ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្តី​ស្លាប់ព្រោះ​មាន​ឆ្កែ​មក​ឡោមព័ទ្ធ​ទូលបង្គំ​ហើយ មាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូលបង្គំ គេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូលបង្គំ អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ គេ​យក​សំលៀកបំពាក់​ទូលបង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូលបង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក ​ឱ​ព្រះយេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់​ផង” 

ទំនាយទាំងអស់ ត្រូវបានទាយទុកអស់រយៈពេលរាប់រយឆ្នាំមក មុនពេលដែលព្រះយេស៊ូបានកើតមក ហើយដែលសុទ្ធសឹងទាយទុកពីការដែលព្រះយេស៊ូត្រូវឆ្កាង ។ ការប្រហារជីវិតដោយឆ្កាង ក៏មិនបានប្រើនៅក្នុងគ្រាទំនាយនោះដែរ ។

យ៉ូហាន ១៩:១៧-២៤ បង្ហាញយើងនូវព្រឹត្តិការណ៍ជាច្រើន ជុំវិញការឆ្កាងលើព្រះគ្រិស្ត ដែលបានសម្រេចតាមសេចក្តីទំនាយក្នុងព្រះគម្ពីរសញ្ញាចាស់ ។ “ព្រះយេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​លលាដ៏​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់កូថា គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ និង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ ហើយ​ព្រះយេស៊ូវ​នៅ​ជា​កណ្តាល  លោក​ពីឡាត់​ធ្វើ​ប្រកាស​១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្តី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ស្តេច​នៃ​សាសន៍​យូដា» មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះយេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ ក្រេក និង​ឡាតាំង  ដូច្នេះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា គេ​ជំរាប​លោក​ពីឡាត់​ថា សូម​លោក​កុំ​សរសេរ​ថា នេះ​ជា​ស្តេច​នៃ​សាសន៍​យូដា​ឡើយ សូម​សរសេរ​តាម​វា​និយាយ​វិញ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា  លោក​ពីឡាត់​ឆ្លើយ​ថា ឯ​សេចក្តី​ដែល​ខ្ញុំ​សរសេរ នោះ​បាន​សរសេរ​ស្រេច​ទៅ​ហើយ  ឯ​ពួក​ទាហាន កាល​បាន​ឆ្កាង​ព្រះយេស៊ូវ​រួច​ហើយ នោះ​គេ​យក​ព្រះពស្ត្រ​ទ្រង់​ចែក​ជា​៤​ចំណែក ឲ្យ​ម្នាក់ៗ​បាន​១​ចំណែក ក៏​យក​អាវ​វែង​ទ្រង់​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​លើ​ជា​សំពត់​តែ​១ គ្មាន​ថ្នេរ​សោះ ដូច្នេះ គេ​និយាយ​គ្នា​ថា កុំ​ហែក​អាវ​នេះ​ឡើយ ចូរ​យើង​ចាប់​ឆ្នោត​វិញ ឲ្យ​បាន​ដឹង​ជា​អាវ​នេះ​នឹង​ទៅ​ជា​របស់​អ្នក​ណា នោះ​ដើម្បី​ឲ្យ​បាន​សំរេច​បទ​គម្ពីរ​ដែល​ថា «គេ​បាន​យក​សំលៀកបំពាក់​ទូលបង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូលបង្គំ គេ​យក​ដោយ​ចាប់​ជា​ឆ្នោត» ពួក​ទាហាន​ក៏​ធ្វើ​ដូច្នោះ។” 

បទទំនាយទី៦៖ សពរបស់ព្រះមែស៊ីត្រូវគេបញ្ចុះនៅក្នុងផ្នូររបស់បុរសជាអ្នកមានម្នាក់ 

ព្រះគម្ពីរអេសាយ ៥៣:៩ បាន​បន្ទូលថា .. “ហើយ​ក្នុង​កាល​ដែល​ទ្រង់​សុគត នោះ​គេ​ក៏​បញ្ចុះ​សព​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អាក្រក់ ហើយ​នៅ​ក្នុង​ផ្នូរ​របស់​អ្នក​មាន​ម្នាក់ ទោះ​បើ​ទ្រង់​មិន​ដែល​ធ្វើ​អំពើ​ទុច្ចរិត​ណា​មួយ​ក៏​ដោយ ក៏​មិន​ដែល​មាន​ការ​បញ្ឆោត​នៅ​ក្នុង​ព្រះឱស្ឋ​ទ្រង់​ឡើយ​ផង។”
ព្រះគម្ពីរម៉ាថាយ ២៧:៥៧-៦០ បានបង្ហាញច្បាស់នូវទំនាយដែលបានសម្រេចពីការបញ្ចុះសពព្រះយេស៊ូ ។ “ដល់​ល្ងាច មាន​មនុស្ស​អ្នក​មាន​ម្នាក់ ជា​សិស្ស​ព្រះយេស៊ូវ ឈ្មោះ​យ៉ូសែប ដែល​នៅ​ភូមិ​អើរីម៉ាថេ គាត់​មក​ដល់ ​ បាន​ទៅ​ឯ​លោក​ពីឡាត់ សូម​ព្រះសព​ព្រះយេស៊ូវ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​ប្រគល់​ព្រះសព​ដល់​គាត់ ​ រួច​កាល​យ៉ូសែប​បាន​យក​ព្រះសព​មក នោះ​ក៏​រុំ​នឹង​សំពត់​ទេសឯក​យ៉ាង​ស្អាត ​ ហើយ​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម កាល​គាត់​បាន​ប្រមៀល​ថ្ម​១​យ៉ាង​ធំ​ទៅ​បិទ​ម៉ាត់​ផ្នូរ​ហើយ នោះ​ក៏​ចេញ​ទៅ​បាត់។”  

បទទំនាយទី៧៖ ស្តេចដាវីដបានទាយអំពីការរស់ឡើងវិញរបស់ព្រះមែស៊ី 
​

ទំនុកតម្កើង ១៦:៨-១១ មានបន្ទូលថា “ទូលបង្គំ​បាន​តាំង​ព្រះយេហូវ៉ា នៅ​មុខ​ទូលបង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្តាំ​ទូលបង្គំ បាន​ជា​ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ ហេតុ​នោះ​ចិត្ត​ទូលបង្គំ​អរ​សប្បាយ ហើយ​កិត្តិយស​នៃ​ទូលបង្គំ​បាន​រីករាយ​ឡើង រូប​សាច់​នៃ​ទូលបង្គំ​ក៏​នឹង​នៅ​ដោយ​សាន្តត្រាណ​ដែរ ដ្បិត​ទ្រង់​មិន​ទុក​ឲ្យ​ព្រលឹង​ទូលបង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ព្រម​ឲ្យអ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្តី​ពុករលួយ​ដែរ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ​ដ៏​ពោរពេញ នៅ​ព្រះហស្ត​ស្តាំ​ទ្រង់​មាន​សេចក្តី​អរ​សប្បាយ ជា​ដរាប​ត​ទៅ។”
យ៉ូហាន ២០:៨-១០ បង្ហាញនូវការសម្រេចទំនាយនោះដោយរបៀបណា “សិស្ស​មួយ​នោះ​ដែល​មក​ដល់​ផ្នូរ​មុន គាត់​ក៏​ចូល​ទៅ​ឃើញ​ដូច្នោះ​ដែរ រួច​គាត់​ជឿ​ ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ទ្រង់​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ ​ សិស្ស​ទាំង​២​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ។” 

បទទំនាយទី៨៖ ព្រះមែស៊ីនឹងនាំសេចក្តីសង្រ្គោះមកកាន់គ្រប់ផ្នែកនៃផែនដី
 
ព្រញគម្ពីរអេសាយ ៤៩:៦ មានបន្ទូលថា “ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព” 

ម៉ាថាយ ២៨:១៨-២០ គូសបញ្ជាក់ថា “ឯ​ព្រះយេស៊ូវ ទ្រង់​យាង​មក​មាន​ព្រះបន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង ​ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ​ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។” 

នៅក្នុងរយៈពេលពីរពាន់ឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញចំនួនគ្រិស្តបរិស័ទមានការលូតលាស់ចាប់តាំងពី​សាវកដែលដើរតាមតែប៉ុន្មាននាក់ប៉ុណ្ណោះចេញពីក្រុងយេរូសាឡឹម រហូតកើន​ជាង២.២ពាន់លាន​នាក់ នៅទូទាំងពិភពលោក​ ។  ចំនួននេះ ​ក៏ដោយសារតែមានការបៀតបៀនជាច្រើនបន្តបន្ទាប់ និងការរិត​បន្តឹងដោយ​​អំណាច ដែលបានព្យាយាមបញ្ឈប់ការរីកចម្រើន និងបំផ្លាញ​ដល់គ្រិស្តបរិស័ទផង ។ ​

ទំនាញទាំងអស់នេះ និងផ្សេងៗទៀត សុទ្ធតែបានបង្ហាញថា ព្រះគ្រិស្តគឺពិតជាព្រះមែស៊ី (ព្រះអង្គសង្រ្គោះ) ប្រាកដមែន ។ ទ្រង់គឺជាព្រះដែលយាងមកសង្រ្គោះ ។ 

ក្នុងព្រះគម្ពីរ យ៉ូហាន ៣:១៦ មានបន្ទូលថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ” 

ដោយសេចក្តីជំនឿ យើងអាចទទួលបានសេចក្តីសង្រ្គោះពីព្រះយេស៊ូ ដោយមិនចាំបាច់បង់ប្រាក់នោះឡើយ ៕


ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម:

​If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at:

​www.internationalfishers.com/khmer

​www.internationalfishers.com/khmerblog
www.facebook.com/internationalfishers
​​
www.youtube.com/evidencecambodia​ 
Prophecies That Jesus Christ Fulfilled English.pdf
File Size: 44 kb
File Type: pdf
Download File

1 Comment

តើព្រឹត្តិការណ៍នៃប៉មបាបិល ពិតជាមានពិតមែន​ ដែរឬទេ? (Did the Tower of Babel Really Exist?)

12/20/2018

2 Comments

 
Picture
https://commons.wikimedia.org/wiki/File:Cleve-van_construction-tower-babel.jpg
Picturehttps://www.goodreads.com/book/show/10976059-hamel-s-journal
ឆូសុន គឺជាអាណាចក្រកូរ៉េដែលមានវត្តមានចាប់ពីឆ្នាំ១៣៩២ ដល់១៨៩៧នៃគ.ស។ វាជាអាណាចក្រមួយ​ដែលដាច់ឆ្ងាយ  តែឯង ចេញពីទ្វីបអឺរ៉ុប ដូច្នេះហើយបានជាអាណាចក្រនេះ​មិនដែលលឺសោះ​នូវអ្វី​ដែលហៅថា​ជាគ្រីស្ទសាសនា​ឬសាសនាយូដានោះឡើយ។នៅក្នុងឆ្នាំ១៦៥៣ ក្រុមអ្នកដើរសមុទ្រប្រចាំប្រទេសណូវ៉េលសេឡង់ បាន​ធ្វើ​​ដំណើរមកកាន់ ទឹកដីជប៉ុន តែជាអកុសល ត្រូវទូកលិចនៅលើកោះជេជូ  ដែលជាដែនសមុទ្រក្នុងទឹកដី​ប្រទេសកូរ៉េខាងត្បូង។ក្នុងចំនោមអ្នកដើរសមុទ្រទាំង៣៦នាក់ដែលសុទ្ធតែជាជនជាតិហូឡង់នោះ​បាននៅរស់​ពីការលិចទឹក តែពួកគេត្រូវអ្នកនៅលើកោះជេជូនោះចាប់ដាក់គុក នៅចំកណ្តាលរដ្ឋធានីជេជូតែម្តង។​គេបានចំណាយពេលចំនួន១២ឆ្នាំនៅក្នុងប្រទេសកូរ៉េ ហើយទន្ទឹមនឹងនោះពួកគេក៏បានរៀនភាសាកូរ៉េផងដែរ។
ក្រោយមក ក្នុងឆ្នាំ១៦៦៦ ក្នុងចំនោមពួកគេដែលជាប់គុកទាំង៣៦នាក់ មាន៨នាក់បានរត់គេចខ្លួនរួចទៅកាន់ដែន​ដីនៃប្រទេសជប៉ុន។  ក្នុងចំនោម៨នាក់នោះ មានម្នាក់ឈ្មោះលោក ហេនឌ្រីក ហាម៉េល បានចំនាយពេល​មួយឆ្នាំ​នៅណាកាសាគី ដើម្បីសរសេរពីរឿងរ៉ាវ និងបទពិសោធន៍ដែលលោកជួបប្រទះកំឡុង​ពេលដែល​លោក​ជាប់គុក​​នៅក្នុងកោះជេជូប្រទេសកូរ៉េ។សៀវភៅដែលលោកសរសេរ ហើយក្រោយមកត្រូវបកប្រែជាភាសាអង់គ្លេសដែលមាន​ចំណង​ជើ​ងថា«កំណត់ហេតុ ហាម៉ែល» ​។គាត់សរសេរអំពី​ក្តីជំនឿរបស់ពួកសង្ឃដែលកាន់លិទ្ធិខុងជឺ។ គាត់សរសេរថា​«​ មានសង្ឃកាន់លិទ្ធិខុងជឺជាច្រើននៅកូរ៉េ បានជឿថា ​កាលពីយូរលង់ណាស់មកហើយ គ្រប់មនុស្សគឺសុទ្ធតែមានភាសាតែមួយ និងនិយាយភាសាតែមួយ ប៉ុន្តែនៅពេលមនុស្សខំសាងសង់ប៉មបាបិល ដើម្បីបំពេញមហិច្ឆតាចង់ទៅដល់នគរស្ថានសួគ៌នោះ ស្រាប់តែពិភពលោកមានភាពក្រឡាប់ចាក់។
តើសង្ឃខុងជឺទាំងនោះ មានជំនឿ(លើប៉មបាបិល ហើយ ពីមុនមនុស្សទាំងអស់និយាយភាសាតែមួយ)បែបនេះ​បាន​យ៉ាងដូចម្តេចទៅ ? មើលទៅពួកគេមិនទាន់ទាំងបានស្គាល់ពីគ្រីស្ទបរិស័ទ ឬអ្នកកាន់សាសនាយូដា ឬគម្ពីរប៊ីប យ៉ាងម៉េចផង តើអោយគេមានការយល់ឃើញបែបនេះយ៉ាងម៉េចទៅកើត! យើងអាចនិយាយបាន​ថាវាជាភាព​ចៃដន្យ​​ក៏អាចថាបាន ប៉ុន្តែប្រសិនបើយើងប្រៀបធៀបទៅនឹង រឿងរ៉ាវដែលបានចែងទុកនៅក្នុងព្រះគម្ពីរ​ប៊ីបទាក់​ទងនឹង ព្រឹត្តិការណ៍នៃការសាងសង់ប៉មបាបិលនេះទៅ វាដូចជាមិនមែនជារឿងចៃដន្យនោះឡើយ។
នៅក្នុងព្រះគម្ពីរលោកុប្បត្តិជំពូក១១ ពីខ១ដល់ខ៩បានចែងថា«១ រីឯ​នៅ​ផែនដី​ទាំង​មូល នោះ​មាន​ភាសា​មាន​សំដី​តែ​១​ទេ ២ ហើយ​កំពុង​ដែល​គេ​ដើរ​ដំណើរ​នៅ​ស្រុក​ខាង​កើត នោះ​ក៏​ប្រទះ​ឃើញ​វាល​១​នៅ​ស្រុក​ស៊ីណើរ ហើយ​គេ​នាំ​គ្នា​តាំង​ទី​លំនៅ​នៅ​ទី​នោះ ៣ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចូរ​យើង​ធ្វើ​ឥដ្ឋ​ដុត​ឲ្យ​ឆ្អិន​ទៅ នោះ​គេ​មាន​ឥដ្ឋ​ទុក​ជា​ថ្ម និង​ជ័រ​ដី​ទុក​ជា​បាយអ ៤ រួច​និយាយ​គ្នា​ថា ចូរ​យើង​សង់​ទី​ក្រុង​១​សំរាប់​យើង និង​ប៉ម​១​ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍ឈ្មោះ ក្រែង​យើង​រាល់​គ្នា​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​លើ​ផែនដី​ទៅ ៥ នោះ​ព្រះយេហូវ៉ា​ទ្រង់​យាង​ចុះ​មក ដើម្បី​ទត​មើល​ទី​ក្រុង ហើយ​នឹង​ប៉ម​ដែល​ពួក​មនុស្ស​ជាតិ​កំពុង​ធ្វើ ៦ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល គេ​ជា​ពួក​តែ​១ ក៏​និយាយ​ភាសា​តែ​១ គេ​ចាប់​ផ្តើម​ធ្វើ​អំពើ​យ៉ាង​ដូច្នេះ​ហ្ន៎ ឥឡូវ​នេះ គ្មាន​អ្វី​នឹង​ឃាត់​មិន​ឲ្យ​គេ​ធ្វើ​កើត​តាម​បំណង​ចិត្ត​នោះ​ទេ ៧ ចូរ​យើង​ចុះ​ទៅ​បំភាន់​ភាសា​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្តាប់​គ្នា​បាន​ទៀត ៨ ដូច្នេះ ព្រះយេហូវ៉ា​ទ្រង់​កំចាត់កំចាយ​គេ ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី​វិញ ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ៩ ដោយ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា បាបិល ពី​ព្រោះ​នៅ​ទី​នោះ​ព្រះយេហូវ៉ា​ទ្រង់​បាន​បំភាន់​ភាសា​លោកីយ៍​ទាំង​អស់ ហើយ​កំចាត់កំចាយ​គេ​ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី។»
ឥឡូវនេះ យើងសាកប្រៀបធៀប ពីការយល់ឃើញរបស់សង្ឃខុងជីកូរ៉េ ហើយនិងអត្ថបទព្រះគម្ពីរលោកុប្បត្តិ​ខាងលើ​សាកមើល៍។ កណ្ឌ័លោកុប្បត្តិ ត្រូវបានសរសេរឡើង នៅក្នុងតំបន់ក្បែរ ទឹកដីអ៊ីស្រាអែល ក្នុងកំឡុងឆ្នាំ១៤៥០ ដល់ឆ្នាំ ១៤១០ មុនគ.ស។​ចំនែកឯពួកសង្ឃខុងជឺកូរ៉េ គេជឿរឿងមនុស្សគ្រប់គ្នាពីមុន និយាយភាសាតែមួយហ្នឹង  ទើបតែនៅក្នុងឆ្នាំ១៦៦០នៃគ.សនេះទេ។អញ្ចឹងមានន័យថា រឿងរ៉ាវនៃការយល់ឃើញ នេះគឺមានគម្លាតពីគ្នា ដល់ទៅជាង៣១០០ឆ្នាំ ហើយមានចម្ងាយពីគ្នាដល់ទៅ ៨០៦៥គ.មឯណោះ។

បើយោងតាមភស្តុតាងរបស់សង្ឃកូរ៉េ៖ 
  1. ពីមុនមក គ្រប់មនុស្សជាតិទាំងអស់នៅលើផែនដីទាំងអស់ ធ្លាប់និយាយភាសារូមមួយ
  2. មនុស្សនាំគ្នាកសាងប៉មបាបិល
  3. គោលដៅរបស់គេគឺចង់សាងសង់ឲ្យខ្ពស់ដល់មេឃ
  4. ការខិតខំរបស់ពួកគេ គឺប៉ះពាល់ដល់ពិភពលោកទាំងមូល
បើយោងតាមបទគម្ពីរលោកុប្បត្តិជំពូក ១១
  1. 11:1 «១ រីឯ​នៅ​ផែនដី​ទាំង​មូល នោះ​មាន​ភាសា​មាន​សំដី​តែ​១​ទេ »
  2. 11:4 រួច​និយាយ​គ្នា​ថា ចូរ​យើង​សង់​ទី​ក្រុង​១​សំរាប់​យើង និង​ប៉ម​១»​ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍ឈ្មោះ ក្រែង​យើង​រាល់​គ្នា​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​លើ​ផែនដី​ទៅ»
  3. រួច​និយាយ​គ្នា​ថា ចូរ​យើង​សង់​ទី​ក្រុង​១​សំរាប់​យើង និង​ប៉ម​១​ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍ឈ្មោះ ក្រែង​យើង​រាល់​គ្នា​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​លើ​ផែនដី​ទៅ»
  4. 11:8-9 ​​​៨ ដូច្នេះ ព្រះយេហូវ៉ា​ទ្រង់​កំចាត់កំចាយ​គេ ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី​វិញ ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ៩ ដោយ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា បាបិល ពី​ព្រោះ​នៅ​ទី​នោះ​ព្រះយេហូវ៉ា​ទ្រង់​បាន​បំភាន់​ភាសា​លោកីយ៍​ទាំង​អស់ ហើយ​កំចាត់កំចាយ​គេ​ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី។»
​យោងតាមការប្រៀបធៀបរវាងអំណះអំណាងទាំងពីរខាងនេះ វាគ្រាន់តែជាភស្តុតាងមួយដែលសបញ្ជាក់ថា ប៉មបាបិលពិតជាមែនពិតមែននៅក្នុងប្រវត្តិសាស្ត្រដូចអ្វីដែលព្រះគម្ពីរបានសំដែងតែប៉ុណ្ណោះ។

នេះគឺជាភស្តុតាងមួយទៀតដែលយើងមិនគួរមើលរំលង  ជាការពិតណាស់ដែលថា មានភាសាជាង៦៥០០ ត្រូវបានពិភពលោកសព្វថ្ងៃកំពុងប្រើប្រាស់។ ភាសាមួយចំនួនត្រូវបានបាត់បង់នៅក្នុងអតីតកាល។ អ្នកវិទ្យាសាស្ត្រ ដែលមិនមែនជាគ្រីស្ទបរិស័ទ បានបញ្ជាក់ថា គ្រប់ទាំងសភាវៈឈ្មោលទាំងអស់(មនុស្សភេទប្រុស)គឺសុទ្ធតែជា ពូជពង្សរបស់មនុស្សដំបូងតែម្នាក់គត់ដែលត្រូវ​បានគេឲ្យឈ្មោះថា ក្រូម៉ូសូមអាដាម Y។​ ពួកគេក៏បានសរុប​ជារូមដែល​ថា គ្រប់ទាំងសភាវៈទាំងឡាយទាំងប្រុសនិងស្រី គឺសុទ្ធតែជាពូជពង្សចេញពីសភាវៈញីមួយដែល​គេឈ្មោះថា មីតូខុនឌ្រាល អេវ៉ា។បើទោះបីជាអ្នកវិទ្យាសាស្ត្រទាំងនោះមិនទាន់បានបញ្ជាក់ថា  ក្រូម៉ូសូមអាដាម Y និង មីតូខុនឌ្រាល អេវ៉ា បានរៀបការហើយបង្កើតកូនជាមួយគ្នាក៏ដោយ តែពួកគេនៅតព្យាយាមស្វែងរកភស្តុតាង ជាច្រើនដើម្បីបញ្ជាក់ ជាជាងទាត់ចោលអំណះអំណាង មនុស្សនៅក្នុងគម្ពីរគឺអដាម និងអេវ៉ានោះ។
ព្រះ​​គម្ពីរ​​​បានបង្រៀនថា ពូជពង្សរបស់អដាម និងអេវ៉ា ស្ទើរតែទាំងអស់ គឺត្រូវ​លិចទឹកស្លាប់ នៅក្នុង​មហា​វិនាស​កម្មទឹកជំនន់​ពិភពលោក អំឡុងជំនាន់លោកណូអេ ដែលមានចែងក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក​៦ដល់៨​ជាភស្តុតាងស្រាប់។មានមនុស្សតែ៨នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត នៅក្នុងព្រឹត្តិ​ការណ៍នៃទឹកជំនន់នោះ​ ពោលគឺលោកណូអេ  ប្រពន្ធគាត់ កូនប្រុសគាត់៣នាក់ហើយនិងកូនប្រសាស្រីគាត់៣នាក់។ យោងតាម រឿងរ៉ាវ​អំពីប៉មបាបិល គឺវាបានផ្តល់ឲ្យយើងនូវការពន្យល់មួយដ៏សមហេតុសមផល ទាក់ទងទៅនឹងចម្ងល់ដែលចោទសួរថា ហេតុអី​បានជាមានភាសាដល់៦៥០០ នៅក្នុងលោកសព្វថ្ងៃនេះ។

មានមនុស្សជាច្រើនដែលបានបដិសេធនូវព្រឹត្តិការណ៍ប៉មបាបិល ហើយគេគ្រាន់តែចាត់ទុកថា វាជារឿងទេវកថាតែ​ប៉ុណ្ណោះ។អ្នកទាំងអស់នោះ គឺមិនបានទទួលស្គាល់ ការពិតដែលថា​ប្រសិនបើមនុស្សមិនបានបង្កើត ហើយគ្រាន់​តែកើតមកពីស្វានោះ ម្ល៉េះសម មនុស្សប្រើភាសាតែមួយទៅហើយ យ៉ាងហោចណាស់ក៏ចាប់ពីជំនាន់ពូជ​អំបូរមនុស្ស​ជាតិ​ដំបូងដែរ។តែពូកគេក៏មានការលំបាក ក្នុងការរុករកនូវការពន្យល់មួយអំពីថា តើហេតុអ្វីបានជាភាសា​ត្រូវបាន​បំបែកដល់ទៅជាង៦៥០០ ដែលជាលទ្ធផលគឺធ្វើឲ្យ មនុស្សក្នុងពិភពលោកនេះ​ពិបាកក្នុង​ការយល់​គ្នាឬទំនាក់​ទំនងជាមួយគ្នាជាដើមនោះ។ ដោយសារតែបញ្ហាខាងភាសា ធ្វើឲ្យមនុស្សពិបាកក្នុងការធ្វើជំនួញជាមួយគ្នា ហើយ​ដោយសារតែបញ្ហាខាងភាសានេះធ្វើឲ្យមនុស្សបង្កើតសង្គ្រាមទាស់គ្នារវាងសាសន៍មួយទៅសាសន៍មួយដែលមានភាសាខុសគ្នា។បើយោងតាមទ្រឹស្តីនៃការវិវត្ត គឺយើងអាចសន្មតបានថា ហេតុផលដែលគេលើកឡើងមក​ពន្យល់ គឺមិនសូវច្បាស់លាស់ទាក់ទងនឹងការណ៍ដែលគេថា ភាសាជាច្រើនគឺកើតឡើងព្រមគ្នាតែម្តងនោះ។

ព្រះបានបំបែកភាសាមនុស្សនៅក្នុងព្រឹត្តិការណ៍នៃប៉មបាបិល ដោយហេតុថាមនុស្សចចេស លោភលន់ ធ្វើតាមចិត្តខ្លួនឯង មិនថ្វាយសិរីល្អនិងស្តាប់បង្គាប់ព្រះអង្គ។ដូចនៅក្នុងគម្ពីរលោកុប្បត្តិ11:4  បានចែងថា
« ចូរ​យើង​សង់​ទី​ក្រុង​១​សំរាប់​យើង និង​ប៉ម​១​ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍ឈ្មោះ ក្រែង​យើង​រាល់​គ្នា​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​លើ​ផែនដី​ទៅ»។ទង្វើទាំងនេះគឺជាការមិនស្តាប់បង្គាប់ដោយប្រយោលរបស់ពួកគេ ទៅនឹងបញ្ញត្តិរបស់ទ្រង់ដែលចែងក្នុងគម្ពីរលោកុប្បត្តិ1:28 ដែលបានចែងថា   «ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំងឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង»
ព្រះទ្រង់ក៏បានបំបែកភាសាពួកគេ ដើម្បីការពារកុំឲ្យមនុស្សទាំងអស់ ក្លាយទៅជាអាក្រក់ទាំងស្រុង ដូចជាអ្វីដែលបានកើតឡើងក្នុងព្រឹត្តិការណ៍ទឹកជំនន់ណូអេនោះ។ យើងអាចអានបាន អំពីទង្វើ​ដ៏ស្មោគ​គ្រោករបស់មនុស្សដែលបានប្រព្រឹត្តិនៅក្នុងគម្ពីរលោកុប្បត្តិ6:5-8។ ត្រូវចាំថា គ្រប់ទាំងជាតិសាន៍របស់​មនុស្សទាំងអស់ គឺប្រហែលជានិយាយភាសាតែមួយ មុននឹងព្រឹត្តិការណ៍នៃទឹកជំនន់ណូអេ ទៅទៀត។នៅក្នុង គម្ពីរលោកុប្បត្តិ6:5-8 បានចែងថា« ៥ ព្រះយេហូវ៉ា​ទ្រង់​ឃើញ​ថា ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធ​តែ​អាក្រក់​ជានិច្ច​ដូច្នោះ ៦ នោះ​ព្រះយេហូវ៉ា​ទ្រង់​ស្តាយ ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែនដី ហើយ​ទ្រង់​មាន​ព្រះហឫទ័យ​ព្រួយ ៧ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​លុប​មនុស្ស​ដែល​អញ​បាន​បង្កើត​មក​ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​៤ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស​ផង ដ្បិត​អញ​ស្តាយ​ដែល​អញ​បាន​បង្កើត​គេ​មក ៨ ប៉ុន្តែ ណូអេបាន​ប្រកប​ដោយ​ព្រះគុណ​នៅ​ចំពោះ​ព្រះយេហូវ៉ា​វិញ។

ព្រះបានបំបែកភាសាមនុស្សដើម្បីចៀសវាងកុំឲ្យពួកគេបំផ្លាញគ្នាម្តងទៀតដោយសារអំពើបាបដ៏សែនអាក្រក់  របស់ពួកគេ ហើយក៏កុំឲ្យពួកគេប្រព្រឹត្តិការអាក្រក់កាន់តែខ្លាំងដែលជាហេតុនាំ​ឲ្យមនុស្សជាតិទាំង​មូលមាន​ការវិនាស​ដោយសារតែការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យារបស់ពួកគេនោះ។ ពេលខ្លះយើងគិតថា​បច្ចេកវិទ្យាទំនើប អាចជួយមនុស្សបាន ដោយសារបច្ចេកវិទ្យាទំនើបទាំងនោះមួយចំនួន ដូចជាថ្នាំពេទ្យ ឬគ្រឿងម៉ាស៊ីនកសិកម្មជា​ដើម នោះគឺ​វាពិតជាជួយមនុស្ស​បានច្រើនមែន។ក៏ប៉ុន្តែ កាលណាបច្ចេកវិទ្យាទំនើបកាន់តែរីកចម្រើន បច្ចេកវិទ្យា​ដែល​គ្រោះថ្នាក់ក៏កាន់តែរីកចម្រើនព្រមគ្នាដែរ តួយ៉ាងដូចជា អាវុធនុយក្លេអ៊ែជាដើមនោះ។ ដោយសារ​តែព្រឹត្តិ​ការណ៍​នៃប៉មបាបិលនេះហើយទើបធ្វើឲ្យការរីកចម្រើននៃបច្ចេកវិទ្យាពុំមានសន្ទុះ អញ្ចឹងហើយ​បាន​ជាពេល​វេលាចេះតែកន្លងរាប់ពានឆ្នាំ ហើយពិភពលោកនៅតែមានស្ថិរភាព ពុំសូវមានមហាវិនាសកម្មដ៏ធំធេង​ណាមួយ​ដែលគួរឲ្យកត់សំគាល់បាន។

ទន្ទឹមនឹងនោះដែរ ក៏មានភស្តុតាងមួយទៀត អំពីប៉មបាបិលផងដែរ។ភស្តុតាងនោះគឺគេថា ប៉មបាបិល គឺត្រូវបានរកឃើញដោយ អ្នករុករកដែលមិនមែនជាគ្រីស្ទបរិស័ទ។ផ្ទាំងសិលា ដែលមានអាយុកាល​៦០០​ឆ្នាំ​មុនគ.ស ត្រូវបានរកឃើញនៅ បាប៊ីឡូន ដែលជាទឹកដីអេរ៉ាក់កាលពី១០០ឆ្នាំមុន។ អ្នក​ជំនាញ​នោះ​នៅតែ​មិនអាចអានអក្សរនៅលើនោះដាច់រហូតទល់មកដល់សព្វថ្ងៃ។ លោកបណ្ឌិត  ចច  អនទ្រេ​ដែល​ជាបណ្ឌិត​ប្រចាំសាកលវិទ្យាល័យឡុនដុន លោកទើបតែអាចនឹងបកប្រែនូវសំណេរដែលចារនៅ​លើផ្ទាំង​សិលា​នោះថ្មីៗ ហើយក្នុងសំណេរនោះលោកបានរកឃើញថា រឿងរ៉ាវនៃការបាក់បែកនៃប៉មបាបិលនោះ គឺដូចគ្នា​បេះបិទទៅនឹងព្រឹត្តិការណ៍ប៉មបាបិលនៅក្នុងគម្ពីរលោកុប្បត្តិ។លោក ដែលជាអ្នកស្រាវជ្រាវមួយរូប​ជាមួយ​នឹងព័ន្ធកិច្ចគ្រីស្ទបរិស័ទ បានឯកភាពថា ផ្ទាំងសិលានោះពិតជាបាននិយាយពីព្រឹត្តិ​ការណ៍នៃប៉ម​បាបិលដែល​បានសម្តែងនៅក្នុងព្រះគម្ពីរលោកុប្បត្តិពិតប្រាកដមែន។

អ្នកខ្លះគេប្រហែលជាអាចសួរថា  បើប៉មបាបិលពិតជាមានមែន ហេតុអ្វីបានជា អ្នកបុរាណវិទ្យា នៅមិនទាន់រកឃើញអញ្ចឹង? ខាងក្រោមនេះគឺជាការពន្យល់ដែលយើងគួរតែពិចារណា។


  1. អ្នកបុរាណវិទ្យាសឹងតែគ្រប់គ្នាសុទ្ធតែសន្មតថា ប៉មបាបិលគឺវាគ្រាន់តែជារឿងទេវកថាតែប៉ុណ្ណោះ ដូច្នេះពួកគេ​អត់​​ត្រូវរុករកនោះទេ។
  2. យោងតាមព្រះគម្ពីរ ប៉មបាបិលគឺមិនត្រូវបានបំផ្លាញទាំងស្រុងនោះទេ។ ព្រះទ្រង់គ្រាន់តែបំភាន់​ភាសា​របស់​មនុស្ស​ហើយក៏ទ្រង់បញ្ឈប់ការបំផ្លាញនោះទៅ អញ្ចឹងហើយបានជាបំណែកដែលបាក់បែកនោះនៅតែមានរហូតដល់សព្វថ្ងៃ។
  3. ពេលខ្លះ មនុស្សអាចយកអិដ្ឋដែលគេបោះចោលនោះ មកសាងសង់ផ្ទះឬទុកជាឧបករណ៍​ដើម្បីសាងសង់អ្វី​មួយក៏អាច​ថាបាន។

ប៉មបាបិល ពិតជាបង្ហាញពួកយើងទាំងអស់គ្នា ឲ្យបានដឹងថា ព្រះទ្រង់បានបំបែកភាសាដើម្បីរារាំងបាបរបស់​មនុស្សនិង ការបំផ្លិចបំផ្លាញរបស់ខ្លួនពួកគេ។ទោះបីជាយ៉ាងណាក៏ដោយ  រឿងរ៉ាវមិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណឹង​នោះ​ទេ។ អំពើបាបរបស់មនុស្សបានធ្វើឲ្យមានការបែកចែកនូវភាសាហើយនិង ជាតិសាសន៍ផ្សេងៗជាច្រើន តែព្រះទ្រង់បានចាត់បញ្ចូន ព្រះរាជបុត្រាទ្រង់តែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីមកសង្គ្រោះយើង ឲ្យរួចពីអំពើបាប ហើយនឹងនាំយើងត្រឡប់មកវិញជាមួយគ្នា នៅក្នុងក្តីស្រឡាញ់ និងការរួបរួម។

យ៉ូហាន 3:16 បានសម្តែងថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ
ម៉ាកុស 16:15 ព្រះយេស៊ូវមានបន្ទូលថា, “ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ។

ថ្ងៃណាមួយ អស់អ្នកដែលបានទទួលនូវ​ដំណឹងល្អ ហើយដាក់ក្តីជំនឿគេលើអង្គព្រះយេស៊ូវគ្រីស្ទ ជាព្រះ​សង្គ្រោះនោះ​ ពួកគេនឹងទទួលចំណែក ក្នុងការគ្រងមរតកនៅនគរស្ថានសួគ៌។
វិវរណៈ 7:9-10 បានចែងថា«ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក និង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ ១០ គេ​បន្លឺ​សំឡេង​ថា សេចក្តី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង ។

ដោយសារតែ​អង្គ​​ព្រះ​យេស៊ូវគ្រីស្ទ  បាបលែងបំបែកយើងឲ្យនិយាយភាសាខុសគ្នាទៀតហើយ ហើយយើងក៏អាចមានសេចក្តីសុខសាន្តនិង ការរួបរួមជាមួយនឹងព្រះវិញ  ដែលនេះគឺត្រូវបានគេហៅថាដំណឹងល្អ។

To Read This Article in English Please Visit: www.internationalfishers.com/blog/did-the-tower-of-babel-really-exist


ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម:

​If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at:

​www.internationalfishers.com/khmer

​www.internationalfishers.com/khmerblog
www.facebook.com/internationalfishers
​​
www.youtube.com/evidencecambodia
​

2 Comments

ការពិតខាងវិទ្យាសាស្រ្តដែលមានចែងនៅក្នុងព្រះគម្ពីរ Scientific Facts in the Bible

12/14/2018

0 Comments

 
One way that we can be sure that the Bible comes from God is that it contains scientific facts that were not discovered by scientists until thousands of years after the Bible was written. 
របៀបមួយដែលយើងអាចដឹងយ៉ាងប្រាកដថាព្រះគម្ពីរចេញមកពីព្រះជាម្ចាស់គឺថាព្រះគម្ពីរបានបង្ហាញនូវការពិតខាងវិទ្យាសាស្រ្តរាប់ពាន់ឆ្នាំ មុនពេលអ្នកវិទ្យាសាស្រ្តរកឃើញទៅទៀត បន្ទាប់ពីពេលព្រះគម្ពីរត្រូវបានសរសេរឡើង។ 

Fact #1 The universe has a beginning.
ការពិតទី១៖ សាកលលោកទាំងមូលមានការចាប់ផ្តើមមួយ
In Genesis 1:1 we read. “In the beginning God created the heavens and the earth.”  
លោកុ‌ប្បត្តិ ១៖១ “កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី” 

For thousands of years many people thought that the universe always existed. However in the early 1900s, scientists discovered that the universe had a beginning.  If the universe had a beginning, it must have had a cause.  The only one powerful enough to cause the universe to come into being is God.  

រយៈពេលរាប់ពាន់ឆ្នាំ មនុស្សជាច្រើនគិតថាសកលលោកទាំងមូលកើតមានជារូបរាងរួចហើយ ប៉ុន្តែនៅដើមឆ្នាំ១៩០០ អ្នកវិទ្យាសាស្រ្តរកឃើញថា សកលលោកទាំងមូលមានការចាប់ផ្តើមមួយ។ បើសកលលោកទាំងមូលមានការចាប់ផ្តើមមួយ នោះវាត្រូវតែមានបុព្វហេតុ។ មានតែឬទ្ធានុភាពតែមួយគត់ដែលមានអំណាចគ្រប់គ្រាន់ដើម្បីនាំឲ្យសកលលោកនេះចេញជារូបរាងបាន នោះគឺព្រះជាម្ចាស់។ 

Fact #2 The universe is expanding.

ការពិតទី២៖ សកលលោកទាំងមូលបានរីកធំឡើង

Job 9:8 says “He alone stretches out the heavens and treads on the waves of the sea.” 

យ៉ូប ៩៖៨ ចែងថា “ព្រះ‌អង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​គ្មាន​នរណា​ជួយ ព្រះ‌អង្គ​យាង
​នៅ​លើ​រលក​សមុទ្រ” 

Isaiah 42:5 says, “This is what God the Lord says- the Creator of the heavens, who stretches them out, who spreads out the earth with all that springs from it, who gives breath to its people and life to those who walk on it:”

អេសាយ ៤២៖៥ ចែងថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ
ព្រះ‌អង្គ​បាន​សន្ធឹង​ផែនដី និង​ធ្វើ​ឲ្យ​អ្វីៗទាំង​អស់​កកើត​ឡើង។ ព្រះ‌អង្គ​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​ឲ្យសត្វ​លោក​ទាំង‌ឡាយ​នៅ​លើ​ផែនដី ហើយ​ប្រទាន​ជីវិត​ឲ្យ​អស់​អ្នក​ដែលចរ‌យាត្រា​នៅ​លើ ​ផែនដី​នេះ”

Jeremiah 51:5 says, “He made the earth by his power; he founded the world by his wisdom and stretched out the heavens by his understanding.”

យេរេមា ៥១៖១៥ ចែងថា “ព្រះ‌អម្ចាស់​បាន​សូន​ផែនដីដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បង្កើត​ពិភព​លោក ដោយ​ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​ព្រះ‌ តម្រិះ​របស់​ព្រះ‌អង្គ”


In 1929 Dr. Edwin Hubble discovered that the universe was expanding. Before that, most people believed that the universe remained the same size.

នៅឆ្នាំ១៩២៩ បណ្ឌិត អិតវីន ហាប់បល (Edwin Hubble) បានរកឃើញថា សកលលោកទាំងមូលរីកធំឡើង ដែលកាលពីមុនការរកឃើញនេះ មានមនុស្សជាច្រើនជឿថាផែនដីទាំងមូលមានទំហំដដែល។ 

Fact #3  The sun is moving.

ការពិតទី៣៖ ព្រះអាទិត្យមានចលនា

Psalm 19:4-6 says, “Yet their voice goes out into all the earth, their words to the ends of the world. In the heavens God has pitched a tent for the sun. It is like a bridegroom coming out of his chamber, like a champion rejoicing to run its course. It rises at one end of the heavens and makes its circuit to the other; nothing is deprived of its warmth.”

ទំនុកតម្កើង១៩៖៤-៦ បានចែងថា “ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វា ត្រាច់‌ចរ​លើ​ផែនដី​ទាំង​មូល ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ។ រីឯ​ព្រះ‌អាទិត្យ​ក៏​រះ​ឡើង ប្រៀប​បី​ដូច​ជា​កូន​កំលោះ​ចេញ​មក​សំពះ​ផ្ទឹម និង​ប្រៀប​បី​ដូច​ជា​វីរ‌បុរស​ដ៏​ខ្លាំង​ពូកែ​មួយ​រូប ចេញ​មក​រត់​ប្រណាំង​ដោយ​អរ‌សប្បាយ។ ព្រះ‌អាទិត្យ​ចរ​យាត្រា​ពី​ជើង​មេឃ​ម្ខាង ឆ្ពោះ​ទៅ​ជើង​មេឃ​ម្ខាង​ទៀត គ្មាន​នរណា​អាច​បំបាំង​កម្ដៅ របស់​ព្រះ‌អាទិត្យ​បាន​ឡើយ”

Recently scientists have discovered that the sun is moving at 828,000 kilometers per hour around the Milky Way Galaxy.  For many years people thought that the sun wasn’t moving at all.

ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ព្រះអាទិត្យរំកិលក្នុងល្បឿន ៨២៨០០០ គីឡូម៉ែត្រក្នុងមួយម៉ោងជុំវិញ Milky Way Galaxy។ អស់ពេលជាច្រើនឆ្នាំ មនុស្សតែងគិតថាព្រះអាទិត្យមិនបានរំកិលទេ។

Fact #4  The earth is free floating in space.

ការពិតទី៤៖ ផែនដីអណ្តែតក្នុងលំហអវកាស

 Job 26:7 says, “He spreads the northern skies over empty space.  He suspends the earth over nothing.”

យ៉ូប ២៦៖៧ ចែងថា “ព្រះ‌អង្គ​លាត​ត្រដាង​ទិស​ឧត្ដរ​នៅ​លើ​អាកាស ព្រះ‌អង្គ​ព្យួរ​ផែនដី​នៅ​លើ​លំហ”

Job was written around 3000 BC.  In 1475 Copernicus discovered that the earth is free floating in space just as the Bible says. Other cultures believed that the earth was sitting on the backs of elephants which were standing on the back of a giant turtle. Or they believed that the god Atlas was carrying the earth on his back. Or that the earth was held up by a giant tree. 

ព្រះគម្ពីរ យ៉ូប បានសរសេរឡើងប្រមាណជា ៣០០០ឆ្នាំមុនគ្រីស្ទស័ករាជ្យ។ នៅឆ្នាំ១៤៧៥ លោក Copernicus បានរកឃើញថាផែនដីអណ្តែតនៅក្នុងលំហអវកាស ស្របទៅនឹងអ្វីដែលព្រះគម្ពីរបានចែង។ ចំពោះវប្បធម៌មួយចំនួន គេជឿថាផែនដីស្ថិតនៅលើខ្នងដំរីជាច្រើនដែលកំពុងឈរលើខ្នងអណ្តើកយក្សមួយ ឬពួកគេជឿថាព្រះ Atlas កំពុងលីផែនដីនៅលើខ្នង ឬថាផែនដីត្រូវបានទ្រដោយដើមឈើ យក្សធំមួយ។ 

Fact #5  Ocean Currents

ការពិតទី៥៖​ សមុទ្រមានចរន្ត

Psalms 8:8 says, “the birds in the sky and the fish in the sea and all that swim the paths of the seas.”

ទំនុកតម្កើង ៨៖៨ ចែងថា “ព្រម​ទាំង​បក្សា‌បក្សី​នៅ​លើ​មេឃ ត្រី​នៅ​ក្នុង​សមុទ្រ និង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​បាត​សមុទ្រ”
 
In the 1850s Matthew Maury discovered that there were ocean currents.  

នៅក្នុងឆ្នាំ​១៨៥០ Matthew Maury រកឃើញថាមានចរន្តនៅក្នុងទឹកសមុទ្រ 

Fact #6 Springs of water in the ocean

ការពិតទី៦៖ ប្រភពទឹកផុសនៅក្នុងសមុទ្រ

Job 38:16 says, “Have you journeyed to the springs of the sea or walked in the recesses of the deep?

យ៉ូប ៣៨៖១៦​ បានចែងថា “តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​ទឹក​សមុទ្រ ហើយ​ធ្លាប់​ដើរ​នៅ​ក្នុង​បាត​មហា‌សាគរ​ឬ​ទេ?”

Until the 1970s, many scientists thought that the oceans were fed only by rain and rivers.  Recently they discovered that there are springs in the ocean.

នៅមុនឆ្នាំ១៩៧០ អ្នកវិទ្យាសាស្រ្តតែងតែគិតថាមហាសមុទ្រត្រូវចាក់បំពេញដោយទឹកភ្លៀង និងទឹកទន្លេ ប៉ុន្តែទើបតែថ្មីៗនេះពួកគេរកឃើញថាមានប្រភពទឹកផុសនៅក្នុងសមុទ្រ។ 


Fact#7 Noah’s Ark could float

ការពិតទី៧៖ ទូកធំរបស់ណូអេអាចអណ្តែតទឹកបាន

Genesis 6:14-16 says, “So make yourself an ark of cypress wood; make rooms in it and coat it with pitch inside and out.  This is how you are to build it: the ark is to be three hundred cubits long, fifty cubits wide, and thirty cubits high. Make a roof for it, leaving below the roof an opening one cubit high all around. Put a door in the side of the ark and make lower, middle and upper decks.”

លោកុ‌ប្បត្តិ ៦៖១៤-១៦ ចែងថា “ចូរ​អ្នក​យក​ស្រឡៅ​មក​ធ្វើ​ទូក​មួយ​យ៉ាង​ធំ ហើយ​ចែក​ទូក​ធំ​នេះ​ជា​ច្រើន​បន្ទប់ ព្រម​ទាំង​យក​ជ័រ​មក​លាប​ភ្ជិត​ទាំង​ក្នុង​ទាំង​ក្រៅ​ផង។ អ្នក​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ: ទូក​ធំ​នោះ​មាន​បណ្ដោយ​បី​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ និង​កំពស់​សាម‌សិប​ហត្ថ។ អ្នក​ត្រូវ​ធ្វើ​ដំបូល​មួយ​ដាក់​ភ្ជាប់​ពី​លើ​ទូក កំពស់​មួយ​ហត្ថ។ ត្រូវ​ដាក់​ទ្វារ​ទូក​នៅ​ពី​ខាង ហើយ​ធ្វើ​ទូក​នោះ​ជា​ជាន់ គឺ​មាន​ជាន់​ក្រោម ជាន់​ទី​ពីរ និង​ជាន់​ទី​បី”

Modern shipbuilding experts studied the design of the ark and determined that it could withstand waves up to 30 meters high.  

អ្នកជំនាញសាងសង់ទូកនៅសម័យទំនើបនេះបានសិក្សាពីការតាក់តែងធ្វើទូកធំ ហើយបានបញ្ជាក់ថា ទូកធំណូអេអាចទប់ទល់នឹងកម្លាំងទឹករលករហូតដល់កំពស់៣០ម៉ែត្រ។ 

There are many more scientific facts in the Bible that were only recently discovered by scientists. 

មានការពិតខាងវិទ្យាសាស្រ្តជាច្រើនទៀតដែលមានចែងនៅក្នុងព្រះគម្ពីរ ដែលទើបតែថ្មីៗនេះត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្ត 

Proverbs 25:2 says, “It is the glory of God to conceal a matter; to search out a matter is the glory of kings.

សុភាសិត ២៥៖២ ចែងថា “សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង រីឯ​សិរី‌រុងរឿង​របស់​ស្ដេច​ស្ថិត​នៅ​លើ​សុភ‌និច្ឆ័យ”

If the Bible is correct about so many scientific facts that humans did not discover until thousands of years later, we can also trust its teachings about God, Jesus, salvation, and heaven.

ប្រសិនបើព្រះគម្ពីរត្រឹមត្រូវ តាមការបង្ហាញពីការពិតខាងវិទ្យាសាស្រ្តជាច្រើន ដែលអស់រយៈពេលរាប់ពាន់ឆ្នាំក្រោយមក ទើបមនុស្សលោករកឃើញ នោះយើងក៏អាចរឹតតែទុកចិត្តថែមទៀតអំពីសេចក្តីបង្រៀនពីព្រះជាម្ចាស់ ពីព្រះយេស៊ូគ្រីស្ត ការសង្រ្គោះ និងពីឋានសួគ៌។ 


0 Comments

របៀបស្គាល់ពីសេចក្តីពិត (How To Know Truth)

12/12/2018

0 Comments

 
នៅក្នុងពិភពលោកយើងនេះ មានអ្នកដឹកនាំ អ្នកវិទ្យាសាស្ត្រ គ្រួបង្រៀន និងមនុស្សជាច្រើនទៀត ដែលមានសិទ្ធិប្រកាសពីការស្គាល់ និង បង្រៀនពីសេក្តីពិត។ ប៉ុន្តែ នៅពេលយើងស្តាប់ពីពួកគេ យើងបានរកឃើញថាពួកគេបានបង្រៀនខុសពីគ្នា។ នេះបញ្ជាក់ថាពួកគេមិនអាចប្រាប់ ពីសេចក្តីពិតបានឡើយ។ ប្រហែលជាអ្នកមានសិទ្ធិទាំងនេះសម្តែងក្នុងការប្រាប់ពីសេចក្តីពិត។ ប៉ុន្តែ តើយើងអាចដឹងថាតើអ្នកណាខុស អ្នកណាត្រូវបានទេ។ វាប្រហែលជាអាចដែលថាអ្នកជំនាញទាំងអស់នេះគឺខុស ដូច្នេះហើយយើងត្រូវតែរកឲ្យ ឃើញ និងស្គាល់ពីសេចក្តីពិតដោយខ្លួនយើងផ្ទាល់។ 
នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ជំពូក ៨:៣២ ព្រះយេស៊ូមានបន្ទូលថា ”អ្នករាល់គ្នានឹងស្គាល់ សេចក្តីពិត ហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព។” នៅពេលដែលយើងជឿទៅលើរឿងដែលមិនពិត ទោះបីជាមកពីវប្បធម៌ គ្រូសារ គ្រូបង្រៀន ឬក៏សូម្បីតែអ្នកដែលបានប្រកាសថាខ្លូនជាអ្នកជំនាញក៏ដោយ វាបានផ្តល់ឲ្យយើងជាប់នូវចំណង។ គ្រប់ពេលយើងជឿលើរឿងដែលមិនពិតប្រាកដ វាប្រាកដណាស់ដែលយើងនិង បដិសេធ     សេចក្តីពិតផ្សេងទៀត ហើយទទួលយកនូវរឿងកុហកមួយផ្សេងទៀត។ ដំណើរការនេះនៅតែបន្តៗរហូតទាល់តែយើង មិនអាចគិតឲ្យបានច្បាស់លាស់ផង។ ប៉ុន្តែនៅពេលយើងទទួលយកសេចក្តីពិតភ្លាម វានឹងដឹកនាយើង ដើម្បីកុំឲ្យទទួលយកនូវការកុហក និងរកឃើញពីសេចក្តីពិតដទៃទៀត រហូតទាល់តែយើងមានសេរីភាពម្តងទៀត។ 
 នៅក្នុងកណ្ឌគម្ពីរ រ៉ូម ជំពូក ១២:២ បានចែងថា “មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យព្រះជាម្ចាស់កែប្រែចិត្តគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងគ្រប់លក្ខណៈ។”
ពេលខ្លះយើងត្រូវបានល្បួងឲ្យជឿតាមអ្វីដែលអ្នកជំនាញទាំងនោះបាននិយាយ ដោយព្រោះតែពួកគេមានចំណេះដឹងខ្ពស់ ឫក៏មានតំណែងដែលមានសិទ្ធិអំណាច។ ប៉ុន្តែមានអ្នកដឹកនាំដែលដើរតាមសេចក្តីងងឹត ហើយសូម្បីតែអ្នកដឹកនាំសាសនាមួយចំនួនគឺមិនត្រូវបានលើកទឹកចិត្តដោយព្រះគម្ពីរឡើយ។ កណ្ឌគម្ពីរកិច្ចការ ជំពូក១៧:១១ ចែងថា “សាសន៍យូដានៅក្រុងនេះ មានសន្តានចិត្តល្អ ជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះប​ន្ទូលដោយចិត្តស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្តីដែលលោកប៉ូល និងលោកស៊ីឡាស មានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។” ក្នុងករណីនេះ លោកសាវ័កប៉ូល គឺជាអ្នកដែលមានចំណេះដឹងខ្ពស់ម្នាក់ ហើយគាត់ត្រូវបានតែងតាំងយ៉ាងពិសេសជាតំណែងសាវ័ក ដោយអង្គព្រះយេស៊ូ    ផ្ទាល់។ ជាងនេះទៅទៀត លោកប៉ូល នៅក្រោមការបណ្តាលចិត្តដោយព្រះវិញ្ញាណបរិសុទ្ធ ឲ្យសរសេរសបុត្រជាច្រើន  ដែលឥឡូវនេះ វាគឺជាផ្នែកដ៏ធំមួយនៃ កណ្ឌគម្ពីរសញ្ញាថ្មី។ ប៉ុន្តែ បើទោះបីជាមានសិទ្ធិអំណាចទាំងនេះ លោកប៉ូលនៅតែត្រូវបានលើកទឹកចិត្តដោយសាសន៍យូដា ដើម្បីស្រាវជ្រាវពីបទគម្ពីរ ដើម្បីឲ្យដឹងថា អ្វីដែលគាត់បង្រៀនគឹជាការពិត។ 
សេចក្តីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូគ្រិស្ត ពឹងទៅលើការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ត។ កណ្ឌគម្ពីរ ១កូរិនថូស ជំពូក១៥:១៤ បញ្ចាក់យ៉ាងច្បាស់ថា “ហើយបើព្រះគ្រិស្ត មិនបានរស់ឡើងវិញទេ សេចក្តីដែលយើងប្រកាស មុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។” ព្រះយេស៊ូ មិនគ្រាន់តែបានប្រកាសថាមានព្រះអង្គមានព្រះជន្មរស់ឡើងវិញពីសេចក្តីស្លាប់ទេ ហើយទ្រង់មិនបានសង្ឃឹមថាអ្នកដើរតាមទ្រង់នឹងជឿងទ្រង់នោះទេ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញអង្គទ្រង់ទៅកាន់ពួកគេដោយផ្ទាល់។    
សាវ័កប៉ូល ក៏បានសរសេរនៅក្នុងកណ្ឌគម្ពីរ១កូរិនថូស ១៥:៣-៩ “មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្តីដែលខ្ញុំបានទទូល គឺថា ព្រះគ្រិស្តបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមសាវ័ក ទាំងដប់ពីររូបឃើញដែរ។ បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួល មរណភាព ផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួន ឲ្យលោកយ៉ាកុបឃើញ​ រួចឲ្យសាវ័កទាំងអស់ឃើញ។ ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ។ ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុម ជំនុំរបស់ព្រះជាម្ចាស់។” វាគឺជារឿងបែបនេះ និងមានភស្តុតាងផ្សេងទៀត ដែលក្រុមសាវ័កមានជាជំនឿរបស់ពួកគេ ហើយគ្រិស្តបរិស័ទត្រូវបានកើតមក និងបានយកឈ្នះលើការបៀតបៀនទាំងអស់។
ដូច្នេះហើយ តើអ្វីដែលជាសេចក្តីពិតរបស់ព្រះយេស៊ូគ្រិស្ត? ប្រហែលជាមានសេចក្តីសង្ខេបខ្លីនៅក្នុងកណ្ឌគម្ពីរយ៉ូហាន ជំពូក ៣:១៦ ដែលព្រះយេស៊ូមានបន្ទូលថា “ព្រះជាម្ចាស់ស្រឡាញ់ មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រា តែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។” 
ព្រះយេស៊ូគ្រិស្តគឺជាព្រះ និងជាមនុស្ស១០០ភាគរយ។ ទ្រង់បានប្រទានដំណឹងល្អដល់យើង និងបានបញ្ជាក់ថាវាជាសេចក្តីពិត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ។​ គ្មាននរណាម្នាក់មានសិទ្ធិកែប្រែសេចក្តីពិតឡើយ។ លោកសាវ័កប៉ូល បានបញ្ចាក់យ៉ាងច្បាស់នៅក្នុង កណ្ឌគម្ពីរ កាឡាទីជំពូក ១:៨ “ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្តី ឬទេវតា ណាមួយពីស្ថានបរមសុខក្តី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អ ដែលយើងបាននាំមកជូនបងប្អូន សូមឲ្យអ្នកនោះ ត្រូវបណ្តាសាទៅចុះ!។” មានសាសនាខុសឆ្គងជាច្រើនបានកើតមានឡើង ដោយព្រោះមានមនុស្សមា្នក់មានស្តាប់សាតាំង ដែលបានតាំងខ្លួនជាទេវតាម្នាក់ ហើយបានបង្រៀនព្រះបន្ទូលដល់ពួកគេ ដែលខុសពីសេចក្តីពិតរបស់ព្រះយេស៊ូគ្រិស្ត។ នេះហើយគឺជាគំនិតដ៏ល្អមួយក្នុងការអាន និងរៀនពីព្រះបន្ទូល ដែលគ្រូគង្វាល ឬក៏អ្នកដឹកនាំក្រុមជំនុំណាម្នាក់បង្រៀនដោយខ្លួនឯងផ្ទាល់​ ប្រសើរជាងការគ្រាន់តែស្តាប់ការបង្រៀនព្រះបន្ទូល ដោយពុំមានការពិចារណា ថាតើគ្រូគង្វាលបង្រៀនត្រូវ ឬក៏ខុស។ របៀបនេះនឹងបង្រៀនអ្នកឲ្យសិក្សាថែមទៀតអំពីព្រះជាម្ចាស់ និងយល់ពីព្រះគម្ពីរថែមទៀត ទាំងនៅព្រះវិហារ និងនៅផ្ទះ។ ជំហានបន្ទាប់ទៀត គឺជាការប្រើប្រាស់របៀបដូចគ្នានៃអ្នកស្រាវជ្រាវដោយផ្ទាល់​ និងបញ្ជាក់នៅសាសា កន្លែងការងារ នៅពេលអ្នកអានសៀវភៅជាច្រើន ការប្រើប្រាស់អ៊ីនធឺណែត ឬក៏មើលវីឌីអូដូចនេះ។ 
ជាយូរមកហើយ យើងជឿទៅលើសេចក្តីកុហក ពីព្រោះពួកគេគឺមកពីមនុស្ស ដែលយើងគិតថាជាអ្នកជំនាញ ឬក៏ជាអ្នកដើរតួដែលមានសិទ្ធិអំណាច។ ការនេះត្រូវបានគេហៅថា  “ភស្តុតាងមកពីគ្រូក្លែងក្លាយ។” វាគឺមានលក្ខណៈដូចនេះ
១. បុគ្គល A មានសិទ្ធិអំណាចទៅលើប្រធានបទមួយដ៏ជាក់លាក់។ ឧទាហរណ៍ បុគ្គល  A មានសញ្ញាប័ត្របណ្ឌិត ហើយគឺជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ។ 
២. បុគ្គល A បាននិយាយអំពីប្រធានបទនោះ។
៣. ដូច្នេះហើយ អ្វីដែលបុគ្គល A និយាយាគឺត្រឹមត្រូវ។  
តើអ្នកឃើញបញ្ហានេះទេ? បុគ្គល A  អាចនឹងធ្វើខុស កំពុងកុហក ឬក៏ ត្រឹមត្រូវ។ អ្នកមិនដឹងពិតប្រាកដទេ លុះត្រាតែអ្នកពិនិត្យមើលទៅលើគំនិតរបស់បុគ្គល A ដែលប្រឆាំងទៅនឹងភស្តុតាង ដែលពួកគេបានផ្តល់ឲ្យ ហើយនិងភស្តុតាងដទៃទៀត មកពីប្រភពផ្សេងទៀត ដោយព្រោះភស្តុតាងរបស់ពួកគេ អាចនិងក្លែងក្លាយផងដែរ។ 
នេះគឺជាឧទាហរណ៍ពីជីវិតពិតមួយ។ លោកបណ្ឌិត រីឆាត ដាវឃីន​ ( Richard Dr. Dawkins) គឺជាអ្នកដែលមិនជឿទៅលើព្រះអាទិទេពដ៏ល្បីម្នាក់ និងត្រូវបានគេគោរពបំផុតនៅក្នុងពិភពលោក។​ គាត់មានសញ្ញាប័ត្រ បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិត ជាអ្នកសិក្សាខាង   សត្វ។ គាត់ទទួលបានរង្វាន់ជ័យលាភីណូបែលពីការបង្រៀនរបស់គាត់។ ដូច្នេះហើយ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញម្នាក់។ 
លោកបណ្ឌិត រីឆាត ដាវឃីន​ (Richard Dr. Dawkins) បានសរសេរសៀវភៅមួយក្បាលនៅក្នុងឆ្នាំ២០០៩ ដែលគាត់បានបកស្រាយពីផ្នែកនៃរាងកាយ គាត់បានគិតថា “ការរចនាដោយមិនមានភាពឆ្លាតវៃ” នៅក្នុងខ្លួនសត្វ និងមនុស្ស ហើយគាត់បានសរសេរថា “គំនិតដ៏លើសលប់ ដែលអ្នកបានទទួលពីការស្រាវជ្រាវពីគ្រប់ផ្នែកនៃសត្វដ៏ធំមួយគឺវាមានភាពស៊ាំញ៉ាំ!...ការរចនាដ៏គ្រប់លក្ខណៈមួយ គឺមិនបានធ្វើឡើយដោយមានភាពស៊ាំញ៉ាំឡើយ នោះគឺជាការប្រទាក់ខ្វាត់ខ្វែងគ្នានៃ សរសៃឈាមក្រហាម សរសៃឈាមខ្មៅ ប្រព័ន្ធប្រសាទ ពោះវៀន  បណ្តុំនៃសាច់ដុំ ក្រពេញរំអិល និងប្រព័ន្ធជាច្រើនទៀត។”   
ខណៈពេលដែលលោកបណ្ឌិត ដាវឃីន​ (Dr. Dawkins)  អាចជាអ្នកឆ្លាតវៃម្នាក់ ត្រូវបានគេគោរព និងជាមនុស្សដែលមានចំនេះដឹងខ្ពស់។ យើងត្រូវតែប្រុងប្រយ័ត្ន មិនត្រូវទទួលយកគំនិតរបស់គាត់ដោយពុំមានការពិចារណនោះឡើយ ថាតើការនិយាយរបស់គាត់ពិត  ឬក៏ខុស។ 
បញ្ហាមួយគឺថា លោកបណ្ឌិត ដាវឃីន​ (Dr. Dawkins) ប្រហែលជាគាត់បានចំណាយពេលច្រើននៅក្នុង បណាល័យ ឬក៏បន្ទប់ពិសោធន៍ ជាងជាងម៉ាងស៊ីនៅក្នុងហាង។ ប្រសិនបើគាត់បានជួសជុលរថយន្តមួយ ឬក៏ពិនិត្យយ៉ាងច្បាស់លាស់ ទៅលើម៉ាស៊ីនរថយន្តដែលកំពុងជួសជុល ភ្លាមនោះគាត់ប្រហែលជាអាចគត់សំគាល់ពីរថយន្តទំនើបនោះ វាក៏មានប្រព័ន្ធស៊ាំញ៉ាំមួយដែរ ដែលមាន ខ្សែភ្លើង ទុយយោ បំពង់ ខ្សែក្រវ៉ាត់ ឧបករណ៍ស្ទង់ ឧបករណ៍ស្រូប ម៉ាស៊ីប្រើកម្លាំងទឹក ម៉ាស៊ីបូម ប្រព័ន្ធម៉ាស៊ីន ប្រព័ន្ធចម្លង ប្រព័ន្ធម៉ាស៊ីត្រជាក់ ប្រព័ន្ធបញ្ឈប់ និងប្រព័ន្ធជាច្រើនទៀត។ ឥឡូវនេះ អ្នកអាចទិញរថយន្តហ្វដ(Ford) ស៊េរីថ្មី២០១៩នៅក្នុងប្រទេសកម្ពុជាបាន។ ហ្វដ  គឺជាក្រុមហ៊ុនរថយន្តរបស់អាមេរិច ដូច្នេះហើយ ពួកគេក៏បានផលិតរថយន្តជាច្រើន អស់រយៈពេល១០០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩១៩។ ប្រសិនបើអ្នកប្រៀបធៀបរថយន្តពីរប្រភេទ ទាំងពីរផលិតដោយក្រុមហ៊ុនដូចគ្នា អ្នកនិងរកឃើញនៅក្នុងតួរថយន្តនោះ រថយន្តហ្វដ ស៊េរី២០១៩ មានប្រព័ន្ធជាច្រើន “ប្រព័ន្ធខ្វាត់ខ្វែងគ្នាស៊ាំញ៉ាំ” នៃ ខ្សែភ្លើង បំពង់ ខ្សែក្រវ៉ាត់ និងផ្នែកជាច្រើនទៀត ជាងរថយន្តហ្វដ ឆ្នាំ ១៩១៩។​ 
 លោកបណ្ឌិត ដាវឃីន​ (Dr. Dawkins) បាននិយាយថា “ប្រព័ន្ធខ្វាត់ខ្វែងស៊ាំញ៉ាំ” គឺជា       ភស្តុតាងនៃការរចនាដ៏អាក្រក់។ តើវាជាការពិតទេ? រថយន្តហ្វដ ស៊េរី២០១៩ គឺមានល្បឿនលឿន សុវត្ថិភាព និងមានផាសុខភាពច្រើនជាង រថយន្តហ្វដ ស៊េរី ១៩១៩។ ហេតុផលដែល រថយន្តហ្វដ ស៊េរី ២០១៩ គឺល្អជាងនៅគ្រប់ផ្នែកទាំងអស់ ជាងរថយន្តហ្វដ ស៊េរី ១៩១៩ គឺដោយព្រោះ វាមាន ម៉ាស៊ីនត្រជាក់ ប្រព័ន្ធចម្លងដោយស្វ័យប្រវត្តិ ប្រព័ន្ធកំសាន្ត និង       លក្ខណៈពិសេសៗជាច្រើនទៀត។ ប្រព័ន្ធបច្ចេកវិទ្យាទំនើបនីមួយៗ នៃរថយន្តហ្វដ ស៊េរី ២០១៩ ត្រូវការ ខ្សែភ្លើង ខ្សែងក្រវ៉ាត់ និងបំពង់ ជាច្រើនទៀត ហើយពួកវាក្លាយទៅជាប្រភេទដែលមានប្រព័ន្ធខ្វាត់ខ្វែងស៊ាំញ៉ាំមួយ។
ប្រសិនបើ អ្នកជឿថារថយន្តមួយមិនមាន ខ្សែភ្លើង ខ្សែក្រវ៉ាត់ និងបំពង់ខ្វាត់ខ្វែងស៊ាំញ៉ាំ គឺជាការរចនាដ៏ល្អប្រសើរនោះទេ អ្នកប្រហែលជាអាច ជ្រើសរើសកង់ ឬក៏ស្បែកជើងផ្ទាត់មួយគូរ ជំនួសឲ្យរថយន្តហ្វដ ស៊េរី ២០១៩វិញ ពីព្រោះសូម្បីតែ រថយន្តហ្វដ ស៊េរី ១៩១៩ ក៏មានប្រព័ន្ធខ្វាត់ខ្វែងស៊ាំញ៉ាំដែរ វាមានដូចជា ខ្សែភ្លើង ខ្សែងក្រវ៉ាត់ និងបំពង់ ប៉ុន្តែ វាគឺជារថយន្តហ្វដ ដែលបានរចនាដោយសាមាញ្ញមួយ ជាងរថយន្តហ្វដ ស៊េរី ២០១៩។ 
តើព្រះគម្ពីរបានចែងថាយ៉ាងដូចម្តេច អំពីការរចនាខ្លួនប្រាណមនុស្សរបស់ព្រះ? ទំនុកតម្កើង ជំពូក ១៣៩:១៣-១៤ បានចែងថា “ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមលើតម្កើងព្រះអង្គ ដ្បិតទូលបង្គំជាស្នាព្រះហស្ថដ៏ល្អអស្ចារ្យ ទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អអស្ចារ្យទាំងអស់។” អ្នកប្រាជ្ញខាងព្រះគម្ពីរ ជឿថា ទំនុកតម្កើងជំពូក ១៣៩ ត្រូវបានសរសេរដោយស្តេចដាវីឌ នៅក្នុងឆ្នាំ ១០៤៨ មុនគ្រិស្តសគរាជ ឬក៏ប្រហែលជានៅឆ្នាំ ៣០៦៦កន្លងមកហើយ។ បទគម្ពីរបានចែងថា ព្រះជាម្ចាស់បាន “បង្កប់ទូលបង្គំ។” ប្រសិនបើ អ្នកសិក្សាពីក្រណាត់ អ្នកនិងរកឃើញថា វាក៏មានភាពខ្វាត់ខ្វែងស៊ាំញ៉ាំនៃសរសៃអំម្បោះដែរ។ ក្រណាត់មិនមែនកើតមកដោយភាពចៃដន្យនោះទេ។ វាគឺត្រូវបានគេផលិតឡើង។ 
គោលបំណងនៃការ បដិសេធការបកស្រាយរបស់  លោកបណ្ឌិត ដាវឃីន​ (Dr. Dawkins) គឺមិនមែនធើ្វឲ្យមានការអៀនខ្មាស់ ឬក៏ការចំអកដល់គាត់ទេ។ បញ្ហាគឺថា មានមនុស្សជាច្រើន គឺពិតជាបានបដិសេធ នូវជីវិតអស់កល្ប ការសង្គ្រោះ និងការអត់ទោស ដែលបាន  ផ្តល់ឲ្យតាមរយៈសេចក្តីពិតនៃព្រះយេស៊ូ ដោយព្រោះពួកគេជឿលើការនិយាយារបស់ លោកបណ្ឌិត រីឆាត ដាវឃីន​ (Dr. Dawkins) ដែលមិនមានព្រះទាល់តែសោះ។ មនុស្សជាច្រើន មិនបានចំណាយពេលពិនិត្យមើលពីគំនិតរបស់គាត់ ជាមួយនិងការពិត ឬក៏ភស្តុតាងរបស់ពួកគេផ្ទាល់ឡើយ។ សេចក្តីពិត គឺជាសេចក្តីពិត ហើយការកុហក គឺជាការកុហកមិនថានរណានិយាយាពីវាឡើយ។ 
នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ជំពូក ១៤:៦ “ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។” ប្រសិនបើ អ្នកបើកដួងចិត្តរបស់អ្នកទទួលយកសេចក្តីពិត អ្នកនិងទទួលបានសេរីភាព ការអត់ទោស និងការសង្គ្រោះនៅក្នុងព្រះយេស៊ូគ្រិស្ត។
How To Know Truth English.pdf
File Size: 34 kb
File Type: pdf
Download File

0 Comments

មានបង្ហាញមួយដែលតែងតែប្រឆាំងនឹងគ្រិស្តបរិស័ទគឺថា “ អំពីព្រះយេស៊ូទៅស្ថាននរកដោយរបៀបណា?

11/9/2018

1 Comment

 

What About Those Who Never Heard About Jesus Christ?

មានបង្ហាញមួយដែលតែងតែប្រឆាំងនឹងគ្រិស្តបរិស័ទគឺថា “ តើព្រះជាម្ចាស់បញ្ជូនមនុស្សដែលមិនដែលឮ សោះ អំពីព្រះយេស៊ូទៅស្ថាននរកដោយរបៀបណា?
ព្រះគម្ពីរបានបង្រៀនយើងថា មនុស្សទាំងអស់មានឧកាសក្នុងការស្គាល់ព្រះហស្តរបស់ព្រះជាម្ចាស់តាមរយៈ ស្នាមការបង្កើតរបស់ព្រះអង្គ។ នៅក្នុងរ៉ូម ១: ១៨-២៣ បាននិយាយថា “ ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ ​ពី​ស្ថាន​បរម‌សុខ*​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​ព្រះ‌ជា‌ម្ចាស់ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។ 20លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះ‌អង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ ។ ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។ 22គេ​អួត‌អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។  គេ​មិន​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជា‌និច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ។

ទោះបីជាព្រះជាម្ចាស់ប្រាប់មនុស្សយ៉ាងច្បាស់តានរយៈស្នាព្រះហស្ត ក៍មនុស្សបែរចេញពីភស្តុតាង នៃការបង្កើត ហើយទៅគោរពព្រះក្លែងក្លាយដដែល។ នៅលើគោលចំហរតែម៉្យាងនេះ យើងអាច និយាយបានថា ព្រះជាម្ចាស់គឺត្រឹមត្រូវក្នុងការបញ្ជូនពួកគេទាំងអស់នៅទៅស្ថាននរក ពួកគេបាន បដិសេធព្រះអង្គដែលជាព្រះអាទិករ ហើយបានបែរទៅរកព្រះក្លែងក្លាយ។ 

រ៉ូម ២:១៤-១៥ បាននិយាយថា “ពេល​សាសន៍​ដទៃ​ដែល​ពុំ​ស្គាល់​ក្រឹត្យ‌វិន័យ នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​ដោយ​មិន​ដឹង​ខ្លួន គឺ​ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ‌វិន័យ ទោះ​បី​គេ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ក៏​ដោយ។ ត្រង់​នេះ គេ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ចការ​ដែល​គម្ពីរ‌វិន័យ​ចែង​ទុក​ឲ្យ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្រាប់​ហើយ។ មន‌សិការ​របស់​គេ ព្រម​ទាំង​ការ​រិះគិត​របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះ‌សា​ខ្លួន ក៏​ផ្ដល់​សក្ខីភាព​អំពី​ការ​នេះ​ដែរ។

ទោះបីមនុស្សមិនដែលស្គាល់អំពីព្រះគ្រីស្តយ៉ាងណាក៏ដោយ ក៏ព្រះគម្ពីរនៅតែដឹងច្បាស់ពីត្រូវ និងខុស ប៉ុន្តែមនុស្សជ្រើសរើសបដិសេធអ្វីដែលត្រឹមត្រូវ។

ទោះជាយ៉ាងណា ព្រះជាម្ចាស់គឺមានព្រះទ័យមេត្តាករុណា។ ២ពេត្រុស ៣:៩ និយាយថា “ ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បង‌ប្អូន ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។” ព្រះជាម្ចាស់បានប្រទានឲ្យមនុស្សនៅពេលវេលាកំណត់ដើម្បីកែប្រែចិត្តគំនិតពីព្រោះព្រះអង្គមានព្រះហឬទ័យ អត់ធ្មត់។

កិច្ចការ ១៧:២៦-២៧ និយាយថា “ព្រះ‌អង្គ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល។ ព្រះ‌អង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។ ព្រះ‌ជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌អង្គ ហើយ​បើ​គេ​ខ្នះ‌ខ្នែង​រក​ព្រះ‌អង្គ​មែន​នោះ ប្រហែល​ជា​គេ​នឹង​រក​ព្រះ‌អង្គ​ឃើញ។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ

ពីព្រោះព្រះជាម្ចាស់មិនចង់ឲ្យនរណាម្នាក់ត្រូវបំផ្លាយឡើយ ប៉ុន្តែព្រះអង្គបានប្រទានឲ្យពួកគេមាន ឱកាសកែប្រែចិត្តគំនិតទៅវិញ ព្រះជាម្ចាស់បានរៀបចំពេលវេលាជាក់លាក់ និងទីកន្លែងមួយ សម្រាប់យើងម្នាក់ៗ ដើម្បីឲ្យយើងទទួលបានឱកាសដ៏ល្អមួយក្នុងការស្វែងរកព្រះអង្គ  និងទទួល បានការសង្គ្រោះ។ 

អស់អ្នកដែលស្វែងរកព្រះអង្គនឹងទទួលបានការសង្គ្រោះ។ ប្រហែលជាព្រះជាម្ចាស់នឹងប្រទាន គ្រិស្តបរិស័ទ ឲ្យធ្វើជាបេសកជន ឬ ដឹកនាំម្នាក់នឹងឲ្យចាកចេញពីស្រុកកំណើតរបស់គេ ហើយធ្វើ ដំណើរទៅកន្លែងមួយចំនួនដែលជាកន្លែងដែលពួកគេនឹងចែកចាយដំណឹងល្អ។ មានអ្នកខ្លះ នឹង រៀបរាប់ពីសុបិនដែលបានដឹកនាំគេឲ្យនាំដំណឹងល្អ ហើយមានអ្នកខ្លះបានកែប្រែ ចិត្តគំនិត។ នៅក្នុងសម័យបច្ចេកទេសទំនើបមានការងាយស្រួលបន្ថែម ហើយបន្ថែមទៀតសម្រាប់មនុស្ស ឲ្យឮពីដំណឹងល្អនៅក្នុងភាសារបស់ពួកគេទូទាំងប្រទេស។ 

ព្រះយេស៊ូបានយាងមកដើម្បី “ ស្វែងរក និងសង្គ្រោះអ្នកដែលបាត់បង់” លូកា ១៩:១០។ ព្រះជាម្ចាស់សព្វព្រះហឬទ័យក្នុងការសង្គ្រោះអស់ដែលកំពុងតែបាត់បង់។ ព្រះជាម្ចាស់ជ្រាបដឹង ពីជម្រៅចិត្តរបស់មនុស្សទាំងអស់ ហើយជ្រាបដឹងថានរណានឹងទទួលព្រះអង្គ និងនរណាដែល មិនទទួលព្រះអង្គ។ ប្រសិនបើមាននរណាម្នាក់បានស្វែងរកព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងបញ្ជូន ដំណឹងល្អទៅកាន់គេ ឬក៏ដឹកនាំគេទៅកាន់ដំណឹងល្អ។ មានឧទាហរណ៍ច្រើននៅក្នុងព្រះគម្ពីរ ហើយវាក៏បានកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរប់យើងដែរ។ វីវរណៈ ៧:៩ និយាយថា “រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ​ឃើញ​មហា‌ជន​ដ៏​ច្រើន​កុះ‌ករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន​ឡើយ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ភាសា។ ពួក​គេ​ពាក់​អាវ​ស​វែង ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ធាង​ទន្សែ​នៅ​ដៃ​ផង។

យើងអាចទុកចិត្តថាព្រះជាម្ចាស់នឹងសង្គ្រោះអស់អ្នកដែលពិតជាចង់បានការសង្គ្រោះ ហើយយើង នឹងជួបពួកគេនៅឯនរគស្ថានសួគ៌។


ប្រសិនបើលោកអ្នកចង់ស្វែងយល់ដឹងបន្ថែមអំពីព្រះជាម្ចាស់ដែលទ្រង់បានបើកសម្តែងពីវត្តមានរបសផងទ្រង់នៅក្នុងជីវិតរស់នៅនិងប្រវត្តិសាស្ត្រ លោកអ្នកអាចទាញយកនិងចែកចាយនូវវីដេអូជាភាសាខ្មែរដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោម:

​If you want to know more about God revealing himself in nature and history, you can download and share free Khmer language Christian videos at:

​www.internationalfishers.com/khmer

​www.internationalfishers.com/khmerblog
www.facebook.com/internationalfishers
​​
www.youtube.com/evidencecambodia
What About Those Who Never Heard About Jesus Christ? English.pdf
File Size: 47 kb
File Type: pdf
Download File

1 Comment
<<Previous
    Picture

    Author

    Darryl Record
    Missionary to Cambodia
    MA Christian Apologetics
    MA Teaching English (TESOL)

    Archives

    November 2021
    April 2021
    February 2019
    January 2019
    December 2018
    November 2018
    October 2018
    July 2017
    June 2017

    Categories

    All

    RSS Feed

    Picture
    International Fishers videos, in Khmer, are available in the NLF Cambodia app in the Resources (ធនធាន) tab. The NLF Cambodia app is available at the App Store (iOS) and the Google Play Store (Android).
    Picture
    Picture
    http://lighttimes.co ទស្សនាវដ្តីគ្រីស្ទានកម្ពុជាបោះពុម្ពជាភាសាខ្មែរ-អង់គ្លេស Light Times is the only Khmer/English bilingual Christian Magazine in Cambodia